Grand News Asia Close

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការចូលរួម​ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុម​ប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវ​ឱ្យបង់​ថវិកា​ទេ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារ សម្រាប់​តែ​សមាជិក​អចិន្ត្រៃយ៍​ប៉ុណ្ណោះ

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 1016
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការចូលរួម​ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុម​ប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវ​ឱ្យបង់​ថវិកា​ទេ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារ សម្រាប់​តែ​សមាជិក​អចិន្ត្រៃយ៍​ប៉ុណ្ណោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការចូលរួម​ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុម​ប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវ​ឱ្យបង់​ថវិកា​ទេ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារ សម្រាប់​តែ​សមាជិក​អចិន្ត្រៃយ៍​ប៉ុណ្ណោះ

 

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅ​ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បាន​បង្ហោះសារ​បញ្ជាក់​បន្ថែម​ជូនជនរួមជាតិខ្មែរ ជុំវិញការ​សម្រេច​ចិត្តចូល​រួម​ជាសមាជិក​ស្ថាប​និកនៃក្រុមប្រឹក្សាសន្តិភាព។

សម្តេចបញ្ជាក់ថា ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុង​ការគាំទ្រ និងរួ​មចំណែក​ដល់ការ​លើក​កម្ពស់​ការ​រក្សា​សន្តិភាព​សកល ហើយការចូលរួម​ជាសមាជិក​ស្ថាបនិក​នៃក្រុម​ប្រឹក្សា​សន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ លើក​លែង​តែ​សមាជិកអចិន្ត្រៃយ៍ប៉ុណ្ណោះ ដែលតម្រូវឱ្យបង់ថវិកា ១ពាន់​លាន​ដុល្លារ។

សម្តេចបវរធិបតី បានបង្ហោះសារទាំងស្រុងដូច្នេះថា៖ «កម្ពុជា​សម្រេច​ចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការ​អញ្ជើញ​របស់​ឯកឧត្តម​ប្រធានាធិបតី​សហ​រដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។

ការចូលរួមនេះ គឺ។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និង​រួម​ចំណែក ដល់ការកសាង និងរក្សាសន្តិភាព គឺ​ជា​គោល​ការណ៍​ដែលកម្ពុជា តែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេស​តាមរយៈការបញ្ជូនកង កម្លាំងរក្សាសន្តិភាព ក្រោម​ឆត្រអង្គការ​សហ​ប្រជាជាតិ ទៅបំពេញ​បេសកកម្ម​នៅតាម​បណ្តា​ប្រទេស​មួយ​ចំនួន ដែលរងគ្រោះដោយសារសង្រ្គាម។

ដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះ ខ្ញុំសូមបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង (អចិន្ត្រៃយ៍) តែប៉ុណ្ណោះ»៕

#CambodiaWantsPeace
#JusticeForCambodia

អត្ថបទទាក់ទង