Grand News Asia Close

អបអរសារទខួប ២០ ព្រះវស្សា នៃការយាង​គ្រងព្រះ បរម​សិរីរាជសម្បត្តិនៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រ​កម្ពុជា (២៩ តុលា ២០០៤ – ២៩ តុលា ២០២៤)

ដោយ៖ ម៉ម សុគន្ធ ​​ | ម្សិលមិញ ម៉ោង 11:09 am ទំព័រវីដេអូ ព័ត៌មានជាតិ 315
អបអរសារទខួប ២០ ព្រះវស្សា នៃការយាង​គ្រងព្រះ បរម​សិរីរាជសម្បត្តិនៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រ​កម្ពុជា (២៩ តុលា ២០០៤ – ២៩ តុលា ២០២៤) អបអរសារទខួប ២០ ព្រះវស្សា នៃការយាង​គ្រងព្រះ បរម​សិរីរាជសម្បត្តិនៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រ​កម្ពុជា (២៩ តុលា ២០០៤ – ២៩ តុលា ២០២៤)

នៅថ្ងៃ ទី ២៩ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ គឺជា ខួប ២០ ព្រះវស្សានៃការ​យាងគ្រង​ព្រះបរ​ម​សិរីរាជ​សម្បត្តិ របស់ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រ​កម្ពុជា ។

ព្រះករុណាព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជ​សម្បត្តិជ្រើស​តាំងជា​ឯកច្ឆ័ន្ទ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រហស្បត្តិ៍ ១ កើត ខែ អស្សុជ ឆ្នាំវក ឆស័ក ព.ស ២៥៤៨ ត្រូវនឹងថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០០៤​ដែលមានព្រះបរមនាមថា ‘’ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ បរមនាថ នរោត្តម សីហមុនី សមាន​ភូមិជាតិ សាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្រ្ទាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯក រាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី’’ ហើយសម្រេចយកថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០០៤ ជាទិវាប្រវត្តិសាស្ត្រនៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។
ព្រះបរមនាមក្នុងរាជ្យរបស់ព្រះករុណា ព្រះ​បាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី គឺប្រែសេ​ចក្ដីថា​៖​«អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជា​រាស្ត្រខ្មែរ ដោយស្វាមីភ័ក្តិ និងភ័ក្ដីភាព។ មហាក្សត្រ​ដែលព្រះពុទ្ធ និងព្រះឥន្ទ្រលោកឧបត្ថម្ភ។ អ្នករួប​រួម​ខេម​រជនទាំងអស់។ អ្នកការពារឯករាជ្យ បូរណ​ភាព​ទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ។”

សូមថ្វាយព្រះរាជសព្វសាធុការពរបវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូម​ព្រះអង្គ​មាន​ព្រះ​រាជសុខភាពរឹងមាំ ព្រះកាយពលមាំមួន ព្រះ​បញ្ញាញា​ណភ្លឺថ្លា ដើម្បីបន្ត​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិជា​អង្វែងរៀងទៅ។

អត្ថបទទាក់ទង