Grand News Asia Close

សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុន ដែលជួយដល់ភាគីជម្លោះ នៅស៊ូដង់ ចំពោះមុខការប្រយុទ្ធគ្នាកាន់តែខ្លាំង

ដោយ៖ Morm Sokun ​​ | ថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 972
សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុន ដែលជួយដល់ភាគីជម្លោះ នៅស៊ូដង់ ចំពោះមុខការប្រយុទ្ធគ្នាកាន់តែខ្លាំង សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុន ដែលជួយដល់ភាគីជម្លោះ នៅស៊ូដង់ ចំពោះមុខការប្រយុទ្ធគ្នាកាន់តែខ្លាំង

 

(ខាទុំ)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនដែលខ្លួនចោទប្រកាន់ថា បានជួយដុតបញ្ឆេះជម្លោះក្នុងប្រទេសស៊ូដង់ ដើម្បីជាការដាក់សម្ពាធលើកងទ័ពរដ្ឋាភិបាល និងទាហានប៉ារ៉ា ឱ្យបញ្ឈប់ការប្រយុទ្ធដ៏ខ្លាំងក្លានៅទីក្រុងខាទុំ (Khartoum) និងតំបន់ផ្សេងទៀត។ នេះបើយោង តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា «យើងនឹងមិន ស្ទាក់ស្ទើរក្នុងការចាត់វិធានការបន្ថែម ប្រសិនបើភាគីជម្លោះនៅតែបន្តបំផ្លាញប្រទេសរបស់ពួកគេ។ ការកំណត់គោលដៅរបស់ក្រុមហ៊ុន គឺទើបតែចាប់ផ្តើមប៉ុណ្ណោះ ហើយបន្ថែមថាវិធានការនេះ មានគោលបំណងរារាំងភាគីនានាពីការទទួលបានអាវុធ និងធនធានដែលអនុញ្ញាតឲ្យពួកគេបន្តជម្លោះ»។ កងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា (RSF) មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

គួរបញ្ជាក់ថា ជម្លោះដែលបានផ្ទុះឡើងនៅថ្ងៃទី១៥ ខែមេសា មក បានសម្លាប់មនុស្សរាប់រយនាក់ និងបង្ខំឲ្យមនុស្សជាង ១.៦លាននាក់ត្រូវភៀសខ្លួន ហើយ បានប្រែក្លាយទីក្រុងចំនួន ៣ដែលបង្កើតជារដ្ឋធានីខាទុំ ស្ថិតនៅជុំវិញចំណុចប្រសព្វនៃទន្លេនីល ឲ្យក្លាយទៅជាតំបន់សង្រ្គាម៕ Fresh News

អត្ថបទទាក់ទង