Grand News Asia Close

ព្រះមហាក្សត្រ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានថ្វាយព្រះពរព្រះអង្គ ចំពោះការទទួលបានព្រះរាជគោរមងារជា «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ សម្រង់ប្រសាសន៍ 354
ព្រះមហាក្សត្រ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានថ្វាយព្រះពរព្រះអង្គ ចំពោះការទទួលបានព្រះរាជគោរមងារជា «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក» ព្រះមហាក្សត្រ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានថ្វាយព្រះពរព្រះអង្គ ចំពោះការទទួលបានព្រះរាជគោរមងារជា «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក»

 

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានសារថ្វាយព្រះពរពី សម្តេចតេជោ ហ៊ុន សែន, ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានចេញព្រះរាជសារមួយថ្លែងអំណរគុណសម្តេចចំពោះការថ្វាយព្រះពរព្រះអង្គ ដែលទទួលព្រះរាជគោរមងារជា «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក»។

 

សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត

ខ្ញុំបានទទួលរួចហើយនូវសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ដែលមានអត្ថន័យដ៏ខ្ពង់ខ្ពស់ និងដ៏ជ្រាលជ្រៅ អបអរសាទរនៅ ក្នុងឱកាស ដែលខ្ញុំបានទទួលមហាកិត្តិយស នូវព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុតផ្នែក ព្រះពុទ្ធសាសនា “ព្រះរាជពុទ្ធមាមកាភិបាល” ពីអង្គការពុទ្ធសាសនិកពិភពលោក។

ខ្ញុំមានហឫទ័យរីករាយឥតឧបមា សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូន សម្តេចអគ្គ មហាសេនាបតីតេជោ នូវពាក្យពេចន៍ថ្វាយព្រះពរប្រកបដោយខ្លឹមសារដ៏ល្អប្រពៃ ចំពោះការ បំពេញព្រះរាជកិច្ចរបស់ខ្ញុំ ក្នុងការគោរពបដិបត្តិព្រះពុទ្ធសាសនា ទៅតាមព្រះពុទ្ធោវាទ ។

ខ្ញុំសូមកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេចអគ្គមហាសេនាបតីតេជោ ដែលមានវីរភាព ដ៏ឧត្តុង្គឧត្តម មានគុណបំណាច់ដ៏ថ្លៃថ្លា ក្នុងភារកិច្ចជាអគ្គមគ្គុទ្ទេសក៍ដឹកនាំប្រទេសប្រកបដោយ គតិបណ្ឌិតដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព ស្ថិភាព សង្គម និងការអភិវឌ្ឍជាតិ រីកចម្រើនលើគ្រប់វិស័យ ទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិ ។

ខ្ញុំសូមប្រសិទ្ធពរដ៏ល្អបវរ មហាប្រសើរ ជូន សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋ មន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបតែនឹង ព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ»៕

ខាងក្រោមនេះជាព្រះរាជសារព្រះមហាក្សត្រផ្ញើជូនសម្តេចតេជោ ហ៊ុន សែន៖

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង