Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិតរោងចក្រមកពីខេត្តកណ្ដាល និងរាជធានីភ្នំពេញ នៅពហុកីឡដ្ឋានមរតកតេជោ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ Live stream ទំព័រវីដេអូ សម្រង់ប្រសាសន៍ 236

CNV:

(១) ការអំពាវនាវកុំតម្លើងថ្លៃផ្ទះ គួបផ្សំនិងការដោះស្រាយត្រឹមត្រូវថ្លៃទឹក/ភ្លើង បង្កើតស្ថានភាពល្អសំរាប់កម្មករ/ការិនី

ដោយសារតែការជួបជុំនេះមានចម្រុះគ្នា ក្នុងរាជធានីភ្នំពេញខ្លះ មកពីខេត្តកណ្ដាលខ្លះ តើ​មានប៉ុន្មាននាក់ដែលធ្វើការតាមរោងចក្រនៅទីក្រុងភ្នំពេញ? (អ្នកភ្នំពេញចង់គ្របយកអស់ហើយហ្នឹង)។ ឥឡូវសុំសួរអ្នកធ្វើការនៅខេត្តកណ្ដាលម្ដង? (អ្នកធ្វើការនៅខេត្តកណ្ដាលក្នុងជំនួបនេះតិចនាក់ទៅវិញ)។ អ្នក(នៅទីនេះ) មានស្ថានភាពពាក់កណ្ដាលក្រុងពាក់កណ្ដាលជាយក្រុង។ ក្មួយៗដែលចេញពីធ្វើការ ទៅសំរាកនៅផ្ទះខ្លួនឯងវិញ មានប៉ុន្មាននៅទីនេះ? (ក្រែលដែរតើ)។ ចុះអ្នកដែលធ្វើការហើយជួលផ្ទះគេនៅមានប៉ុន្មាន?(ច្រើន)។ ពូតែងតែអំពាវនាវកុំឲ្យម្ចាស់ផ្ទះឡើងថ្លៃ។ កាលពីមុនជំនួប កម្មករឡើងប្រាក់ខែ ៥ដុល្លារ ផ្ទះឈ្នួលឡើង ១០ដុល្លារបាត់។ អញ្ចឹងធ្វើម៉េចតាមទាន់។ ថ្លៃទឹកថ្លៃភ្លើង​​ដោះស្រាយអត់ទាន់ទេ។ ចាប់តាំងពីពេលនោះមក (ពូបានធ្វើការអំពាវនាវ ដែលធ្វើអោយ)ម្ចាស់ផ្ទះមានការយោគ​យល់​ បូកជាមួយនឹងវិធីសាស្ដ្រដោះស្រាយថ្លៃទឹក/ភ្លើងឲ្យបានត្រឹមត្រូវ ក៏បង្កើតនូវស្ថានភាពល្អប្រសើរសម្រាប់​កម្មករ/ការិនី។ ឥឡូវសុំសួរមួយទៀត អ្នកទទួលទាននំប៉័ងហើយប៉ុន្មាននាក់ទៅលើកដៃ? …។

(២) ពហុកីឡដ្ឋានមរតក៌តេជោ មិនមែនសំរាប់ជំនាន់តេជោទេ

ក្មួយៗក៏មិនបាច់ប្រញាប់ប្រញាល់ពេកទេ។ សំរាប់ក្មួយៗថ្ងៃនេះអាចមានឱកាសចូលមើលពហុ​កីឡ​ដ្ឋាន។ សូមទាក់ទងទៅពហុកីឡដ្ឋានដើម្បីកម្មករ/ការិនីណាដែលច​ង់ទៅមើល អាចទៅមើលបាន ព្រោះក្មួយៗ ខ្លះអត់បានមកមើលស៊ីហ្គេមទេ។ សូមសួរ មានប៉ុន្មាននាក់ដែលបានមកមើលកាលពីស៊ីហ្គេម និងអាស៊ាន​ប៉ារ៉ា​ហ្គេមនៅហ្នឹង?(អត់បានមកមើល)។ សូមអភ័យទោសដែរ ព្រោះកន្លែងដែលយើងមានមានប្រហែលជាង ៦ម៉ឺន នាក់​ថាអស់ហើយ ៧ម៉ឺន។ អ្នកដែលចង់មើលកន្លះលានអ្នក ឬ ១លាននាក់។ ពេលនោះមានការ​លំបាក។ លឺតែស្រែកទាក់ទិននឹងរឿងខ្វះសំបុត្រចូលមើល។ សូមអធ្យាស្រ័យ។ ឥឡូវ ក្មួយៗអាចចូលមើល​ថា​កន្លែងយើងធ្វើស៊ីហ្គេមវាយ៉ាងម៉េច? កន្លែងនេះមិនមែនធ្វើសំរាប់តែជំនាន់ពូទេ។ ពូនេះបន្ដិចទៀតចែក​ផ្លូវគ្នាហើយ។ អ្នកខ្លះទៅឋានបរលោក អ្នកខ្លះទៅឋានមនុស្សលោក អ្នកខ្លះទៅឋានព្រះនិព្វាន អ្នកខ្លះទៅឋាននរក​។ ប៉ុន្ដែខ្ញុំសុំឲ្យហើយអត់ទៅទេ ឋានណាក៏មិនទៅដែរ សុំនៅឋានមនុស្សហើយ។ ចេះតែមើលមុខអា​មួយនេះ ការ៣ ឆ្នាំកូនអា​យុ ៣ឆ្នាំ ឥឡូវវាមានកូនទី ២។ គិតទៅការជំនាន់កូវីដ-១៩។ ឥឡូវបានមួយ​ទៀតតែមិនដឹងប្រុសឬស្រី។ នឹកឃើញកាលពីជំនាន់កូវីដ-១៩ ដំបូងអ្នកវិទ្យាសាស្ដ្រមួយចំនួននៅអឺរ៉ុប​បានឲ្យយោបល់រួមភេទត្រូវតែពាក់ម៉ាសដែរ។ បើអញ្ចឹងចែកបន្ទប់ទៅ។ វាមិនដែលខាងក្រោម​ប៉ះគ្នា ខាងលើពាក់ម៉ាសទេ …។​

(៣) លើកពេលជួបកម្មករ/ការិនីខេត្តពោធិសាត់ទៅថ្ងៃទី៣០(កក្កដា)

បានមកជួបជុំហើយ ខ្ញុំផ្ដាំផ្ញើពីទីនេះទៅកម្មករ/ការិនីនៅខេត្តពោធិសាត់។ កាលមុនមានគម្រោងទៅខេត្ត​ពោធិសាត់ថ្ងៃទី២៣ ប៉ុន្ដែឥឡូវត្រូវលើកពេលទៅដល់ថ្ងៃ៣០(កក្កដា)ឯណោះ ដោយសារតែប៉ុន្មានថ្ងៃនេះ ​ពូមានធុរៈផ្ទាល់ខ្លួនដែលមីងមានបញ្ហាសុខភាពខ្លះ។ ប្រពន្ធមានបញ្ហាសុខភាពយ៉ាងដូច្នេះ ប្រសិនបើប្ដី​មិន​បានយកចិត្តទុកដាក់ ច្បាស់ណាស់ថាគាត់នឹងបាត់កម្លាំងចិត្ត។ ពូបានកម្សត់កម្រជាមួយនឹងភរិយា(មកជាច្រើន)។ កូនទី១ ខ្ញុំមិនបាននៅ(ជុំនឹងគាត់)ទេ។ ជួបជុំបានតិចណាស់។ កូនស្លាប់សុំនៅកំដរប្រពន្ធក៏គេមិនឲ្យ។ សុំយកកូនទៅកប់ក៏គេមិនឲ្យ។ ដល់កូនទី ២ ពូទៅដឹកនាំការតស៊ូ។ កូនដែលកើតមកគឺ ម៉ាណែត សព្វថ្ងៃនេះ។ មកដល់សព្វ​ថ្ងៃនេះ ទោះស្ថានភាពយ៉ាងម៉េច ពូត្រូវតែឆ្លៀត។ ទោះបីជំពាក់បណ្ដាក់អ្នកពោធិសាត់ ប៉ុន្ដែ​យើង​ក៏ត្រូវតែសងអ្នកពោធិសាត់នៅថ្ងៃទី៣០(កក្កដា)។ សុំផ្ដាំផ្ញើពីទីនេះទៅកម្មករ/ការិនីនៅខេត្តពោធិសាត់។

ម្សិលមិញ គ្រាន់តែកូនថតរូបបង្ហោះ អ្នកនៅ Texas នោះចូលមកខមិ្មន។ វាបង្ហោះទាក់ទងនឹងការអនុម័តច្បាប់នៅទីក្រុងភ្នំពេញ បូកនឹងអវត្ដមានរបស់យើង។ មានអ្នកចូលមក​ខមិ្មន​ «មកជុំគ្នាអស់ហើយ ភ្លេចគិតការ​ងារប្រទេសជាតិ»។ តើពេលម្ដាយឯងឈឺ ម៉ែឯងឈឺ ឯងដើរចោល(គាត់ទេ)? គួររៀនសូត្រពីអញវិញ។ អាមួយនោះដោយសារកៅអីពេទ្យវាខ្ពស់ ហើយវាមើល​មិនច្បាស់វាថាឯងជិះរទេះទៀត។ អញ្ចឹងបានឆ្លើយប្រាប់ទៅវាវិញថាចាំថ្ងៃស្អែកជួបកម្មករនៅខេត្តកណ្ដាល។ ឥឡូវ អ្ហែងមើលទៅអញកំពុងឈរនៅនេះ។ មិនមែនអង្គុយរទេះរុញទេអាពៅ។ ខូចៗពេក។ យើងអត់អោនឲ្យមិនបាន។ ម្សិលមិញនេះ ឆៃ ស៊ីណារិទ្ធិ បានស្រាវជ្រាវមើលអ្នកខមិ្មនចេញពីក្នុងស្រុកមានប៉ុន្មាននាក់? … មិនមែនជាសិទ្ធិបញ្ចេញមតិទេ ជាការញុះញង់។ មើលខមិ្មនចេញពីក្នុងស្រុកដែលគាំទ្រពួកអាហ្នឹង ​នៅទូរទស្សន៍មនសិការ ដែលបើតាមដឹងជិតរលាយហើយ …។

(៤) បានធ្វើច្បាប់ឲ្យមានមូលនិធិទ្រទ្រង់កម្មករ/ការិនីចូលនិវត្តន៍

អម្បាញ់មិញបានជួបជាមួយកម្មករម្នាក់និងកម្មការិនីម្នាក់ ដែលបានប្រាប់ថាបានជួប(ពូ)លើកទី២។ បើដូច្នោះជំនួបដែលយើងជួបគ្នាលើកមុនអាចនៅឆ្នាំ២០១៧ ឬ ២០១៨។ ប៉ុន្ដែបានជួបកម្មការិនីម្នាក់ទៀតអាយុ ៦២ ឆ្នាំហើយ។ គាត់ថា ២ឆ្នាំ ទៀតគេឲ្យចូលនិវត្ដន៍។ ដូចឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍ទាក់ទិននឹងប្រាក់សោធននិវត្ដន៍ ពេលដែលកម្មករ/ការិនីរបស់យើងចូលនិវត្ដន៍ទៅនឹងមានប្រាក់ចិញ្ចឹមខ្លួន។ នេះជាការស្វែងរកការធានា​សម្រាប់​ការចិញ្ចឹម​ជីវិតរបស់យើង។ ពីមុន យើងមានប្រាក់ចូលនិវត្ដន៍តែសម្រាប់មន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទេ ប៉ុន្ដែសម្រាប់កម្មករ/ការិនីអត់មានទេ។ យើងបានធ្វើច្បាប់ ហើយរៀបចំឲ្យមានមូលនិធិសម្រាប់ទ្រទ្រង់ដល់កម្មករ/ការិនីដែលបានចូលនិវត្តន៍។ គាត់បានឆ្លើយថា ទាំងថែមម៉ោង គាត់បាន ៣០០ ដុល្លារ។ ឥឡូវប្រាក់គោលគឺ ២០០ ដុល្លារ ហើយបើសិនជាប្រាក់គោល ២០០ ដុល្លារ ដល់ទៅពេលយើងចូលនិវត្តន៍ គិតតាមអតីតភាពទេ។ អ្នកណាត្រូវទុកច្រើន អ្នកណាត្រូវទុកតិច។ អត់មានកំណត់ថាអតិបរមាត្រឹមប៉ុន្មានទេ? អ្នកឯងធ្វើការកាន់តែវែង បានលុយកាន់តែច្រើន។ (ធ្វើការបាន)តិចបានលុយតាមតិច …។

(៥) ឃុំសង្កាត់ខេត្តអាចយក troll ពីការបោះឆ្នោតនិងរបៀបបោះឆ្នោតទៅផ្សាយ

នេះមិនមែនជារឿងចៃដន្យទេ តែគឺជាការគិតគ្រប់ជ្រុងជ្រោយរបស់គណបក្សប្រជាជន ដឹកនាំរាជរដ្ឋាភិបាល ហើយវាក្នុងអាណត្តិដែលពូត្រូវដឹកនាំ។ ពូបានធ្វើនាយករដ្ឋមន្ត្រីនៅប្រទេសនេះជាង ៣៨ ឆ្នាំហើយ ច្រើនជាងអាយុពូទៅទៀត។ ពេលពូចូលធ្វើនាយករដ្ឋមន្ត្រីគឺអាយុ ៣២ ឆ្នាំ ឥឡូវពូធ្វើនាយករដ្ឋមន្ត្រីបានជាង ៣៨ ឆ្នាំទៅហើយ។ បានសេចក្តីថាធ្វើច្រើនជាងពាក់កណ្តាលអាយុ។ និយាយតែរឿងគណបក្សអញ្ចឹង សុំសួរក្មួយៗតិចមើល តើគេបោះឆ្នោតនៅថ្ងៃណា? ធ្លាប់មានបានស្តាប់ troll ឆាវឆាវ ទេ? ម្យ៉ាងរបស់គេដែរ … តេឡេក្រាម ពូថ្ងៃនេះមានជាង ៨១ ម៉ឺននាក់ដែលបានភ្ជាប់មក។ បើសិនជាក្មួយៗបានភ្ជាប់តេឡេក្រាមជាមួយពូ អាហ្នឹងគឺថាព័ត៌មានរហ័ស។ ពូចាប់អារម្មណ៍ពី troll ឆាវឆាវ (សម្តេចបើក troll ឆាវឆា​វ ស្តាប់)។ សូមអរគុណចំពោះអ្នក troll ហើយប្រហែលជាខ្ញុំផ្តល់មតិតាមឃុំសង្កាត់តាមខេត្តនានា(ផ្សព្វផ្សាយបន្តព្រោះ)នេះបានសើចផង ហើយក៏បានពន្យល់ថាថ្ងៃបោះឆ្នោតនឹងគួរឲ្យបោះឆ្នោតឲ្យអ្នកណា។ អញ្ចឹងយក troll ហ្នឹងទៅ(ផ្សាយ)បណ្តោយទៅ ជាមួយនឹងចម្រៀងដទៃទៀត ចាក់ troll ហ្នឹងលេងទៅ។ អត់ទាស់ខុសអីទេ។ អរគុណសម្រាប់អ្នក troll នេះ មាន ២ clip ហើយ ប៉ុន្តែ clip មុនទៅហួសសម័យ។ clip នេះកំពុងត្រូវប៉ាន់ពីនេះដល់ថ្ងៃទី២៣ ខែកក្កដា។

(៦) គ្រប់យ៉ាងកំពុងកើតលើទឹកដីកម្ពុជា មានចំណែកការដឹកនាំរបស់គណបក្សប្រជាជន

មិនមែនធ្វើការឃោសនាការបោះឆ្នោតអីទេ ក៏ប៉ុន្តែរឿងពិតយ៉ាងដូច្នេះ។ អ្វីដែលបាននិងកំពុងកើតនៅលើទឹកដីកម្ពុជានេះមានចំណែកការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងហ្នឹងក៏មានឪពុកម្តាយ ជីដូនជីតារបស់ក្មួយៗផងដែរ ដែលបានរួមចំណែកជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជននៅគ្រប់ថ្នាក់ កសាងសមិទ្ធផលរហូតមកដល់ពេលនេះ។ ថ្ងៃនេះ ក្មួយៗមកដល់ទីតាំងមួយ ដែលនេះមិនមែនសម្រាប់ពួកតាយាយនៅលើឆាកនេះទេ ប៉ុន្តែសម្រាប់កូនចៅជំនាន់ក្រោយ ហើយក៏មិនមែនត្រឹមតែពួកចៅ ក្មួយៗនេះដែរ សម្រាប់កូន សម្រាប់ចៅតទៅទៀត ប្រើវាមិនអស់ទេ។ នៅទីនេះ មានវិមានឈ្នះឈ្នះ មានពហុកីឡដ្ឋាន។

(៧) ពីជាកន្លែងខ្មែរក្រហមវាយឆ្មក់ទីក្រុងភ្នំពេញ ក្លាយជាភូមិកីឡា ទីផ្សារ កន្លែងផ្គត់ផ្គង់ទឹកស្អាត

ទីនេះក្លាយទៅជាកូនក្រុងមួយ ជាមួយនឹងវត្តមាននៃផ្ទះ គេហៅភូមិកីឡា។ ភូមិកីឡាហ្នឹងគេប្រើរួចកីឡាហើយ គេលក់ជិតអស់ហើយ។ បន្តិចទៀត ម្តុំហ្នឹងទៅជាទីផ្សារមួយ។ ការអភិវឌ្ឍប្រទេសវាយ៉ាងដូច្នេះឯង។ ពីកន្លែងនេះជាតំបន់ដែលពួកខ្មែរក្រហមតែងឆ្លៀតរុលចូលទៅវាយទីក្រុងភ្នំពេញ យើងបានប្រែក្លាយតំបន់ខាងផ្នែកត្រើយខាងនេះ ឲ្យទៅជាតំបន់អភិវឌ្ឍន៍ហើយ។ ដូចជាថ្ងៃច័ន្ទកន្លងទៅ ខ្ញុំមកកន្លែងហ្នឹងសម្ពោធ(រោងចក្រប្រព្រឹត្តិកម្ម)ទឹកស្អាតបាក់ខែង ដែលផ្គត់ផ្គង់ទឹកនៅផ្នែកខាងនេះផង ហើយផ្គត់ផ្គង់ទឹកចូលទៅទីក្រុងភ្នំពេញ រហូតធ្លាក់ទៅដល់តាខ្មៅនៃខេត្តកណ្ដាលឯណោះ។

(៨) អំឡុងពេលកូវីដ-១៩ កម្មករ/ការិនីទទួលបានការឡើងប្រាក់ខែ, រាជរដ្ឋាភិបាលទប់ការឡើងថ្លៃផ្ទះ/ទឹក/ភ្លើង និងរក្សាកម្លាំងទិញ

រាជរដ្ឋាភិបាលបាន(ខិតខំជំរុញ)ក្នុងវិស័យ(បង្កើត)ការងារ ដែលក្មួយៗកំពុងមានសព្វថ្ងៃនេះ។ សូមជម្រាបជូនក្មួយៗ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ អត់បានឡើងប្រាក់ខែទេនៅក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារពេលនោះ សភាពការណ៍កូវីដ-១៩ បានញាំញីនៅក្នុងប្រទេស។ ប៉ុន្តែសម្រាប់កម្មករ/ការិនី នៅតាមរោងចក្រ សហគ្រាស ជាពិសេសក្នុងវិស័យកាត់ដេរនិងដេរស្បែកជើង គឺបានទទួលការឡើងបៀវត្សរ៍។ ទោះបីការឡើងវាឡើងតិច ក៏ប៉ុន្តែវាគ្រាន់បើជាងអត់។ ម្យ៉ាងទៀត បន្ថែមលើការតម្លើងបៀវត្សរ៍កម្មករ រាជរដ្ឋាភិបាលបានប្រឹងទប់កុំឲ្យមានការតម្លងថ្លៃផ្ទះឈ្នួល ការគ្រប់គ្រងថ្លៃទឹក ភ្លើង កុំឲ្យម្ចាស់ផ្ទះឡើងតាមចិត្ត ឬការឆ្លៀតកេងចំណេញណាមួយ។ ​បន្ថែមពីលើនោះទៀត រាជរដ្ឋាភិបាលបានប្រឹងទប់ស្កាត់តម្លៃទំនិញកុំឲ្យឡើងថ្លៃ ដែលជាការបង្កើតកម្លាំងទិញសម្រាប់ប្រជាជនទូទៅ ក្នុងហ្នឹងក៏មានកម្មករ/ការិនី នូវរបស់ប្រើប្រាស់ប្រចាំថ្ងៃ ទាក់ទិននឹងស្បៀងអាហារ អង្ករ ត្រី ឬក៏ស្អីៗនេះ … កុំឲ្យវាឡើងជ្រុលហួស។

(៩) ដរាបណាសង្គ្រាមរុស្សី-អ៊ុយក្រែនមិនទាន់ចប់ សេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹងការលំបាក

ខ្ញុំយកការទស្សន៍ទាយមួយថា ដរាបណាសង្គ្រាមរុស្សី-អ៊ុយក្រែន មិនទាន់បានបញ្ចប់ សេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹងការលំបាក។ ឥឡូវមិនថាតែប្រទេសយើងរងផលប៉ះពាល់ទេ អ្នកដែលរងផលប៉ះពាល់ពិតប្រាកដគឺប្រជាជននៅអឺរ៉ុបតែម្តង។ ប្រជាជននៅអឺរ៉ុបប៉ះពាល់ គឺវាពាក់ព័ន្ធដល់យើងដែរ។ ហេតុអ្វីបានវាពាក់ព័ន្ធដល់យើង? គឺប្រព័ន្ធទីផ្សារលើពិភពលោកវាពាក់ព័ន្ធគ្នា។ ពាក់ព័ន្ធដល់យើងទាក់ទងនឹងការបញ្ជាទិញ។ ឧទាហរណ៍ តម្រូវការរបស់មនុស្សម្នាក់គឺទិញអាវ ៤កំប្លេក្នុងមួយឆ្នាំ ប៉ុន្តែនៅពេលដែលប្រាក់ចំណូលធ្លាក់ចុះ ការបញ្ជាទិញនោះ(ក៏ធ្លាក់ចុះ)។ មនុស្សម្នាក់ដែលធ្លាប់ប្រើ ៤កំប្លេក្នុងមួយឆ្នាំ គេកាត់បន្ថយមកប្រើ ១កំប្លេ ឬ ២កំប្លេ។ ដូច្នេះការបញ្ជាទិញពីបណ្តាប្រទេសផ្គត់ផ្គង់ក៏ធ្លាក់ចុះតាមនោះដែរ។

(១០)) ពង្រីកទីផ្សារដើម្បីពង្រីកផលិតកម្មនិងដោះស្រាយការងារធ្វើបន្ថែម

រាជរដ្ឋាភិបាលបានប្រឹងប្រែង មិនគ្រាន់តែតម្រង់ឆ្ពោះទៅរកទីផ្សារអាមេរិកឬអឺរ៉ុបនោះទេ។ យើងត្រូវបើកទីផ្សារផ្សេងៗទៀត ដូចជាទីផ្សារជាមួយចិន ដូចជាទីផ្សារជាមួយកូរ៉េខាងត្បូង​ ទីផ្សារជាមួយជប៉ុន ជាមួយ Arab Emirates និងទីផ្សារទាំងអស់ ដើម្បីធានាថាទំនិញដែលផលិតនៅក្នុងប្រទេសកម្ពុជា ទាំងជាវិស័យកាត់ដេរ (សម្លៀកបំពាក់)និងស្បែកជើង ទាំងក្នុងផលិតកម្មដទៃទៀត … មានទីផ្សារអាចនាំចេញទៅបាន។ ឆ្នាំកន្លងទៅនេះ ទំហំនៃការនាំចេញរបស់កម្ពុជាមានរហូតទៅដល់ជាង ២៩ពាន់លានដុល្លារ ដោយឡែកតែវិស័យកាត់ដេរ និងដេរស្បែកជើងមានទំហំប្រមាណជា ១៣ពាន់លាន។ អញ្ចឹងវាអាចស្មើនឹងជាង ១/៣ នៃទំហំនាំចេញសរុបរបស់កម្ពុជា។ នេះជាការគិតគូររបស់យើងដើម្បីម្ខាងពង្រីកផលិតកម្ម តែម្ខាងទៀតដោះស្រាយការងារធ្វើឲ្យប្រជាពលរដ្ឋរបស់យើងដើម្បីបានប្រាក់ចំណូល។

(១១) ប្រាក់ចំណូលពីពលករក្នុងនិងក្រៅប្រទេសមានប្រមាណ ៦ពាន់លានដុល្លារ/ឆ្នាំ

ក្មួយៗប្រើការគិតបន្តិចទៅមើល។ បើសិនជាមិនមានវត្តមានរោងចក្រ មិនថានៅទីក្រុងភ្នំពេញទេ ហើយមិនថានៅក្នុងខេត្តកណ្ដាលទេ គ្រប់​កន្លែងទាំងអស់ … សួរថាពេលនេះក្មួយៗកំពុងធ្វើអី? …​​ (ដោយសារ)ប្រទេសយើងជាប្រទេសកសិកម្ម ដូច្នេះក្មួយៗដែលមានប្ដីប្រពន្ធហើយ ពេលនេះក៏កំពុងធ្វើស្រែចម្ការ … រាជរដ្ឋាភិបាលត្រូវធ្វើការច្រើនណាស់ដើម្បីទាក់ទាញវិនិយោគពីក្រៅប្រទេស និងទាក់ទាញអ្នកមានទុនក្នុងស្រុកបង្កើតនូវរោងចក្រ សហគ្រាស ឬសិប្បកម្ម ដើម្បីបង្កើតការងារធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវប្រាក់ចំណូល ដែលប្រាក់ចំ​ណូលនោះសរុបទាំងក្នុងនិងក្រៅស្រុកមានជិត ៦ពាន់លានដុល្លារ/ឆ្នាំ។ ក្មួយៗនៅក្នុងស្រុកដែលធ្វើការទៅតាមរោងចក្រ សហគ្រាសនានា ប្រាក់ចំណូលដែលបានមកគឺមានរហូតទៅដល់ប្រមាណជាង ៣ពាន់លាន/ឆ្នាំ ឯមកពីក្រៅស្រុកមានប្រមាណ ២ ៦០០ ទៅ ២ ៧០០លានដុល្លារ/ឆ្នាំ។ បើកុំមាន(ប្រាក់ចំណូល)ហ្នឹងទេ សួរថាតើក្នុងប្រទេសយើងស្ថិតក្នុងស្ថានភាពបែបម៉េច?

(១២) អនុញ្ញាតឲ្យបើកប្រាក់ខែជារូបិយបណ្ណបរទេស ការពារមិនអោយបាត់បង់កម្លាំងទិញ

ចំណុចដែលជាការងាយស្រួលសម្រាប់ឲ្យក្មួយៗ មិនបាត់បង់តម្លៃ ហើយបង្កើតលក្ខណៈងាយស្រួលសម្រាប់ថៅកែរោងចក្រផងដែរ គឺការអនុញ្ញាតឲ្យថៅកែរោងចក្រ ម្ចាស់ក្រុមហ៊ុន បើកផ្ដល់នូវប្រាក់បៀវត្សជារូបិយបណ្ណបរទេសតែម្ដង។ ប្រទេសដទៃមិនអាចធ្វើដូចប្រទេសយើងទេ។ ឯកឧត្ដម អ៊ិត សំហេង ថាការកំណត់ប្រាក់ខែនៅប្រទេសនានាខ្ពស់ដែរ ប៉ុន្តែនៅពេលដែលអត្រាប្ដូរប្រាក់ត្រូវបាត់បង់កម្មករគឺជាអ្នកខាត។ នៅកម្ពុជា កម្មករមិនមែនអ្នកខាតទេ ដោយសាររាជរដ្ឋាភិបាល​បានផ្ដល់ឲ្យថៅកែរោងចក្រម្ចាស់ក្រុមហ៊ុនយករូបិយបណ្ណបរ​ទេស​បើកត្រង់ទៅកម្មករតែម្ដង។ នៅលើទីផ្សាររបស់យើងសម្បូរណ៌រូបិយបណ្ណបរទេស មានទាំងដុល្លារ ទាំងអឺរ៉ូ ទាំងដុល្លារសិង្ហបុរី ទាំងប្រាក់បាតនៅតាមកៀកព្រំដែនថៃ មានទាំងប្រាក់យ័នរបស់ចិន មានប្រាក់យេនរបស់ជប៉ុនទៀត … ចង់ទៅស្រុកណា ដូរប្រាក់ពីស្រុកខ្មែរទៅតែម្ដង។ ទៅកន្លែង លី ហួរ មានហើយ។ ការធ្វើបែបនេះដើម្បីធានាកុំឲ្យបាត់បង់នូវកម្លាំងទិញរបស់កម្មករ/ការិនីរបស់យើង។

(១៣) សុំជប៉ុនជួយធ្វើផែទឹកជ្រៅដើម្បីកប៉ាល់ធំអាចចូលបាន កាត់បន្ថយថ្លៃដឹកជញ្ជូន

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានប្រឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាទាក់ទាញវិនិយោគទុនបន្ថែម …អាចមានក្មួយៗខ្លះបានតាមដាន អំពីការដែលពូតែងតែស្នើឲ្យជប៉ុនធ្វើឲ្យកំពង់ផែសមុទ្រមានជម្រៅទឹកជ្រៅដើម្បីអោយនាវាចូលមកឲ្យបានលឿនតាមដែលអាចធ្វើទៅតាម។ តាំងពីជំនាន់អតីតនាយករដ្ឋមន្រ្តី ស៊ិនហ្សួ អាបេ ដែលក្រោយមកត្រូវឃាតករបាញ់សម្លាប់ រហូតមកនាយករដ្ឋមន្រ្តី (Fumio) Kishida សព្វថ្ងៃនេះ។ កាលពីខែ៥ កន្លងទៅ យើងបានសម្ពោធបើកការដ្ឋានស្ថាបនាកំពង់ផែថែមទៀត។ យើងបានខាតបង់ច្រើនណាស់ ព្រោះនៅក្នុងប្រទេសរបស់យើងទឹករាក់ កប៉ាល់ធំចូលមិនរួចទេ។ សព្វថ្ងៃ ពេលដឹកជញ្ជូនទៅឆ្ងាយ យើងត្រូវទៅប្ដូរកប៉ាល់នៅសិង្ហបុរី នៅវៀតណាមឬកន្លែងដទៃ ដែលធ្វើអោយមានការខាតបង់ថ្លៃដឹកជញ្ជូន។

(១៤) តម្លៃដឹកជញ្ជូនធ្លាក់ចុះ ថ្លៃដើមផលិតថយចុះ ទាក់ទាញបានការវិនិយោគ

បើសិនជាយើងធ្វើហ្នឹង(ផ្លូវចេញចូលអោយជ្រៅ)បានលឿន នាវាធំៗចូលមកដោយមិនចាំបាច់មានការផ្ទេរ ដែលធ្វើឲ្យតម្លៃដឹកជញ្ជូនរបស់យើងធ្លាក់ចុះ។ ពេលណាតម្លៃដឹកជញ្ជូនធ្លាក់ចុះ ការទាក់ទាញវិនិយោគកាន់តែល្អប្រសើរ។ អ្នកវិនិយោគនឹងឃើញថាមានផលចំណេញពីថ្លៃដឹកជញ្ជូន។ (បច្ចុប្បន្ននេះ)ក្នុងមួយ unit គេត្រូវខាតអស់ដូចជា ៨០ដុល្លារប្លាយ។ ហ្នឹងហើយជាឧបសគ្គក្នុងការទាក់ទាញការវិនិយោគ។ អញ្ចឹងបានជាពូស្នើ(សុំជំនួយពីជប៉ុន)ម្ដងហើយម្ដងទៀត។ ជប៉ុនក៏មានទឹកចិត្តសប្បុរសផ្ដល់ប្រាក់កម្ចីឲ្យយើងដើម្បីពង្រីកសមត្ថភាពកំពង់ផែ ទាំងផែចូលចតផង ទាំងផែ្នកជម្រៅទឹកផងដើម្បីដោះស្រាយរឿងដឹកជញ្ជូន កាត់បន្ថយថ្លៃដើមនៃការផលិត តាមរយៈនៃការ(សម្រួល)មធ្យោបាយដឹកជញ្ជូនដោយមិនចាំបាច់ផ្ទេរនៅប្រទេសដទៃ។

(១៥) ឲ្យអគ្គិសនីកម្ពុជាបន្តជំពាក់រដ្ឋដោយមិនយកការប្រាក់ តែមិនតម្លើងថ្លៃអគ្គិសនី

មួយផ្នែកទៀត លើបញ្ហាអគ្គិសនី។ ថ្ងៃមុនឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន បានធ្វើលិខិតស្នើសុំ(អោយ)អគ្គិសនីកម្ពុជាជំពាក់ប្រាក់រដ្ឋ។ អគ្គិសនីកម្ពុជា(ជាសហគ្រាស)ស្វ័យភាព(ហិរញ្ញវត្ថុ)។ អញ្ចឹងអគ្គិសនីកម្ពុជាត្រូវមានកាតព្វ​កិច្ចបានខ្ចីប្រាក់របស់រដ្ឋយកទៅ(វិនិយោគ)។ អញ្ចឹង(ក៏មានកាតព្វកិច្ច)ត្រូវសងត្រឡប់មករដ្ឋវិញ។ ប៉ុន្តែ ដោយ​សារបញ្ហាតម្លៃនៃការផ្គត់ផ្គង់ជាធ្យូងថ្មជាស្អីៗនេះវាឡើងថ្លៃ ធ្វើឲ្យអគ្គិសនីខាត។ ម្យ៉ាងទៀត យើងបានសុំទៅខាងអគ្គិសនីថាសូមកុំឡើងថ្លៃអគ្គិសនី ព្រោះបើឡើងថ្លៃវានឹងរង្គើ(សេដ្ឋកិច្ចទូទៅ)តែម្ដង ទាំងប្រជាជនប្រើធម្មតាក៏រង្គើទាំងតម្លៃដឹកជញ្ជូនក៏រង្គើដែរ ដូចនេះយើងថាទុកឲ្យអគ្គិសនីកម្ពុជា(ជំពាក់រដ្ឋសិន)កុំទាន់អាលសង។ ពន្យារក្នុងរយៈពេលប៉ុន្មាន ហើយក្នុងរយៈពេលនៃការពន្យារនេះ យើងមិនយកការប្រាក់ទេ។ រដ្ឋនិងរដ្ឋ ស្ថាប័ន​រដ្ឋ គេថាស្ថាប័នអាជីវកម្មត្រូវខ្ចីលុយរដ្ឋក៏មានការប្រាក់ដែរ។ ទាំងអស់នេះសុទ្ធសឹងតែជាការខិតខំដើម្បីបង្កើតការងារបន្ថែមទៀត។

(១៦) បង្កើតការងារថ្មីអោយបានពី២០ ទៅ៣០ ម៉ឺន កន្លែង/ឆ្នាំ ដើម្បីដោះស្រាយវិបត្តិគ្មានការងារធ្វើ

សព្វថ្ងៃនេះ ត្រូវខិតខំធ្វើម៉េចពង្រីកសមត្ថភាពកន្លែងចាស់និងទាញមកថែមថ្មី។ យើងត្រូវធ្វើដោយដៃទាំងពីរ។ មួយផ្នែក រោងចក្រដែលមានស្រាប់ តាមរយៈវិធានការពន្ធដារមួយចំនួន លើកទឹកចិត្តឲ្យគេពង្រីកថែម ដោយយកប្រាក់ដែលចំណេញនោះ ឬទាញយកផលប្រយោជន៍ពីវិនិយោគនៅប្រទេសនេះ/នោះ មកវិនិយោគបន្ថែមនៅ​ក្នុងប្រទេសកម្ពុជា។ ពីដើម គេទទួលកម្មករតែ ៥ពាន់នាក់ទេ។ ពេលគេពង្រីកសមត្ថភាព គេអាចទទួលកម្មករបានរហូត ១ម៉ឺននាក់។ ឯមួយផ្នែកទៀត ទាញអ្នកវិនិយោគថ្មីៗ មកបង្កើតរោងចក្រ សហគ្រាសនៅក្នុងស្រុក។ បើយោងទៅលើការពិនិត្យ ធ្វើយ៉ាងម៉េចឲ្យបង្កើតការងារធ្វើបានក្នុងចន្លោះពី ២០ទៅ៣០ម៉ឺនកន្លែងក្នុងមួយឆ្នាំ ទើប(អាចដោះស្រាយ)វិបត្តិអត់ការងារធ្វើ។ យើងជាប្រទេសដែលមានការងារធ្វើច្រើន ប៉ុន្តែបើសិនជានៅស្ថានភាពបែបនេះ មនុស្សពេញវ័យដល់ពេលត្រូវធ្វើការ តើគេមានការងារធ្វើមកពីណា? រាជរដ្ឋាភិបាលត្រូវប្រមាណទុកថា ត្រូវតែបង្កើតនូវការងារធ្វើក្នុងចន្លោះពី ២០ម៉ឺន ទៅ៣០ម៉ឺនក​ន្លែងក្នុងមួយឆ្នាំ ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងមានការងារធ្វើ។ ក្មួយៗនៅទីនេះមួយចំនួនមានប្អូនអត់ទាន់មានការងារធ្វើទេ មួយចំនួនទៀតមានទាំងកូនអត់មានការងារធ្វើ។

(១៧) កំណើននិងការងារ ជាមុំពីរនៃយុទ្ធសាស្ត្រចតុកោណ ជាការគិតគូររបស់គណបក្សប្រជាជន

ដូចជាប្អូនស្រីម្នាក់អាយុ ៦២ឆ្នាំ ហើយនោះ គឺច្បាស់ជាមានកូនហើយ កូននោះមិនដឹងថាមានការងារធ្វើឬអត់? អម្បាញ់មិញក៏មិនបានសួរគាត់។ អញ្ចឹងទេសេចក្តីត្រូវការនៃអភិវឌ្ឍប្រទេសគឺវាបែបហ្នឹង។ រាជរដ្ឋាភិបាលត្រូវប្រឹងដើម្បីបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋរបស់យើង។ យុទ្ធសាស្ត្រចតុកោណ មានមុំរបស់វាចេញមកកំណើន និងការងារ។ ចេញមកកំណើននិងការងារតែម្តង។ មុំពីរដំបូងរុញឱ្យមានកំណើនសេដ្ឋកិច្ច និងបង្កើតការងារធ្វើ។ មិនមែនជារឿងកញ្ឆក់កណ្តៀតទេ។ គណបក្សប្រជាជនមានការគិតគូរច្បាស់លាស់។ សូម្បីតែការទាក់ទាញវិនិយោគទៅតាមខេត្តក៏បានតម្រង់ទិសជាបន្តបន្ទាប់។ ឥឡូវផ្តល់សិទ្ធិអំ​ណាចទៅខេត្តកាន់តែច្រើន ដើម្បីឱ្យខេត្តមានសិទ្ធិសម្រេចទៅលើបញ្ហាការបង្កើតរោងចក្រ សហគ្រាសនៅតាមខេត្ត ក្នុងទុនមិនលើសពី ៥លានដុល្លារ ដោយសុំការអនុម័តត្រឹមតែខេត្តនោះបានហើយ។ យើងត្រូវឃើញចំណុចនេះ។

(១៨) ត្រូវហ៊ានថ្កោលទោសក្រុមប្រាប់បរទេសផ្តាច់ជំនួយ កុំទិញទំនិញ និងដាក់ទណ្ឌកម្មលើកម្ពុជា

ស្រុកខ្មែរយើងមានអាចង្រៃមួយក្រុមដើរប្រាប់បរទេសថាឱ្យផ្តាច់ជំនួយពីកម្ពុជា កុំឱ្យទិញទំនិញពីកម្ពុជា ហើយសុំដាក់ទណ្ឌកម្មកម្ពុជា។ ក្មួយៗគិតមើល បើសិនជារោងចក្រត្រូវបិទ តើអ្នកណាស្លាប់មុនគេ? គឺក្មួយៗអ្នកដែលទទួលប្រាក់ខែប្រចាំខែនេះនឹងត្រូវបាត់បង់ប្រាក់ខែ។ ក្មួយៗត្រូវហ៊ានថ្កោលទោសក្រុមនេះ ព្រោះជាក្រុមបំផ្លាញជាតិ។ បើវា​មិនមានទោសក្បត់ជាតិទេ ក៏វាបំផ្លាញជាតិដែរ​។ អ្នកប្រឆាំងនៅស្រុកគេ អត់ធ្វើដូចអ្នកប្រ​ឆាំងនៅស្រុកខ្មែរទេ … ឥឡូវ(កម្មករ/ការិនីទទួលបាន)ប្រាក់ខែ ២០០ដុល្លារ ទាបបំផុត ហើយក្មួយៗអាចមានអត្ថប្រយោជន៍នេះ/នោះ។ យើងបានចាប់ផ្តើមពីរោងចក្រជាង ៦០ ជាមួយនឹងកម្មករប្រមាណជា ៨ម៉ឺននាក់។ ពេលនោះប្រាក់បៀវត្សរៀមច្បងរបស់យើងត្រឹមតែ ៤០ដុល្លារទេ។ ឥឡូវក្មួយៗឡើងមកដល់ ២០០ដុល្លារ … ជាចំនួនមួយមិនខ្ពស់ពេកទេ ប៉ុន្តែក៏មិនទាបពេកដែរ … ប្រទេសខ្លះប្រាក់ខែ ៣០០០ដុល្លារ ក៏ប៉ុន្តែទីចុងបំផុតចាយអត់គ្រប់ទេ ព្រោះកាលណាតែប្រាក់ខែថ្លៃ ទំនិញវាក៏ថ្លៃដែរ ស្អីក៏វាថ្លៃគ្រប់ទាំងអស់។

ឯកឧត្តម អ៊ិត សំហេង បានធ្វើការប្រៀបធៀបហើយ។ វឌ្ឍនភាពដែលយើងទទួលបានក្នុងរយៈពេលកន្លងទៅនេះ តាំងពីពេលដែលពូជួបលើកទី១ រហូតមកដល់ដំណាក់កាលនៃការជួបលើកក្រោយនេះ។ ក្មួយៗក៏បានទទួលរួចមកហើយនូវការដោះស្រាយទាំងនេះ។ វាបង្កើតបាននូវស្ថានភាពដ៏ល្អប្រសើរមួយសម្រាប់ក្មួយៗ។ ឧទាហរណ៍៖ មុនជំនួបយើងបានអ្វី? សូម្បីតែក្មួយៗមានផ្ទៃពោះមុនជំនួបយើងពេលឆ្លងទន្លេបានឈប់ ៣ខែ ជាមួយនឹងប្រាក់បៀវត្សរ៍ ៥០%។ ប្រាក់ ២០០ដុល្លារ អញ្ចឹងពេលដែលក្មួយៗឆ្លងទន្លេ ប្រាក់នោះត្រូវបានកាត់មកនៅសល់ត្រឹមតែ ១០០ដុល្លារទេ។ ក្រោយពេលដែលយើងជួបគ្នា យើងបានសម្រុះសម្រួលជាមួយម្ចាស់រោងចក្រឱ្យក្មួយសម្រាក ៣ខែ តទៅទៀត ជាមួយនឹងប្រាក់បៀវត្សរ៍ឡើងទៅដល់ ១២០%។ អញ្ចឹងទេ បើ ១២០% ពីមុនក្មួយៗបានត្រឹមតែ ១០០ដុល្លារ ឥឡូវក្មួយៗឡើងដល់ទៅ ២៤០ដុល្លារ … ក្មួយៗជាកម្មការិនីមានផ្ទៃពោះបានលើកជាសំណូមពរថា ពួកខ្ញុំប្រជ្រៀតគ្នាចេញ(ពីម៉ោងការងារ) ដល់ប្រជ្រៀតគ្នាប៉ះពាល់ អញ្ចឹងបានជាស្នើឱ្យមានការចេញមុនម៉ោង ១៥នាទីយ៉ាងតិច។ ឥឡូវតាមដឹងរោងចក្រខ្លះគេអនុញ្ញាតឱ្យស្ត្រីដែលមានកូនខ្ចីបានចេញមុន ១ម៉ោងដើម្បីទៅបំបៅកូន។ នេះគឺជាយោគយល់មួយដែលគួរត្រូវបន្ត …។

(១៩) រឿងធំជាគេគឺសន្តិភាព ដើម្បីប្រទេសអភិវឌ្ឍ មានការងារដោយសុវត្ថិភាព និងបង្កតការងារថែម

បង្កើតការងារបានឬមិនបាន តើរឿងស្អីទៅធំជាងគេ? ក្មួយៗត្រូវចាំ ដើម្បីឱ្យប្រទេសមួយអភិវឌ្ឍ ដើម្បីឱ្យប្រ​ទេសមួយគឺមានការជឿនលឿន ដើម្បីឱ្យយើងមានការងារធ្វើដោយសុវត្ថិភាព និងបង្កើតការងារធ្វើបន្ថែម រឿងធំជាងគេគឺសន្តិភាព។ បើអត់សន្តិភាពទេ ក្មួយៗកុំនិយាយរឿងដោះស្រាយការងារ និយាយតែពីរឿងរត់ចូលត្រង់សេទៅបានហើយ។ ក្មួយៗពិនិត្យទៅប្រទេសនានាដែលមានសង្គ្រាមតើពួកគេទទួលបានអ្វី? ដូចជាកម្ពុជាខ្លួនឯងធ្លាប់ជួបប្រទះហើយកាលពីសង្គ្រាម គិតតែពីរត់ បាញ់សម្លាប់គ្នា។ ប្រទេសយើងហែកហួរទៅជាចម្រៀកៗ សម្លាប់គ្នារហូតទៅដល់បាត់បង់មនុស្ស។ សម័យសង្គ្រាមពីឆ្នាំ១៩៧០ ដល់ ១៩៧៥ គឺមាន(ស្លាប់ប៉ុន្មាន)សែននាក់ឯណោះ ជិតកន្លះលាននាក់។ ឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ របប ប៉ុលពត (ស្លាប់)ជាង៣លាននាក់ … ឆ្នាំ១៩៧៩ យើងមានមនុស្សត្រឹមជុំវិញ ៥លាននាក់ប៉ុណ្ណោះ ឥឡូវឡើងជាង ១៧លាននាក់ …។

(២០) រៀបចំប្រព័ន្ធផ្លូវ ទឹក ភ្លើង ទាក់ទាញអ្នកវិនិយោគកែច្នៃកសិផលមានស្រាប់ក្នុងប្រទេស

ហេតុនេះហើយ ពូកំណត់ថាក្នុងមួយឆ្នាំហោចណាស់ត្រូវតែបង្កើតការងារឱ្យបានពី ២០ម៉ឺន ទៅ ៣០ម៉ឺនកន្លែង ដែលជាគោលដៅដែលត្រូវដោះស្រាយ។ ក្នុងមួយអាណត្តិរបស់រាជរដ្ឋាភិបាល ដែលមានរយៈពេល ៥ឆ្នាំ ត្រូវបង្កើតការងារឱ្យបាន ១លាន ៥សែនកន្លែង ក្នុងចន្លោះពី ១លាន ២សែន ទៅ ១លាន ៥សែន។ គោលដៅរបស់យើង ១លានកន្លះ។ យើងក៏នឹងទទួលចេញប្រាក់ដើម្បីបណ្តុះបណ្ដាលវិជ្ជាជីវៈសម្រាប់អ្នកក្រីក្រ ១លាន ៥សែននាក់ដែរ។ នេះជាកម្មវិធីជាក់លាក់ដែលយើងដាក់ចេញសម្រាប់បម្រើឱ្យការអភិវឌ្ឍបន្តទៀត។ រដ្ឋាភិបាលនឹងប្រឹងរៀបចំប្រព័ន្ធផ្លូវ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ឱ្យបានកាន់តែប្រសើរ ទាក់ទាញអ្នកវិនិយោគមកកែច្នៃកសិផល ដែលមានស្រាប់ក្នុងប្រទេស។ យើងសម្បូរដោយវត្ថុធាតុដើម ប៉ុន្តែយើងខ្វះការកែច្នៃ។ ពូចង់(អោយកម្ពុជា)ក្លាយទៅជា «អធិរាជស្វាយចន្ទី» ដោយសារប្រទេសយើង(មានស្វាចន្ទីក្នុងបរិមាណច្រើន)។ ឥឡូវនេះប្រហែលជាលើសពីចំនួន ១.១៨០.០០០ តោន កាន់តែឆ្ងាយហើយ។ កាលពីខែ ៣(មីនា) ទៅកំពង់ធំ គេដាក់តួលេខប្រៀបធៀបថា Côte d’Ivoire ផលិតបានគ្រាប់ស្វាយចន្ទី ១.១០០.០០០តោន ឯយើងផលិតបាន ១.១៨០.០០០តោន ប៉ុន្តែយើងកែច្នៃបានតិចសម្រាប់ការនាំចេញ។ យើងត្រូវទាញយកការវិយោគបន្ថែមដើម្បី កែច្នៃសម្រាប់ការនាំចេញ។ យើងមានកៅស៊ូ យើងមានផលិតផលដទៃទៀតដែលអាចកែច្នៃបានសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ជំនួសឱ្យការនាំចូល​និងសម្រាប់បម្រើឱ្យការនាំចេញ …។

(២១) រដ្ឋាភិបាលត្រូវតែមានវិធានការការពារប្រជាជន ១៧លាននាក់

សន្តិភាពវាសំខាន់សម្រាប់យើងទាំងអស់គ្នា។ អ្នកណាក៏ត្រូវការសន្តិភាព រាប់ទាំងអ្នកធ្វើនយោបាយផ្ទុយពីយើងក៏គេត្រូវការសន្តិភាពដែរ។ ប៉ុន្តែវាមានអ្នកចង់បង្កើតសង្គ្រាម។ សង្គ្រាមងាយបង្កើតទេ។ ដូចជាដាក់ផែនការឱ្យមកចាប់ ហ៊ុន សែន, ដាក់ផែនការឱ្យប្រដាប់អាវុធបាញ់មកលើ ហ៊ុន សែន។ ប៉ុន្តែក្បួននេះធ្វើឱ្យអ្នកក្នុងស្រុកជាប់គុកទេ។ ហ្នឹងជាទោសក្បត់ជាតិ។ គេហៅថាឧបឃាត។ ជាប់គុករពុយៗ។ ឥឡូវក៏ដោះរពុយៗដែរ។ ប៉ុន្តែកុំធ្វើតទៅទៀត។ ខ្លះអនុញ្ញាតឱ្យនៅក្រៅឃុំ ខ្លះលើកលែងទោស។ ប៉ុន្តែកុំភ្លេចថានៅលើដីខ្មែរ រត់អត់រួចទេ។ បើនៅក្រៅស្រុករត់រួច។ នៅក្នុងស្រុក រត់អត់រួចទេ។ ផ្ដាំផ្ញើអ្នកទាំងឡាយដែលបានចាកចេញពីមន្ទីរឃុំឃាំង នៅក្រៅឃុំក្តី ឬទទួលព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រតាមសំណើរបស់នាយករដ្ឋមន្ត្រីក្ដី ត្រូវតែប្រយ័ត្នប្រយែង កុំធ្វើសកម្មភាពតទៅទៀត។ អ្នកដែលមិនទាន់ធ្វើ ទប់កុំធ្វើ តែធ្វើជាប់គុក​ គ្មានអ្នកណាជាប់ជំនួសទេ។ អ្នកនៅក្រៅមិនមកជាប់គុកជាមួយអ្នកទេ។ រដ្ឋបាលត្រូវតែមានវិធានការការពារប្រជាជន ១៧លាននាក់។ រឿងអីយើងខ្លាចធ្វើមនុស្ស ១០០ទៅ២០០នាក់។ ពូបានប្រកាសទុកជាមុន មិនខ្លាចលះបង់ មនុស្ស១០០ ទៅ២០០នាក់ ដើម្បីការពារប្រជាជនទេ។ កាលពីពេលមុន ប្រជាជន១៦លាននាក់។ ឥឡូវ១៧លាននាក់។ ការពារអ្វីដែលកំពុងមានក្នុងដៃ កុំឲ្យបាត់ត្រឡប់ទៅវិញ។ អ្វីដែលជាការសំណូមពររបស់ពូ គឺទាំងអស់គ្នារួមគ្នាការពារសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍរយៈពេលវែង។

ពូអំពាវនាវសម្រាប់ក្មួយៗ ធ្វើយ៉ាងណាខិតខំបង្កើតឱ្យរោងចក្ររបស់យើង រោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ អ្វីទៅជាសហគមន៍សុខសាន្ត? មិនមានអ្វីដែលច្រើនខ្ពស់ពេកទេ នោះគឺនៅត្រង់ថាកុំឱ្យរោងចក្រ​នេះមានអំពើហិង្សា មានការប្រើប្រាស់គ្រឿងញៀន មានការចែកចាយគ្រឿងញៀន មានជម្លោះទាស់ទែងគ្នា​នៅទីនេះ។ សុំបញ្ចូលបន្ថែមមួយទៀត សុំកុំឱ្យទីកន្លែងនោះមានការចម្លងជំងឺអេដស៍។ បន្តិចទៀតចាំពូនិយាយដល់ជំងឺអេដស៍។ ឥឡូវ ពូនិយាយអំពីបញ្ហាធ្វើយ៉ាងម៉េចឱ្យរោងចក្ររបស់យើងមានសុវត្ថិភាព។ ពីមុនរោងចក្ររបស់យើង បន្តិចៗ(មានអ្នក)ដួលសន្លប់ ដោយសារពេលនោះធ្វើប្រញាប់ប្រញាល់ ខ្វះបច្ចេកទេសខ្យល់ក៏ចូលមិនគ្រប់ ខ្វះអុកស៊ីសែន កម្មករដួលសន្លប់។ ឥឡូវស្ថានភាពកម្មករដួលសន្លប់ស្ទើរតែអស់ទៅហើយ ជាមួយគ្នានេះកាលពីពេលមុន កម្មករ/ការិនីរបស់យើងមួយចំនួន ដោយសារពេលនោះរោងចក្រទើបកើតថ្មី ពេលបាយថ្ងៃត្រង់មកបាយនៅក្រោមដើមអំពិល តាមចិញ្ចើមផ្លូវនៅខាងក្រៅ។ ឥឡូវមកបាយនៅតាមរោងចក្រមានកន្លែងគិលានដ្ឋាននៅក្នុងរោងចក្រ មានកន្លែងបំបៅកូន។ កន្លែងដែលមិនទាន់មានត្រូវលើកទឹកចិត្តឱ្យថៅកែរោងចក្របង្កើតឱ្យមាន … បើរោងចក្រមួយទៅជាសហគមន៍សុខសាន្តមួយ វាជាការរួមចំណែកទៅដល់ការអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព គ្មានកន្លែងចែកចាយគ្រឿងញៀន គ្មានការប្រើប្រាស់គ្រឿងញឿន គ្មានបងតូចបងធំ គ្មានជម្លោះ ហើយបើសិនមានជម្លោះណាមួយកើតឡើងត្រូវរកវិធីដោះស្រាយទាន់ពេល កុំចិញ្ចឹមទំនាស់នេះទុក។

(២២) ករណី Naga Worldមានអ្នកផ្គត់ផ្គង់លុយអោយធ្វើបាតុកម្ម

ឥឡូវ Naga Worldដល់ណាហើយ? … យើងដាក់ជាសំណួរមើល អត់ការងារធ្វើតែមានលុយចិញ្ចឹមខ្លួនដើម្បីធ្វើបាតុកម្ម។ តើនេះជាអ្វីពិតប្រាកដ? បើសិនជាក្មួយៗ! តើក្មួយៗរត់រួចទេ ២ឆ្នាំអត់មានប្រាក់ ប៉ុន្តែមានលុយមក(ចិញ្ចឹមខ្លួន និងធ្វើបាតុកម្ម?)។ ពួកនោះជាអ្នកមាន មិនមែនជាកម្មករធម្មតាទេ។ ជាអ្នកមានលុយ​។ អ្នកណាជាអ្នកផ្គត់ផ្គង់លុយឱ្យធ្វើបាតុកម្ម? វាជាសញ្ញាសួរ។ ធ្វើតាំងពីជាង៣០០នាក់។ គេមកទទួលរបបគោលនយោបាយទៅហើយ ប្រាក់ដែលគេត្រូវបាន បន្ថែមលើនោះ មានមនុស្សខ្លះក៏ត្រូវបានក្រសួងការងារជួយដោះស្រាយការងារនៅកន្លែងផ្សេង ប៉ុន្តែមនុស្សប៉ុន្មាននាក់អត់ព្រម។ ឥឡូវសុំអញ្ជើញធ្វើ៥ឆ្នាំទៀតចុះ។ បើអូសបាន៥ឆ្នាំទៀតក៏ល្អមើលដែរ។ តែកុំបិទផ្លូវឱ្យសោះ។ តែហ៊ានបិទផ្លូវ យកបន្លាលួសទៅព័ទ្ធជុំវិញតែម្ដង … យកភួយ ខ្នើយ ឱ្យគាត់ដេកទៅ។ បិទផ្លូវអត់បានទេ ប៉ះពាល់ទៅដល់សិទ្ធិអ្នកដទៃក្នុងការធ្វើចរាចរណ៍។ ដោយ​សារ​ជារឿងនយោបាយនៅពីក្រោយខ្នង បានជាខ្ញុំអត់ខ្វល់។ ប៉ុន្តែសម្រាប់ក្មួយៗជាកម្មករ/ការនី នៅតាមរោងចក្រ ខ្ញុំខ្វល់។ រហូតទៅដល់ពេលខ្លះបន្ទោសទៅរដ្ឋមន្ត្រី។ ឥឡូវថៅកែរត់ចោលកម្មករអត់មានប្រាក់។ ចុះលោកឯងមិនធ្វើសំបុត្រមកខ្ចីលុយរដ្ឋាភិបាលយកទៅបើកទៅ។ ឱ្យយកទៅបើកអស់មិនតិចទេ។ គេរត់ចោលហើយ យើងត្រូវលក់រោងចក្រហ្នឹង។ ប៉ុន្តែកុំចាំឱ្យដល់យកលុយលក់រោងចក្រហ្នឹង យកបើកឱ្យកម្មករមិនគ្រប់ទេ ហើយយឺតពេលផង។ លុយរដ្ឋបើកឱ្យសិនទៅ ហើយយើងដាក់ទៅតុលាការរឹបអូសយកទៅ។ លក់ទៅបានប៉ុន្មានយកមកសងរដ្ឋមក។ បើសិនជាសងរដ្ឋមិនគ្រប់ទេ រដ្ឋជួយចេញទៅ។ មានតែប៉ុណ្ណឹង។ ប៉ុន្តែរឿងNaga World ពូអត់និយាយ ព្រោះយើងដឹងតម្រុយមានអ្វីនៅពីក្រោយទៅហើយ។

(២៣) គេធ្វើបាន ហេតុអីបានខ្មែរធ្វើមិនបាន? … យើងគោរពគេ តែគេក៏ត្រូវគោរពយើងដែរ

គេធ្វើអន្តរជាតូបនីយកម្មអំពីបាតុកម្មនៅ Naga World។ ប្រទេសខ្លះមកនិយាយ ហើយខ្ញុំបានសួរត្រឡប់ទៅវិញថា ប្រទេសឯកឧត្តមពេលដែលមានវិបត្តិលឺថាប្រទេសឯកឧត្តមកាត់កម្មករច្រើនណាស់។ បានកាត់មែន។ បើកាត់មែនម៉េចក៏ប្រទេសឯកឧត្តមកាត់បាន? ប្រទេសខ្ញុំកាត់មិនបាន? … ឥឡូវបរទេសមួយចំនួនអត់ហ៊ានមកលេងជាមួយខ្ញុំទេ ព្រោះថាឱ្យត្រង់ៗ។ កុំចុះញ៉មជាមួយពួកបរទេស។ រឿងបដិវត្តពណ៌ គេលើកឡើងថាកម្ពុជាមានសន្តិភាពហើយ ចាំបាច់អីនិយាយទៅទៀតរឿងការពារសន្តិភាព? យើងក៏បានថាត្រឡប់ទៅវិញថា ចុះប្រទេសអាល្លឺម៉ង់មានសន្តិភាពតាំងពីឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ ហេតុអីបានជាមានការចាប់មនុស្សនៅឆ្នាំ២០២២ ពីទោសក្បត់ជាតិប្រុងធ្វើរដ្ឋប្រហារ? រួចហើយនៅប្រទេសអាល្លឺម៉ង់និងក្រិចមានការចោទប្រកាន់អំពីមនុស្សក្បត់ជាតិដោយលួចផ្ដល់ព័ត៌មានឱ្យរុស្សី។ ហេតុអីបានគេធ្វើបាន? ហេតុអីបានខ្មែរធ្វើមិនបាន? … ហ៊ានស៊ីហ៊ានសង។ នេះក៏ជាអធិបតេយ្យមួយ … តែយើងក៏ត្រូវតែគោរពគេ។ គេក៏ត្រូវគោរពយើងដែរ។ គេចង់ធ្វើអ​ន្តរជាតូបនីយកម្ម(ដោយប្រើ)បាតុកម្មមនុស្សប៉ុន្មាននាក់ ក្នុងពេលដែលប្រទេសរបស់គេកាត់កម្មកររាប់សែននាក់។ ឯយើងកាត់ចំនួនកម្មករអត់បាន។ ​ហេតុអីទៅ? ទីផ្សារវាអញ្ចឹង។

(២៤) ជំងឺកូវីដ–១៩ ងាយព្យាបាល ជាងអេដស៍

ឥឡូវ ពូចង់បញ្ច្រៀតបញ្ហាមួយអំពីរឿង “ជំងឺអេដស៍”។ មិនមែនគ្រាន់តែសម្រាប់អ្នកនៅទីនេះទេ គឺសម្រាប់អ្នកទូទៅ។ មិនមែនកម្មករនៅទីនេះមានបញ្ហាហ្នឹងទេ។ អាចមានក៏ថាបានដែរ។ ប៉ុន្តែសូមបញ្ជាក់អំពីជំងឺអេដស៍ និងជំងឺកូវីដ–១៩។ កូវីដ–១៩ មិនទាន់អស់ទេ វានៅមាន ប៉ុន្តែកូវីដ–១៩ វាងាយព្យាបាលជាង(ជំងឺអេដស៍)។ សុំសួរបន្ដិច តើអ្នកបានចាក់វ៉ាក់សាំងមានប៉ុន្មាននាក់។ លើកដៃ។ អ្នកដែលអត់បានចាក់មានប៉ុន្មានទៅ? សូន្យនាក់។ ហេតុអ្វីពូសួរថា អ្នកអត់បានចាក់ មិនមែនមកពីក្មួយមិនចង់ចាក់ទេ ប៉ុន្តែពេលនោះ ពេទ្យរបស់យើងហាមឃាត់មនុស្សមួយចំនួនមិនឱ្យចាក់ ដោយសារតែគេប្រាប់មកថា បើមានជំងឺនេះៗ មិនអាចចាក់បានទេ។ គឺជាការយល់ខុសក្នុងគ្រាដំបូង។ អញ្ចឹងបានជាពូដាក់ចេញជាសំណួរដើម្បីយើងរកថា ក្រែង​លោមានអ្នកដែលមិនបានចាក់តាមការណែនាំរបស់គ្រូពេទ្យក្នុងគ្រាដំបូងនោះប៉ុន្មាន។ ជំងឺកូវីដ-១៩ បានត្រួតត្រាបាន តាមរយៈការចូលរួមរបស់យើងប្រជាជនគ្រប់រូប រាប់ទាំងក្មួយៗជាកម្មករ កម្មការិនីនៅទីនេះ។ អរគុណចំពោះម្ចាស់រោងចក្រ ដែលថ្ងៃនេះបានអនុញ្ញាតឱ្យកម្មករ កម្មការិនីរបស់យើង បានមកជួបខ្ញុំនៅថ្ងៃនេះ។ ក្មួយៗ ក៏មិនចាំបាច់ប្រញាប់ដែរ អាចឆៀងទៅមើលវិមានឈ្នះឈ្នះ ទៅមើល(ស្ដាដមរតកតេជោ)។ ប៉ុន្តែអ្នកដែលមានផ្ទៃពោះមិនបាច់ទៅមើលទេ។ ចាំក្រោយទៅ ប៉ុន្តែអ្នកខ្លះនៅក្បែរហ្នឹងទេ។ (សម្ដេចសួរសំណួរសំណេះសំណាលជាមួយនឹងកម្មការិនីមានផ្ទៃពោះ)។ជូនពរឱ្យក្មួយៗទាំងអស់​ ដែល​មានផ្ទៃពោះ ពេលដែលឆ្លងទន្លេទៅ សូមឱ្យក្មួយៗមានសុវត្ថិភាព។ គ្មានជម្រើសណាល្អជាងអ្វីដែលយើងកំពុងមានហ្នឹង ត្រូវពង្រឹងវា …។

(២៥) ករណីស្រឡាញ់ភេទដូចគ្នា មិនឱ្យសិទ្ធិស្របច្បាប់ ក៏មិនរារាំងឱ្យមានទោសដែរ

ឥឡូវដល់រឿង “ជំងឺអេដស៍”។ អេដស៍នេះ វាក៏ដូចកូវីដ-១៩ ដែរ តែវាធ្ងន់ជាង​កូវីដ-១៩។ អេដស៍មិនទាន់ចប់ទេនៅស្រុកខ្មែរ។ ផ្ទុយទៅវិញ ឆ្នាំ២០២២ នេះកើនឡើង ៣០០ករណី បើប្រៀបធៀបនឹងឆ្នាំ២០២១ មាននិន្នាការកើនឡើង។ យើងត្រូវមានការប្រុងប្រយ័ត្ន។ តើអត្រាឆ្លងនេះ តើវាទាក់ទងជាមួយនឹងអ្នកណា? វាទាក់ទងនឹងអ្នកយកភេទដូចគ្នា។ អ្នកយកភេទដូចគ្នានេះ ស្រីនិងស្រី មិនចោទជាបញ្ហាប៉ុន្មានទេ។ តែរឿងប្រុសនិងប្រុសយកគ្នា គេរកឃើញថាប្រភពនៃការឆ្លង។ ប្រទេសរបស់យើងអត់បានរារាំង ហើយក៏មិនបានបង្កើតច្បាប់​ដើម្បីអនុញ្ញាតដែរ។ យើងមិនហាមឃាត់ទេ ការស្រលាញ់ភេទដូចគ្នា តែយើងមិនធ្វើច្បាប់ឱ្យទៅជារៀបអាពាហ៍ពិ​ពាហ៍រវាងភេទដូចគ្នាទេ។ យើងក៏មិនហាមឃាត់ អោយត្រូវមានទោសទណ្ឌអីដែរ។

(២៦) អំពាវនាវ ៤ ចំណុចពីជំងឺអេដស៍

នៅក្នុងស្ថានភាពបែបនេះ មានតែការអំពាវនាវទេ។ ទី១ កុំភ្លេចថា កម្ពុជាមិនទាន់អស់មេរោគអេដស៍ទេ។ ដូច្នេះសូមទាំងអស់គ្នាកុំភ្លេចខ្លួនឱ្យសោះ។ មិនថាស្រ្ដី ឬបុរសទេ ប្រសិនបើមិនទុកចិត្ត ប្រើវិធីការពារទៅ។ វិធីការពារវាមានហើយ និយាយឱ្យចំៗតែម្ដងទៅ (គឺប្រើប្រាស់)ស្រោមអនាម័យ​។ វាការពារបានទាំងអស់ ជំងឺអេដស៍ក៏ការពារបាន ការពារកុំឱ្យមានកូនក៏ការពារបាន។ អញ្ចឹងទេ ត្រូវតែប្រុងប្រយ័ត្នអំពីបញ្ហាហ្នឹង។ ទី២ សូមកុំរើសអើងអ្នកផ្ទុកមេរោគអេដស៍។ បណ្ដារោងចក្រ សហគ្រាស ក៏ដូចជាបណ្ដាក្រុមហ៊ុននានា ឬស្ថាប័នរដ្ឋ សូមកុំរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ … ទី៣ នាំគ្នារកវិធីការពារខ្លួន កុំឱ្យមានមេរោគអេដស៍ ជាពិសេសអ្នកស្រលាញ់ភេទដូចគ្នា ប្រុសនិងប្រុសតែម្ដង។ ដូចថាឆ្ងល់ដែរ តែមិនចាំបាច់សួរនាំអីទេ។ ស្រីស្អាតជាច្រើន មិនទៅរក។ ធ្វើម៉េចបើវាទៅជាអញ្ចឹង។ វាមិនមែនមានតែក្នុងស្រុកខ្មែរទេ ប្រទេសនានា គេទាមទារសិទ្ធិរៀបការទៅទៀត។ ប្រុសនិងប្រុស ស្រីនិងស្រី រៀបការជាមួយគ្នាទៅទៀត។ ប្រទេសយើង គឺឱ្យសិទ្ធិស្របច្បាប់ក៏មិនឱ្យ, រារាំងឱ្យមានទោស ក៏មិនមានដែរ។ យើងគោរពសិទ្ធិរបស់គេ តែយើងមិនចេញច្បាប់នោះទេ។ ត្រូវរកវិធីការពារខ្លួន។ ទី៤ បើសង្ស័យថាមានផ្ទុកមេរោគអេដស៍ ត្រូវប្រញាប់ធ្វើតេស្ដរកមេរោគនេះដើម្បីទទួលបានសេវាព្យាបាលភ្លាម។ ការធ្វើតេស្ដនេះ គឺមិនមានគិតថ្លៃទេ។

(២៧) កម្ពុជាគ្រប់គ្រងបានជំងឺអេដស៍ គ្រុនស្វិតដៃជើង ងងឹតមាន់ និងកំពុងឈានទៅបំបាត់គ្រុនចាញ់

សូមឱ្យអ្នកទាំងអស់គ្នា ជាពិសេសយុវជន​ដែលកំពុងមានបញ្ហាហ្នឹង ត្រូវតែប្រុងប្រយ័ត្ន។ ប្រទេសយើង គឺជាប្រទេសដែលមានជោគជ័យខ្លាំងណាស់លើការគ្រប់គ្រងជំងឺ។ ជំងឺអេដស៍ក្ដី ជំងឺគ្រុនស្វិតដៃជើង ជំងឺងងឹតមាន់ក្តី គ្រប់គ្រងបានអស់ហើយ។ យើងកំពុងឈានទៅសម្រេចផ្ដាច់ព្រ័ត្របំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥។ ជំងឺដទៃទៀត យើងសុទ្ធតែដាក់គោលដៅចេញ។ ឯជំងឺអេដស៍ យើងបានកាត់បន្ថយវាបានច្រើនណាស់ ប៉ុន្តែនៅឆ្នាំ២០២២ កន្លងទៅ ចំនួនអ្នកកើតមេរោគអេដស៍ គឺបែរជាកើនឡើងរហូតដល់ទៅ ៣០០ករណី។ កាលពីឆ្នាំ២០២២ អ្នកកើតមេរោគអេដស៍ថ្មី មានចំនួន ១ ៤០០ ​នាក់ ក្នុងហ្នឹង គឺវាកើន ៣០០ករណី។ សូមកុំឱ្យមានការកើន។ ត្រូវប្រុងប្រយ័ត្ន។ អេដស៍ វាធ្ងន់ជាងកូវីដ-១៩។ អេដស៍សម្លាប់មនុស្ស។ អត់ជាទេ។ មិនទាន់មានប្រទេសណាមួយរកឃើញថ្នាំព្យាបាលអេដស៍ទេ។ គេអាចរកវ៉ាក់សាំងការពារកូវីដ-១៩ បាន ប៉ុន្តែរឿងអេដស៍នេះ គ្មានវ៉ាក់សាំងការពារបានទេ ហើយក៏អត់មានថ្នាំព្យាបាលឱ្យជាដែរ។ អ្នកដែលមានមេរោគអេដស៍ហើយ សូមកុំទៅចម្លងអ្នកដទៃ។ តិចថា កើតមេរោគអេដស៍ហើយ ចាប់ផ្ដើមទៅសុំជាមួយនឹងនាងនេះ ជាមួយនាងនោះ រួចហើយចម្លងតគ្នា។ រឿងហ្នឹងបង្កើតទៅជាបញ្ហា។

ម៉ោង ៩ជាងហើយ។ ក្មួយៗត្រូវធ្វើដំណើរ ខ្លះតាំងពីយប់ម៉ោង១ភ្លឺ។ មិនបានសម្រាកទេ។ យប់មិញ ពូក៏ធ្វើការដល់យប់ដែរ។ យើងចេញទៅក្រៅប្រទេសយូរដែរ។ ពីថ្ងៃទី ២១ ២២ និង២៣ពីម្សិល។ ពេលប្រពន្ធដឹងខ្លួនឡើងហើយបានសួរគ្រូពេទ្យថាមានសុវត្ថិភាពទេ? (គ្រូពេទ្យ)ថា សុវត្ថិភាពហើយ។ បានហោះត្រឡប់មកវិញ។ ប្រសិនបើពេទ្យថា អត់ទាន់មានសុវត្ថិភាព ច្បាស់ជាផ្អាកការជួបនៅទីនេះ។ មិនអាច(ចោលប្រពន្ធបានទេ)។ អ្នកខ្លះចូលមកខម្មិនថា ​អត់គិតការងារប្រទេស គិតការងារគ្រួសារ។ បើពួកអ្ហែងមិនគិតម៉ែអ្ហែង មិនគិតប្រពន្ធអ្ហែង អ្ហែងធ្វើខ្លួនឯងទៅ អញមិនធ្វើតាមអ្ហែងទេ …។

(២៨) មិនដឹងពេលណានឹងបានឈ្នះឆ្នោតមកកែច្បាប់ហ្នឹងវិញ

ម្សិលមិញសភាបានអនុម័តច្បាប់(បោះឆ្នោតដែលបានធ្វើវិសោធនកម្មហើយ)។ កុំសួរថា ម៉េចបានសភាអនុម័តច្បាប់អញ្ចឹង? សួរខ្លួនឯងទៅៗ។ ខ្លួនឯងធ្វើអី បានជាគេនាំទៅដល់ការចេញច្បាប់បែបនេះ? «កុំទៅបោះឆ្នោតៗ! សិទ្ធិរបស់ខ្ញុំ»។ អញ្ចឹងដាក់ប៉ាច់ទៅ … មិនដឹងពេលណាឈ្នះបានមកកែច្បាប់ហ្នឹងវិញទេ? បើពេលបោះឆ្នោត អត់បានមកឈរឈ្មោះ។ វាទាល់តែមកបំពេញកាតព្វកិច្ចទៅបោះ។ ហ្នឹងកុំសួរមូលហេតុអី? គេហៅថា យុទ្ធនាការ WIFI។ ក្រុមយុទ្ធនាការ WIFI ស្គាល់រសជាតិហើយឬនៅ? … ឥឡូវបានដូចចិត្តហើយតើ​។ ពីដើម គេទុកទ្វារចំហធំ​ (តែ)មិនសុខទេ (ផ្តើមគំនិត)យុទ្ធនាការ WIFI កុំទៅបោះឆ្នោតៗ … (បើចិត្តសឿង)អ្នកដែលធ្លាប់និយាយ កុំទៅបោះដើម្បីកាត់សិទ្ធិខ្លួនឯង។ ចាំមើលថ្ងៃនោះ វាញ័រៗទៅហើយ … បើវាមិនបោះ វាឈរឈ្មោះឆ្នាំ២០២៨ អត់បាន។ ផ្នែកខាងតំណាងរាស្រ្ត ទាល់តែអ្នកឯងបានបោះសកលពីរដង។ សកលលើកទី១ គឺសកលថ្ងៃទី២៣ កក្កដា (២០២៣)នេះ ឯសកលលើកទី២ បោះឃុំសង្កាត់ ២០២៧ ទើបបានមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឆ្នាំ២០២៨។ បើអ្នកឯងមិនបានបោះអាហ្នឹងទេ ទាល់តែបោះឆ្នោតឆ្នាំ២០២៧ហើយ ឆ្នាំ២០២៨ទៀត ទើបបានមានសិទ្ធិទៅឈរឈ្មោះនៅឆ្នាំ២០៣២។ តើអាយុលោកឯងប៉ុន្មាន? បើពូនេះ នៅឆ្នាំ២០៣២ អាយុ៨០ឆ្នាំ។ ប៉ុន្តែអ្នកដែលចេះតែស្រែកនោះ វា(នឹងមានអាយុ)ដល់ទៅ ៨៤-៨៥ឆ្នាំ។​ អញ្ចឹងនៅធ្វើរកងាប់ស្អីទៀត មកប្រណាំងប្រជែងស្អីទៀត។ ហ្នឹងឲ្យវារាង …។

ចង់ឲ្យ ហ៊ឹម ស៊ីវន ថតចម្រៀង «ទុក្ខស្រី ប្ដីព្រាត់» ឡើងវិញ

ថ្ងៃនេះ ពូបាននាំមកសម្រាប់កម្មករ/ការិនី និងបុគ្គលិក ដែលចូលរួមក្នុងពិធីនេះចំនួន ១៩ ០០៤ នាក់ ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល តែប៉ុណ្ណឹងទេក្មួយអើយ ដាក់កាតទូរស័ព្ទទៅ។ ប៉ុន្តែ ក៏មាននំប៉័ង ទឹកសុទ្ធស្អីៗ ក្មួយ​ៗកេះៗអស់ទៅហើយ។ ជូនកម្មការិនីដែលមានផ្ទៃពោះចំនួន ៦៤១ នាក់ ក្នុងម្នាក់ៗថវិកា ២០០ដុល្លារ។ ទាំងភ្លោះ និងមិនភ្លោះ បានដូចគ្នា តែដល់ថ្ងៃកើតអ្នកភ្លោះត្រូវតែបានលើស។ គេមានថែម។ ហើយបើបានបីទៀត ថ្ងៃមុនទៅជើងព្រៃចំភ្លោះ៣បណ្ដោយ គឺជាកូន ហ៊ុន សែន បណ្ដោយ អាចប្រើប្រាស់ត្រកូល ហ៊ុន បាន​។ អាហ្នឹងរឿងកាន់តែអស្ចារ្យទៅទៀត ក្រមុំស្វាយរៀង កម្លោះកំពង់ចាម ណាត់ជួបគ្នានៅមណ្ឌលគិរី … (សួរកម្មការិនីមានផ្ទៃពោះម្ដងទៀត) សម្រាប់ក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣លានរៀល និងក្រុមតន្រ្តីសម័យ ៥លានរៀល។ ថ្ងៃនេះមាន ហ៊ឹម ស៊ីវន ទៀងមុំ សុភាវី ក៏មកទីនេះដែរ ឃើញដើរជាប់។ ឥឡូវកំពុងពិភាក្សាជាមួយអ្នកដឹកនាំរឿង ចម្រៀង «ទុក្ខស្រី ប្ដីព្រាត់» ច្រៀងរួចហើយ ប៉ុន្តែ ខ្ញុំចង់ឲ្យថតឡើងវិញ យកសម្លេង ស៊ីវន សព្វថ្ងៃនេះ សម្រាប់ចាក់ផ្សាយដាក់ឈុតពេលជួបជុំគ្នានៅទីក្រុងភ្នំពេញនេះ។ មិនបន្តទៀតទេ ក្មួយៗក្ដៅហើយ ហើយពូក៏ក្ដៅដែរ អ្នកដែលហត់មិនមែនក្មួយអង្គុយស្ដាប់នោះឯណា ប៉ុន្តែពិបាកសម្រាប់អ្នកមានផ្ទៃពោះ ហើយពូក៏ហត់។ ត្រឡប់ទៅវិញ ល្ងាចនេះក៏មានភ្ញៀវ ស្អែកនេះ ស្វាយរៀង សម្ដេច ម៉ែន សំអន … អ្នកណាទៅក៏ទៅៗ អ្នកណាមិនទៅទេ ក៏ហីទៅ ព្រោះខ្ញុំត្រូវទៅតាមឧទ្ធម្ភាគចក្រដែរ ក្រោកពីម៉ោង ៥ ដែរ។ ព្រឹកមិញ ក្រោកម៉ោង ៥កន្លះ រាល់ពេលជួបកម្មករគឺក្រោកម៉ោង ៥កន្លះ ប៉ុន្តែព្រឹកស្អែកត្រូវក្រោកម៉ោង ៥ គត់ ព្រោះឥឡូវតែម៉ោង ៥កន្លះអី ចាប់ផ្ដើមភ្លឺហើយ អញ្ចឹងគឺឧទ្ធម្ភាគចក្រត្រូវហោះភ្លាម ដើម្បីឲ្យទាន់ ហើយត្រឡប់មកផ្ទះវិញ ចំថ្ងៃអាទិត្យ។ ថ្ងៃនេះ ក្មួយៗបានសម្រាក អរគុណដល់ថៅកែទាំងឡាយដែលបានផ្ដល់ឱកាសឲ្យក្មួយៗបានសម្រាក។ ហើយសុំជូនពរចំពោះអ្នកចូលរួមទាំងអស់ ពិសេសក្មួយៗកម្មករ/ការិនី ហើយកាន់តែពិសេសទៅទៀត ក្មួយៗដែលមានផ្ទៃពោះ សូមឲ្យក្មួយ​ៗថែរក្សាខ្លួនឲ្យបានល្អ ហើយពេលឆ្លងទន្លេដោយសុវត្ថិភាព ទទួលបានកូនប្រុស/ស្រីដោយការវៃឆ្លាត និងជូនពរអ្នកទាំងអស់គ្នា សូមជួបប្រទះតែនឹងពុទ្ធពរ និងពរ​ទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

***********

Selected Comments Samdech Techo Hun Sen,
Conversation with factory workers from Kandal and Phnom Penh at Moradok Techo Stadium
[Unofficial Translation]


CNV:

(1) Meeting with workers in Pursat province postponed to 30th (July)

I would like to send a message from here to the workers in Pursat province. Previously, I was planning to go to Pursat on the 23rd (of June), but I had to postpone it to the 30th (July) because of personal matter – my wife has some health problems […] by the way, I find this Tik Tok troll Chow Chow (Samdech has the troll on) interesting. (As you have heard it) maybe I commented on the communes and provinces (to use this) because it is both amusing and explaining about why it is important to vote and whom should be voted for. They can have the troll along with other songs […] there is nothing wrong with that. I thank the person who sent this troll to me. There are already 2 clips, but the previous clip is outdated. This clip is good from now until July 23 […] what has been happening in Cambodia has a share of the leadership of the Cambodian People’s Party and your parents, grandparents have contributed with the CPP leadership at all levels to build these achievements […]

(2) As long as the Russia-Ukraine war is not over, the world economy will still face difficulties

Let me make a prediction that as long as the Russia-Ukraine war is not over, the world economy will still face difficulties. As of now, not only our country is affected from this war, the real victims are the people of Europe themselves. People of Europe are affected and that also has repercussion on us. Why does it apply to us? It is a global market system. To avert this, the government’s effort has been to have access not only to the US or European markets, but to other newly opening up markets, such as China, South Korea, Japan, the Arab Emirates, and other markets to ensure that goods made in Cambodia either garment and footwear sectors or other products […] continue to have markets […]

(3) Domestic and migrant workers income is about USD 6 billion/year

Last year, the value of Cambodia’s exports reached more than US$ 29 billion, while the garment and footwear sector recorded US$ 13 billion or equivalent to more than one-third of Cambodia’s total export volume. This is our intention to expand production on the one hand and solve jobs for our people to earn an income on the other […] the Royal Government works hard to attract foreign and local investors to set up factories/enterprises or handicrafts to create jobs, both domestic and foreign, so that the people can receive the total incomes of nearly US$ 6 billion/year. Those of you working in local factories/enterprises have earned more than USD 3 billion/year, while those abroad earned between 2,600 to 2,700 million US dollars/year. If there is no (income), ask what is the situation our country would be in right now? […]

(4) Shipping cost falls, investment attractiveness improves

I have been asking Japan to help deepen the seaport (at Sihanoukville) so that ships big could enter from the time of former Prime Minister Shinzo Abe […] to the current Prime Minister (Fumio) Kishida. Five months ago, we inaugurated a newly expanded section of the ports, (and more needed to be done to allow) larger ships to come in and dock without the need for transfer goods (to other ships), which would reduce our shipping costs. When shipping costs fall, investment attractiveness improves. Investors will see that there is a profit from shipping costs […] Japan has been generous to give us loans to expand the capacity of the port, both in docking area and water depth, to solve the issue of transportation, reduce production costs […]

(5) EDC to owe the state without interest but not increase the price of electricity

(Deputy Prime Minister and Minister of Economy and Finance) His Excellency Aun Porn Moniroth made a letter requesting that (EDC) continues to owe the state (the) money (it took as loans for investment). Electricite du Cambodge (EDC is) autonomous (enterprise). Therefore, EDC is obliged to borrow the state money (for investment) and (obligated) to pay back to the state. However, the rising price of coal supply caused the loss in the production of electricity. RGC has asked the electricity company not to increase the price of electricity, because if the price goes up, it will shake (the general economy) that will impacts severely the people’s (cost of living) and the transportation price. In this regard, we let EDC to owe the state and postpone the repay. We will reschedule the delay and during this period we do not charge interest […]

(6) To create 20 to 30 new jobs/year to solve employment demand

We have to work hard to expand the capacity of the old (job-providing) places and bring in new ones. We have to do it with both hands. On one part, we encourage the existing factories, through some tax measures, to expand (business operation) from the profit (they made locally) or taking advantage of (profit they made from) their investments in this/that country to invest more in Cambodia. It originally, they only received 5,000 workers, when they expand their capacity, they can receive up to 10,000 workers. On another part, we must do more to attract new investors to set up local factories. According to the review, we must try to create between 200,000 and 300,000 jobs per year (to solve) employment demand […]

(7) CPP rectangular strategy angles – employment and growth – not a snatch

The main angles of the rectangular strategy are growth and employment. The strength of it comes out from employment and growth. The first two angles push for economic growth and job creation. That was not a snatch. The Cambodian People’s Party has a clear mindset. Even attracting investment to the provinces has been consistently oriented. (The Royal Government has now) given more power to the provinces so that they have the right to decide on any request for establishing factories in the provinces with a capital of not more than 5 million dollars. They needed only the provincial approval […]

(8) Condemn the group that told foreigners to cut off aid, not to buy goods and to impose sanctions on Cambodia

In Cambodia, we have a group of people who tell foreigners to cut off aid from Cambodia, not to buy goods from Cambodia, and to impose sanctions on Cambodia. You may ponder here if the factory is closed, who will be the first to face with difficulties? It must be those of you who lose the monthly salary. You must dare to condemn this group because it is a group that destroys the nation. If they are not guilty of treason, they are of causing the nation’s destruction […] for a country to develop, for a country to prosper, for us to have secure jobs and to create more jobs, the biggest thing we need is peace. If there is no peace, no one can talk about trying to create jobs or to find you works. There will only be talks about running into the trench. You may see already that for war-torn countries, they cannot do anything […]

(9) Government must take measures to protect 17 million people

Peace is important for all of us. Everyone needs peace, including politicians, who are unlike us, they need peace too. But there are those who wanted to make war. War is easy to create. Take for instance they declared to arrest Hun Sen and to appeal to the armed force to shoot Hun Sen. I am advising them doing this is to put their internal supporters in jail. That is a crime of treason. It is called murder/assassination. Many have gone to prison. Now, many have received pardons. However, they must not do it again. Some are out on bail and some have their pardons […] while the administration must take measures to protect 17 million people, why are we afraid to contain 100 to 200 people? […] the population has now reached 17 million. Let us protect what we have in hands from disappearing. My request for you all is to work together to preserve peace to ensure long-term development […]

(10) Naga World protesters has financial supporters

Where is the Naga World (protest going) now? […] we ask this question how come that they are unemployed, but having money to support themselves to protest. What exactly is this? If you are them, would you be able to manage it for 2 years, having no money? They have money (to survive on and protest). They are rich, not ordinary workers. Who provided the money for the demonstration? It is a question mark. From more than 300 people, many have accepted the policy, regime and money, and some were also helped by the Ministry of Labor to find works elsewhere. A few of them refused. They may do it for another 5 years, but (I warn them) not to block the road. If they dare block the road, they will find themselves surrounded by barbed wire to sleep in (that confined space) […]

(11) while we are respecting them, they must also respect us

Regarding the story of the color revolution, it is said that Cambodia is already in peace, it is needless to talk about keeping/protecting peace? We asked them in return why Germany, the country that has been at peace since 1945, after World War II, had arrested people in 2022 for treason? […] Cambodia is also a sovereignty […] while we are respecting them, they must also respect us. They wanted to use a few demonstrators to internationalize the issue while in their countries they lay off hundreds of thousands of workers. Why can we not lay off some? […]

(12) When stands the chance to win the election to change the law Yesterday, the National Assembly passed the (the amended election) law […] do not know when they can win to amend the law, when they do not stand for election. They have to come to fulfill their obligation to vote […] if they fail to vote, they will not be able to stand for 2028. For member of the National Assembly, the person must exercise his voting right twice in the universal suffrages -. the first general election is on July 23 (2023), and the second general election will be in 2027 – in order to have the right to stand for election in 2028. If you did not vote (in the general election of 2023) they will have to do so in 2027 and 2028, in order to have right to run in 2032. How old are they then? in 2032, I will be 80 years old. Those who keep shouting these days will be 84-85 years old. What are they dying to wait for and what competition would they do? […]./.

អត្ថបទទាក់ទង