Grand News Asia Close

ក្រសួងបរិស្ថានចេញមកបញ្ជាក់ច្បាស់ៗឆ្លើយតបទៅនឹងការចោទប្រកាន់ខុសពីការពិតរបស់ថៃ ជុំវិញបញ្ហាខ្យល់ពុលនៅទីក្រុងបាកកក

ដោយ៖ សុវណ្ណា ពិទូ ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 1009
ក្រសួងបរិស្ថានចេញមកបញ្ជាក់ច្បាស់ៗឆ្លើយតបទៅនឹងការចោទប្រកាន់ខុសពីការពិតរបស់ថៃ ជុំវិញបញ្ហាខ្យល់ពុលនៅទីក្រុងបាកកក ក្រសួងបរិស្ថានចេញមកបញ្ជាក់ច្បាស់ៗឆ្លើយតបទៅនឹងការចោទប្រកាន់ខុសពីការពិតរបស់ថៃ ជុំវិញបញ្ហាខ្យល់ពុលនៅទីក្រុងបាកកក

ក្រសួងបរិស្ថាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានធ្វើការបដិសេធច្រានចោលការផ្សាយអត្ថបទមួយរបស់កាសែតថៃ The Nation ដែលបានចំណងជើងថា «វិបត្តិនៃការកើនឡើងកម្រិតភាគល្អិតនិចល PM2.5 នៅទីក្រុងបាងកក គឺជាការរួមចំណែកពីភ្លើងឆេះដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា (Bangkok Suffocates in PM 2.5 as Cambodia’s Fires Contribute to Crisis)» ដែលបានចុះផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ដែលបានលើកឡើងថាការបំពុលខ្យល់នៅទីក្រុងបាងកកគឺមានការរួមចំណែកសំខាន់ពីភ្លើងឆេះដែលកើតមាននៅក្នុងប្រទេសកម្ពុជា។

ក្រសួងបរិស្ថានកម្ពុជា ក៏បានផ្តល់ការបំភ្លឺដល់ស្ថាប័នសារព័ត៌មានថៃ The Nation និងសាធារណជនជាតិ និងអន្តរជាតិ ដើម្បីធានាបាននូវការយល់ដឹងត្រឹមត្រូវ និងស្ថានភាពនៃការបំពុលខ្យល់ នៅក្រុងបាងកក ដោយផ្អែកលើភស្តុងតាងបច្ចេកទេស និងលក្ខខណ្ឌឧតុនិយមដូចខាងក្រោម៖

១- ការបំពុលខ្យល់ដោយការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 នៅទីក្រុងបាងកក គឺកើតឡើង ដោយប្រភពក្នុងស្រុកជាចម្បង ដូចជា ការបំភាយពីការដឹកជញ្ជូន ដោយក្នុងនោះទីក្រុងបាងកកមានចំនួន យានយន្ត និងសកម្មភាពចរាចរណ៍មមាញឹកខ្លាំង ការបំភាយពីសកម្មភាពឧស្សាហកម្ម ធូលីពីការដ្ឋានសំណង់ និងការប្រើប្រាស់ថាមពលក្នុងទីក្រុង និងគួបផ្សំជាមួយលក្ខខណ្ឌឧតុនិយមក្នុងស្រុកដែលមិនអំណោយផលផងដែរ។

២- យោងតាមលទ្ធផលស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់នៅជិតព្រំដែនកម្ពុជា-ថៃ កំហាប់ PM2.5 មានការកើនឡើងលើសស្តង់ដារបន្តិច (ក្នុងកម្រិតសន្ទស្សន៍ព័ណលឿង)។ ប៉ុន្តែនេះមិនមានន័យថា ខ្យល់ពីប្រទេសកម្ពុជាទៅបំពុលទីក្រុងបាងកកនោះទេ ដោយហេតុថា ទី១.កម្ពុជាកំពុងទទួលរបបខ្យល់ មូសុងប្រាំងដែលមានទិសដៅខ្យល់បក់ពីទិសខាងជើងមកត្បូង មានន័យថាទិសខ្យល់បក់ទៅឈូងសមុទ ដូចបង្ហាញនៅក្នុងផែនទីទិសខ្យល់របស់មជ្ឈមណ្ឌលឧតុនិយមអាស៊ាន (ASMC) និងទី២. អំឡុងពេលដែលទីក្រុងបាងកកជួបប្រទះបញ្ហាបំពុលខ្យល់ កម្ពុជាបាននិងកំពុងជួបប្រទះលក្ខខណ្ឌអាកាសធាតុមិនអំណោយផលដូចគ្នា ដូចជាការជួបប្រទះនឹងខ្យល់ត្រជាក់ស្ងប់ ដែលជាកត្តាយ៉ាងសំខាន់ធ្វើឱ្យការបក់យកភាគល្អិតនិចល មិនបានរយៈចម្ងាយឆ្ងាយ ពោលមិនអាចទៅដល់ទីក្រុងបាងកកបានឡើយ៕

អត្ថបទទាក់ទង