Grand News Asia Close

បង្គោលព្រំដែន៖ សន្លឹកបៀរនៅពីក្រោយបទឈប់បាញ់ ពេល​ដែលមោទ​កភាព​នៃចក្រភពខ្មែរបានត្រូវបានបាត់បង់ បន្ទាយលង្វែកត្រូវបានរលាយ ឲ្យតែនិយាយដល់រឿងព្រំដែន គឺចាក់ស្រែះយ៉ាងជ្រៅក្នងបេះដូងរបស់ខ្មែរគ្រប់រូប

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០២៥ ទស្សនៈ-Opinion 1037
បង្គោលព្រំដែន៖ សន្លឹកបៀរនៅពីក្រោយបទឈប់បាញ់ ពេល​ដែលមោទ​កភាព​នៃចក្រភពខ្មែរបានត្រូវបានបាត់បង់ បន្ទាយលង្វែកត្រូវបានរលាយ ឲ្យតែនិយាយដល់រឿងព្រំដែន គឺចាក់ស្រែះយ៉ាងជ្រៅក្នងបេះដូងរបស់ខ្មែរគ្រប់រូប បង្គោលព្រំដែន៖ សន្លឹកបៀរនៅពីក្រោយបទឈប់បាញ់ ពេល​ដែលមោទ​កភាព​នៃចក្រភពខ្មែរបានត្រូវបានបាត់បង់ បន្ទាយលង្វែកត្រូវបានរលាយ ឲ្យតែនិយាយដល់រឿងព្រំដែន គឺចាក់ស្រែះយ៉ាងជ្រៅក្នងបេះដូងរបស់ខ្មែរគ្រប់រូប

បង្គោលព្រំដែន៖ សន្លឹកបៀរនៅពីក្រោយបទឈប់បាញ់ ពេល​ដែលមោទ​កភាព​នៃចក្រភពខ្មែរបានត្រូវបានបាត់បង់ បន្ទាយលង្វែកត្រូវបានរលាយ ឲ្យតែនិយាយដល់រឿងព្រំដែន គឺចាក់ស្រែះយ៉ាងជ្រៅក្នងបេះដូងរបស់ខ្មែរគ្រប់រូប។

ប៉ុន្តែ មនោសញ្ចេតនាស្រឡាញ់ជាតិមួយមុខមិនទាន់គ្រប់គ្រាន់ទេ យើងត្រូវមាន “ចំណេះដឹង និងការជឿជាក់” ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់ហ្វូងដំរីចុះប្រេង, ខ្លាឥណ្ឌូចិន (និងក្រុមតាបាគី) ដែលតែងតែយកបញ្ហាទឹកដីមកធ្វើជាឈ្នាន់ញុះញង់ បំបែកបំបាក់សាមគ្គីជាតិ (ខ្មែរស្អប់ខ្មែរ)។
​តើសេចក្តីប្រកាសចុងក្រោយរបស់រដ្ឋាភិបាលខ្មែរលើកិច្ចការព្រំដែនកម្ពុជា-ថៃ ប្រាប់យើងពីអ្វីខ្លះ?
បើអានឲ្យលម្អិត យើងអាចយល់ឃើញថា សេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានទទទួលបន្ទុកកិច្ចការព្រំដែន (SSBA) នាថ្ងៃ២៩ ធ្នូ ២០២៥ នេះ គឺជាចំណុចរបត់បច្ចេកទេសដ៏សំខាន់ដែលសាធារណជនគួរពិចារណាដោយភាពហ្មត់ចត់។
​តើអ្នកដឹងទេថា ការចរចាដោយប្រើ “ផែនទីច្បាប់” អាចមានអំណាចខ្លាំងជាងការប្រើកងទ័ពរាប់ម៉ឺននាក់នៅក្នុងសមរភូមិទំនើប? ដើម្បីយល់ច្បាស់ពីបញ្ហានេះ យើងត្រូវពិនិត្យលើទិដ្ឋភាពជាក់ស្តែងចំនួន ៥ ចំណុច៖

១. យុទ្ធសាស្ត្រ “ប្រើច្បាប់ទប់ទល់កម្លាំងបាយ”
​ការការពារទឹកដីក្នុងសម័យទំនើប មិនមែនស្ថិតលើការប្រើកម្លាំងយោធាទាំងស្រុងនោះនោះទេ ប៉ុន្តែគឺស្ថិតលើ “ភាពរឹងមាំនៃឯកសារ”។ កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍ Uti possidetis juris (រក្សាខ្សែបន្ទាត់ដែលបន្សល់ពីសម័យអាណានិគម- ឆ្នាំ១៩០៤)។ នេះគឺជា “អាវុធច្បាប់” ដែលពិភពលោកទទួលស្គាល់។ ដរាបណាយើងឈរលើសន្ធិសញ្ញាបារាំង-សៀម និងផែនទីផ្លូវការ ប្រទេសជិតខាងមិនអាចរំលោភបំពានយើងបានឡើយ ទោះគេមានឥទ្ធិពលខ្លាំងដូចដំរីចុះប្រេងឬ ខ្លាឥណ្ឌូចិនយ៉ាងណាក៏ដោយ។

២. តម្លាភាពនៃទិន្នន័យបច្ចេកទេស
​ការងារវាស់វែងនៅតំបន់ បង្គោលលេខ ៤២-៤៧ (អូបីជាន់) និង ៥២-៥៩ (កំរៀង) រួមទាំងតំបន់ ថ្មដា គឺជាការងារចុះវាស់ស្ទង់ជាក់ស្តែងលើដី (Terrain)។ ការបញ្ជាក់លេខបង្គោល និងឈ្មោះភូមិឃុំច្បាស់លាស់ គឺជាសក្ខីភាពនៃតម្លាភាព។ វាជួយកាត់បន្ថយការភាន់ច្រឡំពីការបកស្រាយដោយគ្មានមូលដ្ឋាន និងបង្ហាញថាខ្មែរយើងកំពុងធ្វើការដោយម្ចាស់ការបំផុត។
​ចុះបើភាពយឺតយ៉ាវនៃការបោះបង្គោលព្រំដែន តាមពិតគឺជា “យុទ្ធសាស្ត្រការពារ” ដ៏ហ្មត់ចត់បំផុត ដើម្បីធានាថាមិនឱ្យខ្មែរបាត់បង់ដី?

៣. ការយល់ដឹងអំពី “ចំណុចខ្សោយ” ដើម្បីភាពរឹងមាំ
​យើងត្រូវទទួលស្គាល់ដោយត្រង់ទៅត្រង់មកនូវចំណុចប្រឈមមួយចំនួន ដើម្បីកាត់បន្ថយការមន្ទិលសង្ស័យ៖
▪︎ ​ភាពស្មុគស្មាញនៃបច្ចេកទេស៖ ការប្រើពាក្យច្បាប់ និងលេខបង្គោលច្រើន អាចធ្វើឱ្យបងប្អូនខ្លះពិបាកយល់ ដែលនេះជាឱកាសឱ្យមជ្ឈដ្ឋានខាងក្រៅ (ដែលខ្ញុំហៅថា ខ្លាឥណ្ឌូចិន និងដំរីចុះប្រេង ខាងលើ) ឆ្លៀតឱកាសបកស្រាយបន្លំ (តាមរយៈក្រុមតាបាគី)ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ។
▪︎ ភាពយឺតយ៉ាវនៃពេលវេលា៖ ការងារព្រំដែនមិនអាចធ្វើឆក់កណ្តៀតបានទេ។ ការដោះស្រាយដោយហ្មត់ចត់ទាមទារពេលវេលាវែងឆ្ងាយ។ ប៉ុន្តែ “យឺតតែច្បាស់លាស់” ប្រសើរជាង “លឿនតែបាត់បង់ផលប្រយោជន៍”។

៤. សន្តិភាពព្រំដែន គឺជាសរសៃឈាមសេដ្ឋកិច្ច
​តើការកំណត់បន្ទាត់ព្រំដែនឱ្យបានច្បាស់លាស់ នឹងប្រែផ្ទះរបស់បងប្អូននៅតាមជាយដែន ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចមមាញឹកយ៉ាងដូចម្តេចខ្លះនាពេលអនាគត? ក្នុងនាមជាសេដ្ឋវិទូ មើលឃើញថា ការកំណត់ព្រំដែនច្បាស់លាស់គឺជា “ការកសាងទ្រព្យសម្បត្តិជាតិ”។ នៅពេលព្រំដែនសន្តិភាព តំបន់ដែលធ្លាប់ជាសមរភូមិនឹងក្លាយជាច្រកពាណិជ្ជកម្ម។ ជីវភាពប្រជាពលរដ្ឋសាមញ្ញនៅតាមព្រំដែននឹងកើនឡើង តាមរយៈការផ្លាស់ប្តូរទំនិញ និងទេសចរណ៍។

​៥. ការចាញ់បោក “ព័ត៌មានបំពុល” ពីក្រៅ
​អតីតកាល បច្ចុប្បន្ន និងប្រហែលជាអនាគត ជាពិសេសក្នុងប្រវត្តិសាស្ត្រខ្មែរតែងតែបានចារថា ជានិច្ចជាកាលមាន (ក្រុមតាបាគី គាំទ្រដោយ) ហ្វូងដំរីចុះប្រេង ឬខ្លាឥណ្ឌូចិន ព្យាយាមបង្កើតព័ត៌មានក្លែងក្លាយ (Fake News) ដើម្បីឱ្យយើងសង្ស័យលើគ្នាឯង(បរាជ័យគឺពេលហ្នឹងហើយ ព្រោះគ្មានពេលរៀន អភិវឌ្ឍសមត្ថភាពឡើយ)។ បើបងប្អូនជឿតាមការញុះញង់ នោះយើងនឹងធ្លាក់ក្នុងផែនការបំបែកបំបាក់ផ្ទៃក្នុង ដែលចំណេញដល់អ្នកដែលចង់ឱ្យខ្មែរទន់ខ្សោយជាយុទ្ធសាស្ត្រ (ជាង600 ឆ្នាំ ហើយបន្តទៀត បើបែកបាក់)។
សេចក្តីសន្និដ្ឋាន៖
រវាងការស្រឡាញ់ជាតិដោយ “អារម្មណ៍ក្តៅក្រហាយ” និងការស្រឡាញ់ជាតិដោយ “បញ្ញាស្មារតី” តើផ្លូវមួយណាដែលផ្តល់ផលចំណេញពិតប្រាកដដល់កូនខ្មែរជំនាន់ក្រោយ? ការស្រឡាញ់ជាតិដ៏ឆ្លាតវៃ គឺការតាមដានដោយស្មារតីភ្ញាក់រលឹក និងឡូស៊ិច (តក្កវិជ្ជា)។ យើងត្រូវបែងចែកឱ្យដាច់រវាង “មនោសញ្ចេតនាស្នេហាជាតិ” និង “ការញុះញង់បង្កជម្លោះ” ដែលបម្រើឱ្យផលប្រយោជន៍អ្នកដទៃ។ ការបាត់បង់សាមគ្គីភាពផ្ទៃក្នុង គឺជាឱកាសមាសសម្រាប់ភាគីខាងក្រៅដែលចង់ឃើញកម្ពុជាបាក់ស្បាតជាយុទ្ធសាស្ត្រ (តកូនចៅជំនាន់ក្រោយ)។

“ការពារទឹកដីដោយបញ្ញា រក្សាសន្តិភាពដោយឡូស៊ិច និងមិនចាញ់បោកការកេងចំណេញនយោបាយ”

អត្ថបទ៖ បណ្ឌិត ញិល រដ្ឋា
រូបភាព៖ វាយោ
រៀន រៀន រៀន
សាមគ្គីភាពដើម្បីឲ្យបានសន្តិភាព

អត្ថបទទាក់ទង