Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិតរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស Manhattan ក្រុងបាវិត ខេត្តស្វាយរៀង

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 249

CNV:

ថ្ងៃនេះ អាចថាអ្នកស្វាយរៀងបំបែកឯកទគ្គកម្មបានហើយ។ ថ្ងៃមុនថា ខេត្តតាកែវគឺជាខេត្តដែលមានអ្នកមានផ្ទៃពោះច្រើនជាងគេ។ ឥឡូវមិនមែនទេ។ មកដល់ស្វាយរៀងនេះ ចំនួនមនុស្សច្រើនជាង(ខេត្តតាកែវ) ត្រឹមតែ ៤ ០០០ នាក់ ប៉ុន្តែកូនច្រើនជាងឯណោះ(ដាច់)។ ឥឡូវគ្រាន់តែអ្នកមានផ្ទៃពោះថ្ងៃនេះ មាន ១ ២២០ នាក់។ អញ្ចឹងទេ ចាត់ទុកថា កំណើនប្រជាពលរដ្ឋនៅស្វាយរៀង មិនមែន ២,១ ភាគរយទេ។ អាចថា ២,១ ភាគរយ ជាទូទៅ ប៉ុន្តែស្វាយរៀងអាចមានកំណើនខ្ពស់ជាង ហើយសម្បូរភ្លោះទៅទៀត​។

ឥឡូវនេះ ចង់សួរថាតើអ្នកទាំងអស់គ្នាហ្នឹង បានចាក់វ៉ាក់សាំងការពារកូវីដ–១៩ប៉ុន្មាននាក់។ លើកដៃ។​ ឥឡូវចង់សួរអ្នកដែលមិនបានចាក់វ៉ាក់សាំង តើមានប៉ុន្មាននាក់? ហេតុអ្វីសម្ដេចចេញសំណួរបែបនេះមក? បញ្ហាវាស្ថិតនៅត្រង់អញ្ចេះ មិនមែនក្មួយៗមិនចង់ចាក់វ៉ាក់សាំងទេ ក៏ប៉ុន្តែករណីខ្លះពេទ្យគេហាមចាក់ ដោយសារមានការភាន់ច្រឡំក្នុងគ្រាដំបូងថាប្រសិនបើអ្នកឯងកើតជំងឺហឺតមិនអាចចាក់បានទេ។ ប៉ុន្តែការបកស្រាយនៃផ្នែកសុខាភិបាល គេកំណត់ថាហឺតហ្នឹង ទាល់តែកំពុងតែហឺតបានគេមិនឱ្យចាក់ ប៉ុន្តែបើហឺតតាំងពីណាពីណីមក មកដល់ពេលហ្នឹង គឺចាក់បានហើយ។

មួយទៀត ចង់សួរថាតើនៅទីនេះ អ្នកដែលមានទូរស័ព្ទប្រើមានប៉ុន្មាននាក់។ សូមលើកដៃ។ មានគ្រប់គ្នា។ ឥឡូវអ្នកដែលអត់មានតែម្ដង មានប៉ុន្មាននាក់ទៅ? ចង់សំដៅថាទូរស័ព្ទ smartphone ទាំងទូរស័ព្ទធម្មតា។ ងាយស្រួលទំនាក់ទំនងគ្នាទេឥឡូវនេះ? ពូធ្លាប់មកទីនេះ ​ច្រើនដងហើយ បើគិតតាំងពីឆ្នាំ២០០៥ រហូតមក។ ឆ្នាំ២០០៥ គឺជាអ្នកមកបង្កើត(តំបន់សេដ្ឋកិច្ចពិសេស)តែម្ដង។ បន្ដិចទៀតខ្ញុំនឹងនិយាយអំពីប្រវត្តិ​តំបន់ហ្នឹង។ ក្មួយៗខ្លះធ្លាប់ជួបពូរហូតដល់ ២ដង កាលពីឆ្នាំ២០១៨ នៅទីនេះគឺថ្ងៃទី៩ ឧសភា ២០១៨ និងថ្ងៃទី១០ ឧសភា ២០១៨។ កាលហ្នឹង បានមកដេកនៅហ្នឹង(ស្វាយរៀង)តែម្ដង។ តើមានប៉ុន្មាននាក់ទៅធ្លាប់ជួបពូកាលពីពេលមុន សូមលើកដៃ។ កាលហ្នឹង ម្ដុំនេះសុទ្ធតែនៅក្រមុំ​។ ប៉ុន្តែឥឡូវ កាត់កេរ្ដិ៍កាត់ខ្មាសសួរ រវាងពេលមុន និងឥឡូវ ថាពូចាស់ខ្លាំងទេឬក៏នៅតែក្មេង? (ក្មេង)។ និយាយមែនឬនិយាយលេង? ក្មេងមែន? មានអ្នកចូលទៅខម្មិនថាសង្ហាគ្រប់ដំណាក់កាល គ្រប់ជំនាន់ តាំងពីក្មេងរហូតដល់ចាស់ … ពីនោះមកតឹងពោះផ្អេះ មកដល់ត្រង់ណេះធ្លាក់(ចង្កេះខោ) ត្រូវរឹតខ្សែក្រវាត់មួយកាំ ព្រោះក្មួយៗអោបពោះ …។

(១) តំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង Manhattan បង្កើតក្នុងឆ្នាំ២០០៥

ខ្ញុំមានការរីករាយដែលបានវិលត្រឡប់មកកន្លែងនេះសាជាថ្មី។ ថ្ងៃនេះ លោក Clement Yang ជាមួយភរិយាក៏ដូចជាក្រុមគ្រួសារក៏បានមកកាន់ទីនេះ … យើងបានស្គាល់គ្នានៅឯញូវយ៉ក។ ពេលនោះ ម៉ាណែត ទទួលសញ្ញាបត្រនៅបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិក West​ Point។ យើងក៏ទទួលទានអាហារជាមួយគ្នា ជាក្រុមគ្រួសារ។ យើងស្គាល់គ្នាតាមរយៈកូនៗរបស់ខ្ញុំ។ អញ្ចឹងក៏បានសូមអោយ Clement Yang ចូលមកស្រុកខ្មែរ។ Clement Yang ក៏បានមកសិក្សាធ្វើការវិនិយោគ។ ដំបូងចាប់ផ្ដើមនៅតំបន់សេដ្ឋកិច្ចពិសេសនៅកំ​ពង់ចាម។ បន្ទាប់ទៅ កន្លែងនេះជាតំបន់សេដ្ឋកិច្ចដំបូងគេកើតនៅឆ្នាំ២០០៥ ហើយខ្ញុំជាអ្នកមកបង្កើត។ ពេលចាប់ផ្តើមនោះ មានកម្មករប្រហែលជា ១០០នាក់ទេ។ និយាយតាមត្រង់ គំនិតស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ ជ្រាលជ្រៅចេញពី Clement Yang​ ដែលជាអ្នកធ្វើផង ជាអ្នកផ្ដល់អនុសាសន៍ឱ្យរាជរដ្ឋាភិបាល​នោះផង …។

(២) ស្វាយរៀងមានតំបន់សេដ្ឋកិច្ច៩ កម្មករជាង៨ម៉ឺន ទំហំនាំចេញឆ្នាំ២០២២ មាន ៥ ២៣៧លានដុល្លារ ស្មើ ២៣% ការនាំចេញសរុប

ចាប់ផ្ដើមពីកម្មករត្រឹមតែជាង ១០០នាក់ ឥឡូវនេះ កម្មករមានចំនួនច្រើន។ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសទាំងអស់រហូតដល់ទៅ ៩កន្លែង ដែលស្រូបយកកម្មកររហូតទៅដល់ជាង ៨ម៉ឺននាក់។ ទំហំនៃការនាំចេញឆ្នាំ២០២២ មាន ៥ ២៣៧ លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង ២៣ភាគរយនៃការនាំចេញសរុបរបស់កម្ពុជា។ តើអ្នកណាបានគិតដល់ថា ស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសនិងមានចំនួនរោងចក្រដ៏ច្រើនយ៉ាងនេះ?​ ហើយទំហំនៃការនាំចេញគ្របដណ្ដប់រហូតទៅដល់ ២៣ភាគរយ នៃការនាំចេញរបស់កម្ពុជា។ តើអ្នកណាអាចគិតថា កាលពីពេលមុនមានរឿងបែបនេះកើតតឡើង? ជាមួយគ្នានេះ សម្រាប់ត្រីមាសទី១ គឺការនាំចេញពីទីនេះ មានប្រមាណ ១ ២០០ លានដុល្លារ កើន ១៤,៤០ ភាគរយ រយៈពេលដូចគ្នា។​ ដោយសារអ្វី?

(៣) កំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ មាន ៥,៦% ឆ្នាំ២០២៤ អាចនឹងដល់ ៦,៦%

ម្សិលមិញ បន្ទាប់ពីជួបកម្មករហើយ ត្រូវទៅអង្គុយពិនិត្យការរៀបចំក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចសំរាប់ឆ្នាំ២០២៤។ យើងពិនិត្យលម្អិតក្របខណ្ឌការកើនឡើងនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ឆ្នាំនេះ អាចនឹងសំរេច(បានកំណើនសេដ្ឋកិច្ច)ដូចការគ្រោងទុកគឺ ៥,៦ ភាគរយ។ ឯឆ្នាំក្រោយ សេដ្ឋកិច្ចរបស់យើងអាចនឹងមានកំណើនដល់ទៅ ៦,៦ ភាគរយ។ គេបានឃើញថា ទោះបីផ្នែកកាត់ដេរសម្លៀកបំពាក់និងស្បែកជើងមានការថយបន្ដិច ក៏ប៉ុន្តែផ្នែកក​ម្មន្តសាលមិនមែនកាត់ដេរបែរជាកើនឡើង។ ដូចជានៅទីនេះ (យើងមាន)គ្រឿងបង្គុំអេឡិកត្រូនិក ការនាំចេញកង់ស្អីៗ។ តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តស្វាយរៀង នាំចេញច្រើនទំនិញថ្លៃៗ។ តិចថានាំកង់ចេញ សុទ្ធតែកង់ធម្មតា។ កង់ដែលនាំចេញហ្នឹងថ្លៃជាងម៉ូតូស្រុកខ្មែរ(ទៅទៀត) …។

(៤) ការផ្តល់នូវក្ដីស្រលាញ់ លើកទឹកចិត្តការខំប្រឹងប្រែងក្នុងឋានៈជាមេដឹកនាំស្នូលរបស់ប្រទេស

ពូចង់មកតាំងពីយូរហើយ។ គម្រោងដើមរបស់ពូ បន្ទាប់ពីការដើរពិនិត្យ និងដោះស្រាយបញ្ហានៅជុំទី១ ក្នុងឆ្នាំ២០១៧ និង ២០១៨ ពូចង់ចាប់ផ្ដើមជុំទី២ នៅឆ្នាំ២០២០។​ ប៉ុន្តែយើងជួបករណីកូវីដ-១៩។ ឆ្នាំ២០២១ កូវីដ-១៩ទៀត ឆ្នាំ២០២២ កូវីដ-១៩ទៀត។ ឆ្នាំ២០២៣ មុនពេលដែលយើងដកចេញនូវវិធានការសុខាភិបាល មានការតម្រូវឱ្យធ្វើតេស្ដមុននឹងមានការជួបជុំគ្នាទ្រង់ទ្រាយធំ។ (ដូចនេះ)មិនទាន់អាចធ្វើបាន។ ក្រោយពេលដែលយើងបានដកចេញនូវវិធានការសុខាភិបាលដែលតម្រូវឱ្យធ្វើតេស្ដមុនពេលជួបជុំ យើងមានឱកាសជួបជុំគ្នា។ ប្រសិនបើក្មួយៗណាឆ្លងកូវីដ-១៩ ក្មួយៗអាចឆ្លើយដាក់ពូ ឆ្លងពីនាយករដ្ឋមន្រ្តីតែម្ដង។ បើសិនជាពូឆ្លងកូវីដ-១៩ ចាត់ទុកថា ពូបានឆ្លងកូវីដ-១៩ ដោយខ្លួនឯងទេ មិនមែនឆ្លងពីក្មួយៗទេ ព្រោះយើងអោបគ្នាច្រើនណាស់ ហើយថើបហ្នឹងក៏សម្បូរដែរ។ អ្នកខ្លះបានទៅដល់ ៣ខ្សឺតឯណោះ។ ថើបទៅអត់អីទេ។ នេះបង្ហាញថាមិនមែនជាទំនាក់ទំនងធម្មតារវាងនាយករដ្ឋមន្រ្តីជាមួយនឹងកម្មករទេ ក៏ប៉ុន្តែជាទំនាក់ទំនងរវាងក្មួយៗកម្មករ/ការិនី ជា​មួយនឹងពូដូចជាក្នុងគ្រួសារ។ ក្មួយៗចាត់ទុកពូ ដូចជាឪពុក ឪពុកមា ឬក៏ដូចជា ជីតា តែគួរចាត់ទុកត្រឹមតែឪពុកមាបានហើយ ជីតាវាចាស់ពេក។ ពូក៏ចង់នៅក្មេងដែរ ប្រពន្ធពូក៏នៅស្អាតដែរ។ ពូក៏ត្រូវកំដរប្រពន្ធ កុំយើងចាស់ពេក។ ការផ្ដល់នូវក្ដីស្រលាញ់របស់ក្មួយចំពោះពូ ជាការលើកទឹកចិត្តមួយ ដែលពូបានរួមចំណែកជាមួយជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ ក្នុងការកសាងប្រទេស។ ឥឡូវមកដល់ដំណាក់កាលនេះ ក្មួយៗមានការ​ងារ​ធ្វើ តាមរយៈការខំប្រឹងប្រែងរបស់ពូក្នុងឋានៈជាមេដឹកនាំស្នូលរបស់កម្ពុជាតាំងពីដើមរហូតមក។

(៥) បើគិតតែចង់ធ្វើសង្គ្រាមយកកម្ពុជាក្រោម តើអាចមានវត្តមានរោងចក្រនៅទីនេះទេ

បានជាមកដល់ទល់ដែនហើយ យើងអាចចោទចេញជាសំណួរថា ប្រសិនបើអ្នកដទៃដែលមួយថ្ងៃៗគិតតែពីរករឿងវៀតណាម ជេរវៀតណាមមិនឈប់ គិតតែពីចង់ធ្វើសង្រ្គាមដើម្បីរំដោះយកវៀតណាមខាងត្បូង គេហៅថា កម្ពុជាក្រោម ឬកូសាំងស៊ីន សួរថាថ្ងៃនេះ មានវត្តមានរោងចក្រនៅទីនេះទេ? នយោបាយជ្រុលនិយម បោកប្រាស់តាមរយៈនៃការញុះញង់ឱ្យមានអរិភាពជាមួយនឹងប្រទេសជិតខាងជាគោលនយោបាយគ្រោះថ្នាក់បំផុតសម្រាប់ប្រទេស។ ពូក្នុងឋានៈជាមេដឹកនាំ ដែលបាននាំមកនូវការបញ្ចប់សង្រ្គាម ពូដាក់ចេញនូវគោលដៅ ២ បន្ទាប់ពីសង្រ្គាមត្រូវបានបញ្ចប់។

(៦) ប្រែក្លាយអតីតសមរភូមិជាតំបន់អភិវឌ្ឍ និងកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ អភិវឌ្ឍ

តើអ្វីទៅជាគោលដៅ២នោះ? ទី១ គឺប្រែក្លាយតំបន់អតីតសមរភូមិ ឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងជាទីផ្សារ។ ទី២ ប្រែក្លាយតំបន់ព្រំដែនជាមួយនឹងប្រទេសជិតខាងទាំងអស់ ​ឱ្យទៅជាព្រំដែនសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ​។ ឥឡូវផ្ដើមចេញពីចំណុចនេះ តំបន់នេះ គឺយើងអាចនិយាយបានថា គោលដៅដែលពូបានដាក់ចេញ គឺបានសម្រេចជោគជ័យផ្លែផ្កា តាមរយៈចំនួនរោងចក្រ ចំនួនតំបន់ឧស្សាហកម្ម ដែលនៅក្នុងខេត្តស្វាយរៀង ដែលជាប់ជាមួយនឹងព្រំដែនវៀតណាមនេះមានរហូតទៅដល់ ៩កន្លែង។ អញ្ចឹងទេ ចោទចេញជាសំណួរថា ប្រសិនបើមានសង្រ្គាមទល់ដែនជាមួយប្រទេសជិតខាង តើប្រយោជន៍(ដែលយើងនឹងបាន)ទទួលជាអ្វី? គឺបានតែការបាញ់សម្លាប់គ្នា ហើយគ្មានទេនូវកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ។

(៧) ទំហំពាណិជ្ជកម្មកម្ពុជា–វៀតណាម លើស ១០ពាន់លានដុល្លារ, ជាសេដ្ឋកិច្ចបំពេញឲ្យគ្នា

ជាមួយវៀតណាម យើងមានការតភ្ជាប់គ្នា ដូចជាតំបន់សេដ្ឋកិច្ចពិសេសនៅទីនេះ មិនមែននាំចេញទៅតាមច្រកកំពង់ផែខេត្តព្រះសីហនុ ដែលមានចម្ងាយដ៏ឆ្ងាយនោះទេ។ យើងមានកិច្ចសហប្រតិបត្តិការដើម្បីនាំ ទំនិញទៅកំពង់ផែខាងវៀតណាមដែលមាន(ចម្ងាយជិតជាង ដូចនេះមាន)តម្លៃទាបជាង។ ធ្វើសេដ្ឋកិច្ច បើខាតគេមិនធ្វើទេ។ ផ្នែកការតភ្ជាប់ផ្សេងទៀត មានការតភ្ជាប់គមនាគមន៍ដឹកជញ្ជូន ការតភ្ជាប់បណ្ដាញអគ្គិសនីសម្រាប់តំបន់ផលិតរបស់យើងនៅទីនេះ ក៏ដូចជាទំនាក់ទំនងទូរគមនាគមន៍ដើម្បីធ្វើការជាមួយគ្នា។ នយោ​បាយសន្តិភាព​របស់កម្ពុជាវាស្របគ្នានឹងនយោបាយសន្តិភាពរបស់វៀតណាម ដែលត្រូវរិះរកការធ្វើពាណិជ្ជកម្មជាមួយគ្នា វិនិយោគទៅវិញទៅមក ក្នុងនោះទំហំពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម មានលើសជាង ១០ពាន់លានដុល្លារ។ ពីមុនយើងនាំ(ទំនិញ)ចេញទៅវៀតណាមតិចជាងវៀតណាមនាំចូលមកកម្ពុជា។ ឥឡូវនេះ មានពេលឆ្នាំខ្លះ កម្ពុជានាំទំនិញទៅវៀតណាមច្រើនជាងពីខាងវៀតណាមចូលមកកម្ពុជាវិញ។ នេះជាការលូតលាស់របស់កម្ពុជា ហើយជាសេដ្ឋកិច្ចបំពេញឲ្យគ្នា។

(៨) សម័យកូវីដ–១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាមមានទំហំកាន់តែធំ​

វៀតណាមគាត់ពូកែកែច្នៃ ឯយើងមានវត្ថុធាតុដើម ក្នុងពេលដែលយើងអត់ទាន់មានសមត្ថភាពកែច្នៃខ្លួនឯង​។ ឧទាហរណ៍ ស្វាយចន្ទីដែលយើងផលិតបានក្នុងដើមឆ្នាំកន្លងទៅ​មាន ១ ១៨០ ០០០ តោន មិនទាន់គិតដល់ស្វាយចន្ទីដែលកើតថ្មីៗ ដែលវាក៏ដល់ពេលត្រូវអោយផ្លែដែរនេះទេ។ យើងជាប្រទេសដែលមានស្វាយចន្ទីច្រើនជាងគេ។ Cote d’Ivoire មាន(ស្វាយចន្ទី) ១ ១០០ ០០០តោន។ ឯយើងមាន ១ ១៨០ ០០០ តោន ហើយកម្ពុជាក៏អាចធ្វើបានដល់ទៅ ១លានកន្លះឬ ២លានតោនដែរ បើសិនជាមានទីផ្សារនិងមានការកែឆ្នៃគ្រប់គ្រាន់។ បច្ចុប្បន្ន វៀតណាមនិងឥណ្ឌាជាប្រទេសចែកចាយគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសនានា ព្រោះវៀតណាមមានមូលដ្ឋានកែច្នៃ។ កសិករយើងដាំដុះបានលក់ចេញទៅវៀតណាមអត់មានអីខុសទេ។ ទីផ្សារមានទំនាក់ទំនង​ជាមួយគ្នា។ វៀតណាមក៏ផ្គត់ផ្គង់ត្រឡប់មកយើងវិញជាប្រេងឥន្ធនៈ សម្ភារៈសំណង់ និងពេលខ្លះក៏មានជាម្ហូបអាហារដែរ។ កម្ពុជាក៏អាចនាំចេញទៅវៀតណាមជាម្ហូបអាហារខ្លះផងដែរ។ ទំនិញមានទៅមានមក។ ជាសេដ្ឋកិច្ច​បំពេញឱ្យគ្នា … មុននេះគោលដៅរបស់យើងត្រឹមតែ ៥ពាន់លានដុល្លារទេ ប៉ុន្តែដល់សម័យកូវីដ–១៩ បែរជាទំហំពាណិជ្ជកម្មរវាងកម្ពុជា–វៀតណាមមានទំហំធំ​។

(៩) ​ កងវរសេ​នា​តូចនារី កសាងពេលវាយ ប៉ុល ពត ដោះមីននៅខេត្តស្វាយរៀង

(គោលនយោបាយដែល)ខ្ញុំបានដាក់ចេញថា ត្រូវប្រែក្លាយអតីតសមរភូមិឱ្យទៅជាទីផ្សារ និងប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែន សន្តិភាព មិត្តភាព និងសហប្រតិបត្តិការ កំពុងទទួលបានការជោគជ័យ។ លើការជាក់ស្ដែង អ្វីទៅដែលហៅថាប្រែក្លាយតំបន់អតីតសមរភូមិឱ្យទៅជាតំបន់អភិវឌ្ឍ? សំដៅទៅដល់ការដោះបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះធានាសុវត្ថិភាពដីធ្លីឱ្យប្រជាពលរដ្ឋ។ ស្វាយរៀងនេះ ជាសំបុកចំការមីនតាំងពីពេលរំដោះប្រទេសមក។ កាលពេលនោះយើងប្រើកងវរសេ​នា​តូចនារី ជាកងទ័ពដែលខ្ញុំបានកសាងពេលវាយ ប៉ុល ពត ត្រូវ(បានប្រគល់ភារកិច្ចឱ្យ)មកដោះមីននៅខេត្តស្វាយរៀង។ ហេតុនេះហើយ បានជាមានវរនារី គង់ សារឿន។ យើងប្រើកងអនុសេនាធំនារីដើម្បីដោះបំផ្លាញចោលគ្រាប់មីន។

(១០) តំបន់សេដ្ឋកិច្ចពិសេសព្រំដែន មិនមែនកើតពីនយោបាយគំរាមធ្វើសង្គ្រាម ដើម្បីគ្រាន់តែប្រជែងសន្លឹកឆ្នោតទេ

ទីតាំងដែលយើងឈរជើងនេះ ក៏ប្រហែលជាទីតាំងដែលធ្លាប់មានគ្រាប់មីនដែរ។ ឥឡូវ ជាទីតាំង​ដែលមានសុវត្ថិភាពសម្រាប់យើងបង្កើតទៅជាទីផ្សារលក់ដុំ ទីផ្សារនៅតាមទល់ដែន ដែលមានតំបន់សេដ្ឋកិច្ចពិសេស។ យើងមិនមែនគ្រាន់តែធ្វើជាមួយវៀតណាមទេ យើងធ្វើជាមួយថៃ យើងបានធ្វើតំបន់សេដ្ឋកិច្ចពិសេសនៅខាងខេត្តបន្ទាយមានជ័យ យើងធ្វើតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកោះកុង។ នោះហើយជាគោលនយោបាយ(ជាក់លាក់និងប្រាកដនិយម)ដែលយើងបានដាក់ចេញ។ ភាពប្រថុយប្រថាននិងការប្រជែងដើម្បីគ្រាន់តែឈ្នះសន្លឹកឆ្នោត ហើយគម្រាមធ្វើសង្គ្រាមជាមួយប្រទេសជិតខាងណាមួយ មិនមែនគោលជាគោលនយោបាយគួរឱ្យចាប់ចិត្ត ហើយត្រូវធ្វើការគាំទ្រតាមបែបជ្រុលនិយមនោះទេ។

(១១) មិនអនុវត្តផែនការស្តុកម៉ាសទេ ប៉ុន្តែបន្តផលិតសម្ភារផ្នែកការពារ សំរាប់ការនាំចេញ

ខ្ញុំអរគុណលោក Clement Yang និងក្រុមគ្រួសារ ដែលមិនបានចោលកម្ពុជា។ លឺថាចូលសញ្ជាតិខ្មែរហើយ។ (មានសញ្ជាតិជាខ្មែរហើយ នៅ)ថ្ងៃ ២៣ កក្កដា សូមមកបោះឆ្នោតផង។ កុំភ្លេចកាតព្វកិច្ចជាជនជាតិខ្មែរ។ នៅពេលកូវីដ-១៩ ចាប់ផ្ដើម អ្នកដែលជួបជាមួយខ្ញុំមុនគេគឺ Clement Yang ដើម្បីដោះស្រាយបញ្ហាម៉ាស។ យើងបានដឹងថាកាលពីជំងឺសារស៍ ឆ្នាំ២០០៣ Clement Yang ជាអ្នកចំណេញជាងគេ។ ដោយសារអី? ព្រោះជាអ្នកនាំចេញសម្លៀកបំពាក់ការពារជំងឺសារស៍ចេញពីរោងចក្រនៅកំពង់ចាម។ ដល់កូវីដ–១៩ផ្ទុះ យើងមានមូលដ្ឋានផលិតម៉ាសក្នុងប្រទេស គឺតំបន់សេដ្ឋកិច្ចពិសេសនៅទីនេះ។ ខ្ញុំក៏បានទិញមួយចំនួន ហើយពិភាក្សាថា នឹងស្តុកទុកបម្រុងក្នុងប្រទេសកម្ពុជា ធ្វើម៉េចធានាថាមាន ៤០លានម៉ាស។ មួយឆ្នាំដកចេញប៉ុន្មាន ហើយបញ្ចេញប៉ុន្មាន។ ឥឡូវយើងមិនបាច់រៀបចំផែនការហ្នឹងតទៅទៀតទេ។ ប៉ុន្តែ (បន្ត)ផលិតសម្ភារផ្នែកការពារ។ ប្រទេសយើងតូច ទីផ្សារយើងតូច យើងមិនអាចនឹងប្រើប្រាស់អស់នូវផលិតផលនេះទេ អញ្ចឹងយើងផលិត សំរាប់តម្រូវការនៃការនាំចេញ …។

(១២) ជួបដំណាក់កាលទី២ ពិនិត្យវឌ្ឍនភាពនៃការអនុវត្តបានសម្រេចក្នុងដំណាក់កាលទី១

ថ្ងៃនេះ មានស្ត្រីឆ្លងទន្លេម្នាក់បានកូនស្រី។ អម្បាញ់មិញ ខ្ញុំឱ្យអភិបាលខេត្តយកថវិកា ៥លានរៀលទៅជូន ហើយទៅមើលនៅពេទ្យផង។ ខ្ញុំផ្ដាំផ្ញើសួរសុខទុក្ខ។ បើចង់ដាក់ឈ្មោះកូនស្រី មិនដឹងថាឪពុក-ម្ដាយគេឈ្មោះអី? ខ្ញុំរកឈ្មោះដាក់ឱ្យ … ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍ធ្វើការប្រៀបធៀបវឌ្ឍនភាពដែលយើងទទួលបាន(បន្ទាប់ពី)ការសន្ទនាលើកទី១។ ពូដើរមិនមែនគ្រាន់តែមើលអោយឃើញនោះទេ។ ពូដើរក្នុងគោលដៅដោះស្រាយបញ្ហាជាក់លាក់។ ពិនិត្យមើលឡើងវិញរូបភាពដែលគេអាចរក្សាទុកនៅទូរទស្សន៍ជាតិកម្ពុជា កាលពីប្រទេសយើងមិនទាន់មានឧស្សាហកម្ម ពូតែងតែដើរធ្វើវេទិកាសាធារណៈ​នៅតាមភ្លឺស្រែជាមួយកសិ​ករ ដោះស្រាយបញ្ហាកសិករ ដូចជាត្រូវដូរពូជយ៉ាងម៉េចជាដើម។ បន្ទាប់ទៅ ពូបានផ្ទេរមកកាន់វេទិកាជាមួយម្ចាស់រោងចក្រ​ ជាមួយអ្នកគ្រប់គ្រងរោងចក្រ និងជាមួយកម្មករ។ យើងរកឃើញចំណុចជាច្រើន ហើយយើងក៏បានដោះស្រាយនៅដំណាក់កាលទី១។ ដំណាក់កាលទី២ គឺចង់ដើរពិនិត្យវឌ្ឍនភាពនិងការអនុវត្តនូវអ្វីដែលបានសម្រេចនៅក្នុងដំណាក់កាលទី១ …។

កង្វល់ពិតរបស់មនុស្ស គឺសេចក្តីសុខសុវត្ថិភាពពេលចាស់ទៅ

កង្វល់ពិតប្រាកដរបស់មនុស្សគឺស្អី? មិនថារូបគេ មិនថារូបខ្ញុំទេ កង្វល់ពិតប្រាកដស្ថិតនៅត្រង់ថា ពេលចាស់ទៅបានលុយចិញ្ចឹមខ្លួនមកពីណា? សូម្បីខ្ញុំមានប៉ុណ្ណឹង (ក៏នៅតែគិតថា)តើពេលចាស់ទៅ កូនចៅយកចិត្តទុក​ដាក់ជាមួយយើងឬអត់? បើទោះបីជាពេលនេះ កូននិងចៅ បង្ហាញនូវក្ដីស្រលាញ់ចំពោះឪពុកនិងចំពោះជីតា ក៏ប៉ុន្តែ នៅពេលដែលពួកគេមានគ្រួសាររៀងខ្លួន នៅពេលដែលពួកគេធំៗអស់ទៅ … យើង(ត្រូវតែ)កម្សត់តែរវាងយាយតាហើយ។ កំពុងតែលើកជាការគិតគូរថា តើចៅៗ គេនឹងមកប្រមូលផ្ដុំជាមួយយើងតទៅទៀតឬ​អត់?​ គេធំៗអស់ហើយៗ មួយចំនួនទៅរៀននៅក្រៅប្រទេសបណ្ដើរៗ។ អាតូចៗដែលអាចនៅពរបានជិតអស់ហើយ។ ឥឡូវពរលែងរួចហើយ ព្រោះវាចេះតែធំទៅ។ ពីមុនគ្រាន់ពរបាននាងទី២១ ឥឡូវពរលែងបាន។ ចូលមកគ្រាន់មកថើបជីតារួចរត់ទៅបាត់។ ឯនាងទី២២ មើលមុខមិនបាន។ ឱ្យតែឃើញមុខ យកដៃមេដោះខ្ទប់មុខ អត់ហ៊ានមើលមុខជីតា មិនដឹងថាជាតិមុនមានរឿងអីជាមួយខ្ញុំ។

ស្រុកខ្មែរមានប៉ុន្មាននាក់ដែលមានចៅច្រើនអញ្ចឹង? ប៉ុន្តែជាពិសេសមេដឹកនាំនៅលើពិភពលោក បើត្រឹមតែប្រពន្ធមួយដូចគ្នា គឺពូហ៊ានដាក់ពាក្យប្រឡង ប៉ុន្តែមិនហ៊ានទេជាមួយអ្នកមានប្រពន្ធច្រើន គេត្រូវតែមានកូនច្រើន​ គេមានចៅច្រើន យើងទៅប្រឡងជាមួយគេម៉េចនឹងបាន។ បើសិនជាមានប្រពន្ធតែមួយដូចគ្នា យើងមានចៅ២២(នាក់) ហ៊ានដាក់ពាក្យប្រឡងដើម្បីបំបែកឯកទគ្គកម្ម។ ហោចណាស់ក៏យើងអាចជាប់នៅក្នុងចំណោម១០ខាងលើដែរ។ ចៅច្រើនសម្បូរបែប ប្រុស១២ ស្រី១០ យើងអាចបង្កើតកីឡាបាល់ទាត់មួយក្រុម បាល់ទះមួយក្រុម បាល់បោះមួយក្រុម យកក្រុមដដែលឱ្យវាចេះលេង ឥឡូវវាអាចវាយបាន អាចមានខ្លះ អាចនឹងចូលជម្រើសជាតិផងនៅពេលខាងមុខផង សម្រាប់ផ្នែកបាល់ទះ និងបាល់បោះ។

រោងចក្រមានខ្យល់ចេញចូល មានកន្លែងទទួលទានអាហារ កន្លែងបំបៅកូន គិលានដ្ឋាន

ទាក់ទិននឹងវឌ្ឍនភាពនិងអ្វីដែលយើងបានដាក់ចេញជាអនុសាសន៍១០ចំណុច យើងពិនិត្យថាអនុវត្តបានខ្ជាប់​ខ្ជួនឬអត់? ខ្ញុំសប្បាយរីករាយដែលអ្នកវិនិយោគិននៅកម្ពុជា ទទួលនូវការណែនាំរបស់រាជរដ្ឋាភិបាលកែលម្អបរិស្ថានការងារសម្រាប់ក​ម្មករ/ការិនីរបស់យើង។ មុននេះកម្មករ/ការិនីរបស់យើង ឧស្សាហ៍ដួលសន្លប់ ដោយ​សារតែក្នុងរោងចក្រពេលចាប់ផ្តើមខ្វះខ្យល់ចេញចូល ខ្វះអុកស៊ីសែន។ ដូចគ្នាដែរ ពេលដែលរោងចក្រទើបនឹងចាប់ផ្តើម អត់មានកន្លែងទទួលទានអាហារទេ។ ពូខ្លួនឯងជិះកាត់តាមមុខរោងចក្រថ្ងៃត្រង់ ឃើញកម្មករចេញមកបាយនៅក្រោមដើមឈើអីអញ្ចឹងទៅ។ យើងបានស្វែងយល់ចំណុចទាំងនោះ។ ក្រោយមកយើងបានកែសម្រួលអោយរោងចក្រនីមួយៗ មានកន្លែងទទួលទានអាហារ និងមានកន្លែងពិនិត្យសុខភាពបឋម ឬហៅថា គិលានដ្ឋាននៅតាមរោងចក្រ។ កន្លែងខ្លះមានកន្លែងបំបៅកូនទៀតផង។

ស្ដ្រីមានផ្ទៃពោះបានឈប់សម្រាក ៣ ខែ បៀវត្សរ៍ ១២០%

នេះមិនមែនជាការជិះសេះមើលផ្កា ដូចដែលកុនចិននិយមនិយាយនោះទេ។ អ្នកជិះសេះមើលផ្កា គ្រាន់តែថតរូប Selfie ឯដើរពិនិត្យដោះស្រាយបញ្ហាការងារគឺផ្សេង។ ពូមិនមានទម្លាប់ដើរមិនដោះស្រាយបញ្ហានោះទេ។ ដូច​ជាក្មួយៗស្ត្រីមានផ្ទៃពោះ កាលពីមុនជុំទី១ បានការឈប់សម្រាក ៣ខែ ជាមួយនឹងប្រាក់បៀវត្សរ៍(ត្រឹមតែ) ៥០%។ យើងបានរកឃើញថា នៅពេលជុំទី១ កម្មការិនីដែលមានផ្ទៃពោះនិងកូនខ្ចីមានការលំបាក អញ្ចឹង(យើងបានដាក់ចេញជានយោបាយសង្គមអោយ)ទទួលបានការឈប់សម្រាក ៣ខែ ជាមួយនឹងប្រាក់បៀវត្សរ៍ ១២០%។ មិនមែនជារឿងតូចតាចទេ។ យើងត្រូវធ្វើការពិភាក្សាជាមួយម្ចាស់រោងចក្រ ជាមួយអ្នកវិនិយោគធ្វើម៉េចឱ្យគេអាចផ្តល់ឱ្យយើងបានផង គេក៏មានប្រាក់ចំណេញដែរ។ បើសិនតែគិតទារពីគេយកមកដាក់ហោប៉ៅយើងគេខាត គេបិទរោងចក្រ យើងមិនអស់ …។

ប្រាក់សោធននិវត្តន៍កម្មករ កើតក្នុងដំណាក់កាលដឹកនាំរបស់ ហ៊ុន សែន

ខ្ញុំនិយាយបន្តអំពីថាមនុស្សទាំងអស់គិតពីរឿងអនាគត ដូចជាពេលចាស់ទៅបានអ្នកណាចិញ្ចឹម? ឥឡូវនេះក្នុងចំណោមកម្មករ/ការិនី ពេលដែលខ្លួនចាស់ចូលនិវត្តន៍គឺមានប្រាក់(សោធន)សម្រាប់ចិញ្ចឹមខ្លួន ដោយមិនពឹងពាក់លើកូនចៅទេ … នេះគឺជាការធានាមួយសម្រាប់កម្មករ/ការិនីក្នុងប្រទេសកម្ពុជារបស់យើង … បើរាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់ទេ រឿងហ្នឹងវាមិនអាចកើតបានទេ។ អញ្ចឹងកង្វល់របស់មនុស្ស ក្នុងនោះកង្វល់របស់កម្មករ/ការិនីពេលចាស់ទៅធ្វើការងារអត់បាន តើអ្នកណាចិញ្ចឹម ត្រូវបានដោះស្រាយរួចហើយ គឺច្បាប់បានចែងនិងកំពុងអនុវត្ត។ មនុស្សមួយចំនួនបានចូលនិវត្តន៍ រួចហើយយើងផ្តល់ប្រាក់ទៅតាមរយៈពេលនៃការ​ងាររបស់គាត់។ អ្នកធ្វើការច្រើនបានច្រើន អ្នកធ្វើការតិចបានតិច … បើកាលណាអត់មានប្រាក់ ត្រូវទៅពឹងពាក់ទៅលើកូន ទៅលើអ្នកជួយចិញ្ចឹមនៅពេលដែលយើងចាស់។ ឥឡូវពេលដែលក្មួយៗបញ្ចប់ការងារជាកម្មករ ក្មួយៗនឹងមានប្រាក់ចិញ្ចឹមខ្លួនរហូតដល់ថ្ងៃដែលក្មួយៗទទួលមរណភាព។ ការធានានេះ បានកើតក្នុងដំណាក់កាលដែល ហ៊ុន សែន ដឹកនាំប្រទេស …។

ក្រោយបោះឆ្នោត ចាប់ពីថ្ងៃ២៧ កក្កដា នឹងជួបកម្មករ/ការិនី ១០ លើកទៀត

ម៉្យាងទៀត … មុនពេលដែលយើងជួបគ្នា ស្ត្រីមានផ្ទៃពោះត្រូវចេញពីការងារក្នុងពេលតែមួយជាមួយនឹងអ្នកដទៃទៀតដែរ។ ស្ថានភាពនោះមិនអំណោយផលទេ។ វាអាចបង្កគ្រោះថ្នាក់ទៅដល់ស្រ្តីមានផ្ទៃពោះ។ អញ្ចឹងទេ យើងបានពិភាក្សាជាមួយម្ចាស់រោងចក្រ សុំឱ្យអ្នកមានផ្ទៃពោះបានចេញមុនរយៈពេលមិនតិចជាង ១៥នាទី … ឥឡូវនេះ ដោយ​សារកម្មការិនីម្នាក់នៅខេត្តកំពង់ស្ពឺបានស្នើសុំថាឱ្យជនពិការបានចេញមុនម៉ោងផងដែរ យើងក៏បានទទួលយកសំណើនេះមកដោះស្រាយ។ អម្បាញ់មិញនេះ ក៏មានក្មួយប្រុសម្នាក់ពិការ។ អ្នកពិការហ្នឹងហើយដែលត្រូវបានចេញមុន ១៥នាទី ជាមួយ(អ្នកមានផ្ទៃពោះដែរ) … រឿងនេះ បានអោយយើងឃើញអំពីការបំពេញឱ្យគ្នារវាងម្ចាស់រោងចក្រជាមួយនឹងកម្មការិនី … ពូនឹងដើរពិនិត្យ។ ឥឡូវ នៅសល់តែ ៤វេទិកាទៀតទេ ដល់យុទ្ធនាការបោះឆ្នោត។ ពេលយុទ្ធនាការបោះឆ្នោត ពូទុកឱ្យគេឃោស​នាបោះឆ្នោតទៅ ពូធ្វើការនៅផ្ទះ។ ដល់ទៅបោះឆ្នោតរួចហើយ … ថ្ងៃ២៣(កក្កដា)បោះឆ្នោត ថ្ងៃ២៧(កក្កដា) ពូចេញជួបក្មួយៗកម្មករទៀត។ នៅសល់ ១០លើកទៀត។ បានជាជ្រុលដើរហើយ ដើរពិនិត្យមើល។ សួរក្មួយៗ ដែលធ្លាប់ជួប ៥ឆ្នាំមុននិង៥ឆ្នាំក្រោយថា តើពូចាស់ឬក្មេង? ទៅជាក្មេងជាង ៥ឆ្នាំមុនទៀត។ យ៉ាងណាក្តី កម្លាំងមិនបញ្ហាទេ។ អម្បាញ់មិញឱ្យពរដល់អាយុ ១០០ឆ្នាំ។ អត់ទេ ពូចង់បាន ១១០ឆ្នាំ។ បើរស់បានត្រឹម ១០០ឆ្នាំ វាអស្ចារ្យណាស់ទៅហើយ។ ឪពុកមារបស់ពូទើបនឹងចែកឋានទៅ។ ជាអ្នកដែលគេហៅថាអ្នក(ចាស់ទុំ)ចុងក្រោយបំផុតមានអាយុ ១០៣ឆ្នាំ … ជីដូនបាន ៩២ឆ្នាំ ជីតាបាន ៩៣ឆ្នាំ ឪពុករបស់ពូក៏បាន ៩០ឆ្នាំ។

(១៣) ពេលណាមួយ បន្តក្នុងក្របខណ្ឌកិច្ចការនយោ​បាយ មិនសម្រេចចិត្តក្នុងការដឹកនាំជំនួសក្មេងៗទេ

សង្ឃឹមថាពូអាចបានមិនតិចជាង ៩០ឆ្នាំ។ ហោចណាស់ក៏នៅរយៈពេល ២០ឆ្នាំដែរ។ តែ ២០ឆ្នាំនេះ គ្រាន់តែនៅមើល គេហៅថាសប្បាយជាមួយក្មេងៗដែលគេដឹកនាំបន្ត។ នៅពេលណាមួយនោះ ពូអាចនឹងបន្តក្នុងក្របខណ្ឌជាកិច្ចការនយោ​បាយ តម្រង់ទិសក្មេងៗ ប៉ុន្តែមិនសម្រេចចិត្តជំនួសក្មេងៗទេ។ ឥឡូវ ពូនៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតសកលអាណត្តិទី៧ (ដែលជាទី)ជឿទុកចិត្តរបស់ក្មួយៗ។ គណបក្សប្រជាជននៅតែជាជម្រើសល្អសម្រាប់ក្មួយៗ ធានានូវសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសនេះ។ មិនមែនជាការដើរឃោសនាទេ ក៏ប៉ុន្តែ ក្មួយៗមានថ្ងៃនេះ (មិនមែនដោយសារ)មានបក្សដទៃណាមួយមកជំនួសគណបក្សប្រជាជនធ្វើទេ។ (គណបក្សប្រជាជនជាស្នូលនៃ)ការកសាងសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ(ដែលពូបានរៀបរៀងនិងដឹកនាំអនុវត្ត)។

(១៤) ដើម្បីឆ្លើយតបអត្រាកំណើតប្រចាំឆ្នាំ រាជរដ្ឋាភិបាលត្រូវបង្កើតការងារពី ២០ម៉ឺនទៅ ៣០ម៉ឺនកន្លែង

អ៊ុនតាក់ ប្រើលុយ ២ ០០០ លានដុល្លារ តែអត់បញ្ចប់សង្គ្រាមនៅស្រុកខ្មែរបានទេ។ ទីបំផុតគឺខ្មែរគ្នាឯងដោះស្រាយតាមរយៈនយោបាយឈ្នះឈ្នះ។ ពូបានដឹកនាំនយោបាយនេះ និងបង្កើតឱកាសសម្រាប់ការវិនិយោគក្នុងប្រទេសកម្ពុជា។ ម្សិលមិញ ពូបាននិយាយហើយ ១ឆ្នាំ ត្រូវដោះស្រាយការងារធ្វើក្នុងកម្រិតពី ២០ម៉ឺន ទៅ ៣០ម៉ឺននាក់។ យើងចង់សម្រេចគោលដៅទាក់ទាញវិនិយោគធ្វើម៉េចបង្កើតការងារឱ្យបាន ៣០ម៉ឺននាក់ ក្នុង ១ឆ្នាំ។ ឥឡូវនេះអត្រាកំណើតកើនដល់ទៅជាង ៣៣ម៉ឺននាក់/ឆ្នាំ។ អញ្ចឹងយើងត្រូវបង្កើតការងារក្នុងមួយឆ្នាំឱ្យបាន ៣០ម៉ឺននាក់​។ ក្នុងមួយអាណត្តិសភា ត្រូវបង្កើតឱ្យបាន ១លាន ទៅ ១លាន៥សែននាក់ ដើម្បីឱ្យពលរដ្ឋកម្ពុជា កម្មករ/ការនីមានការងារធ្វើ។

(១៥) កសាងមូលដ្ឋានទាំងរឹងទាំងទន់បម្រើឱ្យការទាក់ទាញវិនិយោគ

រាជរដ្ឋាភិបាលកំពុងតែប្រឹងប្រែងកសាងរាល់មូលដ្ឋានទាំងរឹង ទាំងទន់ ដើម្បីបម្រើឱ្យការទាក់ទាញវិនិយោគនៅកម្ពុជា។ រឹងគឺយើងកំពុងតែធ្វើផ្លូវ ធ្វើស្ពាន ធ្វើកំពង់ផែ ធ្វើព្រលានយន្តហោះ ការកសាងអគ្គិសនីសម្រាប់ការផ្គត់ផ្គង់ទៅលើវិស័យឧស្សាហកម្ម ក៏ដូចជាវិស័យដទៃទៀត សម្រួលឱ្យអ្នកវិនិយោគបានមកវិនិយោគផង និងសម្រួលដល់ប្រជាជនក្នុងប្រទេសផង។ ឯផ្នែកទន់ គឺទាក់ទងបញ្ហាជាមួយនឹងច្បាប់ទម្លាប់ ដែលយើងត្រូវធ្វើកាន់តែឱ្យងាយស្រួល ឱ្យសាមញ្ញ ដើម្បីកុំឱ្យអ្នកវិនិយោគមានការលំបាក ជាមួយនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់កម្មករ/ការិនី។ ចាប់ផ្តើមពីខែសីហានេះទៅ យើងនឹងត្រូវបណ្តុះបណ្តាលយុវជនក្រីក្រ ចំនួន ១លាន ៥សែននាក់ ដោយរដ្ឋទទួលបន្ទុកផ្តល់ថវិកាទ្រទ្រង់ឱ្យការបណ្តុះបណ្តាលវិជ្ជាជីវៈ។ បើយើងមានកម្មករជំនាញកាន់តែខ្ពស់អ្នកវិនិយោគគេចូលចិត្តមកវិនិយោគ។ យើងមានផ្លូវដឹកជញ្ជូនល្អ ការវិនិយោគក៏ល្អ តម្លៃអគ្គិសនីថោកក៏ជាផ្នែកនៃការទាក់ទាញ។

(១៦) តម្រង់ទិសអោយពង្រាយរោងចក្រតាមបណ្ដាខេត្តតាំងពីខែកុម្ភៈ១៩៩៩

ពូចង់សួរថា នៅទីនេះ មានប៉ុន្មាននាក់ដែលធ្វើការនៅតាមរោងចក្រពេលថ្ងៃ ហើយពេលយប់ទៅសម្រាកនៅផ្ទះ? សូមលើកដៃ។ អរគុណណាស់។ មានប៉ុន្មានដែលនៅផ្ទះឈ្នួល? មានន័យថា រាជរដ្ឋាភិបាលបានធ្វើត្រូវ ដែលបានចង្អុលទិសតាំងពីក្នុងកំឡុងខែកុម្ភៈ ឆ្នាំ១៩៩៩ ឯណោះ។ ខ្ញុំនៅចាំច្បាស់ណាស់ពីការបង្កើតឲ្យមានវេទិការវាងរាជរដ្ឋាភិបាលនិងវិស័យឯកជននៅសណ្ឋាគារ Intercontinental លើកទី២។ យើងតម្រង់ទិសឲ្យមានការទាញរោងចក្រទៅតាមបណ្តាខេត្ត។ តើវាស្រួលទេ នៅពេលដែលក្មួយៗធ្វើការពេលថ្ងៃនៅរោងចក្រ ពេលយប់ទៅនៅផ្ទះ? ផ្ទះរបស់យើង ស្អីរបស់យើង កូនចៅយើង ម្តាយយើង ជីដូនជីតាយើង។ ចោទចេញជាសំណួរមួយថា ប្រសិនបើគ្មានវត្តមានរោងចក្រនៅក្នុងខេត្តស្វាយរៀងទេ ​តើពេលនេះក្មួយៗកំពុងធ្វើអ្វី?

(១៧) បើមិនធ្វើចំណាកស្រុករកការងារ ក៏ធ្វើកសិកម្មឬលក់ដូរតូចតាចជាមួយឪពុកម្តាយ

មានតែ ២ ទេក្មួយ។ ចម្លើយទី១ ពេលនេះម៉ោងនេះ ក្មួយៗកំពុងតែធ្វើចំណាកស្រុករកការងារនៅទីក្រុងភ្នំពេញ ឬខេត្តផ្សេងដែលមានរោងចក្រ មិនមែននៅស្វាយរៀង … ឯចម្លើយទី២ បើគ្មានវត្តមានរោងចក្រនៅទីនេះទេ ពេលនេះម៉ោងនេះ ក្មួយៗកំពុងតែធ្វើកសិកម្ម ឬក៏ធ្វើសិប្បកម្ម ឬក៏ការលក់ដូរតូចតាចជាមួយឪពុកម្តាយ ជា​មួយ​ក្រុមគ្រួសារ។ មានតែ ២ហ្នឹង។ ប៉ុន្តែឥឡូវ ក្មួយៗ ៨ ម៉ឺននាក់(ជាកម្មករ/ការិនី)នៅក្នុងខេត្តស្វាយរៀង។ អាចថាមកពីខេត្តដទៃ ២ ម៉ឺននាក់ទៅចុះ ប៉ុន្តែ ៦ ម៉ឺននាក់ទៀត ធ្វើការថ្ងៃនៅរោងចក្រ យប់ទៅសម្រាកនៅផ្ទះ។ នោះហើយជាការចង្អុលទិសផ្នែកគោលនយោបាយ សម្រាប់ទាក់ទាញការវិនិយោគ ដែលផ្តល់នូវការងារសម្រាប់ឲ្យពលរដ្ឋកម្ពុជា មានការងារធ្វើនៅឯទីជនបទតែម្តង។ ក្មួយៗមិនចាំបាច់ចេញថ្លៃជួលផ្ទះឯណា។ ក្មួយនៅផ្ទះធម្មតា។ ពិតហើយរឿងឡានដឹកជញ្ជូននោះ ចៀសវាមិនផុតទេ។

(១៨) ២៨៤លានដុល្លារក្នុងមួយឆ្នាំ ចូលហោប៉ៅអ្នកស្វាយរៀង

ឥឡូវចង់សួរលោកចៅហ្វាយខេត្តបន្តិច ប្រាក់ខែសម្រាប់ដែលទទួលបានពីកម្មករនៅក្នុងខេត្តស្វាយរៀង ក្នុងមួយឆ្នាំមានប៉ុន្មាន? ២៨៤ លានដុល្លារក្នុងមួយឆ្នាំ។ លុយហ្នឹងវាធ្លាក់ទៅណា? វាធ្លាក់ក្នុងហោប៉ៅក្មួយៗនោះឯង។ សូមបញ្ជាក់ជូនក្មួយៗដែរ នៅក្នុងពេលដែលវិបត្តិកូវីដ-១៩ កើតឡើង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អត់បានឡើងបៀវត្សរ៍ទេ ឆ្នាំ ២០២១ ២០២២។ ទើបនឹងបានឡើង ២០២៣។ សម្រាប់ក្មួយៗជាកម្មករ/ការិនី គឺបានឡើងជារៀងរាល់ឆ្នាំ។ បើទោះបីជាឡើងហ្នឹងវាតិច ក៏ប៉ុន្តែវាឡើង។ កាលពេលមុន យើងមានរោងចក្រត្រឹមតែ ៦០ រោងចក្រជាង ជាមួយនឹងកម្មករជាង ៨ ម៉ឺននាក់ ប្រាក់បៀវត្សសម័យនោះ រៀមច្បងរបស់យើង នៅក្នុងឆ្នាំ១៩៩៧ មានត្រឹមតែ ៤០ ដុល្លារទេ ប៉ុន្តែឥឡូវប្រាក់គោលមាន ២០០ ដុល្លារ ហើយបើក្មួយៗខ្លះធ្វើការបន្ថែមម៉ោង ឬក៏អត្ថប្រយោជន៍ដទៃទៀត គឺសុទ្ធតែលើសពី ២០០ ដុល្លារ គួបផ្សំនឹងក្មួយ​ៗមានឱកាសធ្វើស្រែចំការ។

បញ្ជាក់បន្តិច ថ្ងៃនេះចំថ្ងៃក្មួយៗសម្រាក ដូច្នេះស្អែកក្មួយៗមិនចាំបាច់មកធ្វើការទេ។ ពូបានសុំថៅកែរោងចក្ររួចហើយ។ ស្អែកសម្រាកមួយថ្ងៃ។ អ្នកមានកូន ដេកបំពេកូនទៅ អ្នកមានប្តីច្រៀងខារ៉ាអូខេឲ្យប្តីស្តាប់ទៅ​។ អាហ្នឹងគឺអរគុណម្ចាស់រោងចក្រដែលផ្តល់ឱកាសឲ្យកម្មករ/ការិនីមកជួបហើយ បានឈប់សម្រាកមួយថ្ងៃទៀត។ ក្មួយៗដែលជួបថ្ងៃអាទិត្យចំណេញជាងអ្នកជួបថ្ងៃច័ន្ទ ថ្ងៃអីវិញ។ ថ្ងៃច័ន្ទជួបហើយបានសម្រាកតែមួយល្ងាចទេ ប៉ុន្តែបើជួបថ្ងៃអាទិត្យ ជួបហើយបានសម្រាកពេលល្ងាច ហើយបានសម្រាកមួយថ្ងៃតទៅទៀត។ ​

(១៩) ជនណាក៏ដោយមានចេតនាបំផ្លាញស្ថេរភាព មិនត្រូវទទួលបានការអត់អោនទេ

អ្វីដែលកំពុងកើតនៅលើទឹកដីកម្ពុជា គឺបានមកពីអ្វីដែលសំខាន់? កត្តាសន្តិភាព គឺជាកត្តាចម្បងបំផុតដែលនាំមកនូវជោគជ័យសម្រាប់ការទាក់ទាញវិនិយោគ ក៏ដូចជាការអភិវឌ្ឍលើគ្រប់ផ្នែក។ គ្មានសន្តិភាព គឺមិនអាចធ្វើអ្វីបានទេ។ ដូច្នេះត្រូវរួមគ្នាការពារសន្តិភាព ដើម្បីធានាការអភិវឌ្ឍនាពេលអនាគត។ ជនណាក៏ដោយដែលមានចេតនាបំផ្លាញស្ថេរភាព មិនត្រូវទទួលបានការអត់អោនទេ ព្រោះយើងធ្លាប់បានឆ្លងកាត់ឈាម និងទឹកភ្នែកហើយ។ កាលពីជំនាន់ពូដឹកនាំការតស៊ូប្រឆាំងខ្មែរក្រហម អ្នកដែលមានប្រភពដើមជាអ្នកស្វាយរៀងគឺច្រើនជាងគេទាំងអស់។ ឥឡូវនៅសេសសល់មានដូចជានាយឧត្តមសេនីយ៍ សៅ សុខា ជាកូនចៅអ្នកស្វាយរៀង។ ប្រហែលជា ៤៩ សាកសព ដែលយើងរកក្រុមគ្រួសារមិនឃើញ ក៏ប្រហែលជាអ្នកស្វាយរៀងដែរ ព្រោះច្រើនចេញពីស្វាយរៀង ចេញពីព្រៃវែង និងកំពង់ចាមតិចតួច ស្វាយរៀងច្រើនជាងគេ។ ក្នុងចំណោមកងទ័ពប្រមាណជា ១ម៉ឺននាក់ គឺស្វាយរៀងនាំមុខ។ បើកាលពីសម័យពួកធីវគីនៅគ្រប់គ្រងភាគខាងត្បូងវៀតណាម តំបន់នេះជាតំបន់រងគ្រោះនៃសង្គ្រាម។ ផ្សារទ្រឿងនៅត្រង់ណា … តំបន់នេះជាតំបន់វាយគ្នា ហើយកន្លែងនេះប្រហែលជាកន្លែងដាក់ ១៧៥ មីលីម៉ែត្រ ដាក់លើរថក្រោះបាញ់គ្នាតែម្តង។

រក្សាសន្តិភាព ដើម្បីកុមារនិងយុវជនជំនាន់ក្រោយមិនបាត់បង់ឱកាសដូចអ្នកជាន់មុន

កុំប្រថុយជាមួយសង្គ្រាមអី ហើយកុំគិតស្មានថាកើតសង្គ្រាមទៅវាស្រួល។ មិនមែនស្រួលទេ ក្មួយៗ​។ ពូនេះជាមនុស្សដែលបាត់ឱកាស។ ព្រោះអ្វី? ពេលវ័យឡើង គេហៅថាពេញកម្លោះទៅចុះ គឺសង្គ្រាមកើត។ អញ្ចឹងទេ ពេញមួយយុវវ័យរបស់ពូនេះ ពូអត់ពេលបានសប្បាយអីនឹងគេទេ។ ក្នុងពេលកុមារនិងយុវជន ខ្លួនត្រូវចំណាកស្រុកមករៀនសូត្រ បន្តទៅប្រទេសធ្លាក់ក្នុងសង្គ្រាម។ អញ្ចឹងកុំឲ្យជោគវាសនារបស់កុមារនិងយុវជន អភ័ព្វដូចអ្នកជំនាន់មុន។ សំណាងរបស់ពូហើយដែលរបួស ៥លើក តែវាមិនស្លាប់ តែក៏ធ្លាក់ខ្លួនពិការដែរ។ អ្នកដទៃទៀតបានស្លាប់។ អ្នកខ្លះមិនដឹងថាសាកសពនៅ​ឯណាផងទេ ជាពិសេសការស្លាប់ក្នុងរបប ប៉ុល ពត។ តើវាយកឪពុកម្តាយយើង ជីដូនជីតាយើង យកទៅវាយចោលនៅឯណា? នេះជារឿងសោកសៅសម្រាប់ប្រទេសរបស់យើង។ អញ្ចឹងយើងត្រូវរួមគ្នារក្សានូវសន្តិភាពរបស់ប្រទេស​។

ឲ្យរោងចក្រក្លាយជាកន្លែងសុខសាន្ត គ្មានហិង្សា គ្រឿងញៀន ឬអបាយមុខផ្សេងៗ

ម្យ៉ាងទៀត ពូគ្មានបំណងអ្វីក្រៅពីការចង់បានដើម្បីឲ្យរោងចក្រទាំងអស់ក្លាយទៅជាទីកន្លែងសុខសាន្ត​។ នេះគឺជាចំណុចដែលយើងមិនពិបាកធ្វើទេ។ យើងធ្វើបាន កុំឲ្យទីកន្លែងរោងចក្ររបស់យើងក្លាយទៅជាទីកន្លែងដែលមានហឹង្សា ក្លាយទៅជាកន្លែងដែលចែកចាយគ្រឿងញៀន ដែលប្រើគ្រឿងញៀន ឬអំពើអបាយមុខផ្សេងទៀត ដែលនោះវាជាការរួមចំណែកដើម្បីអនុវត្តភូមិឃុំមានសុវត្ថិភាព។ ភូមិឃុំមានសុវត្ថិភាព ធានាផលប្រ​យោជន៍ឲ្យអ្នកណា? ធានាផលប្រយោជន៍ឲ្យប្រជាជនមុនគេ អត់មានចោរលួច ចោរប្លន់ អត់មានល្បែងស៊ីសង ដែលជាប្រភពនាំមកនូវចោរលួច ចោរប្លន់ហ្នឹង។ កន្លងទៅ យើងត្រូវតែបំផ្លាញវាចោលនិងគ្រប់គ្រងវា។ ខិតខំធ្វើយ៉ាងម៉េច ទាំងម្ចាស់រោងចក្រនិងកម្មករ ត្រូវបំពេញឲ្យគ្នា ចាប់ដៃគ្នា ចាត់ទុកវាជាឆ្នាំងបាយរួមរបស់យើង។

កម្មករ/ ការិនីក្រៅប្រទេសរកបាន ២៧០០ លានដុល្លារ ក្នុងប្រទេស ៣ ពាន់លានដុល្លារ

ពួកអ្នកញុះញង់បង្កថា យើងទៅធ្វើខ្ញុំគេ។ រហូតដល់ថា “លោក ហ៊ុន សែន អប់រំកូនខ្មែរឲ្យធ្វើខ្ញុំគេ។ ធ្វើខ្ញុំគេនៅក្នុងប្រទេសមិនឆ្អែត ឲ្យទៅធ្វើខ្ញុំគេនៅក្រៅប្រទេស​”។ ហ្នឹងពួកអ្នកញុះញង់។ ប៉ុន្តែឥឡូវក្មួយៗដាក់ជាសំណួរ ក្មួយៗមកធ្វើការដើម្បីបានលុយទៅក្មួយៗ ទេតើ? មិនមែនគេប្រើក្មួយៗដោយមិនបង់ប្រាក់ឲ្យក្មួយៗឯណា។ យើងបញ្ជូនមនុស្សទៅធ្វើការនៅក្រៅប្រទេស គេផ្តល់ប្រាក់ឲ្យយើងតើ។ ក្នុងមួយឆ្នាំបញ្ជូនមកក្នុងប្រទេសប្រ​មាណជា ២ ៧០០ លាន ជាមួយនឹងប្រាក់នៅក្នុងប្រទេសដែលទទួលបានពីពលកម្មប្រមាណជា ៣ ០០០ លាន ដុល្លារ។ ចំនួនប្រាក់នេះច្រើន។ អញ្ចឹងបានជាទីផ្សាររបស់កម្ពុជាមានការសម្រួលច្រើន។ ឧទាហរណ៍ យើងត្រូវការទិញដុល្លារ យកប្រាក់រៀលទិញដុល្លារភ្លាម។ យើងយក ១០០ ឬ ២០០ លានចេញពីទីផ្សារប្រាក់ដុល្លារ តាមរយៈយកប្រាក់រៀលទិញ។ ប៉ុន្តែនៅពេលដែលប្រាក់រៀលហើម យើងបញ្ចេញដុល្លារទិញប្រាក់រៀលបញ្ចូលមកវិញភ្លាម។ យើងអន្តរាគមន៍ដើម្បីធានាស្ថេរភាពអត្រាប្តូរប្រាក់។

រក្សាស្ថេរភាពម៉ា​ក្រូ​សេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកំលាំងទិញនៃប្រាក់ដែលយើងមាន

អ្វីដែលរាជរដ្ឋាភិបាលខិតខំធ្វើដើម្បីឲ្យប្រជាជនទាំងអស់ទទួលបានផលគឺគ្រប់គ្រងអតិផរណា រក្សាកម្លាំងទិញ ដែលក្មួយមាន។ ក្នុងហ្នឹងក៏មានអនុញ្ញាតឲ្យថៅកែរោងចក្រយករូបិយបណ្ណបរទេសមកបើកជូន​កម្មករ​/ការិនីផ្ទាល់តែម្ដង មិនបាត់បង់កម្លាំងទិញទេ។ ប្រទេសដទៃគេមិនធ្វើដូចយើងទេ។ គេតម្រូវឲ្យម្ចាស់រោងចក្របញ្ចូល​លុយក្នុងធនាគារ ហើយបើកលុយប្រទេសរបស់គេ។ ក្នុងពេលដែលអត្រាប្ដូរប្រាក់វាប្រែប្រួល តម្លៃទិញពិតរបស់ប្រាក់ឈ្នួលកម្មករក៏ធ្លាក់ចុះដែរ។ អ្នកខ្លះថា នៅពេលដែលយើងប្រើរូបិយបណ្ណបរទេសដូច្នេះ វាបាត់ឯករាជ្យ បាត់អធិបតេយ្យ។ អ្នកគិតរបៀបនោះ វាជារឿងត្រឹមត្រូវរបស់​អ្នក ប៉ុន្ដែសម្រាប់ខ្ញុំអនុវត្ដវាជារឿងត្រឹមត្រូវរបស់ខ្ញុំ។ ទទួលបានការគាំទ្រពីសំណាក់អ្នកវិនិយោគ និងកម្មករ/ការិនី​ដែលទទួលប្រយោជន៍ពីប្រាក់ឈ្នួល។ គ្រាន់តែលម្អៀងអត្រាប្ដូរប្រាក់នឹងធ្វើឲ្យក្មួយៗបាត់បង់​(កម្លាំងទិញ)។ រាជរដ្ឋាភិបាលប្រឹងប្រែងរក្សាស្ថេរភាពថ្លៃ តាមភាសាសេដ្ឋកិច្ចគឺស្ថេរភាពម៉ា​ក្រូ​សេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកំលាំងទិញនៃប្រាក់ដែលយើងមាន។

(២០) ថយផ្នែកកាត់ដេរសម្លៀកបំពាក់និងស្បែកជើង កើនខាងកម្មន្តសាសលមិនមែនសម្លៀកបំពាក់

ការជះឥទ្ធិពលវាមិនអត់ទេ ដរាប​ណាសង្រ្គាមអ៊ុយក្រែន-រុស្ស៊ីមិនទាន់ចប់ ហើយនយោបាយដាក់ទណ្ឌកម្មជាឯកតោភាគីមិនទាន់ត្រូវបាន​បញ្ចប់។ ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលគឺនៅតែមាន។ តែយើង ត្រូវតែជម្នះឡើង។ ថមថយ​ផ្នែក​មួយ ផ្នែកមួយវាកើន។ នេះថមថយផ្នែកវាយនភណ្ឌ ការកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ប៉ុន្ដែវាកើន​កម្មន្ដ​សាលដែលមិនមែនជាសម្លៀកបំពាក់ ដូចជាបង្គុំនៃគ្រឿងអេឡិកត្រូនិក។ អញ្ចឹង ទំហំនៃការនាំ​ចញ​របស់យើងក៏កើនដែរ។ ប្រទេសកម្ពុជាតូចមួយប៉ុន្ដែទំហំនៃការនាំចេញមាន ២៩ ០០០ លានដុល្លារ។ សម្រាប់តែនៅខេត្ដនេះមាន ៥ ២៣៧ លាន ស្មើនឹង ២៣% នៃទំហំនាំចេញ។

(២១) រំពឹងចង់បានកំណើននាំចេញដល់ ៤០ ពាន់លានដុល្លារ ឬ ១០០ ពាន់លានដុល្លារ

យើងចង់បង្កើនការនាំចេញរបស់យើង​ឲ្យកាន់តែច្រើន។ គឺមិនមែនត្រឹមតែប៉ុណ្ណឹងទេ។ យើងចង់ឲ្យកើនបានដល់ ៤០ ០០០ លាន ឬ​ដល់ ១០០ ០០០លានក្នុងមួយឆ្នាំ ដែល​នោះ​វានឹងបង្កើននូវសមត្ថភាពផលិត​កម្មរបស់កម្ពុជា។ យើងជឿជាក់ថាអាចសម្រេចគោលដៅនេះ នៅក្នុងរយៈណាមួយជាក់លាក់ ដែលកំណត់ថាកម្ពុជានឹងចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ ​ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយក្លាយជាប្រទេសដែលមានចំណូល​ខ្ពស់នៅឆ្នាំ ២០៥០។ ឆ្នាំ២០៥០ មើលទៅខ្ញុំមិនទាន់ងាប់ទេ …។

អញ្ចឹងសំណូមពររបស់ខ្ញុំមិនធំហួសហេតុទេ។ ម្ចាស់រោងចក្រត្រូវយកចិត្តទុកដាក់​សុខទុក្ខកម្មករ ហើយត្រូវបណ្ដុះបណ្ដាលជំនាញឲ្យកម្មករ។ កម្មករមានសុខភាពល្អ មានជំនាញ និងធ្វើការមាន​ទិន្នផលខ្ពស់។ អញ្ចឹងម្ចាស់រោងចក្រទទួលបាននូវទិន្នផលខ្ពស់ ក៏ចែករំលែកត្រឡប់មកកម្មករវិញ នូវផលប្រយោជន៍ ដែលគួរត្រូវបានទទួល។ ម្យ៉ាងទៀត ម្សិលមិញពូក៏បានអំពាវនាវ ថ្ងៃនេះក៏អំពាវនាវ ក្រៅពីរោងចក្រ ​សហគ្រាសរបស់យើងកុំឲ្យមានការប្រើប្រាស់ និងចែកចាយគ្រឿងញៀន កុំឲ្យមានបងតូចបងធំ និងអំពើហិង្សា​ មានជម្លោះ។ ហើយក្នុងករណីមានជម្លោះ ត្រូវដោះស្រាយវាបន្ទាន់កុំឲ្យវារីកធំ ត្រូវប្រើវិធីយោគយល់តាមវិធីសាស្ដ្រ​ឈ្នះឈ្នះ សម្រុះសម្រួលគ្នាដោះស្រាយកុំឲ្យរឿងរីកធំ វាខាតប្រយោជន៍ទាំងអស់គ្នា។

ការពារខ្លួនពីជំងឺអេដស៍ និងកុំរើសអើងអ្នកជំងឺអេដស៍

មានរឿងមួយពូចង់និយាយដែរ។ ដោយមើលឃើញអត្រាកើននៃអ្នកកើតមេរោគអេដស៍ឆ្នាំកន្លងទៅ អ្នកកើតមេ​រោគ​អេដស៍មាន ១ ៤០០ នាក់ បើប្រៀបធៀបជាមួយឆ្នាំ២០២១ កើន ៣០០ ហើយកើនគោលដៅណា? កើនចំពោះគោលដៅនៃ​អ្នកដែលយកភេទដូចគ្នា ជាពិសេស ប្រុសយកប្រុស។ សូម​បញ្ជាក់ ជំងឺអេដស៍មិនទាន់បាត់បង់ពីកម្ពុជាទេ ក៏ដូចគ្នាដែរកូវីដ-១៩ ក៏មិនទាន់បាត់បង់ពីកម្ពុជាដែរ។​ ប៉ុន្ដែកូវីដ ១៩ បច្ចុប្បន្ននេះយើងមានវ៉ាក់សាំងការពារ យើងមានថ្នាំព្យាបាល ប៉ុន្ដែអេដស៍គ្មានថ្នាំព្យាបាលទេ មិនថាស្រី​ មិនថាប្រុសទេ ត្រូវប្រុងប្រយ័ត្ន បើវាមិនទាន់អស់។ កុំរើសអើងចំពោះអ្នកកើតមេរោគអេដស៍។ ប្រសិនបើគ្នាកើតហើយ ​ការងារត្រូវបន្ដ ព្រោះអាហ្នឹងវាមិនប៉ះឆ្លងគ្នាទេ។ កូវីដ-១៩ ប៉ះគ្នាឆ្លង ហើយត្រូវរកវិធីការពារ។ អំពាវនាវ​ចំពោះយុវជន ខ្ញុំគិតថាតាមរោងចក្រនេះវាគ្មានទេ គ្មានពេលទៅធ្វើអញ្ចឹងៗផង។ ប្រសិនបើកម្លោះៗចង់បាន​ស្រី​ស្អាតក៏ទៅរក វាមានកន្លែងផ្សេងកើតឡើងនូវរឿងហ្នឹង តែក៏មិនប្រាកដថាក្នុងកន្លែងហ្នឹងអត់មានទេ។

បើមានការសង្ស័យថាកើតជំងឺអេដស៍ហើយ ត្រូវទៅធ្វើតេស្ដភ្លាម ដើម្បីទទួលបានសេវាព្យាបាលបន្ដ។ យើងទទួលជោគជ័យ​ច្រើនណាស់លើការគ្រប់គ្រងជំងឺអេដស៍ មិនគួរឲ្យជំងឺនេះវិលត្រឡប់មកវិញទេ។ យើងកំពុងឈានឆ្ពោះទៅកាន់ការលុបបំបាត់ជំងឺច្រើនណាស់ រាប់ទាំងគ្រុនចាញ់ត្រូវតែសម្រេចឲ្យដល់សូន្យ នៅឆ្នាំ២០២៥ ខាងមុខ។ អញ្ចឹងមិនគួរឲ្យជំងឺអេដស៍នេះរីករាលដាល។ ដូចជាដំណាក់កាលដំបូងសម័យអ៊ុនតាក់ ដូចជាគេសួរថាអ៊ុនតាក់បន្សល់ទុក​អីនៅកម្ពុជា? អ៊ុនតាក់បន្សល់ទុកអេដស៍ច្រើនបំផុតនៅកម្ពុជា។ អេដស៍មានជំនាន់អ៊ុនតាក់តើ កាលពីមុនអត់មានណា ប៉ុន្ដែអ៊ុនតាក់ចូលមកមានគ្រប់ជាតិសាសន៍ ហើយអានោះវាដាច់យ៉ៃផង មក(ចម្លង)នៅនឹងយើងហ្នឹងទៅ។ មិនមែនបង្អាប់អ៊ុនតាក់ទេ ប៉ុន្ដែរឿងពិតវាអញ្ចឹង។ អ៊ុនតាក់បន្សល់ទុកជំងឺអេដស៍ជាផលលំបាកសម្រាប់យើង។ កូនកាត់ខ្លះ ប៉ុន្ដែឥឡូវគ្នាធំៗអស់ហើយ គ្នាក៏ពេញវ័យ មានប្រពន្ធកូន បើស្រីក៏មានប្ដីអស់ទៅហើយ។

គម្រោង (១)ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ប្រើថាមពលបៃតង និង(២)គម្រោងលំនៅដ្ឋានតម្លៃសមរម្យ

សូម Clement Yang បន្ដទាក់ទាញវិនិយោគចូលតំបន់សេដ្ឋកិច្ចពិសេស Manhattan។ ពីពេលស្គាល់គ្នាមកដល់ពេលនេះ មានរយៈពេល ២៤ ឆ្នាំហើយ។ គាត់វិនិយោគច្រើន រួមពិភាក្សាការវិនិយោគនៅកំពង់ចាម។ យើងបានពិភាក្សានៅ Manila ពេលនោះខ្ញុំទៅទស្សនកិច្ចនៅហ្វីលីពីន។ គាត់ធ្វើរោងចក្រតំបន់សេដ្ឋកិច្ចពិសេសនៅហ្វីលីពីនច្រើនកន្លែង។ ក្រោយមកតាមពិភាក្សាគ្នារហូត ហើយធ្វើកិច្ចការមនុស្សធម៌ច្រើនណាស់។ Clement Yang និង​ក្រុមគ្រួសារធ្វើកិច្ចការមនុស្សធម៌ច្រើន រាប់ទាំងជួ​យដល់សាកលវិទ្យាល័យស្វាយរៀងនូវអាហារូបករណ៍។ បន្តធ្វើតទៅទៀត … ឥឡូវនេះ Clement Yang គាត់មានគម្រោងដែលគួរឲ្យចាប់ចិត្ត។

ទី១ គឺទស្សនៈវិស័យ «មួយទសវត្សរ៍ក្នុងការប្រែក្លាយតំបន់សេដ្ឋកិច្ចពិសេសទៅជាតំបន់ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ប្រើប្រាស់ថាមពលបៃតង»។ អបអរសាទរអំពីគម្រោងនេះ។ ទី២ គម្រោងលំនៅដ្ឋានតម្លៃសមរម្យចាប់បើកដំណើរការហើយ ចាប់ផ្តើមពី ៤០០ខ្នងផ្ទះ ហើយនឹងធ្វើបន្តទៅ ១ ០០០ ខ្នងផ្ទះ ក្នុងមួយឆ្នាំ។ អបអរសាទរទៀត។ ឥឡូវក្មួយៗឯងធ្វើការសន្សំលុយទៅ។ ដល់ទៅបានប្រាក់ យើងអាចទិញផ្ទះនៅហ្នឹង ព្រោះផ្ទះតម្លៃថោក។ យើងកំពុងស្វែងរកអ្នកវិនិយោគផ្ទះមានតម្លៃថោកតាមប្រាក់ចំណូល។ បើយើងធ្វើការ មានលក្ខ​ខណ្ឌបង់រំលស់ស្អីៗហ្នឹងអាចធ្វើទៅបាន។ អញ្ចឹងសូមអបអរសាទរ សូមស្វាគមន៍ទៅលើគម្រោងនេះ។ ពូថាបើកមួយឆ្នាំ ចាប់ពី ៤០០ ខ្នង ហើយបន្តទៅគឺ ១ ០០០ ខ្នង ក្នុងមួយឆ្នាំ គឺយើងអាចថ្ងៃក្រោយទៅកម្មកររបស់យើងមិនមែននៅតែត្រឹមផ្ទះដូចរាល់ថ្ងៃឯណា យើងអាចមានផ្ទះសមរម្យជាងហ្នឹង។

ហេង សំកៃច្រៀងបទបង្គងក្អែក, ត្រីស្វាយរៀងឆ្លាត

នេះជាដំណើរការអភិវឌ្ឍប្រទេស។ យើងចាប់ផ្តើមឈានពីបាតដៃទទេរហូតមកដល់ពេលនេះ មិនមែនជារឿងងាយស្រួលទេ។ យើងពេញចិត្តនឹងធ្វើ យើងរួមគ្នាធ្វើតាំងពីការលំបាកបំផុតរហូតមកដល់ពេលនេះ យើងអាចទៅជាមួយគ្នាបានតទៅទៀត។ អនុញ្ញាតឲ្យពូផ្តាំផ្ញើសួរសុខទុក្ខជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗដែលពួកគាត់បានប្រឹងប្រែងរួមជាមួយពូតាំងពីដំណាក់កាលលំបាករកអីស៊ីមិនបានទេ។ មកដល់ស្វាយរៀង នឹកឃើញរឿង តាកៃ បងរបស់បង ហេង សំរិន គាត់ធ្វើចៅហ្វាយខេត្តនៅទីនេះ។ យប់ៗហ្នឹង ខ្ញុំតែងតែបើកឡានខ្លួនឯងដឹក តាកៃ ពីក្រុងស្វាយរៀងមកព្រំដែនបាវិត ហើយ​ តាកៃ ច្រៀងបទ បង្គងក្អែក ពិរោះណាស់។ ខ្ញុំដើរជាមួយ តាកៃ ច្រើន។ មកដល់ស្វាយរៀង ទៅរមាសហែក ទៅស្រុកស្វាយទាប ខ្ញុំថា តាកៃ ស្រុកនេះស្រុកស្វាយទាប ស្វាយអីខ្ពស់ៗ ម្ល៉េះ?

ហើយកន្លែងណាមួយនោះ ដោយសារកាលហ្នឹងអត់មានទូរទស្សន៍ដូចឥឡូវទេ។ ប្រជាជនគាត់អត់ស្គាល់នា​យករដ្ឋមន្រ្តីទេ។ យើងមាន Jeep កាលនោះអត់មានឡានម៉ាស៊ីនត្រជាក់ដូចឥឡូវទេ។ ខ្ញុំជិះ Jeep ជាមួយ តាកៃ ហ្នឹងមកពីរមាសហែក ឆ្លងកាត់ ឃុំចន្ត្រី ម្ដុំហ្នឹងគេមានលក់នំត្នោត។ ចុះទៅអង្គុយស៊ីតែប្រជាជនអត់ស្គាល់​នាយករដ្ឋមន្រ្តី​ ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី ឯណា។ ដើរពិនិត្យមើល ហើយជោគជ័យរបស់អ្នកស្វាយរៀងនៅត្រង់អី? បើយើងជិះឧទ្ធម្ភាគចក្រមើលពីលើ នៅក្នុងអ្នកដែលមកព្រៃវែងកៀកនឹងស្វាយរៀង យើងចាប់ផ្ដើមឃើញកូនស្រះ ប៉ុន្តែចូលស្វាយរៀងព្រឹប គឺមានស្រះស្ទើរគ្រប់ផ្ទះ ជាមួយការដាំដើមឈើ។

រឿងនេះយើងបំផុសក្នុងទសវត្សរ៍ឆ្នាំ៨០ ដើម្បីជីកស្រះចិញ្ចឹមត្រីជាមួយនឹងការដាំដើមឈើដើម្បីយកអុសដុត។ ហើយ តាកៃ គាត់ថា អញ្ចេះ ត្រីរបស់គាត់គឺឲ្យចេញទៅទាំងអស់ទៅណាទៅៗ ដល់តែពេលខែរំហើយ វានាំតាំងពីប្រពន្ធវា សង្សារវា កូនវា ចៅវាចូលមកក្នុងស្រះវិញ។ អញ្ចឹងអានេះវាឆ្លាតមែនត្រីអ្នកស្វាយរៀង អ្នកព្រៃវែងក្បែរហ្នឹងប្រយ័ត្នត្រីអ្នកស្វាយរៀងទៅនាំមកអស់ គេហៅថាជំរិត ព្រោះឯណេះគេត្រូវស្នេហ៍ គេប្រុសស្អាត ឬស្រីស្អាតទៅពីស្វាយរៀងទៅៗនាំមកអស់។ ខ្ញុំឧស្សាហ៍អើតមើល។ មកស្វាយរៀងនេះ រាប់ថាតិចណាស់ដែលខ្ញុំធ្វើដំណើររំលង។ ជួនកាលខ្ញុំធ្វើដំណើរតាមម៉ូតូ រួចហើយចុះមើលស្រះត្រី និងការដាំដើមឈើស្អីៗតាមផ្ទះ។

គោលនយោបាយឧស្សាហកម្ម កែច្នៃវត្ថុធាតុដើមនាំចេញ និងបច្ចេកវិទ្យាជាន់ខ្ពស់

ខ្ញុំដើរគ្រប់តែកន្លែងហ្នឹង ហើយធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ទើបយើងដោះស្រាយបានបញ្ហា ពីប្រទេសមួយដែលខ្វះខាតស្បៀងទៅជាប្រទេសដែលសល់ស្បៀងសម្រាប់ការនាំចេញ។ ឥឡូវហ្នឹង ពីតំបន់សេដ្ឋកិច្ច Manhattan មួយដែលមានកម្មករពេលនោះមកបើកការដ្ឋានភាគច្រើនអ្នកចូលរួមហ្នឹងមានកម្មករតែជាង ១០០នាក់តើ ឥឡូវកម្មកររាប់ម៉ឺននាក់។ ពេលមុនមានតែ Manhattan មួយទេ ឥឡូវឡើងដល់ ៩ ជាមួយកម្មករ ៨ម៉ឺននាក់ ប្រាក់ចំណូលដែលចូលក្នុងហោប៉ៅកម្មករនៅខេត្តស្វាយរៀង ជិត៣០០លានអញ្ចឹងទៅចុះ។ រក្សាអាហ្នឹងកុំឲ្យបាត់ ហើយរកបន្ថែមមកទៀត។ បើដូច Clement Yang គាត់លើកគំរោងនេះ ហ្នឹងហើយដែលយើងកំពុងតែចង់បាន ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ប្រើប្រាស់ថាមពលបៃតង។ គោលនយោបាយឧស្សាហ​កម្មរបស់កម្ពុជាមានពីរចំណុចពិសេស ទី១ ទាក់ទាញអ្នកវិនិយោគមកធ្វើការកែច្នៃវត្ថុធាតុដើមសម្រាប់ការនាំចេញ​។ កម្ពុជាមានវត្ថុធាតុដើម តែអត់មានការកែច្នៃ អញ្ចឹងយើងទាក់ទាញអ្នកវិនិយោគសំដៅគោលដៅឲ្យគេមកប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុក។ ទី២ ទាក់ទាញបច្ចេកវិទ្យាជាន់ខ្ពស់មកក្នុងប្រទេស សាកមើល chip ស្អីៗហ្នឹង ក្រែងទាក់ទាញមកផលិតនៅស្រុកខ្មែរបាន ក្លាយទៅជាច្រវាក់ផ្គត់ផ្គង់សកល។ ហើយ Clement Yang ឯងនិងខ្ញុំ ចាំពេលទៅស្ថានបរលោក ចាំទៅជាមួយគ្នា ព្រោះហ្នឹងបាន ម៉ាណែត ដែរពេលនោះ មិនដឹងគេស្គាល់គ្នារបៀបម៉េចទេ ពេល ម៉ាណែត ទទួលសញ្ញាបត្រនៅបណ្ឌិតសភាយោធា West Point​ រៀបចំបាយមួយពេល ទើបបាន Clement Yang មកនៅស្រុកខ្មែរ ចូលសញ្ជាតិខ្មែរ។ ទៅបោះឆ្នោតកុំភ្លេចលេខ១៨។

អំណោយ

ព្រឹកមិញ ប្រឹងក្រោកតាំងពីម៉ោង៥ ព្រោះក្រែងមកមិនទាន់ ៤០នាទី។ ពីពេលមុននោះ មកដេកនៅស្វាយរៀងនេះ ព្រឹកឡើងមកជួបគ្នា។ តែឥឡូវអត់ទេ។ ខំសួរទៅថា ធាតុអាកាសមកអាធំ ឬអាតូច? ព្រោះមកអាតូចបញ្ឆេះទៅវាឆាប់ អាធំធានាសុវត្ថិភាពជាង ប៉ុន្តែវាពិបាកបញ្ឆេះបន្តិច។ ឥឡូវមកអាតូច តែពេលទៅពោធិសាត់ ទៅអាធំ។ ថ្ងៃនេះ កម្មករ/ការិនី និងបុគ្គលិកចូលរួមក្នុងអង្គពិធីចំនួន ២២ ៣៥៨ នាក់ (សួររឿងអ្នកទទួលទាននំប៉័ង) មានទឹកក្រូច មាននំប៉័ង មានទឹកសុទ្ធ ព្រោះដឹងថាអ្នកទាំងឡាយមិនទាន់បានទទួលទានអីទេ អញ្ចឹងបានផ្នែករៀបចំៗអាហ្នឹងទៅ ហើយកេះទៅ ​ពូតើអ្នកនិយាយតើ។ ហើយក្រៅពីហ្នឹងមានថវិកា ២ម៉ឺនរៀល គ្រាន់ដាក់លុយទូរស័ព្ទ។ ក្មួយៗមកជួបពូក៏មិនមែនចង់បានលុយពូទេ បើប្រៀបធៀបនឹងប្រាក់ខែរបស់ក្មួយៗទាបបំផុត ៨០ម៉ឺនរៀល ខ្លះ១លាន ខ្លះ២លាន។ សម្រាប់កម្មការិនីមានផ្ទៃពោះ ១ ២២០ នាក់ ក្នុងម្នាក់ៗជូនក្មួយៗ ២០០ដុល្លារ។ អញ្ចឹងអភិបាលខេត្ត អ្នកដែលឆ្លងទន្លេនោះ ក្រៅពី ៥លាន ដែលជាថវិកាខ្ញុំ ហើយអា ២០០ដុល្លារ ក៏ត្រូវតែយកទៅឲ្យដែរ ហើយតាមមើល តើដាក់ឈ្មោះអី ខ្ញុំអនុញ្ញាតឲ្យភ្ជាប់ឈ្មោះ សែន ទៅជាមួយ ព្រោះជីតាវាមក វាកើតថ្ងៃហ្នឹង។ ពេលដែលរកឈ្មោះបានហើយ ធ្វើម៉េចឲ្យដំណឹងទៅខ្ញុំផង ថាដាក់ឈ្មោះអី ដើម្បីចំណាំ។ ឯអ្នកនៅកំពង់ឆ្នាំងប្រហែលជាសុវត្ថិភាពហើយ កូនអត់ទាន់គ្រប់ខែហើយភ្លោះទៀត។ ជូនក្រុមគ្រូពេទ្យប្រចាំការអង្គពិធី ៣លានរៀល ជូនក្រុមតន្រ្តីសម័យ ៥លានរៀល។

ទទួលបានក្ដីស្រឡាញ់ពីកម្មករ, ដើរទៅកន្លែងដែលលំបាក ដោះស្រាយបញ្ហា ពង្រឹងស្ថានភាព

សប្បាយណាស់បានជួបគ្នា ហើយហ្នឹងដែលមានគេនិយាយដៀមដាមថា លោក ហ៊ុន សែន មិនហ៊ានដើរជួបកម្មករទេ ខ្លាចកម្មករ ៤-១០នាក់ ស្រែកទារ EBA។ ហ៊ុន សែន មិនជួបទេ ៤-១០ នាក់ ជួបម្ដង ១ម៉ឺន ២ម៉ឺននាក់អីអញ្ចឹង។ ឥឡូវនេះ ការផ្ដល់នូវក្ដីស្រឡាញ់ពីកម្មករចំពោះនាយករដ្ឋមន្រ្តីរូបនេះ អ្នកឯងមើលឃើញទេភ្នែករាល់ថ្ងៃនេះ? ពេលគេផ្សាយរាល់ថ្ងៃ អ្នកឯងមានបានមើលទេ? ខ្ញុំមិនដែលទៅខ្លាចប្រជាជនទេ។ កន្លែងណាដែលមានការលំបាក ខ្ញុំត្រូវទៅកន្លែងនោះ ហើយខ្ញុំដើរនេះ ខ្ញុំដើរដោះស្រាយបញ្ហា ខ្ញុំដើរពង្រឹងស្ថានភាព ហើយថ្ងៃនេះហោចណាស់ ក៏ Clement Yang បានឲ្យខ្ញុំដឹងពីគម្រោងដែលនឹងទទួលផលនៅពេលក្រោយ បើទាញបានផ្នែកបច្ចេកវិទ្យាជាន់ខ្ពស់នៅក្នុងតំបន់សេដ្ឋកិច្ចនេះ គឺជាការល្អ ដែលយើងក្លាយទៅជាប្រទេសដែលជាផ្នែកមួយនៃច្រវាក់ផ្គត់ផ្គង់សម្រាប់តំបន់ និងពិភពលោក ជាមួយនឹងការកសាងសម្រាប់ដោះស្រាយបញ្ហាសង្គម លើបញ្ហាអ្នកដែលមានប្រាក់ចំណូលទាប ទៅលើផ្ទះដែលត្រូវកសាង។

(២២) វិសោធនកម្មច្បាប់បោះឆ្នោតពង្រឹងការទទួលខុសត្រូវរបស់អ្នកឈរឈ្មោះឲ្យគេបោះឆ្នោត

ថ្ងៃនេះអាទិត្យ ស្អែកនេះក្មួយៗនឹងត្រូវសម្រាក ហើយបើត្រូវការរាំលេង ភ្លេងមានស្រាប់ រាំទៅ សប្បាយរីករាយទៅ វាអត់មានទើសក្បាលអ្នកណាទេ។ អាអ្នកទើសវាស្រែកតែទើសរហូត ទើសទាល់តែឥឡូវសល់អីទៀត? ពូកែ(ខាងបំផុសបំផុល)កុំទៅបោះឆ្នោត​។ អញ្ចឹងបើខ្លួនអ្នកនយោបាយមិនទទួលខុសត្រូវលើការបោះឆ្នោតផង អញ្ចឹងមានតែដាក់ពង្រឹងការទទួលខុសត្រូវរបស់អ្នកនយោបាយ ដែលត្រូវឈរឈ្មោះឲ្យគេបោះឆ្នោត។ អញ្ចឹងធ្វើវិសោធនកម្មច្បាប់បោះឆ្នោតភ្លាម។ បើអ្នកឯងមិនទទួលខុសត្រូវលើការបោះឆ្នោត ដែលជាចំណុចល្អរបស់ប្រជាជនក្នុងលទ្ធិប្រជាធិបតេយ្យផង តើអ្នកឯងទៅទទួលខុសត្រូវចំពោះប្រទេសជាតិយ៉ាងម៉េច។ អញ្ចឹងមានតែដាក់ថា បើអ្នកឯងមិនបានបោះឆ្នោតទេ អ្នកឯងគ្មានសិទ្ធិឈរឈ្មោះបោះឆ្នោតដើម្បីពង្រឹងការទទួលខុសត្រូវសម្រាប់អ្នកដែលត្រូវឈរឈ្មោះឲ្យគេបោះឆ្នោត។ ប្រឹងស្រែកទៀតទៅ ស្រែកកាន់តែយូរ កាន់តែអស់ ហើយកុំថាគេខូច។ អ្នកឯងទេនាំ។ យើងត្រូវធ្វើមិនមែនសំដៅទៅលើពួកគេតែមួយចំណុចទេ សំដៅពង្រឹងទាំងអស់គ្នាគ្រប់បក្សនយោបាយឲ្យមានការខុសត្រូវទៅលើសេរីភាពពលរដ្ឋ កុំរារាំងគេទៅបោះឆ្នោត។

បើអ្នកឯងមិន​ទៅបោះ មានន័យថាអ្នកឯងបោះបង់ចោលសិទ្ធិ មិនអាចគ្រប់លក្ខខណ្ឌឈរឈ្មោះឲ្យគេបោះឆ្នោតទេ។ ក្នុងឋានៈជាក្រុមយុទ្ធសាស្រ្ត ឬថាជាមេយុទ្ធសាស្រ្តម្នាក់ គេមិនមែនដើរមិនទាន់(ល្បិច)អ្នកឯងទេ តែគេចង់ទុក(ច្រក)ឲ្យអ្នកឯង។ ប៉ុន្តែអ្នកឯងទេដែលបំផ្លាញខ្លួនឯងនោះ។ កុំបន្ទោសអ្នកណា បន្ទោសមាត់ខ្លួនឯងដែលអត់មានគម្រប។ យុទ្ធនាការ WIFI ឥឡូវដូចជាស្ងាត់បាត់ឈឹង។ ចាប់ផ្ដើមនិយាយវិញ អើ! ទៅបោះឆ្នោត។ បើមិនបោះទេ យើងអត់មានសិទ្ធិឈរឈ្មោះទៅមុខទៀតទេ។ កាលពីមុន ថាមិនទៅបោះទេ (ជា)សេរីភាព។ សេរីភាពបានតើ កុំទៅបោះ។ ខូចអីក៏ខូចម៉េះ។ រួចហើយថា រោងចក្របិទជិតអស់ហើយ រួចចុះថ្ងៃនេះកម្មករ ឬអ្នកណាមកជួបខ្ញុំហ្នឹង? បានវាស្រែកថារោងចក្របិទជិតអស់ហើយ។ វាឆ្កួតឡប់។ រោងចក្រមានតែកើន ចំនួនកម្មករចេះតែកើន។ បិទមួយ តែគេបើកមួយទៀត។ វាមានបិទ មានបើកទម្លាប់ធម្មតា។ កន្លែងនេះត្រូវប៉ាន់គេធ្វើទៅ មិនត្រូវប៉ាន់គេរើទៅ។ ប៉ុណ្ណឹងបានហើយក្មួយ។ អ្នកហត់គឺពូនេះ។ ពីរយប់នេះធ្វើការរហូតដល់ម៉ោង ១១:៤០ … ព្រោះត្រូវពិនិត្យបណ្ដាឯកសារដែលចាំបាច់ត្រូវពូដោះស្រាយ។ យើងដោយប្រើប៊ិចឌីជីថលកែទៅលើអ្វីដែលគេផ្ញើមកហ្នឹង រួចហើយបានរុញឲ្យគេវិញ ព្រោះសម័យនេះហើយអត់មានយកក្រដាសមកធ្វើទេ iPad មួយ ហើយដាក់មកតាមកាតាបរហូត។ អ្នកណាចង់ស្នើមក បាញ់ជា PDF មក ត្រូវការហត្ថលេខា យកបញ្ចេញមកភ្លាម ចុះហត្ថលេខាហើយ បញ្ជូនឲ្យគេវិញភ្លាម។ ហ្នឹងបានធ្វើការទាន់ពេល។ ជូនពរចំពោះអ្នកចូលរួមទាំងអស់ ជាពិសេស ក្មួយៗកម្មការិនីមានផ្ទៃពោះ សូមឲ្យរក្សាគភ៌ឲ្យបានល្អ ឧស្សាហ៍ទៅពិនិត្យតាមការកំណត់របស់គ្រូពេទ្យ ហើយសុវត្ថិភាពក្នុងពេលឆ្លងទន្លេ ជាមួយទទួលបានប្រាក់ឧបត្ថម្ភសម្រាប់កូនរហូតដល់អាយុ២ឆ្នាំ។ មុនឆ្លងទន្លេ ក៏ទទួលបាន ពេលឆ្លងទន្លេក៏ទទួលបាន ក្រោយឆ្លងទន្លេ២ឆ្នាំ ទទួលបាន១០ដងទៀត សូមឲ្យក្មួយៗមានសុវត្ថិភាព។ សូមលោកប្ដីៗថ្នាក់ថ្នមប្រពន្ធមានផ្ទៃពោះ កុំឃើញប្រពន្ធមានផ្ទៃពោះទៅរកថ្មី មិនល្អទេ … ជូនពរចំពោះអ្នកទាំងអស់គ្នាដែលបានចូលរួមនៅទីនេះ​ សូមជួបប្រទះតែនឹងសេចក្ដីសុខ និងសេចក្ដីចម្រើន ជាមួយពុទ្ធពរនិងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

**********

Selected Comments Samdech Techo Hun Sen,
Conversation with factory workers in Manhattan Special Economic Zone, Bavet city, Svay Rieng province

[Unofficial Translation]


CNV:

(1) Svay Rieng Manhattan Special Economic Zone established in 2005

I am glad to be back here again. Today, Clement Yang with his wife and family are present […] we met in New York. At the time, (Hun) Manet was graduating from the West Point Military Academy in the United States. We also had dinner together as a family. We know each other through my son. Anyway, Clement Yang came to Cambodia to study about the possibilities in making some investments. First, he started a special economic zone in Kampong Cham. After that, he came to this place for this first economic zone in 2005 and I came to honor its creation. At the beginning, there were about 100 workers only. Frankly, the idea of creating this special economic zone was fundamentally Clement Yang’s, and he was also the one to implement it and make some recommendations to the Royal Government […]

(2) Svay Rieng has 9 SEZs, more than 80,000 workers, export size in 2022 is 5,237 million USD, equal to 23% of total exports

Starting from just over 100 workers, now there are a large number of workers. Svay Rieng province has up to nine special economic zones that employ up to more than 80,000 workers. The volume of exports in 2022 was 5,237 million US dollars, equivalent to 23 percent of Cambodia’s total exports. Who would have thought that Svay Rieng has so many special economic zones and such a large number of factories? And the volume of exports covers up to 23% of Cambodia’s exports. Who would have thought that such a positive thing could happen in the past? At the same time, for the first quarter, exports from here were about 1.2 billion US dollars, an increase of 14.40 percent over the same period. You may want to ask why? […]

(3) Economic growth in 2023 is 5.6% and it may reach 6.6% in 2024

Yesterday, after meeting with workers, I had to sit down reviewing the macroeconomic framework for 2024. We examine in detail the framework of Cambodia’s economic growth. This year we may achieve (economic growth) as planned – that is 5.6 percent. Next year, our economy could grow by 6.6 percent. It has been seen that although the garment and footwear sector has declined slightly, the non-garment manufacturing sector has increased. Like what we have here, the electronic components and bicycle have taken the forefront role in exports […]

(4) To make war on Kampuchea Krom, can there be a factory here?

Having come this far from the border, we can raise the question that if like others have thought daily of causing trouble with Vietnam, insulting Vietnam, and never stopped thinking of waging war to liberate South Vietnam, formerly known as Kampuchea Krom or Cochinchina, you may ask if there could be any factory here today? Extremist and deceived politics by inciting hostility with neighboring countries is the most dangerous policy for the country. As the leader who brought an end to the war, I have set out two goals after the war ended […]

(5) Transform former battlefield into a development area and build a border of peace, friendship, development and cooperation

What are the two goals? The first is to turn the former battlefield into a development zone and a marketplace. Second, turn the border area with all neighboring countries into a border of peace, friendship, cooperation and development. As for what have seen in this area, we can say that the goals that I set have realized since we have a great number of factories, and up to nine SEZs in Svay Rieng province, which borders with Vietnam. The question to ask is if there were a border war with a neighboring country, what benefit (would we get) from it? There would be only shooting and no cooperation and development […]

(6) Cambodia-Vietnam trade volume exceeds 10 billion USD

Cambodia’s peace policy is in line with Vietnam’s peace policy, which seeks mutual trade and investment, whereas the trade volume between Cambodia and Vietnam exceeding US$ 10 billion. Previously, we exported (goods) to Vietnam less than Vietnam did to Cambodia. Now, in some years, Cambodia exported more goods to Vietnam than from Vietnam back to Cambodia. This is Cambodia’s growth and (we have become) complementary economies […] there is nothing wrong with our farmers growing crops and selling to Vietnam. Markets are interconnected. Vietnam supplies us with fuel, construction materials, and sometimes food. Cambodia can export some food to Vietnam. Goods come and go […] previously, our goal in trade was US$ 5 billion, but by the time of Covid-19, the trade volume between Cambodia and Vietnam was larger than that […]

(7) Women’s battalion built during the fight against Pol Pot took up demining in Svay Rieng province

(The policy that) I set out to turn the former battlefield into a marketplace and turn the border with all neighboring countries into a border of peace, friendship and cooperation is succeeding. In reality, what is called turning a former battlefield into a development zone? It refers to the removal of landmines and unexploded ordnance to ensure land security for the people (to cultivate). Svay Rieng has been a minefield since the liberation of the country. At that time, we used the women’s battalion in the (liberation) army that I had built when we fought against Pol Pot to take up (the task) of clearing mines in Svay Rieng Province. That is why there is this heroic female soldier Kong Saroeun (who did a great job). We used a squadron of women soldiers to clear landmines […]

(8) Border SEZs is not born out of politics threatening to wage war just to contest the election

The location where we are standing may also be a site where mines have been used. It is now a safe location for us to establish a wholesale market on the border with that many special economic zones. We do not just work with Vietnam. We have worked with Thailand on the same approach. we have a special economic zone in Banteay Meanchey, we have a special economic zone in Koh Kong. That is the (specific and realistic) policy that we have put in place. The risk and the challenge of just winning the election by threatening to go to war with a neighboring country is not an attractive and supportive policy […]

(9) No more mask stockpiling, but continue to produce protective equipment for export

In 2003, Clement Yang was the one who made the biggest profit. It was because he exported Personal Protective Clothing (PPC) from a factory in Kampong Cham. By the time of Covid-19, we had mask production base in one of the special economic zones here. I bought some and discussed how to stockpile it in Cambodia to ensure that there are always 40 million masks available. We were thinking of making a withdrawal of a certain number of masks – how many were to be deducted annually and how many were refill annually. Now we do not need to plan that anymore. However, we (continued) the production protective devices. Our country and/or market is small. We cannot use all of this product, so we produce for export needs […]

(10) From July 27, there will be 10 more meetings with workers

There are only four forums left as we approach the election campaign. During the election campaign, I will not be campaigning. I will work at home. One the polls […] on the 23rd (July) is over, I will continue to meet with workers on the 27th (July) 10 more times […] I hope to live to be no less than 90 years. At least I have another 20 years. In these 20 years, I will just be happy watching the young generation leadership. At some point, I may continue in the framework of orienting politics for the young generation, but I will not make any decision on their behalf. As of now, I am still the prime ministerial candidate for the 7th legislative National Assembly election (to respond to) your trust. The CPP is still a good choice for you to ensure peace and development for this country […]

(11) Getting hardware and software ready to attract investments to create 300,000 jobs/year

I have said it that in one year, we have to be able to create between 200,000 and 300,000 jobs. We want to achieve the goal of attracting investment to create 300,000 jobs per year. Birth rates have risen to more than 330,000 a year. In one term of the National Assembly, we must create 1 million to 1.5 million jobs for the Cambodians […] the Royal Government is working to build fundamental infrastructures, both hard and soft, to attract investments. The hardware part is we are building roads, bridges, ports, airports, building electricity for the supply of industry as well as other sectors, facilitating investors’ demand for investments, and the people’s need in the country. The software deals the need to simplify law and custom issues for instance and the organization of vocational training for workers at the state’s expense, which will be starting this August […]

(12) 284 million dollars per year into the pocket of Neak Svay Rieng

Let me ask the provincial governor what is the annual salary of workers in Svay Rieng province? (US$ 284 million per year). Where does that money go? It fell into your pockets. What has been the most important factor that make this happening in Cambodia possible? Peace is the most important factor that brings success for attracting investment as well as development in all areas. Without peace, nothing can be done. Therefore, we must work together to maintain peace to ensure future development. Anyone who intends to destabilize (peace and political stability) should not be tolerated. We have had enough of blood and tears […]

(13) RGC strives to maintain macroeconomic stability, curb inflation and keep purchasing power

Some say that when we use foreign currency (as in paying our workers), our currency will lose independence and sovereignty. You think that is right for you, but for me what I think is right too. What we did has been getting support from investors and workers who benefit from (foreign currency) wages. Just a little difference in the exchange rate will make you lose (purchasing power). The Royal Government strives to maintain price stability – in economic term they say macroeconomic stability, curbing inflation, and maintaining the purchasing power of the money we have […]

(14) Global economy uncertainty remains as long as Ukraine-Russia war and unilateral sanctions policy are not over

The (world stagnant economy) impact is not over until the Ukraine-Russia war is over and as long as the policy of unilateral sanctions is not over. Uncertainty of the global economy remains. But we must strive to overcome. Decreases in one part, increases in another. As what happened now is we have shrunk production in textiles, clothing and footwear, but we have increases in non-garment manufacturing, such as electronics. The size of our export increases. Cambodia is small but has an export volume of US$ 29 billion. In this province alone, the export share is 5,237 million, equivalent to 23% of export volume […]

(15) Expect exports to reach US$ 40 billion or US$ 100 billion

We wish to increase our exports even more. This is not where we satisfy. We wanted to increase to USD 40 billion or USD 100 billion per year. Having reached such figures, it means we increase Cambodia’s production capacity. We believe that this goal can be achieved within a certain period of time, which determines that Cambodia will leave the status of a least developed country by 2027, become a high middle-income country by 2030 and become a high-income country in 2050. In 2050, it looks like I am not dead yet […]

(16) Clement Yang’s interesting projects Clement Yang has brought me here such impressive projects. The first is the vision of “turning a special economic zone into a high-tech industrial zone using green energy within a decade.” Congratulations on this project. Second, the affordable housing project that has started from 400 houses and will continue to 1,000 houses per year. Congratulations […] I thank him – Clement Yang for coming up with these projects. We are looking for high tech technology that uses green energy. Cambodia’s industrial policy has two special points – the first is to attract investors to process raw materials for export. Cambodia has raw materials but not processing capacity. We need to attract investors to target local raw materials. Second, attract high technology to the country […]./.

អត្ថបទទាក់ទង