Grand News Asia Close

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជានិមិត្តរូបនៃនៃការផ្លាស់ប្តូរដ៏ពិតប្រាកដនៅកម្ពុជា!

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ បទយកការណ៍ ព័ត៌មានជាតិ 610
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជានិមិត្តរូបនៃនៃការផ្លាស់ប្តូរដ៏ពិតប្រាកដនៅកម្ពុជា! អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជានិមិត្តរូបនៃនៃការផ្លាស់ប្តូរដ៏ពិតប្រាកដនៅកម្ពុជា!

អង្គភាពព័ត៌មាន និងងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ចេញផ្សាយវីដេអូថ្មីមួយទៀតក្រោមចំណងជើងថា រាជ​រដ្ឋា​ភិបាល​ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជានិមិត្ត​រូប​​នៃ​ការ​ផ្លាស់ប្តូរ​ដ៏ពិត​ប្រាក​ដ​នៅកម្ពុជា ដែលវីដេអូ​នេះបង្ហាញ​នូវការ​ផ្លាស់ប្តូរ​ដ៏ស៊ី​ជម្រៅ​មួយក្នុង​ប្រវត្តិ​សាស្ត្រ​របស់​កម្ពុជា ដែលប្រែក្លាយពីសង្គ្រាមមកស្គាល់សន្តិភាព និងការអភិវឌ្ឍ ហើយដែល​គ្មាន​សម័យ​កាលណា​ដែល​ប្រជាពល​រដ្ឋ​ខ្មែរ​ស្គាល់​ភាព​សម្បូរសប្បាយ និងភាព​ស៊ីវិល័យ​ដូច​សម័យបច្ចុប្បន្ននេះឡើយ។ ការអភិវឌ្ឍន៍រីកចម្រើន និងស៊ីវិល័យ​ដែល​កម្ពុជា​បាន​ស្កាល់​នាពេល​នេះគឺជាផ្លែផ្កានៃសុខសន្តិភាពដែលរកបានដោយលំបាក។ ដូច្នេះ ប្រជាពល​រដ្ឋ​ខ្មែរ​ពិត​ជាចង​ចាំមិន​អាច​បំភ្លច​បានឡើយ​ នូវស្ថាបនិកសន្តិភាពដែល បានលះ​បង់​សាច់​ស្រស់​ឈាមស្រស់ដើម្បីប្តូរ​ នឹងសុខសន្តិភាព​ជូនពល​រដ្ឋទូទាំងនគរ។ ស្ថាបនិក​សន្តិភាព​រូប​នោះគឺ សម្តេចតេជោ ហ៊ុន សែន និងឥស្សរជន​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​ទៀត​។

រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បាន​និង​កំពុង​ដើរតួ​នាទី​ជាអ្នក​ធ្វើឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា ហើយវាក៍ជា​ការផ្លាស់​ប្តូរស៊ី​ជម្រៅ​និង​ជា​ប្រវត្តិសាស្ត្រ ដែលគ្មានមេដឹកនាំឬអ្នកនយោនបាយណាអាចធ្វើបានឡើយ។ ខុសពី​ការ​ផ្លាស់​ប្តូររបស់មេដឹកនាំក្នុងអតីតកាលដែលនាំប្រទេសជាតិ ឲ្យធ្លាក់​ចូល​ទៅក្នុង​ភ្លើង​សង្គ្រាម បង្ហូរឈាមយ៉ាងហិង្សា ការផ្លាស់ប្តូរ ដែលរាជ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បានធ្វើ គឺផ្លាស់ប្តូរពីអាក្រក់មកល្អ ពីក្រមកមាន ពីសង្គ្រាមមកសន្តិភាព និង​ពី​ការ​បែកបាក់មកជួបជុំគ្នាក្នុងមហាគ្រួសារខ្មែរ។

នេះហើយ​ដែលហៅថា ជានិមិត្តរូប​នៃការ​ផ្លាស់ប្តូរ​ដ៏ពិត​ប្រាកដ​នៅកម្ពុជា​ដែល​ជាបំណង​ប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋខ្មែរ៕

សូមទស្សនាវីដេអូ៖

អត្ថបទទាក់ទង