Grand News Asia Close

សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រើន​រំលឹក​ដល់​ពលរដ្ឋ​គោរ​ព​ច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ពេលធ្វើដំណើរ ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌនេះ

ដោយ៖ Morm Sokun ​​ | ថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥ ព័ត៌មានជាតិ 1068
សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រើន​រំលឹក​ដល់​ពលរដ្ឋ​គោរ​ព​ច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ពេលធ្វើដំណើរ ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រើន​រំលឹក​ដល់​ពលរដ្ឋ​គោរ​ព​ច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ពេលធ្វើដំណើរ ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌនេះ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ក្រើន​រំលឹក​ដល់ជនរួមជាតិទាំងអស់ គប្បីគោរព នូវច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន ពេលធ្វើដំណើរក្នុងឱកាសបុណ្យកាន់បិណ្ឌ ដែល​នឹង​ប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយ​ជា​មួយ​គ្នា​នេះ​សម្តេច ក៏បានអំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ​ទាំងអស់គប្បីធានានូវសុវត្ថិភាព និង​ញាំង​ភាព​សប្បាយ​រីក​រាយ​ជូនដល់ពុទ្ធបរិស័ទ​ ក៏ដូចជាបងប្អូនប្រជា ពលរដ្ឋ​ខ្មែរ​ទាំង​អស់ ​ក្នុងឱកាសបុណ្យកាន់បិណ្ឌនេះដែរ។

តាមរយៈ​បណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ សម្តេចធិបតី នាយក​រដ្ឋ​មន្រ្តី បានថ្លែងថា «នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំ​បិណ្ឌ​ប្រពៃណី​​ជាតិខ្មែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨ ខែកញ្ញា តទៅ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយដែល​កាន់ព្រះពុទ្ធ​សាសនា​ប្រតិបត្តិ​ជំនឿតាំងពីដូនតា ដោយនឹង​អញ្ជើញ​ទៅកាន់​ទីវត្ត​អារាម​​ទូទាំង​រាជធានី-ខេត្ត ដើម្បីធ្វើបុណ្យ ​ដាក់ទាន​ឧទ្ទិសកុ​សល​ផលបុណ្យជូនដល់បុព្វការីជន សាច់ញាតិ​ទាំងប្រាំពីរសណ្តាន សូមឱ្យគ្រប់ការធ្វើដំណើរទាំងអស់ប្រកបដោយសុខសុវត្ថិភាព និង​ចូលរួម​គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន»។

សម្តេចធិបតី​នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា សូម​ឱ្យអាជ្ញាធរមានសមត្ថកិច្ចលំដាប់ថ្នាក់ រាជធានី-ខេត្ត និង​មូលដ្ឋានដែលពាក់ព័ន្ធ ពិសេសគណៈកម្មាធិការរៀបចំ​ពិធី​បុណ្យ​នៅ​តាមទីវត្តអារាម​ទាំងអស់ ​សហការ​រៀបចំ​ឱ្យពិធី​បុណ្យ​ឱ្យ​បាន​ល្អប្រសើរ ធានាសុខសុវត្ថិភាព និងបរិយា​កាស​សប្បាយ​រីក​រាយ​ក្នុងការធ្វើបុណ្យ និងប្រតិបត្តិសាសនាតាមប្រពៃណី​ដោយរលូន​ជូនដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធគ្រប់ទិសទី។ រីករាយពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ៕

អត្ថបទទាក់ទង