Grand News Asia Close

សន្ធិ​សញ្ញា​កំណត់​ព្រំដែន កម្ពុជា-វៀតណាម ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០០៥

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ សម្រង់ប្រសាសន៍ ឯកសារ 1546
សន្ធិ​សញ្ញា​កំណត់​ព្រំដែន កម្ពុជា-វៀតណាម ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០០៥ សន្ធិ​សញ្ញា​កំណត់​ព្រំដែន កម្ពុជា-វៀតណាម ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០០៥

 សន្ធិសញ្ញាកំណត់ព្រំដែន

កម្ពុជា-វៀតណាម

******

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជា

 

ឯកឧត្ដម សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ថ្លែងក្នុង បទអន្ដរាគមន៍ស្ដីពីបញ្ហា សន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និង ជុំវិញបញ្ហាព្រំដែនទឹក រវាងកម្ពុជា-វៀតណាម នៅរដ្ឋសភាជាតិ ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០០៥

 

ឯកឧត្ដម សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បំភ្លឺអំពីបញ្ហាព្រំដែននៅ រដ្ឋសភាជាតិ

 

ឯកឧត្ដម សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ថ្លៃងក្នុងបទអន្ដរាគមន៍ ស្ដីអំពី បញ្ហាសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ ១៩៨៥ និងជុំវិញបញ្ហាព្រំដែនទឹក រវាងកម្ពុជា-វៀតណាម នៅស្ថានីយទូរទស្សន៍អប្សារា ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០០៥

 

បទអន្ដរាគមន៍របស់ឯកឧត្ដម សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ស្ដីពីបញ្ហាសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ ១៩៨៥ និងជុំវិញបញ្ហាព្រំដែនទឹក រវាងកម្ពុជា-វៀតណាម

សូមគោរពឯកឧត្ដម លោកជំទាវ ជាគណៈអចិន្ដ្រៃយ៍

– សូមគោរពឯកឧត្ដម អស់លោក លោកស្រីទាំងអស់ ដែលមានវត្ដមាននៅ ទីនេះ

ថ្ងៃនេះ ខ្ញុំមានកិត្ដិយស ដើម្បីជម្រាបជូនសម្ដេច ឯកឧត្ដម លោកជំទាវ អស់លោកថា ប៉ុន្មាន​សបា្ដហ៍នេះ មានការទិតៀន មកលើរាជរដ្ឋាភិបាល ជាពិសេសការចោទប្រកាន់ មក​លើសម្ដេច ហ៊ុន សែន នាយក រដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលថាលក់ដីទៅឱ្យវៀតណាម។ នេះ​ជា​ការចោទប្រកាន់ដ៏ធ្ងន់ធ្ងរ ដែល​រហូត​ដល់​ទៅ និយាយថា  ជាជនក្បត់ជាតិ។ ដូច្នេះ​ជា​ជំហរ​របស់យើង យើងយល់ច្បាស់ថា អ្វីដែលយើងបានធ្វើ គឺជាគោលជំហរ ដ៏ត្រឹមត្រូវ យុត្ដិធម៌ និងការខិតខំអស់កម្លាំងកាយចិត្ដ ដើម្បីអនុវត្ដមាគ៌ា របស់គណបក្ស ក៏ដូ​ច​ជា​ការ​អនុវត្ដ គោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការបម្រើ ដល់ប្រយោជន៍ប្រទេសជាតិ និង ប្រជាជនកម្ពុជា។ ដូច្នេះបើយើងខំធ្វើ ហើយបែរជាបានទទួលការចោទប្រកាន់ធ្ងន់ៗ បែប​នេះទៅវិញ នេះ​ជា ចំណុចដែលយើង មិនអាចនៅស្ងៀមបានទេ។ វាជា​ចំណុច​ដែល​យើង​ត្រូវតែមាន ប្រតិកម្ម​យ៉ាង​សកម្ម​ ច្បាស់លាស់ ហើយ បកស្រាយបំភ្លឺដល់ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​យល់នូវបុព្វហេតុ ដ៏ត្រឹមត្រូវ និង​យុត្ដិធម៌ របស់យើង ពីព្រោះ បើយើង​ខំ​កសាង​អ្វីដែល​ជាគុណសម្បតិ្ត ហើយបែរជាទទួលបានទោសវិញ ដោយ​សារមូលហេតុ ណាមួយ នោះ គឺជាចំណុចដែលយើងមិនអាចទទួលយកបាននោះទេ។ យើង​ត្រូវ​បក​ស្រាយ​នូវការ​ពិត នៃ ប្រវត្ដិសាស្ដ្រ ដែលទាក់ទងទៅនឹងអ្វី ដែលយើងខំប្រឹងអនុវត្ដ នូវ​គោល​ការណ៍​ច្បាប់​អន្ដរជាតិ និងស្មារតី នៃសន្ធិសញ្ញា ឬ កិច្ចព្រមព្រៀងទាំងឡាយ ដើម្បីជាបុព្វហេតុ ត្រឹម​ត្រូវ​យុត្ដិធម៌ បម្រើ​ដល់ប្រជាពលរដ្ឋ កម្ពុជា។

ដូច្នេះហើយបានជាយើងប្រកាន់យកជំហរយ៉ាងសកម្ម គឺយើងជម្រាបនូវការពិត ដើម្បី បក​ស្រាយ ការចោទ ប្រកាន់ដែលខុសឆ្គង របស់អ្នកទាំងនោះ ដោយ​ប្រកាន់​យកវិធាន​ការ​ស្របច្បាប់មួយចំនួនក្នុង ក្របខ័ណ្ឌនីតិរដ្ឋ ទប់ស្កាត់នូវការប៉ុនប៉ង ដែល​មាន​ពិស​ពុល​មកលើ រាជរដ្ឋាភិបាល និងមកលើថ្នាក់ដឹកនាំ របស់យើង។

ចំណុច​មួយដែលខ្ញុំនឹងជម្រាបជូននេះ គឺយើងផ្ដោតលើសំណួរថា តើហេតុ​អ្វីបាន​ជាមាន​ព្រឹត្ដិការណ៍ កើតឡើង ក្នុងប៉ុន្មានសបា្ដហ៍នេះ? បច្ចុប្បន្ននេះ អ្វីដែ​លគេ​ចោទ​ប្រកាន់​ខ្លាំង​គឺគេ​យកបញ្ហាសិទ្ធិសារព័ត៌មានសិទ្ធិសេរីភាព នៃការបញ្ចេញមតិមកនិយាយថា រាជ​រដ្ឋា​ភិបាល​បានប្រគល់កោះត្រល់ទៅឱ្យវៀតណាម។ ការលើកឡើងនេះ យើង មើល​ឃើញ​ច្បាស់​ថា គេប៉ុនប៉ងយកសិទ្ធិនៃសារព័ត៌មាន និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ មកបិទ​បាំង ដើម្បីសម្រេចគោលបំណងរបស់គេ ដោយលើកយកបញ្ហាព្រំដែន មកវាយ​ប្រហារ​យើង បង្កើតឱ្យមានភាពចលាចល និងច្របូកច្របល់។ នេះគឺជាគោលដៅពិត ដូច្នេះអ្វីដែល យើងនិយាយថ្ងៃនេះ គឺ បញ្ជាក់ឱ្យគេឃើញថា ហេតុផលនៃសិទ្ធិសេរីភាព នៃសារព័ត៌មាន​នោះ​ វាមិនមែន ជាការពិតទេ។

ចំណុចច្បាស់លាស់មួយ ដែលយើងអាចយកមកបញ្ផាក់បាន គឺថាក្នុងដំណើរការ ប្រជា​ធិបតេយ្យ និងការកែ ទម្រង់រដ្ឋសព្វបែបយ៉ាង ដែលយើងបានធ្វើនេះ ត្រូវបាន​មតិ​សាធារណៈ​ទទួល ស្គាល់ច្បាស់ថា មានដំណើរការ ទៅមុខ។ បើគិតពីរចនាសម្ព័ន្ធ ស្ថាប័ន​ធម្មនុញ្ញ ដំណើរការបោះឆ្នោត និងសិទ្ធិ សេរីភាពសារព័ត៌មាននោះ យើងមានមោទនភាព ដោយសារតែយើងបានឈានទៅមុខ បើ ប្រៀបធៀបទៅ នឹងប្រទេសមួយចំនួន នៅក្នុង​តំបន់​។ យើងមានភស្ដុតាង ច្បាស់លាស់ណាស់ គឺនៅពេលថ្មីៗនេះ កាសែត Cambodge  Soir បានយកអត្ថបទ ខ្លីមួយដែលខ្ញុំយល់ថាមានសារៈសំខាន់យ៉ាងខ្លាំង ហើយ​ខ្ញុំសូម​លើក​យក ខ្លឹមសារមក ជម្រាបជូនសម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក ជ្រាបនោះ គឺ​បញ្ហា​ចោទ ប្រកាន់ពីការបិទសិទ្ធិប្រជាជន។ តាមមតិសាធារណៈគេថា យើង​មិនបាន​បិទសិទ្ធិ​សេរីភាព ប្រជាពលរដ្ឋទេ យើងជាប្រទេសជួរមុខគេនៅ តំបន់អាស៊ីអាគ្នេយ៍ ជាប់​លេខ​ដំបូង​គេ​នៅអាស៊ីអាគ្នេយ៍ បើគិតពីផ្នែកខាងសិទ្ធិ សេរីភាព សារព័ត៌មានរហូត ដល់​អ្នក​ជំនាញ​ការអង្គការមិនមែនរដ្ឋាភិបាលខ្លះនិយាយថាកម្ពុជា គឺជាឋានសួគ៌ នៃអង្គការ​មិនមែន​រដ្ឋា​ភិបាល ពីព្រោះគេចង់បង្កើតអង្គការមិនមែន រដ្ឋាភិបាលប៉ុន្មានក៏បានដែរ។ នៅកម្ពុជា មានអង្គការមិនមែន រដ្ឋាភិបាល ជិត ២០០០ ដែលបានចុះបញ្ផី។ ដូច្នេះអង្គការមិនមែន រដ្ឋា​ភិបាល​ធ្វើអ្វីក៏បាន ដែរ រហូតដល់គេ មកពីបរទេស មកខិតខំធ្វើការទម្លាក់ រាជរដ្ឋា​ភិបាល​ក្នុងប្រទេស ក៏គេអាចធ្វើបានដែរ គឺយើងបើកទូលាយ និង ធូរអស់ ប៉ុណ្ណឹងហើយ។

កាលពីថ្ងៃទី ២១-២២ កន្លងមកនេះ មានអង្គការមិនមែនរដ្ឋាភិបាលមួយ ឈ្មោះថា Reporteur Sans Frontiĕre បានធ្វើការសិក្សាប្រៀបធៀបក្នុងចំណោមប្រទេសចំនួន ១៦៧ ដើម្បីរកចំណាត់ថ្នាក់ តើប្រទេស ណាមានការគោរពសិទ្ធិសេរីភាព ខាងសារព័ត៌មាន និង​ប្រទេស​ណាខ្លះមិនគោរព? ជាលទ្ធផល កម្ពុជាជាប់ ចំណាត់ថ្នាក់លេខ ៩១ ប្រទេស​ដាណឺម៉ាក​ជាប់ចំណាត់ថ្នាក់លេខ ១ ហើយប្រទេស ដែលនៅក្រោមគេជាប់ ចំណាត់ថ្នាក់​លេខ ១៦៧ គឺប្រទេសកូរ៉េខាងជើង។ បើយើងមើល ប្រទេសនៅក្នុងតំបន់មាន ឥណ្ឌូ​ណេស៊ី ជាប់លេខ ១០៥ ថៃឡង់ដិ៍ ជាប់លេខ ១០៧។ ដូច្នេះ ប្រទេសថៃ ក៏នៅចាញ់​ប្រទេស​កម្ពុជាដែរ ក្នុងរឿងសិទ្ធិសេរីភាពខាងសារព័ត៌មាន។ ប្រទេសម៉ាឡេស៊ី ជាប់លេខ ១១៣ ប្រទេសប្រ៊ុយណេ លេខ ១២៣ ហ្វីលីពីនលេខ ១៣៩ សាំងហ្គាពួរ លេខ ១៤០ ឡាវ លេខ ១៥៥ វៀតណាម លេខ ១៥៨ ចិន លេខ ១៥៩ និងភូមា ជាប់លេខ ១៦៣។ ដូច្នេះ យើងឃើញថា អង្គការ Reporteur Sans Frontiĕre បានសិក្សា យ៉ាងម៉ត់ចត់លើ ១៦៧ ប្រទេស ហើយអ្នកដែលចោទប្រកាន់ថា យើងមិនបានគោរពសិទ្ធិសេរីភាពសារព័ត៌ មាន​នោះ គឺជាការចោទប្រកាន់ខុសឆ្គង។ ដោយសារការបើកសិទ្ធិសេរីភាព របស់​យើង​ទូលាយ​ណាស់ យើងមិនខ្វល់នឹងការចោទប្រកាន់ខុសឆ្គងទាំងនោះទេ។ ផ្ទុយទៅវិញ បើការ​ចោទ​ប្រកាន់​នោះ មានលក្ខណៈ ត្រឹមត្រូវ យើងយកចិត្ដទុកដាក់ តែបើមិនត្រឹមត្រូវទេ វាជារឿង​មួយ​ផ្សេងទៀត។

ហេតុដូចម្ដេចបានជាគេខំប្រឹងលើករឿងព្រំដែនមកនិយាយនៅពេលនេះ?

កាលពីថ្ងៃម្សិលមិញ នៅក្នុងអង្គ ប្រជុំ សម្ដេចនាយករដ្ឋមន្ដ្រីបានលើកយកព័ត៌មានមួយថា តាំង​ពីខែ ០៥ សម្ដេចបានទទួល ព័ត៌មានរួច មកហើយថា នៅប៉ុន្មាន ខែ ខាងមុខ នឹង​មាន​កើត​ចលាចលនៅក្នុងប្រទេស មូលហេតុលេចចេញ ពីការចោទ ប្រកាន់រឿងព្រំដែន។ ដូច្នេះ យើងឃើញជាក់ស្ដែងមែន ព័ត៌មានដែលយើងបានទទួលតាំងពីខែ ០៥ គឺពិត​មែន​ហើយ មុខសញ្ញានោះ លេចចេញពីមុខសញ្ញា ដែលគេបានប្រាប់មែន។ នេះជា​ចំណុច​សំខាន់ ដែលថា ហេតុដូចម្ដេចបានជារឿងព្រំដែនកើតឡើង? វាកើតឡើងប៉ុន្មានសបា្ដហ៍ នេះ​ខ្លាំង​ក្លាណាស់ ចាប់ផ្ដើមចេញពី បទសម្ភាសន៍របស់លោក ស៊ាន ប៉េងសែ ជាមួយ​វិទ្យុ​សំបុកឃ្មុំ។ ក្រោយមកទៀតមាន អត្ថបទ សេចក្ដីថ្លែងការណ៍ជាហូរហែ មាន​បាតុកម្ម​នៅ​អាមេរិក នៅអឺរ៉ុប ហើយនៅអាមេរិក កំពុងលេច ឮបញ្ហាធ្វើបាតុកម្ម រឿងព្រំដែន​នេះនៅ​មាន​តទៅទៀត។ ដូច្នេះ វាហាក់ដូចជាការងារដែលមានផែនការគ្រោងទុក ហើយ​ប្រើប្រាស់​បញ្ហាព្រំដែន ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាល។ វាជាការជ្រើសរើស ប្រធាន​បទ ដែលជាបញ្ហាសំខាន់ ហើយបញ្ហាព្រំដែននេះ វាធ្លាប់ជាបញ្ហា​ស្រួចស្រាវ​នៅក្នុង​ប្រវត្ដិ​សាស្ដ្រ របស់យើង ក៏ដូចជានៅក្នុងប្រវត្ដិសាស្ដ្រប្រទេសផ្សេងៗ។ នៅលើសកលលោក ជា​កា​រ​ពិត វាមិនមែនមានតែ បញ្ហាព្រំដែន ទេ ចំពោះប្រទេសជាង ២០០ នោះ។

រឿងរសើបនោះ គឺខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ ខុសគ្នាពីពេល​មួយទៅ​ពេល​មួយ​។​ ឥឡូវដូច នៅប្រទេសអាមេរិក គេលើកឡើងថា តើមានរឿងអ្វីរសើបជាងគេ ក្រោយ​ព្រឹត្ដិការណ៍ថ្ងៃទី ១១ កញ្ញា ២០០១ មក គឹរឿងភេរវកម្ម។ បើគេសង្ស័យអ្វីជាភេរវកម្ម គឺរដ្ឋាភិបាល​គេមានវិធានការសកម្ម ណាស់។ ដូច្នេះ ខ្ញុំលើកនេះគ្រាន់តែចង់ជម្រាបជូនថា បញ្ហា​អ្វីដែលជាចំណុចរសើប វាមានខុសៗ គ្នា ចំពោះ ពេលវេលា កំណត់ណាមួយ។ ឧទាហរណ៍ នៅអាមេរិកក្រោយថ្ងៃ ១១ កញ្ញា ២០០១ មានជនជាតិបារាំង ម្នាក់់ បានជិះ​យន្ដ​ហោះ​អាមេរិក ហើយបានទៅនិយាយកំប្លែងលេងជាមួយនារី អូតែសម្នាក់ថាមានគ្រាប់បែក នៅក្នុងយន្ដហោះ ដើម្បីបំភ័យនាង។ លុះដល់ពេលគេចុះមកវិញ នារីនោះ​បាន​ទៅប្ដឹង​ប៉ូលីស គេក៏ចាប់ ជនជាតិបារាំងនោះកាត់ទោសឱ្យជាប់គុក។ ដូច្នេះ បញ្ផាក់​ថានេះ​ជាចំណុច​រសើបខ្លាំងណាស់។ នៅអាមេរិក គេបានយកវិធានការតឹងរ៉ឹង ទោះបី​ជាវិធាន​ការនោះ ប៉ះពាល់ទៅលើសិទ្ធិសេរីភាពរបស់បុគ្គល ក៏ដោយ ព្រោះថា ទោះបីអាមេរិកជា ប្រទេស​ជើងឯកខាងសិទ្ធិសេរីភាព ប៉ុន្ដែមានច្បាប់ថ្មីៗច្រើនណាស់ ដែលអាច ឱ្យឆែកឆេរ ព័ត៌មាន​ឆ្លងឆ្លើយ ប្រើប្រាស់វិធានការជាក់ស្ដែង ដើម្បីទប់ស្កាត់ភេរវកម្ម ព្រោះវាជាបញ្ហា អាយុជីវិតរបស់ប្រទេសគេ។ ឧទាហរណ៍នេះ ខ្ញុំគ្រាន់តែចង់លើកឡើងថា ប្រទេសមួយ គេមានចំណុច រសើបមួយ ក្នុងពេលវេលាកំណត់ណាមួយ។ ដូចជានៅអឺរ៉ុប គេក៏មាន​បញ្ហារ​សើប របស់គេដែរ។ បញ្ហា សំខាន់របស់ទ្វីបអឺរ៉ុប គឺរឿងទប់ស្កាត់ការសម្លាប់រង្គាល ព្រោះអឺរ៉ុប​បា​នឆ្លងកាត់ប្រវត្ដិសាស្ដ្រ យ៉ាង ជូរចត់ក្នុងសង្គ្រាមលោកលើកទី១ និងសង្គ្រាម​លោក​លើកទី២ ដែលមានមនុស្សស្លាប់រាប់ សិបលាននាក់។ ក្នុងរបបប្រល័យ ពូជសាសន៍​នៅកម្ពុជាវិញ មានមនុស្សស្លាប់ជាង៣លាននាក់ តែសង្គ្រាម លោកលើកទី២ នៅអឺរ៉ុប ស្លាប់​រាប់សិបលាន ហើយ ក្នុងនោះ វាកើតឡើងដោយហេតុផលប្រកាន់ពូជសាសន៍ គឺ អ៊ីត្លែរ បាន បញ្ចេញទ្រឹស្ដីអំពីបញ្ហាពូជសាសន៍ ខ្ពង់ខ្ពស់ជាង និងខ្លាំងជាងជាតិសាសន៍ដទៃ ហើយក៏ អនុវត្ដនូវទ្រឹស្ដី នោះ ដើម្បីសម្លាប់ជនជាតិជ្វីហ្វ ដែលគេហៅថា Holocauste បានន័យ​ថាសម្លាប់ជនជាតិ ជ្វីហ្វឱ្យអស់។ ដូច្នេះ វាជាចលនាមួយដែលគេខ្លាចណាស់ គេខ្លាច​ចលនានេះវា វិលត្រឡប់មកវិញ នឹងកើតជាបញ្ហារសើប របស់គេ។ ជាក់ស្ដែងនៅឆ្នាំ ១៩៩០ នៅប្រទេសបារាំងគេធ្វើច្បាប់ ហៅថា ច្បាប់ហ្កិចសូ បានន័យថា ដាក់ទោស​ទៅលើ​នរណា​ដែល និយាយឆ្កឹះឆ្កៀលពី រឿងប្រល័យពូជសាសន៍ឡើងវិញ គឺពួកសើរើនិយម (Révisionniste) ពីព្រោះថា ជនមួយ​ក្ដាប់តូច​នៅតែមាន​និន្នាការ​នយោបាយ​ការពា​ររឿង​សម្លាប់​មនុស្សនេះ ចង់ធ្វើជាចលនាស្នេហាជាតិហួសហេតុ ដើម្បីភាពឧត្ដុង្គឧត្ដម របស់​ក្រុមគេ និងរបស់ទ្វីបគេ។ ដូច្នេះគេ បង្កើតច្បាប់ហ្កិចសូ ក្នុងគោលបំណងចាប់ អ្នក​សើ​រើ​រឿង ប្រវត្ដិសាស្ដ្រនេះ ដាក់ទោសដោយផ្អែកតាម ច្បាប់ព្រហ្មទណ្ឌពិសេស។

ក្នុងពេលបោះឆ្នោតកន្លងមក នៅឆ្នាំ ១៩៨៧ លោក LE PEN ប្រធានគណបក្សប្រឆាំងមួយ ដ៏​ល្បីល្បាញ នៅបារាំង បានឈ្នះឆ្នោតទាំងអតីតនាយករដ្ឋមន្ដ្រីបារាំងទៀត បាននិយាយ​នៅក្នុងការ​សម្ភាសន៍ មួយថា បន្ទប់ដែលគេបានដាក់ឧស្ម័នសម្រាប់សម្លាប់មនុស្ស របស់​អ៊ីត្លែរ​កាលពីសង្គ្រាមលោក លើកទី២ នោះមាន ច្រើនកន្លែង ប៉ុន្ដែលោក LE PEN បាន​និយាយ​ពីរឿងបន្ទប់មួយនៅអូស្វីត ដូចយើងនិយាយអំពី ទួលស្លែង អញ្ចឹងដែល គ្រាន់តែ​ជា​ចំណុចលំអិតមួយ នៃប្រវត្ដិសាស្ដ្រ។ គ្រាន់តែប្រើពាក្យប៉ុណ្ណឹង សមាគម អ្នកការពារ សិទ្ធិ​មនុស្ស​បានប្ដឹងលោកទៅតុលាការ ហើយតុលាការកោះហៅ LE PEN ។ ដោយ​លោក​មិន​អាច ការពារខ្លួនបាន តុលាការបានកាត់ទោស LE PEN ដោយ​ដកសិទ្ធិ​នយោបាយ​មួយរយៈ។ ដូច្នេះ LE PEN ត្រូវ រង់ចាំទាល់តែចប់​ទោសនោះ​ទើបអាច​ធ្វើន​យោបាយ​បាន​វិញ។ នេះគ្រាន់តែជាពាក្យមួយ និយាយចង់ការពារ របបហ្វាស៊ីស​ដូចយើង​ចង់និយាយ​ពីទួល​ស្លែង គឺត្រូវជាប់ទោស ហើយគាត់ជាប្រធានគណបក្ស ជាមនុស្ស ម្នាក់ល្បី​ឈ្មោះ​នៅប្រទេស​បារាំង។ សម រង្ស៊ី និយាយស្ដីអ្វី ច្រើនតែរៀនសូត្រពី LE PEN លោកច្រើនតែ និយាយ​អំពីបញ្ហាបាត់ទឹកដី ការរើសអើងពូជសាសន៍។ គ្មានអ្នកណាចូលចិត្ដ អំពីការប្រកាន់ពូជសាសន៍ នេះជាចំណុចរសើបណាស់។ ការចាក់រុកឱ្យស្អប់ពួកបរទេស គេចាត់ទុកថាមាន ទោសតែម្ដង។ សង្គ្រាមលោក លើកទី២ គឺកើតឡើងដោយការដុតកំហឹងពូជសាសន៍។ មានឧទាហរណ៍ច្រើន ណាស់តែខ្ញុំសូមលើក ឧទាហរណ៍មួយទៀត គឺនៅអង់គ្លេសមានអ្នកនិពន្ធល្បីឈ្មោះ ម្នាក់ឈ្មោះ ឆាល់មែន រ៉ាសាឌី ជនជាតិដើម ឥណ្ឌា បានសរសេរសៀវភៅមួយ រិះគន់ទៅលើសាសនាអ៊‌ិស្លាម គម្ពីរគូរ៉ាន់ តើមានប្រតិកម្ម យ៉ាងដូចម្ដេច? នេះជាបញ្ហារសើបណាស់នៅមជ្ឈិមបូព៌ា។ នៅពេលនោះ អាញាត់តេល ឡា ឃុំមេនី មេដឹកនាំប្រទេស អ៊ីរ៉ង់បានប្រកាន់យកវិធានការសាសនាមួយហើយប្រជុំសាសនា បន្ទាប់មកបានចេញបទ បញ្ផាខាងសាសនា ដោយហៅថា “ ហ្វាត់វ៉ា ” គឺដាក់បញ្ជាជាផ្លូវការឱ្យជនជាតិអ៊‌ិស្លាម ដែលកាន់សាសនា អ៊‌ិស្លាមទៅសម្លាប់ លោក ឆាល់មែន រ៉ាសាឌី ឱ្យបានហើយនរណាសម្លាប់បានឱ្យរង្វាន់ ៣លានដុល្លារ ព្រោះជាមនុស្សប្រឆាំង សាសនាជាចំហទិតៀន គម្ពីរគូរ៉ាន់ រហូតទាល់តែលោក ឆាល់មែន រ៉ាសាឌី រត់គេចខ្លួន សុំកិច្ចការពារ ជីវិតជាហូរហែច្រើនឆ្នាំណាស់ ទំរាំហ៊ានចេញមុខវិញ ហើយត្រូវទាមទារឱ្យធ្វើការ សុំទោសជាផ្លូវការ សំដែងការ គោរព សាសនាអ៊‌ិស្លាមនោះឡើងវិញ។ ឧទាហរណ៍ ទាំងនេះជាចំណុចសំខាន់ណាស់ ដែលខ្ញុំចង់ជម្រាបថា ប្រទេសនីមួយៗមានចំណុចរសើបរៀងៗ ខ្លួន ដើម្បីការពារអាយុជីវិត របស់ ប្រជាពល រដ្ឋគេ ការពារអត្ថិភាព ប្រទេសគេ ការពារភាពគង់វង្ស របស់ប្រទេសគេ ការពារសុវត្ថិភាព របស់ប្រទេស ជាតិគេនិងប្រជាពលរដ្ឋគេ។ ការលើកឡើងទាំងអស់នេះ គឺចង់បកស្រាយថា កម្ពុជាយើងក៏ មានចំណុច រសើបរបស់យើង គឺរឿង ទឹកដីនេះតែម្ដង ព្រោះថាកម្ពុជាធ្លាប់ជាមហានគរ យើងក៏មានផែនទី ដែរ គឺផែនទីអធិរាជាណាចក្រកម្ពុជា តាំងពីសតវត្សទី ១០ មកម្ល៉េះ។ យើងមានផែនទី៣ គឺផែនទីសម័យ សតវត្សទី ១០ ទី ១៣ និងក្រោយមក ទៀត ទឹកដីយើងរួញបន្ដិចម្ដងៗ រហូតដល់អ្នកស្រាវជ្រាវវៀតណាម ក្នុងនិក្ខេបបទ របស់គេ បានសរសេរ ច្បាស់ថា កាលណាមានជម្លោះដណ្ដើមអំណាចរវាងរាជវង្សខ្មែរ ស្ដេចម្ខាងពឹង វៀតណាម ម្ខាងពឹងថៃ ដោយ សន្យាកាត់ដីម្ដុំឱ្យជាសគុណនៅពេលដណ្ដើមអំណាចបាន។ នេះជាចំណុចរសើប របស់ប្រជាពលរដ្ឋយើង អំពីរឿងបាត់ទឹកដី។

យើងក៏ធ្លាប់ឃើញជាក់ស្ដែងដែរនៅក្នុងប្រវត្ដិសាស្ដ្ររបស់យើង កាលក្នុងទសវត្ស ឆ្នាំ៧០ ក្រុម លន់ នល់ បានប្រើប្រធានបទបាត់ទឹកដីនេះ ដើម្បីធ្វើរដ្ឋប្រហារប្រឆាំងនឹងព្រះករុណានៅឆ្នាំ ១៩៧០ ហើយ ត្រូវបាន តុលាការពិសេសកាត់ទោសប្រហារជីវិត ព្រះករុណាផងដែរ​។ ជាមួយគ្នានេះដែរ ក៏មានបទ ចម្រៀង មួយចំនួន ស្ដីពីបញ្ហាលក់ទឹកដី ឱ្យយៀកកុង ដូចជាបទ “លាម៉ែចូលធ្វើទាហាន” ដែលច្រៀងដោយ លោក ស៊ិន ស៊ីសាមុត។ នេះជាឧទាហរណ៍​មួយច្បាស់លាស់ណាស់ថា គេប្រើបញ្ហាទឹកដីដើម្បី ធ្វើការងារ ធំៗ ដើម្បីផ្ដួល រំលំ ព្រះករុណានៅសម័យនោះហើយដើម្បីបង្កើតតុលាការកាត់ទោសប្រហារជីវិត ព្រះករុណា ពីបទក្បត់ជាតិ លក់ទឹកដី។ ដូច្នេះវាជាបញ្ហារសើបដែលធ្លាប់មាន និងជាប្រធានបទដែលគេប្រើសម្រាប់ ធ្វើការងារធំៗ។ ខ្ញុំបានលើកឡើងអម្បាញ់មិញថា សម្ដេចនាយករដ្ឋមន្ដ្រី លោកបានដឹងតាំងពីខែ ០៥ មក ហើយថា ប៉ុន្មានខែទៅមុខទៀត វានឹងកើតមានកោលាហលហើយ ហើយប្រធានបទនេះ គឺចេញពីរឿងទឹកដី នេះមែន។ នេះជាចំណុចមួយដែលត្រូវសួរថា តើហេតុដូចម្ដេច បានជាយើងមិនអាចនៅស្ងៀមបាន? រាជរដ្ឋាភិបាល យកភាពសកម្មហ្មត់ចត់ ដោយផ្អែក លើគោលការណ៍នីតិរដ្ឋ ត្រឹមត្រូវ សុចរិត និងយុត្ដិធម៌។ ទាំងអស់នេះ ជាសេចក្ដីផ្ដើមដែលខ្ញុំសូមលើកឡើង ហើយក៏ចង់បញ្ផាក់ដែរថា បញ្ហាព្រំដែននៅតែជាបញ្ហា រសើប ដែល យើងត្រូវតែធ្វើឱ្យបានច្បាស់លាស់ ត្រូវតែបកស្រាយឱ្យបាន ច្បាស់លាស់ជូនប្រជាពលរដ្ឋ ជូន សាធារណជនឱ្យបានយល់ថា គេនិយាយកុហក។ ហេតុដូចម្ដេចបានជាយើងដឹងថា គេនិយាយកុហក ?

ដូចនេះយើងចូលទៅបញ្ហាជំនាញ ដើម្បីលើកឡើងសម្រាប់បកស្រាយឱ្យឃើញច្បាស់ថា អ្នកដែល ចោទប្រកាន់ យើងនេះ គ្មានអ្វីរឹងមាំ គ្មានអ្វីច្បាស់លាស់ទេ គីជាការប្រឌិតរឿង គេ​និយាយតាមតែអ្វីដែល គេនឹកឃើញ ដូចជាបញ្ហា កោះត្រល់ បញ្ហាព្រែកជីកវិញតេ ជាដើម ដែលខ្ញុំនឹងបង្ហាញជូននៅលើផែនទី អំពីចំណុចជាក់ស្ដែងទាំងនេះ។

សំណួរ ៖ ហេតុអ្វីបានជាយើងធ្វើកិច្ចព្រមព្រៀងបន្ថែម? តើកិច្ចព្រមព្រៀងឆ្នាំ ១៩៨២ សន្ធិសញ្ញា ឆ្នាំ១៩៨៣ និង សន្ធិសញ្ញាឆ្នាំ ១៩៨៥ ដែលសុទ្ធតែជាកិច្ចព្រមព្រៀង និង សន្ធិសញ្ញា​និយាយអំពីការកំណត់ ព្រំដែន តើខុសច្បាប់ដែរឬទេ? បច្ចុប្បន្នគេកំពុងតែចោទថា កិច្ច​ព្រមព្រៀង និងសទ្ធិសញ្ញាទាំងទាំងអស់ នោះខុសច្បាប់។ ដូច្នេះ សន្ធិសញ្ញាបំពេញបន្ថែម របស់យើង ដែលនឹងត្រូវដាក់ជូនរដ្ឋសភា ដើមី្បសុំសច្ចាប័ន ក្នុងពេលឆាប់ៗនេះ វាខុស​ច្បាប់ដែរឬទេ? តើការពិតវាយ៉ាងណា? តើវាខុសច្បាប់មែនឬទេ?

ចម្លើយ ៖ សន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ បានចែកជូនហើយ។ តាមពិតវាមានឯកសារបី គឺកិច្ចព្រមព្រៀងឆ្នាំ ១៩៨២ ១៩៨៣ និង ១៩៨៥ ហើយឆ្នាំ ១៩៨៣ មានពីរទៀត ទី១- និយាយអំពីការឆ្លងដែន របស់ប្រជាពលរដ្ឋ ដែលគេហៅថា លក្ខន្ដិកៈព្រំដែន និង ទី២- និយាយ អំពីគោលការណ៍ដើម្បីដោះស្រាយព្រំដែន។ សន្ធិសញ្ញាឆ្នាំ ១៩៨៥ មានតែមួយទេ តែបើយើង និយាយទៅវា មានសារៈសំខាន់ជាងគេ គឺការកំណត់ព្រំដែនរវាងរដ្ឋ និង រដ្ឋ។ ខ្ញុំសូមបកស្រាយមុន នូវសន្ធិសញ្ញាឆ្នាំ ១៩៨២ ១៩៨៣ និង ១៩៨៥ រួចហើយទើបខ្ញុំសូមទៅបកស្រាយ អំពីសន្ធិសញ្ញា បំពេញ បន្ថែម។

កិច្ចព្រមព្រៀងឆ្នាំ ១៩៨២ ៖ កិច្ចព្រមព្រៀងនេះ គេលើកឡើងថាខុសច្បាប់ តើវាខុសច្បាប់ ដោយ សារអ្វី? ដោយសារគេយោងទៅលើមាត្រាមួយនៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីសឆ្នាំ ១៩៩១។ កិច្ចព្រមព្រៀង ទីក្រុងប៉ារីស មានបួន ផ្នែក (បើតាមអត្ថបទ ភាសាអង់គ្លេស និងបារាំង ឯអត្ថបទភាសាខ្មែរមានតែ ៣ផ្នែក) ហើយផ្នែកទី៣ ឬ ផ្នែកទី២ ភាសាខ្មែរ តាមមាត្រា ១ ចែងថា កម្ពុជាសន្យាថា ៖ “បញ្ចប់សន្ធិសញ្ញា និងកិច្ច ព្រមព្រៀងទាំងឡាយណា ដែលមិន សមស្របទៅនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាព មិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាព និងឯកភាព ជាតិរបស់ខ្លួន”។ ដូច្នេះ សួរថា ផ្អែកលើមាត្រានេះ មកអះអាងថា កិច្ចព្រមព្រៀងរបស់យើងខុសច្បាប់បានដែរ ឬទេ? ឆ្លើយថា នេះវាមិនមែនជាការពិតទេ។ ឥឡូវបើយើងពិនិត្យពាក្យដែលនៅក្នុងនោះថា សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ទាំងឡាយណា ដែលប៉ះពាល់ ទៅលើឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី បានន័យថា កិច្ចព្រមព្រៀងនោះ បានធ្វើឱ្យបាត់ដី ជាកិច្ច ព្រមព្រៀងដែលយើងយកដីយើងទៅឱ្យគេ អាហ្នឹងវាប៉ះពាល់ទៅនឹងបូរណភាពទឹកដី។ បើយើងគិតពី ខ្លឹមសារ សួរថា តើកិច្ចព្រមព្រៀងរបស់យើងខាងលើមានយកដី យើងឱ្យវៀតណាមដែរ ឬទេ? នេះជាចំណុច ដែលយើងស្វែងយល់។ តាមពិតខ្លឹមសារ ច្បាស់លាស់នៅក្នុងកិច្ចព្រមព្រៀងឆ្នាំ ១៩៨២ ១៩៨៣ និងឆ្នាំ ១៩៨៥ ដែលបានចែកជូន នៅពេលនេះ នៅរដ្ឋសភា និងនៅព្រឹទ្ធសភា ខ្ញុំបានជម្រាបជូនហើយ មានតម្លាភាព គ្មានអ្វីលាក់លៀមទេ។ កិច្ចព្រមព្រៀង ឆ្នាំ ១៩៨២ និយាយអំពីតំបន់ទឹក ប្រវត្ដិសាស្ដ្រ ក្នុងនោះវាមាន ចំណុចពីរសំខាន់គឺ ទី១ បញ្ផាក់ថាកោះពូលូវ៉ៃ ជារបស់កម្ពុជា។ ហេតុដូចម្ដេចបានជាត្រូវ បញ្ជាក់ថា កោះពូលូវ៉ៃជារបស់កម្ពុជា? ពីព្រោះថា កាលពីឆ្នាំ ១៩៧៤ កម្លាំងពួកធីវគី (កម្លាំង វៀតណាម ខាងត្បូង) បានមកប្រកាសកាន់កាប់យកកោះនេះ ដោយដាក់ទ័ពនៅលើកោះតែម្ដង ហើយដេញកប៉ាល់ស្វែងរក ប្រេងកាត ចេញពីកោះ ដោយកំណត់រយៈពេល ១៥ថ្ងៃតែប៉ុណ្ណោះ ឱ្យចេញផុតពីដែនទឹកនោះ បើមិនចេញ ទេនឹងមានរឿង។ គ្រាន់តែឮពួកធីវគីប្រកាសបែបនេះ កប៉ាល់នោះក៏ចេញបាត់ ឈប់បន្ដរកប្រេងកាតទៀត។ ដូច្នេះ សន្ធិសញ្ញាឆ្នាំ ១៩៨២ បញ្ផាក់ថា ទី១ កោះពូលូវ៉ៃ ជារបស់កម្ពុជា ទី២ កំណត់តំបន់ទឹក ប្រវត្ដិសាស្ដ្រ។ ហេតុអ្វីបានជាត្រូវកំណត់តំបន់ទឹក ប្រវត្ដិសាស្ដ្រ? ដោយសារយើងទាមទារយកខ្សែប្រេវីយេ ចំណែកខាង វៀតណាម ពុំព្រមទេ។ វៀតណាមទាមទារយក ខ្សែសមចម្ងាយ។ យើងនិយាយអត់ត្រូវគ្នាកន្លែង នេះហើយ ដែលអ្នកសិក្សាអត្ថបទបរទេសខ្លះ គាត់បានកត់សំគាល់ថា នេះមិនមែនជា កិច្ចព្រមព្រៀងដែល វៀតណាម មកសង្កត់កម្ពុជាឱ្យថាតាមឯណា។ ការចរចានោះទៀតសោត ល្អណាស់ ដូចជានៅឆ្នាំ១៩៨៣ បានបញ្ផាក់ ទៀតថា មិនឱ្យមានមនុស្សលើសគ្នាទៀត។ ឧទាហរណ៍ បើយើង ១០នាក់ វៀតណាម ក៏ត្រូវតែ ១០នាក់ដែរ នេះជាចំណុចវិជ្ផមានដែលយើងបានធ្វើនៅពេលនោះ។ ចំណែកការចរចាជាមួយថៃវិញ នៅពេល ខ្លះយើងទៅ ៨ ឬ ៩ នាក់ គណៈប្រតិភូថៃមាន ៣០នាក់ឯណោះ។ ដូច្នេះ បើមើលទៅយើងជា ក្រុមតូច ហើយគាត់ជាក្រុមធំ ព្រោះគេមានលទ្ធភាពជាងយើង គេមានធនធានមនុស្សច្រើនជាងយើង។ ការប្រជុំ នៅឆ្នាំ ១៩៨៣ កាលនោះ យើងសរសេរ ថាអត់មានគ្នាច្រើនទេ បើយើងទៅ ៥ នាក់ វៀតណាមត្រូវមានគ្នា ៥ នាក់ដែរ យើង ១០ នាក់ វៀតណាមត្រូវ ១០នាក់ដែរ នេះជាការបង្ហាញពី ភាពស្មើភាព។ ដូច្នេះទើបមាន អ្នកកត់សំគាល់ខ្លះថា មិនអាចនិយាយថា កិច្ចព្រមព្រៀង ឆ្នាំ ១៩៨២ ១៩៨៣ និង ១៩៨៥ ជាការកៀប សង្កត់របស់វៀតណាមទេ ព្រោះការចរចានោះវាអត់ត្រូវគ្នាច្រើនចំណុចណាស់។ បើទទួលការកៀបសង្កត់ពី វៀតណាម យើងទទួល យល់ព្រម តាមគេបាត់ទៅហើយ ពុំអាចមានកិច្ចព្រមព្រៀងឆ្នាំ ១៩៨២ ឡើយ។ កិច្ចព្រមព្រៀងឆ្នាំ ១៩៨២ គ្រាន់តែថា កោះពូលូវ៉ៃ ជារបស់កម្ពុជា ដូច្នេះបានន័យថា អ្វីៗនៅជុំវិញកោះហ្នឹង តាមច្បាប់អន្ដរជាតិ មានខ្ពង់រាប បាតសមុទ្រប៉ុន្មាន គឺយើងត្រូវទទួលតាមហ្នឹង ត្រូវទទួលតាមគោលការណ៍ ដែលកំណត់តាមច្បាប់ សមុទ្រអន្ដរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ដែលគេហៅថា ច្បាប់សមុទ្រ អន្ដរជាតិ។ ទី២ ទៀត ដោយការចរចាខ្សែហ្នឹង វាអត់ត្រូវគ្នា យើងទារយកខ្សែប្រេវីយេ គេទារយកខ្សែសមចម្ងាយ។ ហេតុនេះហើយបានជាគេគូសតំបន់ហ្នឹង ឱ្យឈ្មោះថា តំបន់ទឹកប្រវត្ដិសាស្ដ្រ ហើយតំបន់ទឹកប្រវត្ដិសាស្ដ្រ នេះតាមការស្រាវជ្រាវមិនមែនមានតែស្រុកខ្មែរ និង វៀតណាមទេ គឺមាន ច្រើនណាស់ នៅកន្លែងផ្សេងៗ លើសកលលោក។

កាលខ្ញុំនៅក្រសួងការបរទេស ខ្ញុំនៅចាំថា យើងមានការប្រជុំអ្នកកាសែត ហើយយើងមានលក្ខណៈត្រៀម ឯកសារបានហ្មត់ចត់ គឺមានច្រើនប្រទេសណាស់ ខ្ញុំមិនចាំថានៅកន្លែងណាខ្លះទេ។ ចំពោះឈ្មោះប្រទេស ដែលគេបានអនុវត្ដតំបន់ទឹកប្រវត្ដិសាស្ដ្រ គេហៅថា ឈូងសមុទ្រប្រវត្ដិសាស្ដ្រ ដោយគេបែងចែក អត់ដាច់ ដូចយើងដែរ។ យើងបាន ចែងហើយ ក្នុងកិច្ចព្រមព្រៀងឆ្នាំ ១៩៨២ ថាអាចរួមគ្នាការពារសន្ដិសុខ ហើយ ប្រជាជននៅជិតហ្នឹង អាចរកស៊ីលើដែនសមុទ្រហ្នឹងបាន ប៉ុន្ដែបើរកប្រេងកាត រកឧស្ម័ន អត់បានទេ។ ចំណុច ស្មើភាពនោះ វាច្រើនណាស់ កាលណាចង់រកប្រេងកាត ទាល់តែកម្ពុជា យើងអនុញ្ញាតឱ្យ។ យើងមិនទាន់បាន ធ្វើអ្វីទេ វៀតណាមក៏គេមិនទាន់ហ៊ានប៉ះពាល់ យើងក៏មិនទាន់ហ៊ានប៉ះពាល់អ្វី ដែរនៅក្នុងតំបន់ទឹក ប្រវត្ដិសាស្ដ្រហ្នឹង។ នេះជាខ្លឹមសារ ឆ្នាំ ១៩៨២ មានតែប៉ុណ្ណឹងទេ ហើយមានបញ្ផាក់ទៀតថា ប្រទេស ទាំងពីរត្រូវចរចា ដើម្បីកំណត់ចំណុចប្រសព្វសូន្យ នៅចន្លោះកោះវ៉ៃ និងកោះថូជូ សម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការកំណត់ព្រំដែនសមុទ្រក្នុងតំបន់ទឹកប្រវត្ដិសាស្ដ្រ។

សន្ធិសញ្ញាឆ្នាំ១៩៨៣ ៖ សន្ធិសញ្ញានេះខ្លីទេ គឺគ្រាន់តែបញ្ផាក់ថាយកផែនទីអ្វី ដើម្បីចរចាកំណត់ ព្រំដែន។ នៅឆ្នាំ ១៩៨៣ យើងកំណត់ថា ត្រូវយកផែនទីដែលបារាំងបន្សល់ទុកមកលើខ្នាត ១/១០០.០០០ ដែលខាង ភូមិសាស្ដ្រ ឥណ្ឌូចិនបានបោះពុម្ព នៅក្នុងកាលបរិច្ឆេទជិតឆ្នាំ ១៩៥៤ ពីព្រោះបារាំងគាត់ចាប់ ផ្ដើមបោះពុម្ព តាំងពីឆ្នាំ១៩២០។ តាមការពិតមានតាំងពីឆ្នាំ១៨៧៣ ដែល ហ្លួងនរោត្ដម បានឡាយព្រះហស្ដលេខា លើ អនុសញ្ញាជាមួយនឹងភាគីបារាំង កំណត់ព្រំដែន រវាងកម្ពុជា និងកូសាំងស៊ីន ហើយយប់មិញ ទូរទស្សន៍ បានផ្សាយជូនហើយ។ ដូច្នេះវាមានការកំណត់តាំងពីពេលនោះមក បារាំងគាត់បោះពុម្ព ប៉ុន្ដែវាមាន ជាសេវា ឥណ្ឌូចិន ខាងភូមិសាស្ដ្រត្រឹមត្រូវគឺអាចត្រឹមឆ្នាំ ១៩២០ ដែលបានបោះចេញជាច្រើន Edition។ ឆ្នាំ ១៩៨៣ កំណត់ថាយើងត្រូវយកផែនទីនោះ មកធ្វើព្រំដែន មានន័យថាយើងទទួលយក គោលការណ៍ ច្បាប់អន្ដរជាតិ មួយ ដែលហៅថា គោលការណ៍ខ្សែព្រំដែនមិនកែប្រែនៅពេលដែលបានឯករាជ្យ (Uti Possidetis) នេះ យើងយកផែនទី ដែលបានបោះមុនឆ្នាំ ១៩៥៤ គឺផែនទីបោះតាំងពីឆ្នាំ ១៩២០ គេឱ្យ ឈ្មោះថា ក្រុមភូមិសាស្ដ្រឥណ្ឌូចិន។ គេមានវិទ្យាសាស្ដ្រ មើលភូមិសាស្ដ្រត្រឹមត្រូវ ហើយគេបានបោះ ផែនទីនេះ។ សន្ធិសញ្ញាឆ្នាំ ១៩៨៣ មានតែ ៤ មាត្រាទេ និយាយថា ភាគីទាំងពីរចាត់ទុកព្រំដែន ដែលមានរួចមកហើយ នៅលើផែនទីខ្នាត ១/១០០.០០០ ថាជាព្រំដែនរដ្ឋរវាងប្រទេសទាំងពីរ។ សន្ធិសញ្ញា នេះ នឹងអស់ប្រសិទ្ធភាព បន្ទាប់ពីការចូលជាធរមាននៃសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ។

សន្ធិសញ្ញាឆ្នាំ១៩៨៥ ដូចខ្ញុំបានជម្រាបថា សន្ធិសញ្ញា ឆ្នាំ ១៩៨៣ មានពីរ ទី១– ហៅថាលក្ខន្ដិកៈព្រំដែន គេគ្រាន់តែកំណត់អំពីសិទ្ធិរបស់ពលរដ្ឋ ដែលរស់នៅតំបន់ព្រំដែន ដែលមានបណ្ដាឃុំ ឫអង្គភាពរដ្ឋបាលថ្នាក់ ស្មើនឹងឃុំ ក្នុងគោលបំណងសម្រួល ការឆ្លងកាត់ព្រំដែនរបស់ពលរដ្ឋទាំងនេះ។ យើងកំណត់មាន គោលការណ៍ ហ្មត់ចត់ណាស់ ការឆ្លងព្រំដែន គឺប្រជាជននៅក្នុងឃុំជាប់ព្រំដែននោះ អាចចេញចូលបានទៅ ឃុំមួយទៀត ដែលនៅជាប់ព្រំដែននោះ។ គោលការណ៍នេះ ក្រោយមកយើងធ្វើថ្មីៗ ជាមួយនឹងថៃ ទូលាយជាងហ្នឹង ធូរជាងហ្នឹងទៅទៀត ឧទាហរណ៍ ខេត្ដនៅជាប់ព្រំដែន យើងចេញឱ្យឆ្លង ២ ខេត្ដ ហើយបើ ចង់ឆ្លងប្រទេស យើងត្រូវមានលិខិតឆ្លងដែនត្រឹមត្រូវ។ នៅឆ្នាំ ១៩៨៥ យើងធ្វើ សន្ធិសញ្ញាកំណត់ព្រំដែន។ សន្ធិសញ្ញាឆ្នាំ ១៩៨៥ មានលក្ខណៈជំនាញ សរសេរភ្ផាប់ថា តើពីចំណុចណា ទៅចំណុចណា ត្រឹមត្រូវ។ ដូច្នេះសួរថា តើសន្ធិសញ្ញាឆ្នាំ ១៩៨២ ១៩៨៣ ១៩៨៥ យើងមានឱ្យដីទៅគេទេ? អត់មានឱ្យផង។ ដូចជាឆ្នាំ ១៩៨២ និយាយគ្នាអត់ត្រូវចែកគ្នាអត់ដាច់ ទុកជជែកគ្នាបន្ដទៀត តើមានបានចែកទឹកដីអ្វីឱ្យ? មានបាន កំណត់ថា ទឹកដីណា ខាងវៀតណាម ទឹកដីណាខាងយើងឯណា? គឺគូសអត់ចេញ បានជាទៅបង្កើតជាតំបន់ទឹក ប្រវត្ដិសាស្ដ្រ។ បើយើងពិនិត្យ លើខ្លឹមសារ យើងអត់ឃើញមានកន្លែងអ្វី ដែលត្រូវលុបសន្ធិសញ្ញា ចោលនោះទេ ហើយបើលុបចោលត្រូវសួរថា តើយើង មានព្រំដែនច្បាស់លាស់ រវាងយើង និងវៀតណាម រវាងយើង និងថៃ រវាងយើង និងឡាវទេ តទៅអនាគត? ត្រូវតែមាន ហើយយើងត្រូវកំណត់ដូចឆ្នាំ ១៩៨៣ គឺត្រូវយកផែនទីដែលបារាំងទុកមក ផែនទី ១/១០០.០០០។ យើងមានផែនទី ព្រំដែនជាមួយ វៀតណាម ឡាវ ថៃ។ យើងមានផែនទី ២ សំខាន់ ទី១- ផែនទីដែលបារាំងទុកមកយើង ហៅថា ផែនទី ១/១០០.០០០ របស់ក្រុមភូមិសាស្ដ្រ ឥណ្ឌូចិន ដែលផែនទីហ្នឹង បានធ្វើបន្ដបន្ទាប់ចាប់តាំងពីឆ្នាំ ១៩២០ រហូតដល់ឆ្នាំ ១៩៥៤។ ឆ្នាំ ១៩៥៣ យើងបានឯករាជ្យ ដល់ឆ្នាំ ១៩៥៥ គេរំលាយក្រុមភូមិសាស្ដ្រឥណ្ឌូចិននេះចោល ដោយក្រុមភូមិសាស្ដ្រនេះ ជាអ្នកត្រួតប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ។ នៅពេលប្រទេស នីមួយៗ បានឯករាជ្យទៅក្រុមភូមិសាស្ដ្រនេះត្រូវរលាយ ហើយទៅជាភូមិសាស្ដ្រ របស់ប្រទេសនីមួយៗ វិញ។ គេពុះ ចែកគ្នាហើយ គេយកកេរមរតកមក ពីបារាំងចែកឱ្យកម្ពុជាចែកឱ្យ វៀតណាមចែកឱ្យឡាវ។ វាទៅជាក្រុម ភូមិសាស្ដ្ររបស់កម្ពុជា របស់ឡាវ របស់វៀតណាម ដាច់ដោយឡែកពីគ្នា ក្រោយពីពេលយើងបាន ឯករាជ្យមក។ ដូច្នេះហើយបានជាមាន ផែនទីប្រភេទទី ១ គឺផែនទីឥណ្ឌូចិន ខ្នាត១/១០០.០០០។ ប៉ុន្ដែផែនទីហ្នឹង វាអត់មាននិយាមការហើយបច្ចេកទេស ជាបច្ចេកទេសតាំងពីសម័យនោះមក។ យើងមាន ផែនទីប្រភេទទី២មួយទៀតដែលអាមេរិកាំងបោះយើងហៅថាផែនទីខ្នាត ១/៥០.០០០ គឺវាច្បាស់ជាង វាមានខ្សែធំជាង ហើយវាមាននិយាមការ ព្រោះបច្ចេកទេស របស់វាក្រោយបារាំង។​ ដូច្នេះវាល្អជាងរបស់បារាំង​​បន្ដិច ប៉ុន្ដែ្ដខ្សែព្រំដែននៃផែនទីនេះ មិនអាចយកមកប្រើជាខ្សែព្រំដែនបានទេ ព្រោះនៅលើផែនទីហ្នឹង គេបានសរសេរយ៉ាងច្បាស់ថា “រដ្ឋសីមាដែលបានគូរលើផែនទីនេះ គ្រាន់តែជាលក្ខណៈបង្ហាញពុំអាចយកជា ការបានឡើយ” គឺគេយកទៅប្រើប្រាស់ក្នុងប្រតិបត្ដិការយោធា។ បើគេសរសេរច្បាស់ បែបនេះហើយ តើយើងយកមកប្រើដូចម្ដេច? ឧបមាថា យើងយកមកប្រើស្រាប់តែ យើងចំណេញសួរថា តើភាគីម្ខាង ទៀតព្រមទេ? គេថាផែនទីនេះមិនមែនជាផែនទី ព្រំដែនផងហេតុដូចម្ដេច បានជាអ្នកឯងយកផែនទីនេះ មកតវ៉ាទាមទារយកព្រំដែន របស់ខ្ញុំ? ដូច្នេះមិនអាចប្រើបានទេ។ ប៉ុន្ដែចំណុចដែលយើងធ្វើរាល់ថ្ងៃ គឺផ្ដិត យកខ្សែព្រំដែនពីរ គឺមួយរបស់បារាំង ១/១០០.០០០ និងមួយទៀតរបស់អាមេរិក វាមាននិយាមការ មានកូអ័រដោណេអាចមើលបាន វាច្បាស់ជាង ហើយវាមានលក្ខណៈជាផែនទី ដែលអាចប្រើប្រាស់មើល ព្រំដែនបាន ព្រោះវាមានខ្នាត ១/៥០.០០០ ធំជាងពីរដង លើផែនទី ១/១០០.០០០។

ខ្សែដែលយើងទទួលស្គាល់គឺ ខ្សែភូមិសាស្ដ្រឥណ្ឌូចិន ប៉ុន្ដែផែនទីដែលប្រើជាមូលដ្ឋាន គឺយើងយក ក្រដាស ផែនទី ដែលអាមេរិកបានធ្វើក្រោយ ក្នុងឆ្នាំ ១៩៦០ ពីព្រោះវាមានបច្ចេកវិទ្យាខ្ពស់ជាងកាលរាប់សិប ឆ្នាំមុន។ ដូច្នេះចំណុច ទី២ ដែលខ្ញុំបានឆ្លើយនោះ វាអត់ខុសច្បាប់ដូចគេបានលើកឡើងនោះទេ។ ទី១ វាអត់មាន បាត់ទឹកដី វាអត់មានប៉ះពាល់ដល់បូរណភាពទឹកដី ហើយទី២ បើយើងពិចារណាលើទិដ្ឋភាពច្បាប់ គឺកិច្ចព្រមព្រៀង ទីក្រុងប៉ារីសមានតែ ១មាត្រាគត់ ដែលសរសេរពីរឿងហ្នឹង។ បើសិនជាកិច្ចព្រមព្រៀង ទីក្រុងប៉ារីស គេសរសេរថា យើងបានធ្វើសន្ធិសញ្ញាផ្ដល់ទឹក ផ្ដល់ដីដល់ វៀតណាមនោះ គេមិនធ្វើតែ ១ មាត្រា ដូច្នេះទេ គេប្រាកដជានិយាយច្បាស់ហើយថា តើកិច្ចព្រមព្រៀងណាត្រូវលុបចោល ប៉ុន្ដែការធ្វើ មាត្រានេះ គ្រាន់តែលើកជាគោលការណ៍ទេ គឺថាកម្ពុជាជារដ្ឋអធិបតេយ្យ។ គេចង់បញ្ផាក់ថា យើងមាន សិទ្ធិលុប បើគេពិនិត្យទៅ វាប៉ះពាល់ដល់ប៉ុន្មានចំណុច ដែលគេបានចែងទាំងអស់នោះ ប៉ុន្ដែបើយើង ពិនិត្យទៅ ក្នុងនាមជារដ្ឋអធិបតេយ្យ យើងជាអ្នកសម្រេច ថាវាប៉ះ ឬមិនប៉ះ? តាមពិតវាអត់ ប៉ះអ្វីទេ។ ដូច្នេះយើងក៏យកគំនិតហ្នឹងមកដាក់ ក្នុងរដ្ឋធម្មនុញ្ញយើងដែរ គឺថាកិច្ចព្រមព្រៀង ណាដែលប៉ះពាល់ដល់ ឯករាជ្យ អធិបតេយ្យ និងអព្យាក្រឹតភាព បូរណភាព ទឹកដី គឺយើងមានសិទ្ធិលុបចោល។ នេះជា គោលការណ៍តែមួយ ហើយយើងក៏មានចែងក្នុងរដ្ឋធម្មនុញ្ញ ដែរ អំពីបញ្ហាទឹកដី ហ្នឹង គឺយើងយកផែន ទីក្រុមភូមិសាស្ដ្រឥណ្ឌូចិន ដែលមានខ្នាត ១/១០០.០០០។

បើយើងពិនិត្យលើស្មារតី ដែលយើងមាននៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស វាស្របគ្នានៅក្នុងស្មារតី នៃ រដ្ឋធម្មនុញ្ញ របស់យើង ទាំងផ្នែកផែនទី វាត្រូវគ្នានឹងអ្វីដែលយើងកំពុងធ្វើ។ ដូច្នេះវាអត់មានចំណុច អ្វីដែល ខុសច្បាប់នោះទេ និងគ្មានចំណុចអ្វីដែលត្រូវលើកឡើងថា កិច្ចព្រមព្រៀងហ្នឹងវាត្រូវនិរាករណ៍ ឡើយ។ ទិដ្ឋភាពមួយទៀត បើយើងពិនិត្យទៅលើអនុសញ្ញាទីក្រុងវីយ៉េនឆ្នាំ ១៩៦៩ ស្ដីពីច្បាប់សន្ធិសញ្ញា នោះ វាជាសន្ធិសញ្ញាដែលប្រទេសមួយចំនួនធំ គេឯកភាពគ្នា និយាយចែងពីគោលការណ៍ផ្សេងៗ ដែលត្រូវ ប្រើប្រាស់ លើសន្ធិសញ្ញាទាំងអស់។ តាមគោលការណ៍ច្បាប់ ស្ដីពីសន្ធិសញ្ញានេះ ក៏គ្មានចំណុចណាដែលថា ចាត់ទុក សន្ធិសញ្ញាឆ្នាំ ១៩៨២ ១៩៨៣ ១៩៨៥ ជាមោឃៈបានទេ គឺវាមានគោលការណ៍មួយធំណាស់ ដែលគេហៅថា “បើស៊ីញ៉េហើយ ត្រូវជាប់នូវការសន្យាទាំងសងខាង” ឬ “កិច្ចសន្យាត្រូវតែគោរពដោយភាគី ដែលចុះហត្ថលេខា” “Pacta Sunt Servanda”។ បើយើងចង់លុប យើងត្រូវមានការឯកភាពគ្នា ទាំងសងខាង គឺយើងត្រូវមានមូលហេតុអ្វីមួយច្បាស់លាស់។ គោលការណ៍ផ្សេងៗ ដែលនិយាយពី សុពលភាពនៃ សន្ធិសញ្ញាមាន ចែងនៅក្នុង Convention de Viénne ឆ្នាំ ១៩៦៩ ច្បាស់លាស់ណាស់។ បើយើងយកមក សិក្សា ក៏គ្មានគោលការណ៍ ណាអាចបកស្រាយថា សន្ធិសញ្ញាឆ្នាំ ១៩៨២ ១៩៨៣ ១៩៨៥ ត្រូវចាត់ទុកថា ខុសច្បាប់នោះទេ។ ទាំងអស់នេះជាការ អត្ថាធិប្បាយដែល ខ្ញុំឆ្លើយទៅនឹងសំណួរថា តើសន្ធិសញ្ញាឆ្នាំ ១៩៨២ ១៩៨៣ និង ១៩៨៥ ខុសច្បាប់ទេ? វាអត់ខុសច្បាប់ទេ បើពិនិត្យស្មារតីកិច្ច ព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១ និងពិនិត្យការប្រើប្រាស់ផែនទីដែលមានដាក់នៅក្នុង រដ្ឋធម្មនុញ្ញ របស់យើង គឺយើងធ្វើត្រឹមត្រូវ។ បើពិនិត្យស្មារតី នៃអនុសញ្ញាក្រុងវីយ៉េនឆ្នាំ ១៩៦៩ ដែលជាច្បាប់ នៃសន្ធិសញ្ញា ជាច្បាប់សម្រាប់ គ្រប់គ្រងលើសន្ធិសញ្ញាផ្សេងៗ នោះ ក៏គ្មានចំណុចណាដែលអាចចាត់ទុកថា សន្ធិសញ្ញា ឆ្នាំ ១៩៨២ ១៩៨៣ និង ១៩៨៥ ជាសន្ធិសញ្ញាខុសច្បាប់ទេ។ នេះជាការបកស្រាយ ដែលយើងសិក្សាស៊ី ជម្រៅអំពីបញ្ហានេះ។

យើងមានសន្ធិសញ្ញាឆ្នាំ ១៩៨៥ ស្ដីពីការកំណត់ព្រំដែនរដ្ឋហើយ ហេតុអ្វីបានជាយើងត្រូវធ្វើសន្ធិ សញ្ញាបន្ថែម ថ្មីៗ នេះទៀត គឺសន្ធិសញ្ញាបំពេញបន្ថែមថ្ងៃទី ១០ តុលា ឆ្នាំ ២០០៥ ដែលយើងទើបបានចុះហត្ថលេខា នៅទីក្រុងហាណូយ? ពីព្រោះថា ៖

ទី១- សន្ធិសញ្ញា គឺជាប្រភពច្បាប់អន្ដរជាតិសំខាន់ជាងគេ។ ដូច្នេះ សន្ធិសញ្ញាគ្រប់គ្រងការងារធំៗ សំខាន់ៗ ព្រោះថាគ្មាននរណាសរសេរច្បាប់មួយឱ្យត្រូវទាំងអស់នោះទេ នេះជាមូលហេតុដែលសន្ធិសញ្ញាធំៗ ត្រូវកែ សម្រួល។ យើងមើលរដ្ឋធម្មនុញ្ញជាច្បាប់ធំសម្រាប់រដ្ឋ គ្មានរដ្ឋធម្មនុញ្ញណានៅលើសកលលោក មិនត្រូវបាន កែសម្រួលនោះទេ គឺពីពេលមួយ ទៅពេលមួយ សភាពការណ៍វាវិវត្ដន៍ តថភាពវាផ្លាស់ប្ដូរ។ ដូច្នេះ ច្បាប់ដែលគ្រប់គ្រងតថភាពនោះ ត្រូវគ្រប់គ្រងសភាពការណ៍ជាក់ស្ដែងនោះ វាត្រូវតែអភិវឌ្ឍន៏ និង វិវត្ដន៍ទៅតាមសភាពការណ៍។ បើច្បាប់មិនវិវត្ដន៍ នោះគេនឹងហៅថា ច្បាប់ហួសសម័យ។ ការផ្លាស់ប្ដូរដែល គេហៅថាវិសោធនកម្ម ការកែសម្រួល ការបំពេញបន្ថែម វាជាការធម្មតា ចៀសអត់រួច រហូតដល់ប្រទេសខ្លះ គេមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់គេថា រដ្ឋធម្មនុញ្ញ ត្រូវពិនិត្យកែសម្រួលក្នុងរវាង ១០ ឆ្នាំ ម្ដង ព្រោះគេមិន ចង់ឱ្យរដ្ឋធម្មនុញ្ញរបស់គេហួសសម័យទេ។ ដូច្នេះការកែសម្រួល ឬបំពេញបន្ថែមជាការធម្មតា។ នេះជា ចំណុចមួយដែលខ្ញុំយល់ថា វាអត់មានចំណុចអ្វីប្លែកទេ វាជាព្រឹត្ដិការណ៍ធម្មតា នៅក្នុងជីវភាពច្បាប់ អន្ដរជាតិ ឬផ្ទៃក្នុងរបស់ប្រទេសនីមួយៗ។

ទី២- ការវិវត្ដន៍បច្ចេកវិទ្យា ក៏ជាមូលហេតុមួយដែលទាមទារឱ្យយើង ធ្វើកិច្ចព្រមព្រៀងបំពេញ បន្ថែមដែរ។ សួថា តើដីវាមានដូរអ្វីទេ? ស្រែនៅតែជាស្រែ តើហេតុអ្វីបានជាយើងថាវាវិវត្ដន៍? ព្រោះថាដី ឬព្រៃ វានៅស្ងៀមមែន ប៉ុន្ដែជួនកាល ទន្លេវាវិវត្ដន៍៍ដែរ ហើយបច្ចេកទេសដែលគេ ទៅវាស់នោះវាវិវត្ដន៍។ ដូច្នេះ សម័យដែលយើងធ្វើនោះ វាទើបតែចាប់ផ្ដើមមាន GPS (Global Positioning System) ។ GPS  សំខាន់ណាស់ កាលណាយើងមានចំណុចមួយនៅលើដី យើងចង់ទៅរកលើផែនទី យើងគ្រាន់តែចុចលើ ម៉ាស៊ីនហ្នឹងមួយភ្លែត យើងឃើញភ្លាម។ កាលណាមានចំណុចមួយនៅលើផែនទី ចុចរកចំណុចនៅលើដី គឺយើងឃើញភ្លាម។ ឧទាហរណ៍ដូចជារឿងនៅភូមិដូង ពេលយើងទៅ ដល់ភូមិហ្នឹង យើងទៅដល់ ផ្ទះហ្នឹង ហើយយើងចង់ដឹងថាវានៅត្រង់ចំណុចណាក្នុងផែនទី យើងគ្រាន់តែចុច GPS យើងនឹងឃើញភ្លាម ដូច្នេះវា អត់មានអ្វីលាក់ទេ ហើយគេថតមកពីខាងលើច្រើនជ្រុងណាស់។ បច្ចុប្បន្ន GPS ដែលគេប្រើ គឺគេប្រើប្រាស់ ផ្កាយរណបដល់ទៅ ១១ បានន័យថា ចំណុចដែលយើងឈរនោះ គេបានបញ្ចាំងពីផ្កាយរណប ដល់ទៅ ១១។ ដូច្នេះ គេរកចំណុច ១ ហ្នឹងនៅលើ ផែនទី គេឃើញភ្លាមអត់ពិបាកទេ ។ បង្គោលណាបង្ខិត យើងឃើញថា បង្ខិតបង្គោលណាមិនបង្ខិត យើងឃើញថាមិនបង្ខិត។ កាលពីឆ្នាំ ១៩៨៥ ១៩៨៦ ១៩៨៧ ១៩៨៨ នោះ GPS មិនទាន់រីកចំរើនទេ។ ដោយសារ តែបច្ចេកទេសលូតលាស់ គេអាចកែសម្រួលចំណុចខ្លះ ខ្សែខ្លះនៅលើ ផែនទីដែលយើង បានគូសក្នុងមួយរយៈពេលមុន។ ដូច្នេះ ការវិវត្ដន៍នៃបច្ចេកវិទ្យា គឺវាតម្រូវឱ្យមាន ការវិវត្ដន៍ នៅក្នុងច្បាប់ដែរ ដូចជាពីមុនពេលយើងចង់មើលផែនទី យើងត្រូវយកក្រដាសមួយមក លាដាក់ លើតាប្លូ ហើយយើងមើល ប៉ុន្ដែឥឡូវនេះ គេប្រើតាមប្រព័ន្ធផែនទី គឺយើងដាក់ផែនទី ទាំងអស់នៅក្នុង កុំព្យូទ័រ ទុកក្នុងប្រូក្រាមមួយ ពេលនោះយើងចង់មើលផែនទីណាក៏បាន។ យើងបញ្ចូល ១០០ ឬ ២០០ ផែនទី ចង់មើលផែនទីទីប៉ុន្មាន យើងគ្រាន់តែចុចលើឈ្មោះ ផែនទី នោះយើងនឹងឃើញ ចង់បង្រួម ឬពង្រីក យើងឃើញភ្លាមវាងាយស្រួលជាងការ យកក្រដាសមក លាមើលឆ្ងាយណាស់។ នេះហើយគេហៅថា GPS (Global Positioning System) ភូមិសាស្ដ្រនៅក្នុង IT ។ កាលពីយើងធ្វើឆ្នាំ ១៩៨៥ វាមិនទាន់ទំនើប ដូចនេះទេ បច្ចុប្បន្នវាមានហើយ ដូច្នេះវាជាមូលហេតុដែល យើងត្រូវធ្វើការកែសម្រួល ត្រូវបំពេញបន្ថែម ទៅលើអ្វីដែលយើងបានធ្វើនៅឆ្នាំ ១៩៨៥ ព្រោះនៅពេលដែលយើងទៅវាស់វាធូរជាងកាលពីឆ្នាំ ១៩៨៦ ១៩៨៨ ដែរ។ បើវាស់អាចលឿនជាង អាចស្រួលជាង អាចមានប្រសិទ្ធភាពជាង ការចម្លងផែនទី ធ្វើ (Transposition) បានន័យថា ការចម្លង ការផ្ទេរ ពីផែនទីមួយ ទៅផែនទីមួយ ពីផែនទី Bonne ១/១០០.០០០ ទៅលើផែនទី UTM ១/៥០.០០០ ក៏ងាយស្រួល ជាងដែរ ដោយ គេប្រើ UTM តាមរយៈកុំព្យូទ័រទាំងអស់។ គេធ្វើការផ្ទេរពីមួយ ទៅមួយ គេគិតដល់មីក្រុង មិនមែនគិតម៉ែត្រ សង់ទីម៉ែត្រទេ គឺគេគិតយកភាព ត្រឹមត្រូវ ដល់ទៅមីក្រុង។ នេះជាមូលហេតុដែលខ្ញុំចង់បញ្ផាក់ថា ហេតុអ្វីបានជាយើងត្រូវធ្វើ សន្ធិសញ្ញា បន្ថែម។

ទី៣- បានជាយើងធ្វើការបំពេញបន្ថែម ព្រោះយើងបញ្ចូលនូវគោលការណ៍ថ្មី ដែលយើងប្រើប្រាស់ ចេញពីច្បាប់អន្ដរជាតិ ហើយដែលភាគីទាំងពីរ កាលនោះអត់ឯកភាពគ្នា ប៉ុន្ដែបច្ចុប្បន្នឯកភាព ឧទាហរណ៍ ដូចជាគោលការណ៍ ខ្សែព្រំដែនដើរតាមទឹក ឬទន្លេ ស្ទឹង អូរជាដើម ដែលតាមគោលការណ៍ ច្បាប់អន្ដរជាតិ គេថាត្រូវចែកតាមតាល់វិច ឬ មេដ្យាន។ ខ្សែតាល់វិច មានន័យថា ខ្សែជ្រលងទឹកជ្រៅ។ ក្នុងករណី ដែលទន្លេនោះអាចធ្វើ នាវាចរបាន គឺជ្រលងទឹកជ្រៅ នៅត្រង់ណា យើងទាញយកតាមខ្សែទឹកជ្រៅហ្នឹង។ ដូច្នេះក្នុងមាត្រា ១ យើងនិយាយអំពីការប្រើគោលការណ៍ខ្សែព្រំដែន ដើរតាមទឹក ឬទន្លេ ព្រំដែន ឬតាមខ្សែ កណ្ដាល។ ខ្ញុំសូមរំលឹកថា កាលពីឆ្នាំ ១៩៨៥ យើងមិនបានឯកភាពគ្នា លើចំណុច ហ្នឹងទេ តែដល់ឥឡូវ យើង បានឯកភាពត្រង់ចំណុចហ្នឹង គឺត្រូវបញ្ចូលបន្ថែម។ បើនិយាយទៅយើងមិនដឹងថា តើខាងណាគេ ចំណេញ ហើយខាងណាគេខាតទេ។ បើយើងនិយាយថា យើងចំណេញមានតែគេខាត ហើយបើគេខាត មានតែគេល្ងង់ ជាងយើង ដូច្នេះមិនអាចនិយាយបានទេ។ តែនេះជាគោលការណ៍ច្បាប់ អន្ដរជាតិ ដែលយើង ទទួលបាន ទាំងសងខាង។ ដោយសារចំណុចនេះហើយ បានជាតាំងពីប៉ុន្មានឆ្នាំមុន ខ្ញុំតែងតែធ្វើអត្ថាធិប្បាយ រឿងព្រំដែន ខ្ញុំជៀសវាងមិនដែលនិយាយ អំពីរឿងចំណេញ ឬខាតទេ គឺគ្រាន់តែប្រើពាក្យថា យើងអាច ទទួលយកបាន។ តាមការពិត ខ្ញុំសូមបញ្ផាក់ថា យើងអត់មានខាតទេ ហើយតាមខ្សែទឹកហ្នឹង វាធ្វើឱ្យ យើងមានការ ងាយស្រួលច្រើន ព្រោះកន្លែងខ្លះជាក់ស្ដែង យើងត្រូវការទឹកប្រើ យើងរៀបបូមទឹក យើងត្រូវ ទៅសុំគេ ប៉ុន្ដែបើយើងយកគោលការណ៍ថ្មី មកគូសខ្សែនៅកន្លែងខ្សែព្រំដែនដើរតាមទឹក ឬទន្លេ ស្ទឹងហ្នឹង នោះយើង នឹងមិនបាច់ទៅសុំអ្វីទៀតទេ។ ទឹកហ្នឹងយើងក៏ប្រើបាន ហើយគេក៏ប្រើបាន ព្រោះព្រំដែននៅ ចំពាក់កណ្ដាល ឬជ្រលងទឹកជ្រៅ។ នេះគឺជាចំណុចថ្មី ដែលយើងដាក់បញ្ចូលទៅក្នុង សន្ធិសញ្ញា ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០០៥ នេះ។ ចំណុចដ៏ល្អមួយទៀត គឺភាគីទាំងសងខាងឯកភាព ពិនិត្យខ្សែដែលយើងចម្លង ឡើងវិញ ទោះបីជាយើងធ្វើតាំងពីឆ្នាំ ១៩៨៦-៨៧-៨៨ ក៏ដោយ ក៏យើងអាច ពិនិត្យឡើងវិញបានដែរ ហើយការដែល យើងប្រើពាក្យថា សវនកម្ម គឺយើងពិនិត្យ ឡើងវិញបានទាំងអស់។ នេះជាចំណុចសំខាន់ ដែលយើងដាក់ ចូលទៅក្នុងសន្ធិសញ្ញា បំពេញបន្ថែមនេះ។ ចំណុចសំខាន់មួយទៀតគឹ យើងយកផែនទីដែល យើងមានពីមុន មកសិក្សា យើងឃើញមានចំណុច ៧ ដែលលេចចេញពីភាពមិន ច្បាស់លាស់ នៃផែនទី ខ្នាត ១/១០០.០០០ ព្រោះថាផែនទីទំាងអស់ មាន ២៦ផ្ទាំង ហើយកាលពីឆ្នាំ ១៩៦៤ យើងយកមកបិទតភ្ផាប់គ្នា វាធ្វើឱ្យមាន ចំណុចមិនច្បាស់លាស់ ៧ ចំណុច។ យើងចរចា សុំពិនិត្យ ៧ ចំណុចឡើងវិញ គេឯកភាពពិនិត្យ ឡើងវិញម្ដង ១ ចំណុច ក្រោយមកគេ បានឯកភាពនឹងយើង ៦ ចំណុច ហើយនៅសល់តែ ១ ចំណុចទៀត នៅខេត្ដមណ្ឌលគីរី ដែលវាមានទំហំខុសគ្នាធំពេក នៅត្រង់ចំណុចប៊ូប្រាង ខុសគ្នាប្រហែល ៥០ គីឡូម៉ែត្រការ៉េ ខុសគ្នាត្រង់ ចន្លោះទន្លេ ដាក់ហ៊ូត និង ទន្លេ ដាក់ដាង។ ខ្សែផែនទីដែល បារាំងគូសពីមុនមក គឺគេគូសខ្សែព្រំដែន ដើរតាមទន្លេដាក់ដាង ដែលធ្វើឱ្យតំបន់ប៊ូប្រាង ទៅជារបស់ វៀតណាម ដោយគេភ្លេចថា នៅឆ្នាំ ១៩១៤ អគ្គទេសាភិបាលបារាំង បានចេញសេចក្ដីសម្រេច មួយថា ខ្សែព្រំដែននៅ តំបន់ហ្នឹងត្រូវដើរតាម ទន្លេ ដាក់ហ៊ូត ដែលធ្វើឱ្យដីនៅប៊ូប្រាងក្លាយជារបស់យើង។ ដូច្នេះ ជជែកគ្នាអត់ត្រូវ ព្រោះវៀតណាម គេសំអាងលើផែនទី ហើយកម្ពុជាយើងសំអាងលើ សេចក្ដីសម្រេច របស់អគ្គទេសាភិបាលបារាំងឆ្នាំ ១៩១៤។ រហូតដល់ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០០៥ យើងលើក សេចក្ដីសម្រេច យកចំណុចប៊ូប្រាង ទុកសម្រាប់ពិភាក្សាលើកក្រោយ ព្រោះឥឡូវយើងក៏មិន ទាន់ព្រម ហើយខាងវៀតណាមក៏មិនទាន់ព្រម ទាំងអស់នេះមកពីហេតុអ្វី? មកពីអ្នកភូមិសាស្ដ្រសម័យនោះ គាត់ខ្ផិល។ ពីមុន ផែនទីគូសមកអញ្ចឹងមែន ប៉ុន្ដែដល់ឆ្នាំ ១៩១៤ អគ្គទេសាភិបាលបានចេញសេចក្ដី សម្រេច ហេតុអ្វីគាត់មិនគូសតាមនោះទៅ? រឿងនោះ អ្នកភូមិសាស្ដ្រគាត់ត្រូវបោះពុម្ពឡើងវិញ ហើយបោះដោយគូសផែនទី តាមសេចក្ដីសម្រេច របស់អគ្គទេសាភិបាលបារាំង។ ប៉ុន្ដែថាអ្នក ភូមិសាស្ដ្របារាំង ចុះគាត់ខ្ផិល ពីព្រោះឆ្នាំ ១៩៥៤-៥៥ គេរំលាយ គាត់ ចុះក្រោយឆ្នាំ ១៩៥៥ ដល់អ្នក ភូមិសាស្ដ្រខ្មែរហើយ ហេតុអ្វីអ្នកភូមិសាស្ដ្រខ្មែរនៅតែខ្ផិល អត់ខ្ចីកែក្រដាសផែនទី។ ដូច្នេះ ចំណុចនេះ យើងនៅតែបន្ដការចរចា។ ទាំងអស់ដែលខ្ញុំរៀបរាប់អម្បាញ់ មិញនេះ គឺថាយើងមានច្រើនចំណុចណាស់ មាន មូលហេតុច្រើនចំណុចដែលយើងត្រូវតែធ្វើកិច្ចព្រមព្រៀង បន្ថែមព្រោះអ្នកខ្លះឆ្ងល់ណាស់ថា មានកិច្ច ព្រមព្រៀងឆ្នាំ ១៩៨៥ ហើយ ហេតុដូចម្ដេចចាំបាច់ធ្វើបន្ថែម ធ្វើអ្វី? នេះជាមូលហេតុច្បាស់លាស់ ដែល យើងត្រូវតែធ្វើបន្ថែម ដោយផ្អែកលើមូលហេតុផ្សេងៗ ដូច ដែលខ្ញុំបានជម្រាបខាងលើ។

អំពីបញ្ហាកោះត្រល់ ដែលគេចោទថា បច្ចុប្បន្នយើងធ្វើអោយបាត់កោះត្រល់ តើកោះត្រល់វា យ៉ាងម៉េច? តើយើងធ្វើអោយបាត់កោះត្រល់មែនឬ?

នេះជាផែនទីកោះត្រល់ ដែលមានការចុះហត្ថលេខាក្នុងសម័យសង្គមរាស្ដ្រនិយមឆ្នាំ ១៩៦៤ ដែល ព្រះករុណា លោកបានលើកឡើងថា លោកបានដាក់ផែនទីទៅតំកល់នៅអង្គការសហប្រជាជាតិ ហើយបាន ដាក់ទៅឱ្យ ស្ថានទូតសហរដ្ឋ អាមេរិក ថៃ វៀតណាមខាងត្បូង វៀតណាមខាងជើង ដែលមានការចុះហត្ថលេខា លោកឧត្ដមសេនីយ៍ ងិន ការេត ជា ប្រធានក្រុមភូមិសាស្ដ្រកម្ពុជា ហើយគាត់មានអនុគាត់ ម្នាក់ទៀត គឺលោកឧត្ដមសេនីយ៍ ម៉ៅ ផាត ដែលសុំឱ្យគេទទួល ស្គាល់ខ្សែបន្ទាត់ប្រេវីយេ។ នេះជាការ សំខាន់ណាស់ សម្រាប់ខ្សែបន្ទាត់ប្រេវីយេហ្នឹង។ ប្រវត្ដិកោះត្រល់ គឺជាចំណុចសំខាន់ នៅក្នុងការ អត្ថាធិប្បាយនេះ ព្រោះគេបានចោទប្រកាន់ថា យើងបានឱ្យកោះត្រល់ទៅវៀតណាម តាមរយៈកិច្ចព្រមព្រៀង ឆ្នាំ ១៩៨២។ តែឥឡូវការពិតវាយ៉ាងដូចម្ដេច? នៅឆ្នាំ១៩៤៩ នៅសភាបារាំងនៅទីក្រុងប៉ារីស គេបោះឆ្នោត ប្រគល់ កូសាំងស៊ីន ទៅអោយវៀតណាម ហើយនៅឆ្នាំ ១៩៣៩ លោកអគ្គទេសាភិបាល ប្រេវីយេ លោកបាន គូសខ្សែប្រេវីយេ។ ដូច្នេះក្នុងសម័យនោះ តើកូសាំងស៊ីនជាអ្វី? គឺជាទឹកដីរបស់បារាំងនៅឯនាយសមុទ្រ បាន ន័យថា ជាដីអាណានិគមនិយមបារាំង។ តាំងពីឆ្នាំ ១៨៧៣ សតវត្សទី ១៩ ហ្លួងនរោត្ដម បានចុះហត្ថលេខា លើអនុសញ្ញាកំណត់ព្រំប្រទល់រវាងកម្ពុជា និងកូសាំងស៊ីន។ រហូតដល់ឆ្នាំ ១៩៤៩ អគ្គនាយក របស់ក្រុម ភូមិសាស្ដ្រឥណ្ឌូចិនបានធ្វើអត្ថាធិប្បាយថា ការបោះបង្គោល នោះចាត់ទុកជា ព្រំដែន ស្របច្បាប់។ រហូត ក្រោយៗ មកទៀត ពុំបានបោះបង្គោលថ្មីអ្វី ទៀតទេ គឺគេកំណត់យកបង្គោល តាំងពីសម័យនោះមក ដូចជា នៅព្រែកជីកវិញតេ។ ក្នុងសៀវភៅផែនទីវិញតេឆ្នាំ១៨៩៣ ពេលនោះ កូសាំងស៊ីនជារបស់បារាំង ហើយ ពីមុន យើងហៅថាហាទៀង ខ្មែរយើងហៅពាម។ ខ្មែរយើងដែលជា ចៅហ្វាយខេត្ដកំពតជា អ្នកគ្រប់គ្រង កោះត្រល់។ ប៉ុន្ដែមិនដឹងដោយ មូលហេតុអ្វី សៀវភៅខ្លះសរសេរថា គាត់អត់ទៅទារពន្ធនៅកោះត្រល់ ពេលនោះលោក ប្រេវីយេ ថាខ្មែរអត់ទៅមើល គេក៏សម្រេចឱ្យទៅចៅហ្វាយខេត្ដហាទៀងវិញ។ ដូច្នេះ គេផ្ទេរពីកំពត ទៅហាទៀង ឆ្នាំ ១៩៣៩ ហើយគាត់គូសខ្សែនេះ ដោយគាត់និយាយច្បាស់ថា ខ្សែនេះជា ខ្សែបែងចែកការគ្រប់គ្រងរដ្ឋបាល និងប៉ូលីសលើកោះ បានន័យថា កោះទាំងឡាយណា ដែលនៅខាងត្បូង ខ្សែនេះ រាប់ទាំងកោះត្រល់ផង ជារបស់វៀតណាម ហើយកោះ ទាំងឡាយណានៅខាងជើងខ្សែ ជារបស់ កម្ពុជា ដែលនៅក្នុងនោះ បើយើងរាប់ទាំងតូចទាំងធំ មាន ៥១ កោះ ។ ដូច្នេះ កោះពូលូវ៉ៃនៅខាងជើង ហើយកោះ ពូលូប៉ាន់យ៉ាង ឬថូជូនៅខាងត្បូង អ្វីដែលច្បាស់នោះ គឺកោះទាំងនោះស្ថិតនៅក្នុងផែនទីឆ្នាំ ១៩៦៤ ដែលស៊ីញ៉េដោយ ងិន ការេត យើងសុំឱ្យគេទទួលស្គាល់ ខ្សែប្រេវីយេហ្នឹង ហើយយើងដាក់ទៅ អង្គការសហប្រជាជាតិ ប្រគល់ឱ្យស្ថានទូតអាមេរិក ថៃ និងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ឱ្យរដ្ឋាភិបាល វៀតណាមខាងត្បូង គឺផែនទីឆ្នាំ ១៩៦៤ ។ ដូច្នេះ ផែនទីឆ្នាំ ១៩៣៩ នោះ គ្រាន់តែគូស បញ្ជាក់ពីការគ្រប់គ្រងផ្នែករដ្ឋបាល និងផ្នែកប៉ូលីសលើកោះក្នុងឈូងសមុទ្រ សៀម ប្រគល់ទៅឱ្យ ហាទៀង គឺប្រគល់ទៅឱ្យកូសាំងស៊ីន។ ឆ្នាំ ១៩៤៩ សភាសហព័ន្ធរបស់ បារាំង ដែល គ្រប់គ្រងដែនដីឯនាយសមុទ្រ នោះ គឺគេប្រជុំសម្រេចថា តើប្រគល់កូសាំងស៊ីន ឱ្យវៀតណាម ឬត្រូវឱ្យកម្ពុជា ។ នៅពេលនោះតំណាងកម្ពុជា គឺព្រះអង្គម្ចាស់ យុគន្ធរ ពីងពាង ជាអ្នកដែលធ្លាប់មានការតស៊ូ ប្រឆាំងបារាំងដែរ គាត់មិនហ៊ានបោះឆ្នោត ថា កូសាំងស៊ីន ជាដីរបស់ខ្មែរទេ គាត់បែរជាបោះអនុប្បវាទ ដូច្នោះហើយធ្វើឱ្យសភាសហព័ន្ធគេអនុម័ត ច្បាប់ នោះបាន ហើយបន្ទាប់មក រដ្ឋសភាបារាំង បានអនុម័តច្បាប់បញ្ចូលកូសាំងស៊ីនទៅ ឱ្យវៀតណាមពីព្រោះ ពេលនោះគេចង់ជួយព្រះចៅ បៅដាយ ឱ្យឈ្នះលោក ហូជីមិញ។ នេះជាចំណុចសំខាន់ណាស់ ដែល ទាក់ទងនឹងកោះត្រល់។

ចំពោះកោះត្រល់ផ្ទាល់ យោងតាមនិក្ខេបបទរបស់សម្ដេចក្រុមព្រះថា តាំងពីសតវត្សទី ១៧ ស្ដេច វៀតណាម អធិរាជ ម៉ិញម៉ាំង បានស៊ីញ៉េប្រគល់កោះត្រល់ មកឱ្យថៅកែកាស៊ីណូ ជនជាតិចិនម្នាក់ ដែលមករកស៊ី នៅទីនោះ។ ឆ្នាំ ១៩៣៩ ក៏មានការផ្ទេរ ការគ្រប់គ្រងតាមរយៈខ្សែប្រេវីយេទៅឱ្យខាង កូសាំងស៊ីន ហើយចាប់តាំងពីឆ្នាំ ១៩៦៤ មានចលនា ស្នើឱ្យទទួលស្គាល់ខ្សែប្រេវីយេ ជាខ្សែព្រំដែន។ ដូច្នេះ បើយើងគិតពីរបបកាន់កាប់ របស់កម្ពុជានៅក្នុងឆ្នាំ ១៩៦៤ ខ្សែប្រេវីយេ និងភស្ដុតាងដែលមាន ចុះហត្ថលេខា របស់ ងិន ការេត ដោយភ្ផាប់ជាមួយនឹងលិខិតផ្សេងៗ ដែលស្នើសុំឱ្យ គេទទួលស្គាល់ ផែនទីដីគោក និងផែនទីទឹក ហើយផែនទីដីគោក គឺផែនទីឆ្នាំ ១៩៦៤ ដែលយើងប្រើប្រាស់ រហូតមកដល់ សព្វថ្ងៃនេះ វាមាន ២៦ផ្ទាំង តំរៀបតភ្ជាប់ចូលគ្នា ដូចដែលខ្ញុំបានជម្រាបជូន តាំងពីខាងដើម នោះយើង ឃើញច្បាស់ទាំងដីគោក និងដីទឹក ។ របបសង្គមរាស្ដ្រនិយមឆ្នាំ ១៩៦៤ មានព្រឹត្ដិប័ត្រឈ្មោះ “Le Sangkum” បានផ្សាយការសន្ទនា របស់ ព្រះករុណា និង លោក ផាំ វ៉ាន់ដុង នាយករដ្ឋមន្ដ្រីវៀតណាម ការសន្ទនារវាង ព្រះករុណា និង លោក ត្រាន ប៊ួយគាម (Tran Bun Kiem) ដែលជាប្រធានរណសិរ្ស រំដោះជាតិខាងត្បូង នៅឆ្នាំ ១៩៦៦ ។ នៅក្នុងការចរចាទាំងពីរនោះ ព្រះករុណា សុទ្ធតែបានបញ្ផាក់ថា ខ្សែ ព្រំដែនយើង ដែលបារាំងបានគូស វាមិនសុក្រឹតទេ ប៉ុន្ដែក្នុងផលប្រយោជន៍សន្ដិភាព យើងត្រូវតែរៀនសូត្រ ទទួលយកនូវអ្វី ដែលបារាំងបានបន្សល់ទុកមកនេះ ហើយលោកមានបញ្ផាក់ទៀតថា បើទទួលយក ហេតុអ្វីក៏មិន ទទួលយកផែនទីឆ្នាំ ១៩៦៤ ដែលគេទទួលស្គាល់ទាំង ផ្ទៃដី និងផ្ទៃទឹក។ ព្រះករុណ បាន បញ្ផាក់ទៀតថា ខ្ញុំនឹងមិនទាមទារ កោះត្រល់ និង កោះឯទៀតដែលកាន់កាប់ដោយវៀតណាម ខាងត្បូង វិញទេ នៅក្នុងជំនួបជាមួយ លោក ផាំ វ៉ាន់ដុង និងជាមួយ លោក ត្រាន ប៊ួយគាម (Tran Bun Kiem)  ក៏មានពាក្យហ្នឹងដែរ។ ដូច្នេះ បានន័យថា សម័យសង្គមរាស្ដ្រនិយម ក៏ខ្សែប្រេវីយេ ហើយក្រោយ មកសម័យ ខ្មែរក្រហម ក្នុងអត្ថបទសមមិត្ដហុង សម័យកម្ពុជាប្រជាធិបតេយ្យ ក៏គេស្នើយកតាម ខ្សែប្រេវីយេ រហូតមកដល់សម័យរដ្ឋកម្ពុជា ឆ្នាំ១៩៨២ ក៏ដូចគ្នាដែរ គឺយើងយកខ្សែប្រេវីយេ នេះតាមរយៈកិច្ច ព្រមព្រៀង ឆ្នាំ ១៩៨២។ ឥឡូវសម័យបច្ចុប្បន្ន នៃរដ្ឋាភិបាល ចម្រុះរាជាណាចក្រទី ២ ក៏យើងស្នើយក ខ្សែប្រេវីយេនេះដែរ។

នៅឆ្នាំ ១៩៩៩ ព្រះករុណា បានផ្ញើសារជូនលោក ផាំ វ៉ាន់ដុង ដែលពេលនោះ ជានាយករដ្ឋមន្ដ្រី គឺ ព្រះករុណា បានបូកសរុបនៅក្នុងសារឆ្នាំ ១៩៩៩ នោះច្បាស់ណាស់។ ព្រះករុណា បានសរុបថា កាលពីរដ្ឋាភិបាលខ្ញុំ កាលពីសម័យខ្ញុំនោះ ក៏បានស្នើយកខ្សែប្រេវីយេ រហូតមកដល់សម័យរដ្ឋកម្ពុជា ក៏ស្នើយកខ្សែនេះដែរ។ ឥឡូវនេះ ខ្ញុំសូមស្នើជាថ្មីម្ដងទៀត ឆ្នាំ ១៩៩៩ សុំឯកឧត្ដមធ្វើយ៉ាងដូចម្ដេចឱ្យវៀតណាមទទួលយក ខ្សែប្រេវីយេ។ ដូច្នេះ បើយើងគិតទៅរបបសង្គមរាស្ដ្រនិយម របបកម្ពុជាប្រជាធិបតេយ្យ របបរដ្ឋកម្ពុជា យើងក្រោយឆ្នាំ ១៩៧៩ រហូតមកដល់ ឆ្នាំ ១៩៩១ ដែលមានកិច្ចព្រមព្រៀង ទីក្រុង ប៉ារីស និងនៅក្រោយ ឆ្នាំ ១៩៩៣ ក៏យើងនៅតែស្នើខ្សែប្រេវីយេ បានន័យថារបប រដ្ឋាភិបាល ៤ ជំនាន់ហើយ ដែលស្នើយក ខ្សែប្រេវីយេនេះ។ មានតែសម័យសាធារណរដ្ឋខ្មែរ របស់លោក លន់ នល់ ទេ នៅឆ្នាំ ១៩៧២ ដែលលោក ស៊ាន ប៉េងសែ នៅតែនិយាយជា រៀងរាល់ថ្ងៃ ទាមទារយកខ្សែ៧២ ហើយចោទថា យើងធ្វើអោយបាត់ ទឹកដី ១០.០០០ គីឡូម៉ែត្រការ៉េ។ តើខ្សែរបស់សាធារណរដ្ឋខ្មែរនោះ វាយ៉ាងដូចម្ដេច? នេះនិយាយអំពី រឿងកោះត្រល់នោះ។ ខ្សែរបស់សាធារណរដ្ឋខ្មែរ ជាការឆ្លើយតបទៅនឹងខ្សែឆ្នាំ ១៩៧១ ពួកវៀតណាម ធីវគី បានគូសជាឯកតោភាគី (បង្ហាញផែនទី) កាត់ពីលើ ដែលយើង ថាខ្សែប្រេវីយេនៅត្រង់នេះ តែវៀតណាម ធីវគី គូសយកដីរបស់យើងអស់មួយចំហៀង បានន័យថា មួយចំហៀងនេះ ធីវតី យកអស់ ហើយ។ បើយើងគិតទៅអស់ច្រើនគីឡូម៉ែត្រណាស់ អស់ទាំងកោះពូលូវ៉ៃផងដែរ។ តាមច្បាប់សមុទ្រ អន្ដរជាតិ ឆ្នាំ ១៩៨២ គេនិយាយថា រដ្ឋនីមួយៗមានសិទ្ធិគូសព្រំដែនខ្លួនជាឯកតោភាគី ប៉ុន្ដែសំខាន់ថា តើរដ្ឋដែលមានការ ពាក់ព័ន្ធនោះ គេទទួលស្គាល់ឬទេ ? បើគេមិនទទួលស្គាល់ តើយើងទៅធ្វើការជាមួយ នរណា? ឧទាហរណ៍ ដូច ធីវគី បាន គូសខ្សែដូចនេះ តើយើងទទួលស្គាល់ដែរឬទេ? យើងមិនទទួល ស្គាល់ទេ ព្រោះគាត់បានគូសយក កោះយើងអស់ទៅហើយ ថៃក៏គេមិនទទួលស្គាល់ដែរ ព្រោះវាជាន់ជាមួយ ថៃដែរ។ ដល់ឆ្នាំ ១៩៧២ លោក លន់ នល់ គូសម្ដង ជាឯកតោភាគីដែរ (បង្ហាញតាមផែនទី)។ ការគូសដូចនេះ វាមានការត្រួតលើគ្នាជាមួយ វៀតណាម គឺជាន់គ្នាធំណាស់ ចន្លោះទាំងនេះសុទ្ធតែជា កន្លែងដែលត្រួតគ្នា ដូចនេះ ម្ដុំត្រង់ ត្រួតគ្នានេះ មិនដឹងជារបស់ប្រទេសណាទេ ព្រោះយើងថា ជារបស់យើង ហើយ វៀតណាម ថាជារបស់គេ តែចំពោះ លោក ស៊ាន ប៉េងសែ បានអះអាងពីស្រុកបារាំងមកថា ជារបស់គាត់ ព្រោះគាត់ចោទ យើងថា ធ្វើឱ្យ បាត់បង់ទឹកដីទាំងអស់នេះ។ នៅឆ្នាំ ១៩៧៣ ថៃចាប់ផ្ដើម គូសយកម្ដង គឺគាត់គូសជាឯកតោភាគីដែរ ព្រោះគាត់ឃើញយើង និងវៀតណាមគូសជា ឯកតោភាគី (បង្ហាញរូបក្នុងផែនទី)។ ដូច្នេះ វាជាន់ជាមួយយើង កើតទៅជា តំបន់ត្រួតគ្នារវាងកម្ពុជា-ថៃ ហើយបើ ជាមួយ វៀតណាម ធីវគី (នៅក្នុងផែនទី) គឺជាតំបន់ត្រួតគ្នា កម្ពុជា-វៀតណាម តែអ្វីទាំងអស់នេះ ត្រូវបានចោលទៅហើយ ពីព្រោះរបប ធីវគី ត្រូវបានបញ្ចប់ទៅហើយ។ ចំណែកវៀតណាម បច្ចុប្បន្ន ក៏គេមិននិយាយអំពីខ្សែនេះទៀតដែរ គេគ្រវាត់់ចោលទៅហើយ។ នេះជា ចំណុចមួយ ដែលខ្ញុំសូមបញ្ជាក់ ស្ដីពីបញ្ហា នៃកោះត្រល់។ នៅពេលគូសខ្សែទៅ វាមានការជាន់គ្នា ហើយដែល គេចោទយើងថា ធ្វើឱ្យបាត់ ដីមួយចំហៀងនេះ (បង្ហាញក្នុងផែនទី)។ យើងគិតមើលថា យើងគូសខ្លួនឯង ហើយយើងស្រែក ថាបាត់ អញ្ចឹងតើយើងទទួលយកបានទេ? បើយើងមិនដែលចរចាជាមួយគេផង។ ប្រសិនបើយើងប្រៀបធៀប ជំនាន់ទាំង ៥ ដោយគិតតាំងពីសម័យសង្គមរាស្ដ្រនិយម រហូតមកដល់ ពេលនេះ គឺវាមាន ៥ ជំនាន់មក ហើយ។ បួនជំនាន់គេនិយាយពីខ្សែប្រេវីយេ មានតែ ជំនាន់ លន់ នល់ ទេ ដែលនិយាយពីខ្សែដែលគាត់ គូសជាឯកតោភាគី ដូច្នេះការចោទថា កិច្ចព្រមព្រៀងឆ្នាំ ១៩៨២ ធ្វើឱ្យបាត់កោះត្រល់នោះ វាមិនមានការពិត ទាល់តែសោះ។ បួនជំនាន់ គេនិយាយតែពីខ្សែប្រេវីយេដូចគ្នា ដូចនេះ វាជាចំណុចខ្លាំងច្បាស់លាស់ណាស់។

នេះជាចំណុចមួយទៀត ដែលមានការពាក់ព័ន្ធជាមួយកោះត្រល់នោះដែរ គឺយើងឃើញថាតាំងពី សតវត្សទី១៧ ស្ដេចវៀតណាម ដែលគាត់មិនមានសិទ្ធិនៅលើកោះត្រល់ នោះ គាត់ទៅចុះហត្ថលេខាឱ្យ ម៉ាក់ គូ ដែលជា មេកាស៊ីណូ ជនជាតិចិន គ្រប់គ្រងកោះត្រល់ ជំនាន់នោះ។ ឆ្នាំ ១៩៣៩ លោក ប្រេវីយេ អគ្គទេសាភិបាល បារាំង ដែលគ្រប់គ្រងឥណ្ឌូចិននោះ បានចេញសេចក្ដីសម្រេចផ្ទេរកោះត្រល់ទៅឱ្យ កូសាំងស៊ីន។ ចាប់តាំងពី ឆ្នាំ ១៩៦៤ មក ដូចដែលខ្ញុំបានលើកខាងលើនោះ គឺ ៤ របប ដែលបាន លើកឡើងពី ខ្សែប្រេវីយេ ហើយ ព្រះករុណា ក៏ធ្លាប់បានពន្យល់ ច្រើនណាស់ក្នុងការសន្ទនា ជាមួយ ផាំ វ៉ាន់ដុង ជាមួយ នឹងលោក ត្រាន ប៊ួយគាម (Tran Bun Kiem) ថាខ្សែដែលបារាំងគូសមកនោះ មិនសុក្រឹតទេ ប៉ុន្ដែយើងត្រូវតែទទួលយក តាមស្ថានភាពដែលមាននោះ ស្ថានភាពដែលបារាំង បានបន្សល់ទុកមកនោះ ដូចនេះ ខ្ញុំមិនតវ៉ាពីរឿង កោះត្រល់ទេ ហើយខ្ញុំស្នើទទួលយកខ្សែប្រេវីយេ។ នេះអាចបញ្ជាក់ថា ជាចំណុចច្បាស់លាស់នៅក្នុងបញ្ហា កោះត្រល់ ឯកូសាំងស៊ីនក៏ដូចគ្នាដែរ បើយើងពិនិត្យ ការបោះឆ្នោតនៅឆ្នាំ ១៩៤៩ ក៏យើងអាចយល់បាន ពីការវិវត្ដន៍របស់ កូសាំងស៊ីនដែរ។ គណៈប្រតិភូ ដែលតំណាងនៅក្នុងសភាសហព័ន្ធបារាំង នៅខែ មីនា ឆ្នាំ ១៩៤៩ មិនទាំងហ៊ានបោះឆ្នោតថា នោះជាដី ខ្មែរផង ហើយបែរជាបោះអនុប្បវាទ ទៅវិញ។ បន្ទាប់ពីនោះមក គេចេញច្បាប់បញ្ចូល Rattachement គឺដាក់ដីកូសាំងស៊ីន ទៅក្នុងរដ្ឋសហព័ន្ធ Etats Associées ទៅក្នុងប្រទេសវៀតណាម មានសិទ្ធិបម្រុង​ Réserve​ មួយ​ដែលគេលើកឡើងថា នៅពេល ដែល ប្រទេសវៀតណាមដូរលក្ខន្ដិកៈពី រដ្ឋសហព័ន្ធ Etats Associées នោះ កូសាំងស៊ីនត្រូវដូរ លក្ខន្ដិកៈដែរ ព្រោះវាចូលទៅក្នុង រដ្ឋសហព័ន្ធ Etats Associées នោះ ។ នៅពេលដែលវៀតណាម ដូរលក្ខន្ដិកៈនោះ គឺអាចពិនិត្យឡើងវិញ ពីបញ្ហាកូសាំងស៊ីន។ ដូច្នេះ យើងមើលថា តើគេដូរលក្ខន្ដិកៈនៅពេលណាខ្លះ? គឺដូរនៅឆ្នាំ ១៩៥៤ ម្ដង នៅសន្និសីទ ក្រុងហ្សឺណែវ (Genève) ដែលនិយាយអំពី ការបែងចែក វៀតណាម ជាពីរ ហើយដូរម្ដងទៀតនៅឆ្នាំ ១៩៧៥ និយាយអំពី ការបញ្ចូល វៀតណាមទាំងពីរ ឱ្យទៅជា វៀតណាមតែមួយ គឺជាការដែលគេធ្វើការបង្រួបបង្រួមជាតិ នៅឆ្នាំ ១៩៧៥។ យើងមិនបានតវ៉ាទេនៅក្នុងឆ្នាំ ១៩៧៥ នោះ អត់បានលើកឡើង អំពីសិទ្ធិបម្រុងនោះទេ ហើយដូចដែលបានបញ្ជាក់នៅក្នុង ឯកសារខាងដើម ដែលជារបាយការណ៍អត្ថាធិប្បាយ របស់អគ្គនាយក ក្រុមភូមិសាស្ដ្រឥណ្ឌូចិន។ គេបានបញ្ជាក់ថាការបោះ ព្រំដែន ឆ្នាំ ១៨៧៣ នោះវាបានក្លាយទៅជាព្រំដែន ទៅហើយរវាង កូសាំងស៊ីន និងកម្ពុជា មិនមែនមកពីបាត់សិទ្ធិបម្រុង(Réserve) នៅឆ្នាំ ១៩៨២ ទេ។ ទាំងនេះជា សភាពការណ៍ដែល វិវត្ដន៍មកជាបន្ដបន្ទាប់។ នៅឆ្នាំ ១៩៧៥ នៅក្នុងការ បង្រួបបង្រួមជាតិនោះ ក៏មិនមានឃើញអ្នកណា លើកពីសិទ្ធិបម្រុងទុក (Réserve) នោះ ដែរ ដូច្នេះមិនមែននៅឆ្នាំ ១៩៨២ គឺជាលើក ដំបូងនៃការមិនបាន ធ្វើការបម្រុងទុកនោះទេ នេះជាចំណុចដែលខ្ញុំសូមធ្វើការ បកស្រាយ។

ឥឡូវយើងសួរថា ហេតុអ្វីបានជាយើងប្ដឹងអ្នកកាសែតប៉ុន្មាននាក់នោះ? ព្រោះថាប៉ុន្មានថ្ងៃនេះ គេធ្វើ យុទ្ធនាការ អំពីរឿងនេះខ្លាំងណាស់។ គេលើកឡើងថា រាជរដ្ឋាភិបាល ធ្វើឱ្យសិទ្ធិសេរីភាពខាង សារព័ត៌មាន នេះ ដើរថយក្រោយ ព្រោះយើងបានប្ដឹងលោក ស៊ាន ប៉េងសែ ប្ដឹងលោក ម៉ម សូណង់ដូ លោក រ៉ុង ឈុន លោក ជា មុន្នី លោក អៀ ចាន់ណា លោក ម៉ែន ណាត និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ពីរឿងបញ្ហាព្រំដែននេះ ដោយគេថា នេះជាបញ្ហាសិទ្ធី សេរីភាព ក្នុងការបញ្ចេញមតិ។ ដូចដែលខ្ញុំបានលើកយកមក អត្ថាធិប្បាយ ពីខាងដើមហើយថា ប្រទេសនីមួយៗ វាមាន ចំណុចរសើប របស់វាផ្សេងៗគ្នា។ ដូច្នេះ បើយើងហ៊ានទៅ ភូតកុហក ពីរឿងភេរវកម្មនៅអាមេរិក នៅ អង់គ្លេសនិយាយ អំពីភាពអវិជ្ជមាន អំពីគម្ពីរកូរ៉ាន់ នៅមជ្ឈិមបូព៌ា អំពីរឿងហ្វាស់ស៊ីសនៅប្រទេសបារាំង ឬនៅអឺរ៉ុបនោះ គឺគេមានច្បាប់ មានទម្លាប់របស់គេខ្លាំង ពិសេស ដែល គេចាត់ទុកថា វាជាបញ្ហារសើប របស់ប្រទេសគេ និងជាបញ្ហាអាយុជីវិត របស់គេ។ នៅកម្ពុជាយើង ដូចដែលខ្ញុំបានលើកឡើង បញ្ហាទឹកដី នេះវាផ្សារភ្ជាប់ទៅនឹងបញ្ហាក្បត់ជាតិ គឺគេចោទយើងថា ក្បត់ជាតិ លក់ទឹកដីឱ្យគេ។ នេះជាបញ្ហារសើប ដែលដិតជាប់ក្នុងផ្នត់គំនិត របស់ប្រជាពលរដ្ឋ តាំងពីប្រវត្ដិសាស្ដ្រមក។ ដូច្នេះការយកបញ្ហានេះមក លេងសើច មកធ្វើជាឧបករណ៍ នយោបាយ មិនមែនជាការបរិហារកេរ្ដិ៍ធម្មតាទេ មិនមែនជាសិទ្ធិសេរីភាព ខាងការបញ្ចេញ មតិជាធម្មតាទូទៅនោះទេ។ ពីមុនមកគាត់ធ្លាប់និយាយបំផ្លើស កុហក គាត់ធ្លាប់ទិតៀន ធ្លាប់ចោទ ប្រកាន់ជាច្រើនមកហើយ ចុះហេតុម្ដេចបានជាមិនឃើញរាជរដ្ឋាភិបាល ប្ដឹងគាត់? បើប្ដឹងគាត់នោះ គឺអាចប្ដឹង ជារៀងរាល់ថ្ងៃ ឱ្យតែគាត់បរិហារកេរ្ដិ៍ តែយើងមិនប្ដឹងផ្ដល់ ទេលើរឿង ដែលមិនមែនជា រឿងរសើបរបស់ រាជរដ្ឋាភិបាលរបស់ប្រទេស។ ប៉ុន្ដែការលើកឡើងនេះ វាហួសពីសិទ្ធិ សេរីភាពធម្មតា ដូចខ្ញុំលើកឧទាហរណ៍អម្បាញ់មិញអញ្ចឹងលោក LE PEN​ គ្រាន់តែ ការពារអូស្វីត បន្ដិចសោះ គេកាត់ទោស ដកសិទ្ធិអ្នកនយោបាយ។ អ្នកដំណើរបារាំងនិយាយលេងរឿងមានគ្រាប់បែកលើ យន្ដហោះ ជាមួយអ្នកបម្រើ លើយន្ដហោះ ក៏គេចាប់ដាក់គុកដែរ។ អញ្ចឹងវាជាបញ្ហារសើប ជាបញ្ហាបង្កចលាចល វាជាការ ដែលទាញ សភាពការណ៍នេះ ឱ្យឈានទៅមុខ ទៅរកអស្ថិរភាពទៅរកភាពកោលាហល។ ដូច្នេះ យើងចាំបាច់មាន វិធានការ ទប់ស្កាត់ច្បាស់លាស់ វាមិនមែនជាបញ្ហា សិទ្ធិសេរីភាពជាទូទៅ វាមិនមែនជា បញ្ហាសារព័ត៌មាន ជាទូទៅនោះទេ ពីព្រោះ ទៅចោទ នាយករដ្ឋមន្ដ្រីថា ជាជនក្បត់ជាតិ លក់ទឹកដីនោះ មិនមែនជាបញ្ហាធម្មតា ដែលយើងអាច បណ្ដែតបណ្ដោយ និងព្រងើយកន្ដើយបានឡើយ។ ហេតុនេះហើយ ទើបយើងបានយក វិធានការផ្លូវច្បាប់ យើងមិនមានធ្វើអ្វីដែលខុសច្បាប់ទេ នេះជានីតិរដ្ឋ។ យើងប្ដឹងទៅ តុលាការ យើងពិនិត្យ បទល្មើសរបស់គាត់ មេធាវីរបស់រាជរដ្ឋាភិបាលប្ដឹងទៅតុលាការថា ឈ្មោះនេះ លោកនេះ គឺបានប្រព្រឹត្ដ កំហុសបែបនេះ ដូចនេះវាជាការងាររបស់តុលាការ ដែលលោកយល់ថា គាត់ធ្វើខុស ទៅនឹងច្បាប់ នៃមាត្រាណាមួយ តុលាការលោកមានការសម្រេច ដូចជាតុលាការបារាំងកាត់ទោសលោក LE PEN  ទោះគាត់ ជាគណបក្សប្រឆាំង ធំជាងគេនៅស្រុកបារាំងក៏ដោយ។

មានចំណុចមួយទៀត ឥឡូវយើងពិនិត្យថា តើពួកដែលប្រឆាំងយើងនេះ គាត់ប្រើទឡ្ហីករណ៍អ្វីខ្លះ ដើម្បីចោទ ប្រកាន់យើង។ តើមានអ្វីដែលជាការសិក្សាស្វែង យល់ហ្មត់ចត់របស់គាត់? ហើយចោទប្រកាន់ យ៉ាងមាំទាំ ថាយើង លក់ដីនោះ? ថាយើងក្បត់ជាតិនោះ? បើពិនិត្យទៅ គឺគ្មានអ្វីហ្មត់ចត់ ទាល់តែសោះ។ លោក ស៊ាន ប៉េងសែ គាត់និយាយតែពី រឿងខ្សែ ១៩៧២ របស់គាត់ ដែលជាខ្សែឯកតោភាគី នៃរបប លន់ នល់ តែមួយ។ ចំណុចទី ២ ដែលគេលើកឡើង នៅក្នុងទឡ្ហីករណ៍ថា កិច្ចព្រមព្រៀងឆ្នាំ ១៩៨៥ នេះ វាមិនស្របច្បាប់ ។ ហេតុនេះហើយ ទើបខ្ញុំនិយាយថា គេគ្មាន ទឡ្ហីករណ៍អ្វី រឹងមាំថា វាមិន ស្របច្បាប់ ត្រូវនិរាករណ៍នោះទេ និងត្រូវចាត់ទុកកិច្ចព្រមព្រៀងឆ្នាំ ១៩៨៥ នោះខុសឡើយ។ ចំណុចមួយ ទៀត គេចោទប្រកាន់ថា យើងប្រគល់ កោះត្រល់ឱ្យទៅ វៀតណាមតាមរយៈ កិច្ចព្រមព្រៀងឆ្នាំ ១៩៨២។ ត្រង់បញ្ហានេះ ខ្ញុំបានជម្រាបជូន ច្បាស់លាស់ រួចហើយអំពីរឿងកោះត្រល់នោះ។ តាមពិតតាំងពីសតវត្សទី ១៧ ហើយក្រោយ មកនៅឆ្នាំ ១៩៣៩ ដែលយើងមានឯកសារ ច្បាស់លាស់ណាស់ គឺលោក ប្រេវីយេ បានប្រគល់ឱ្យទៅកូសាំងស៊ីន។ ចាប់ពីឆ្នាំ ១៩៦៤ មក យើងបានស្នើទទួលយកខ្សែប្រេវីយេ ទៅហើយ តែវៀតណាមគេមិនព្រម។ នេះជាចំណុចលំបាកមួយទៀតដែរ ដែលវៀតណាមមិនយល់ព្រម ហើយមានក្រឹត្យរបស់ព្រះករុណា សុរាម្រិត មួយទៀត ដែលយើងទើបរកឃើញ ហើយយើង ផ្សាយកាល ពីយប់មិញនេះ។ នៅឆ្នាំ ១៩៥៧ ហ្លួងសុរាម្រិត បានចេញ ព្រះរាជក្រឹត្យមួយទទួលស្គាល់ខ្សែតាល់វិច ខ្សែជ្រលង ទឹកជ្រៅ នៅខាងជើងជិតកោះត្រល់ នោះ ដើម្បីឱ្យធ្វើចរាចរបាន (បង្ហាញផែនទី)។ វៀតណាម មិនចង់បានខ្សែប្រេវីយេ ទេ ពីព្រោះទឹកវារាក់ បើកបរកប៉ាល់ជុំវិញកោះត្រល់មិនកើត។ បើយើងគិតទៅ ខ្សែតាល់វិច នេះ វានៅខាងក្រៅប្រេវីយេទៀត ហើយយើងពិនិត្យទៅឃើញថា យើងខាតខ្លាំងណាស់។ តែនេះមិនបានកំណត់ជាផែនទីព្រំដែនរដ្ឋទេ តែជា ខ្សែទឹកជ្រៅ សម្រាប់បើកបរកប៉ាល់។ ដូចនេះ គឺយើងប្រើ ជ្រលងទឹកជ្រៅ ដើម្បីកំណត់សម្រាប់ ធ្វើចរាចរដោយសេរី។ បញ្ហានេះហើយ ដែលវាជាប់គំនិតនេះតាំងពីឆ្នាំ ១៩៥៧ មក ដែលចង់បាន ជ្រលងទឹកជ្រៅនោះ ដើម្បីមានភាពងាយស្រួលក្នុងការបើកបរ កប៉ាល់។ បញ្ហាទាំង នេះហើយ ដែលអាចនិយាយបានថា ជាការខ្វែងគំនិតគ្នា ដែលយើងមិនទាន់ដើរដល់ការព្រមព្រៀងគ្នាលើ ខ្សែប្រេវីយេ។ តើរាល់ថ្ងៃនេះយើងកំពុងធ្វើអ្វី? យើងកំពុងបន្ដការចរចា គឺយើងនៅតែសុំឱ្យវៀតណាម ទទួលយកខ្សែ ប្រេវីយេនេះ ចំណែកឯវៀតណាមនៅតែមិនព្រម ហើយទាមទារតែខ្សែ សមចម្ងាយនោះ ដូចដែល ខ្ញុំបានជម្រាបជូនពីខាង ដើមស្រាប់។

ឥឡូវនេះ យើងពិនិត្យទឡ្ហីករណ៍របស់អ្នកដែលចោទមកយើង។ ពីម្សិលមិញនេះ យើង ឮសូរចេញ គំនិតមួយទៀត ដោយចោទថា យើងលក់ទឹកដីកន្លែងព្រែកជីក វិញតេឱ្យវៀតណាមទៀតហើយ។ តើវា យ៉ាងដូចម្ដេច អំពីបញ្ហាព្រែកជីកវិញតេនេះ? (បង្ហាញផែនទី)។ នេះជាផែនទី ដែលព្រះករុណា ដាក់តំកល់ នៅអង្គការសហប្រជាជាតិ។ នេះជាខ្សែ ៦៤ តាំងពីសម័យយើងកំណត់ កូសាំងស៊ីនមកម្ល៉េះ ពីព្រោះវា នៅក្នុងខេត្ដកំពត និងខេត្ដតាកែវ ប្រវែង ៤០ គីឡូម៉ែត្រ។ ព្រែកនេះលាត សន្ធឹងពីចូវដុកដល់សមុទ្រ ដែលមានប្រវែងប្រហែល ៤០ គីឡូម៉ែត្រ។ ឥឡូវគេចោទយើងថា ធ្វើឱ្យបាត់ដី ១.៧០០ម៉ែត្រ ជាពិសេសគេ លើកឡើងអំពីច្រកទ្វារព្រំដែននៅខេត្ដតាកែវនេះមុនគេ គឺនៅភ្នំដិន ស្រុកគីរីវង់ ខេត្ដតាកែវ នេះតែម្ដង។ តើការពិតវាយ៉ាងដូចម្ដេច? (បង្ហាញផែនទី)។ ផែនទីនេះ តាំងពីឆ្នាំ ១៨៩៣ គេដាក់ថាL’arrondissement du Chau Doc គឺនៅក្នុងខេត្ដចូវដុក ធ្វើដោយ អគ្គទេសាភិបាលឥណ្ឌូចិន (Gouverneur Général) ។ គេបោះពុម្ពតាំងពី សតវត្ស ទី ១៩ មិនទាន់ចូលដល់សតវត្សទី ២០ ឯណោះ គឺផ្អែកលើអនុសញ្ញាឆ្នាំ ១៨៧៣ ដែល ហ្លួងនរោត្ដម បានឡាយព្រះហស្ដលេខាជាមួយនឹងបារាំង ហើយគេ ចេះតែធ្វើផែនទីបន្ដ តាំងពីឆ្នាំ ១៨៧៣ មក។ នេះជាផែនទីធ្វើនៅឆ្នាំ ១៨៩៣ តើផែនទីនេះវាដូចម្ដេច? (ចង្អុលខ្សែព្រំដែនក្នុងផែនទី និងព្រែកជីកវិញតេ) បានន័យថាវា (ព្រែកជីកវិញតេ) នៅក្នុងដី វៀតណាម តាំងពីសម័យនោះមកម្ល៉េះ ហើយទើបតែមកចោទយើងថា ធ្វើឱ្យបាត់ ដីពីព្រែកជីកវិញតេ ១.៧០០ ម៉ែត្រ នេះ។ អ្នកដែលថានោះ គាត់មិនបានសិក្សា មិនបានយល់អំពី បញ្ហាព្រំដែនទេ គឺគាត់និយាយតាមការ ដែលគាត់នឹកឃើញតែម្ដង។ គេមានផែនការ ប្រើប្រាស់បញ្ហាព្រំដែន ដើម្បីបង្កចលាចល តែប៉ុណ្ណោះ ហើយគាត់ថាតែម្ដង ឱ្យតែឮ តាមតែគេនិយាយ គេថាកន្លែងណា គឺគាត់ថាកន្លែងនោះ។ ឥឡូវគាត់និយាយថា ព្រែកជីកវិញតេនោះ យើងលក់ដីឱ្យគេ ទទឹង ១.៧០០ម បណ្ដោយ ៤០ គ.ម។ បើគិត ទទឹង ១.៧០០ម បណ្ដោយ ៤០គ.ម តើវាប៉ុន្មានហិកតាទៅ គឺអស់ច្រើនសម្បើមណាស់ បើនិយាយដូចគាត់នោះ។ អ្វីដែលគាត់ និយាយនោះ វាផ្ទុយទៅនឹងការពិត នេះយើងមានផែនទី ចុះបើយើងគ្មានអ្វីសំអាង គ្មានអ្វីបញ្ជាក់់ជូន មតិសាធារណៈវិញនោះ ពេលនោះយើងនឹងក្លាយទៅជាអ្វី ដែលដូចគាត់ថានោះហើយ។ នេះគេហៅថា បៀមឈាមព្រួសដាក់គេ។ តើរាជរដ្ឋាភិបាលទៅធ្វើដូចម្ដេច បើគេកំណត់តាំងពីយូរមក ហើយបារាំងកំណត់ មកអញ្ចឹង ហ្លួងនរោត្ដម បានឡាយព្រះហស្ដលេខាតាំងពីឆ្នាំ ១៨៧៣ ឯណោះ ហើយថែមទាំងមាន បោះ បង្គោល ចំនួន ១២៤ បង្គោល តាមបណ្ដោយកូសាំងស៊ីន តាំងពីក្រោយឆ្នាំ ១៨៧៣មក តើឱ្យយើងធ្វើ ដូចម្ដេច បើវាជាប់តាំងពីនោះមក? វាគ្មានអ្វីដែលលំបាកក្នុងការបញ្ជាក់ទេ ដាក់តែផែនទីនេះមួយ គឺវាច្បាស់ តែម្ដង។ តែបើយើងគ្មានផែនទីពីរ គឺឆ្នាំ ១៨៧៣ និងឆ្នាំ ១៨៩៣ នោះទេ យើងក៏មានការលំបាកដែរ ម្នាក់ប្រកាន់ ហើយម្នាក់ប្រកែក ប៉ុន្ដែនេះ វាច្បាស់តែម្ដង ឃើញថាគាត់ខិលខូចអញ្ចឹង។ ជាពិសេស ដូចជា ឈ្មោះ អ៊ុំ សំអាង បើមើលតាម Internet វិញឃើញគេកាន់មីក្រូដើរស្រែកសម្បើមណាស់អំពីរឿង ព្រែកជីក វិញតេនោះ គឺចោទប្រកាន់ទាំងស្រស់ តែម្ដងថារាជរដ្ឋាភិបាល លោក ហ៊ុន សែន លក់ដី ព្រែកជីកវិញតេឱ្យយួន។ បើយើងស្ដាប់លោក ស៊ាន ប៉េងសែ លើកទី ២ យើងឃើញថា លោក ស៊ាន ប៉េងសែ ខ្លួនឯងក៏មិនមានអ្វីច្បាស់លាស់ដែរ។ គេសួរលោក ថាបាត់ដីនោះលោកជ្រាបទេ បាត់ ត្រង់ណា? គាត់ឆ្លើយថា គាត់មិនដឹងដែរ ឮតែអ្នកនយោបាយភ្នំពេញ គេថាបាត់ដីគោក ៤.០០០ ទៅ ៦.០០០ គ.ម២ មិនដឹងបាត់កន្លែងណាទេ។

ចំណែករឿងយើងចុះហត្ថលេខា នៅហាណូយថ្មីៗនេះ គឺសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជាមួយ នឹងលោកនាយករដ្ឋមន្ដ្រីវៀតណាម។ លោក ស៊ាន ប៉េងសែ គាត់សម្ភាសន៍ថា លោក ហោ ណាំហុង ចុះហត្ថលេខាជាមួយ រដ្ឋមន្ដ្រីការបរទេសវៀតណាម។ បានន័យថា គាត់គ្មានព័ត៌មានទេ គាត់ចេះតែថាតែ ម្ដង។ បើគាត់មានព័ត៌មាន នោះគាត់ច្បាស់ជានិយាយត្រូវហើយ គឺនាយករដ្ឋមន្ដ្រី ទាំងពីរជាអ្នកចុះ ហត្ថលេខា តែគាត់ថារដ្ឋមន្ដ្រីការបរទេស គឺគាត់ដឹងតែពី រឿងចោទប្រកាន់ ចោទប្រកាន់ ដើម្បីតែចោទ ប្រកាន់តែប៉ុណ្ណោះ។ ដូច្នេះ បើយើងគ្មានវិធានការច្បាស់លាស់ វាជាការពិបាកដែរ។ អ្វីដែលខ្ញុំចង់លើកឡើង នេះ គឺចង់បញ្ជាក់ ជាថ្មីម្ដងទៀតថា នៅយើងគឺរបស់យើង យើងមានបញ្ហា រសើបអំពីបញ្ហាព្រំដែននេះ ហើយគណបក្សប្រឆាំង ដែលជាអ្នកនយោបាយប្រឆាំងយើង តែងតែយកមក ប្រើជាឧបករណ៍នយោបាយ ក្នុងគោលដៅ ធ្វើឱ្យសភាពការណ៍នោះអស្ថិរភាព ឱ្យកើតកោលាហល ឱ្យលំបាក ហើយបើធ្វើបាន នឹងឈាន ទៅជាបំផ្លាញ រាជរដ្ឋាភិបាលតែម្ដង។ យុទ្ធនាការធំ គឺគេប្រើប្រាស់បញ្ហាព្រំដែន ជាឧបករណ៍នយោបាយ។ ពីពេលមុនៗ មក ក៏យើងធ្លាប់ ឃើញគេប្រើអញ្ចឹងដែរ ឧទាហរណ៍នៅ ស្វាយរៀង ខ្ញុំចាំបានថា ឯកឧត្ដម ហ៊ុន ណេង លោកនៅ ទីនេះដែរ។ ឯកឧត្ដម ប្រាប់ខ្ញុំថា ចាំមើលគេទៅធ្វើបាតុកម្មដោយដឹក មនុស្សពី ភូមិ ដូង ទៅភ្នំពេញ ឥឡូវហើយ ហើយគេមកប្រាប់មនុស្សនៅទីនោះ ថា ដឹក បងប្អូន ទៅភ្នំពេញ ដើម្បីយក អំណោយ ព្រះករុណា។ នៅពេលដែលប្រមូលបានមួយចំនួនមក ដល់ភ្នំពេញ គឺមកធ្វើបាតុកម្ម អំពីបញ្ហា ភូមិដូង។ អញ្ចឹងបានជាថ្ងៃមុនខ្ញុំរៀបចំជូន ឯកឧត្ដម យូ ហុកគ្រី ជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ ដោះស្រាយបាតុភាព និងអភិវឌ្ឍន៍នៅ តាមបណ្ដោយព្រំដែននោះ សុំឱ្យអញ្ជើញទៅមើលភូមិដូងនោះ ទៅមើល តើវាបាត់បង់ ដល់ណាហើយ។ គាត់ទៅ រួចត្រឡប់មកវិញថា ពេលទៅដល់ដូចជាមិនដូចពាក្យគេ និយាយទេ។ គាត់ឃើញភូមិដូង នេះ មានផ្ទះ ៩ កាលមុនថាមានតែ ៧ ទេ ហើយក្នុង ៩ នេះ ចែកចេញ ជា ៣ ក្រញុំ ហើយក្នុង ១ ក្រញុំមាន ៣ ផ្ទះ នៅឆ្ងាយៗពីគ្នា។ គាត់ក៏ដើរទៅចុច GPS ពេលនោះ ឃើញ ២ ក្រញុំ នៅក្នុង ដីយើង។ ពេលយើងចុចទៅឃើញភ្លាម រួចចុចទៅលើ ផែនទី ឃើញថានៅលើដីយើង ២ ក្រញុំ ចំណែក ១ ក្រញុំទៀត នៅក្នុងដីគេ។ សួរថាតើវា បាត់ទៅណា ? បើផ្ទះនោះ វានៅតែកន្លែងដដែល រហូត តាំងពីមុនមក ហើយមិនមានឃើញនរណាយកដី យកអ្វីទៅណា មិនមាននរណា បោះបង្គោលអ្វីផង ពីព្រោះ យើងមិនទាន់បោះបង្គោលទៅដល់នោះនៅឡើយ ប៉ុន្ដែ ឭស្រែករាល់ដងរាល់ឆ្នាំ។ នេះជាចំណុច ឧទាហរណ៍ បញ្ជាក់ថា ការប្រើប្រាស់បញ្ហាព្រំដែន ដែលជាបញ្ហារសើបនោះ សម្រាប់ធ្វើជា ឧបករណ៍នយោបាយ។

ចំណុចមួយទៀត យើងមានការកត់សំគាល់ពីអ្នកនិពន្ធពូកែៗ មួយចំនួន ឃើញថាជាការកត់សំគាល់ល្អ។ គេលើកឡើងថា នៅកម្ពុជាបច្ចុប្បន្ន គួរតែអ្នកនយោបាយ ស្នេហាជាតិ សម្ដែងពីទស្សនៈជាតិនិយមរបស់ខ្លួន តាមរយៈការកសាងប្រទេស ការរួមចំណែកកសាងប្រទេសមុនគេ គឺការកសាងស្ថិរភាព សន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម។ នេះជាចំណុចដែលកម្ពុជាកំពុងតែត្រូវការខ្លាំងណាស់ ព្រោះប្រទេសយើងបានឆ្លងកាត់ រយៈកាលនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ អស់ជាច្រើនទសវត្សកន្លងមកហើយ។ ពាក្យដែលហៅថា   Légitimité នេះធំណាស់ ដែលរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជាទទួលយកបាន ដែលភាសាខ្មែរថា ធម្មានុរូបភាព គឺជាភាពដែលធ្វើឱ្យខ្លួន កាន់តែមានសិទ្ធិស្រប ច្បាប់ក្នុងការដឹកនាំប្រទេស។ ធម្មានុរូបភាព ទី១- គឺយើងបានរំដោះប្រជាជនចេញពី របបប្រល័យពូជសាសន៍ ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩។ ធម្មានុរូបភាព ទី២- គឺការដែលរដ្ឋាភិបាលលោកបានធ្វើឱ្យប្រទេសនេះទទួលបានសន្ដិភាព ស្ថិរភាព ឯកភាព ជាតិ ដូចបច្ចុប្បន្ន នេះ ហើយអ្នកខ្លះបែរជាភ្លេច នៅពេលដែលទទួលបាន សន្ដិភាព ស្ថិរភាព សណ្ដាប់ធ្នាប់ សង្គមល្អ ដូចរាល់ថ្ងៃនេះទៅវិញ។ បើពីបួនប្រាំឆ្នាំមុន ឬមុនឆ្នាំ ១៩៩៨ នោះ មិនមាននរណាហ៊ានទៅ ក្រុងព្រះសីហនុ សៀមរាប ទាំងយប់ទេ ព្រោះបញ្ហាសន្ដិសុខ នៅក្នុងប្រទេសនៅតែមានអ្នក ប្រឆាំងប្រដាប់ អាវុធ ឬប្រឆាំង តាមបែបហិង្សា អ្វីមួយផ្សេងទៀត។ ដូច្នេះ ប្រទេសមិនងាយមានឯកភាព ក្រោមដំបូល តែមួយ ក្រោម រដ្ឋធម្មនុញ្ញតែមួយ ក្រោមការដឹកនាំ របស់រដ្ឋាភិបាលតែមួយ ដែលអាចគ្រប់គ្រង ១០០% នៃដែនដី របស់ខ្លួននោះទេ នេះហើយជាធម្មានុរូបភាពទី ២ ធំណាស់ ដែលគណបក្សរាជរដ្ឋាភិបាល យើងអាច ធ្វើបាន។ នេះជាការពង្រឹងនូវសិទ្ធិស្របច្បាប់ក្នុងការ ដឹកនាំប្រទេស ព្រោះយើង សម្រេចបាន សមិទ្ធផលធំ ដែលមិនមាននរណាធ្វើបានពីមុនមកនោះទេ ។ ធម្មានុរូបភាពទី ៣ គឺបញ្ហាព្រំដែន ជារឿងដែលគេមិនអាច ធ្វើទៅបាន។ តាំងពីស្រុកទេសចេញពីរបបអាណានិគមនិយម រហូតមកទល់ពេលនេះ តើនរណាដែលបាន ធ្វើបញ្ហាព្រំដែននេះ? ព្រះករុណាធ្លាប់បានមានព្រះរាជបន្ទូលជាមួយខ្ញុំ កាលពីនៅទីក្រុង ប៉េកាំង លោកថា កាលពីសម័យរបស់ខ្ញុំ ជាមួយថៃ គេមិនទាំងនិយាយជាមួយខ្ញុំផង ចំណែកឯវៀតណាមខាងត្បូងវិញ និយាយ យ៉ាងដូចម្ដេចក៏មិនត្រូវគ្នាដែរ។ ហេតុនេះហើយ ទើបលោកងាកទៅរក វៀតណាម ខាងចលនារំដោះ និង វៀតណាមខាងជើង ចុះហេតុអ្វីរដ្ឋាភិបាល របស់ឯកឧត្ដម ទៅចរចាជាមួយខាងថៃបាន? ថៃមិនដែលទទួល ស្គាល់កិច្ចព្រមព្រៀង សន្ធិសញ្ញាឆ្នាំ ១៩០៤-១៩០៧ ទេ ព្រោះនេះ ជាកិច្ចព្រមព្រៀងដែលធ្វើឱ្យថៃ មានការ ឈឺចាប់ណាស់ ដោយបានដកដី ពីរ បីខេត្ដ “បាត់ដំបង សៀមរាប និងកំពង់ធំ” ពីថៃមក ឱ្យខ្មែរយើងវិញ ដែលដីនេះត្រូវបានថៃគ្រប់គ្រងជាង ១០០ ឆ្នាំ មកហើយ តាំងពីសម័យ ចៅហ្វាបែនគ្រប់គ្រង។ មាន សៀវភៅមួយដែលយើងអាននោះ គឺ “បាត់ដំបង សម័យលោកម្ចាស់” ។ តាមរយៈកិច្ចព្រមព្រៀង សន្ធិសញ្ញាឆ្នាំ ១៩០៤-១៩០៧ បារាំងបង្គាប់ថៃ ឱ្យសងខេត្ដទាំងនោះមកខ្មែរយើងវិញ ហេតុនេះហើយថៃ មានការ ស្អប់កិច្ចព្រមព្រៀងនេះណាស់ មិនដែលទទួលស្គាល់ទេ។ ទើបតែនៅឆ្នាំ ២០០០ ដែលថៃព្រមចុះ ហត្ថលេខា ជាមួយយើងទទួលស្គាល់ កិច្ចព្រមព្រៀង សន្ធិសញ្ញាឆ្នាំ ១៩០៤-១៩០៧ ហើយ និងការកំណត់ ព្រំដែនកម្ពុជា-ថៃ តាមផែនទីដែលជាឧបសម្ព័ន្ធ នៃកិច្ចព្រមព្រៀងទាំងពីរនេះ គឺព្រំដែនបច្ចុប្បន្ននេះ ដែល យើងមិនទាន់បានបោះបង្គោលនោះ ក្នុងបណ្ដោយ ប្រវែងជាង ៨០០ គីឡូម៉ែត្រ មានតែ ៧៣ បង្គោល បាន ន័យថា វាមិនទាន់គ្រប់គ្រាន់ទាល់តែសោះ ដើម្បីសំគាល់ព្រំដែន។ ចំណែកឯជាមួយឡាវវិញ យើងធ្វើបាន ជិត ចប់ហើយ បានជាង ៨០% ហើយការបោះបង្គោលនោះ យើងក៏មិនមានថវិកា ច្រើនសម្រាប់ បោះបង្គោល ធំៗ ដែរ បង្គោលនោះតូចល្មម តែយើងនឹងត្រូវបោះឱ្យកាន់តែធំ និងកាន់តែញឹកជាងនេះទៀត។ ប៉ុន្ដែជាមួយ ថៃ យើងទទួលបានលទ្ធផលជាជំហានៗ តែការងារដែលត្រូវធ្វើនោះ នៅមានច្រើនណាស់ ដើម្បីកំណត់ ព្រំដែនគោក និងព្រំដែនទឹកជាមួយថៃ។ ចំពោះយើងជាមួយ វៀតណាមវិញ យើងឈានទៅមុខ ជាជំហាន ទៅមុខ ដើម្បីមានព្រំដែនច្បាស់លាស់ ប្រាកដប្រជា ដែលមានផែនទីកំណត់ទទួលស្គាល់ ទំាងសងខាង។ ឥឡូវនេះ យើងទទួលស្គាល់ ផែនទីនោះហើយ តែនៅមិនទាន់មានបង្គោល មានតែផ្នែក កូសាំងស៊ីន ១២៤ នោះ ហើយហួសកូសាំងស៊ីនទៅលើ គ្មានបង្គោល ទាល់តែសោះ។ ហេតុនេះហើយ ត្រូវតែបោះ ត្រូវតែធ្វើ ប៉ុន្ដែការធ្វើ តូវចំណាយថវិកាអស់ច្រើនណាស់តាម ព័ត៌មាន។ ឧទាហរណ៍ ឯកឧត្ដម វ៉ា គីមហុង បានឮ ខាងវៀតណាមនិយាយប្រាប់ថា គ្រាន់តែបោះបង្គោល ជាមួយនឹងឡាវ ត្រូវចំណាយ អស់ប្រមាណ ៤០ លាន ដុល្លារ។ នេះគ្រាន់តែថ្លៃបង្គោល និងប្រាក់ឧបត្ថម្ភ កម្លាំងពលកម្មក្នុងការចុះទៅ បោះបង្គោលនោះប៉ុណ្ណោះ។ ចំណែកយើងជាមួយវៀតណាម ប្រហែលជាអស់ ច្រើនណាស់ដែរ ប៉ុន្ដែនេះជា ការងារដែលយើង ត្រូវតែធ្វើ ហើយយើងត្រូវធ្វើដោយមានការអំណត់ព្យាយាម យ៉ាងខ្លាំង ទើបអាច សម្រេចបាន ពីព្រោះការចរចា មិនមែន ជាការងាយស្រួលនោះទេ។ កាលណាតែចូល អង្គុយដល់តុភ្លាម តែងតែតឹងទៅវិញ ទៅមក ទោះជា មានការស្គាល់គ្នា ស្និទ្ធស្នាលពីមុនយ៉ាងណាក៏ដោយ ឱ្យតែចូលចរចាអំពី បញ្ហាព្រំដែនហើយ មិនមានការ បន្ធូរបន្ថយឱ្យគ្នាឡើយ។

កាលពីខ្ញុំជាប្រធានមន្ទីរក្រសួងការបរទេស ហើយក្រោយមកជាអនុរដ្ឋមន្ដ្រី ខ្ញុំមានមិត្ដភ័ក្ដិជាមួយឡាវ ដែលគាត់ធ្វើការនៅក្រសួងការបរទេសដែរ។ ពេលនោះឡាវ និងយើងមានការជិតស្និទ្ធណាស់ ដើរលេង ហូបចុក កំប្លែងដាក់គ្នា ទៅវិញទៅមក ប៉ុន្ដែដល់ពេលដែលគាត់មកចរចាជាមួយយើងអំពីបញ្ហាព្រំដែន គឺមានការតឹងតែងណាស់។ ពេលខ្លះចរចា ខាងជំនាញមិនត្រូវចរចាជាមួយ ឯកឧត្ដម វ៉ា គឹមហុង – ឯកឧត្ដម ឡុង វីសាលោ មិនត្រូវ គាត់សុំជួបជាមួយខ្ញុំ។ ពេលជួបគាត់ ស្ដាប់គាត់និយាយមិនដូច កាលពីនៅ ជា ពួកម៉ាកដូចមុនទេ គាត់និយាយការពារជំហរស្លាប់រស់របស់គាត់តែម្ដង។ រដ្ឋាភិបាល របស់គាត់មានបញ្ជា អញ្ចឹង គាត់ត្រូវតែការពារយកស្លាប់រស់តែម្ដង មិនងាយនិយាយឱ្យត្រូវគ្នា ដូចនិយាយរឿងអ្វីផ្សេងៗ នោះទេ។ ដូចនេះហើយ វាជាសមិទ្ធផលមួយ ធំណាស់ ដែលអាចចាត់ទុកជាធម្មានុរូបភាពមួយយ៉ាងសំខាន់ ក្នុងការ ដឹកនាំ គ្រប់គ្រងប្រទេស អាចថាជាជំហានដែលកំពុងតែធ្វើជាជោគជ័យដ៏ធំ ដែលយើងកំពុងតែ តម្រង់ ទៅរក ហើយសង្ឃឹមថា ធ្វើបានសម្រេច។ ដូចនេះ ពាក់ព័ន្ធនឹងការចោទប្រកាន់នោះ គឺអ្នកទាំងអស់ នោះមិនបាន ទាំងសិក្សាច្បាស់លាស់ផង គាត់មិន ទាំងបានស្គាល់ផែនទីច្បាស់លាស់ តួយ៉ាងដូចជា សម រង្ស៊ី អញ្ចឹង ទៅប្រជុំនៅប៉េកាំង កាលពីឧត្ដមក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ស្ដីពីបញ្ហាព្រំដែន។ គាត់ដើរទៅ Tableau ហើយគាត់យកផែនទី ដែលទើបបោះពុម្ពថ្មីៗមក ដាក់បង្ហាញ។ គាត់និយាយថា សូមឱ្យយើង ទាំងអស់គ្នាបំភ្លេចអតីតកាល ផែនទីបារាំង ចាស់ចោល ហើយយើងងាកមកមើលផែនទីអាមេរិកាំង ទំនើបល្អ មើលឃើញច្បាស់ ណាស់ផែនទីនេះ កូនភូមិមួយ ឬក៏អ្វីក៏មើលឃើញដែរSatellite (ផ្កាយរណប) គេទំនើប ណាស់ យើងយកតែសម័យនេះទៅ បំភ្លេចផែនទីមុនចោលឱ្យអស់ទៅ។ យើងមើលទៅ ការនិយាយរបស់គាត់ហាក់ដូចជាមិនដែល បានសិក្សារឿងព្រំដែននេះទេ។ បើយើងបំភ្លេច ផែនទីបារាំង ពីមុនអស់ទៅនោះ វានឹងទទេទៅហើយ ផែនទីថ្មីនេះបាន បញ្ជាក់ថា មិនមែនជាផែនទីសម្រាប់ កំណត់ព្រំដែន ផងនោះ ហើយដល់ពេលពិនិត្យផែនទី ដែលគាត់យកមក តាំងបង្ហាញនោះ បើយើងធ្លាប់សិក្សា យើងគ្រាន់តែ ក្រឡេកមើលទៅយើងដឹងថា នេះជាផែនទីខុសតែម្ដង។ ផែនទីរបស់អាមេរិកាំង មាន ផែនទី ១/៥០.០០០ ផែនទីនេះធំច្បាស់ អាចមាននិយាមការ យើងយកមកប្រើប្រាស់ជាផែទីទ្រនាប់។ ឯ សម រង្ស៊ី គាត់ទៅ យកផែនទី ១/២៥០.០០០ គឺជាផែនទីដែលគេគូសសម្រាប់ប្រើប្រាស់ធម្មតា ដែលមានដាក់លក់ នៅតាមទីផ្សារនោះ គាត់យកទៅបិទ ហើយគាត់ថែមទាំងមិនដឹងថា នោះជាផែនទីអ្វីផង ហើយគាត់យក ផែនទីនោះជាមូលដ្ឋាន។ នៅពេលដែលយើង លើកឡើងវិញ បញ្ជាក់ជាមួយគាត់ថា មិនមែនទេ ឯកឧត្ដម យល់ខុសហើយ ផែនទីនេះមិនមែនជាផែនទី សម្រាប់កំណត់ព្រំដែនទេ នេះជាផែនទីដែលគេលក់ នៅទីផ្សារសម្រាប់ប្រើការទូទៅ។ ចុងក្រោយទើបគាត់សុំទោស អញ្ចឹងបានន័យថា គាត់មិនបានសិក្សា រឿងព្រំដែន មិនបានយល់អំពីរឿងព្រំដែន ប៉ុន្ដែគាត់យករឿងព្រំដែនមកនិយាយ យកបញ្ហាព្រំដែន មកវាយ ប្រហាររាជរដ្ឋាភិបាល។ ហេតុនេះហើយ ទើបមានការកត់សំគាល់ឃើញថា នៅកម្ពុជា ហាក់ដូចជា អ្នកនយោបាយខ្លះ គេចង់ប្រើប្រាស់ការបង្ហាញពីជាតិនិយមរបស់គេ បង្ហាញពី ការស្នេហាជាតិរបស់គេ តាមរយៈការញុះញង់ឱ្យមានជាតិនិយម ការស្អប់ជនជាតិបរទេស ហើយនិង កំហឹងពូជសាសន៍។ សួរថា តើអ្នកដែលប្រឆាំងទាំងអស់នោះដឹងថា នោះជាកំហុសឆ្គង ជាការដែលប្រឆាំង នឹងច្បាប់អន្ដរជាតិ និងជាការ បំផ្លាញជាតិខ្លួនឯងទេ ? ពីព្រោះបច្ចុប្បន្ននេះ យើងកំពុងតែត្រូវការស្ថិរភាព សហប្រតិបត្ដិការមិត្ដភាព។ គាត់គិតតែធ្វើឱ្យទាស់គ្នា ខឹងគ្នា ចងគំនុំគ្នា តើនេះវាសមស្របទេ? ពីព្រោះថា កំហឹងពូជសាសន៍ នោះ គេខ្លាចណាស់ វាមានបទពិសោធន៍ច្រើនពេកហើយ។ ឧទាហរណ៍ នៅសង្គ្រាមលោក លើកទីពីរ គេហៅ Anti-genetic គឺ អ៊ីត្លែរ ចាត់ឱ្យសម្លាប់ពួកជ្វីហ្វ ចាប់ម្ដងរាប់ម៉ឺនរាប់សែននាក់ ដាក់ក្នុងបន្ទប់ ហើយបើក ហ្គាសសម្លាប់ចោល គឺជាការសម្លាប់រង្គាល ការស្លាប់នោះច្រើនណាស់ រាប់សិបលាននាក់។ នៅកម្ពុជាយើងក៏មានឧទាហរណ៍ជាច្រើនណាស់ដែរ ដែលនាំទៅដល់ការឈឺចាប់ខ្លោចផ្សា។ ក្នុងសម័យ លន់ នល់ យើងឃើញច្បាស់ណាស់ គឺគេដេញបាញ់ទម្លាក់ទឹក សម្លាប់ ប្រជាជន វៀតណាម ច្រើនណាស់ នេះជាការដុតរោលកំហឹងជនជាតិ យកកំហឹងជនជាតិ កំហឹងពូជសាសន៍ មកធ្វើជាមូលដ្ឋាន រហូតដល់ ក្រោយមក យើងបាន ឃើញហើយសម័យប៉ុលពត។ ទ្រឹស្ដីប៉ុលពតធំ យើងដឹង ទាំងអស់គ្នា សម្លាប់ចោលអ្នកណា ដែលក្បាលយួន ខ្លួនខ្មែរ បានន័យថាសំបកខ្លួនជាខ្មែរ តែព្រលឹងយើង មិនមែនជាខ្មែរ។ ដូចនេះហើយ ដុតរោលកំហឹង ពូជសាសន៍ នេះជារៀងរហូត។ សម័យយើងនេះ ក៏មានការប៉ុនប៉ងដែរ ប៉ុន្ដែយើងទប់ស្កាត់បាន។ ឧទាហរណ៍នៅឆ្នាំ ១៩៩៨ យើងបានឃើញហើយថា មានដុតភូមិវៀតណាមខ្លះ និងនៅខែ មករា ឆ្នាំ ២០០៣ ក៏មានការដុតរោលកំហឹង ពូជសាសន៍ដែរ គឺវាយស្ថានទូតថៃ ហើយដុតហាង ទាំងអស់ឱ្យតែជារបស់ថៃ។ ពេលនោះ យើងត្រូវខាតអស់ជាង ២០លានដុល្លារ ក្នុងការសងគេ ព្រោះយើង ទៅដុតហាងរបស់គេ ដោយគ្មានមូលហេតុ។ បើតាមច្បាប់អន្ដរជាតិ គឺយើងត្រូវតែសងគេ ព្រោះរាជរដ្ឋាភិបាល យើងគ្មានលទ្ធភាពការពារគេ ធ្វើឱ្យមានការខូច ទំនាក់ទំនងអស់មួយរយៈ។ យើងត្រូវ ជួសជុល ទំនាក់ទំនងឡើងវិញ ព្រោះយើងត្រូវការសហប្រតិបត្ដិការ និងទំនាក់ទំនង ដើម្បីឱ្យមានផល- ប្រយោជន៍ទៅវិញទៅមកជាមួយថៃ។ កាលនោះយើងបិទព្រំដែន។ គ្រាន់តែយើងបិទភ្លាម យើងឃើញថា តើចៅហ្វាយខេត្ដយើងនៅតាមព្រំដែន មកតវ៉ាយ៉ាង ដូចម្ដេចខ្លះ? ហើយខាងគយតវ៉ាយ៉ាងម៉េចខ្លះ? តើវាមានការលំបាក ដូចម្ដេចខ្លះក្នុងការបិទព្រំដែននេះ? មិនមែនជាការ ងាយស្រួលដូចការមិនបិទឯណា។ នៅព្រំដែន ប្រជាជនគាត់តវ៉ា ព្រោះគាត់ខ្ចីលុយគេ ដល់ពេលគាត់ ត្រូវធ្វើពោតហើយ គាត់ត្រូវទៅយកជី កាលណាយើងបិទទៅនឹងមានបញ្ហាមួយនេះ បញ្ហាមួយនោះជា ហូរហែ ត្រូវទំនាក់ទំនងគ្នាទៅវិញទៅមក ហើយវាជាចំណុចដែលខ្ញុំចង់លើកឡើងនោះ គឺការដែលប្រើប្រាស់ កំហឹងពូជសាសន៍ ដើម្បីបម្រើ ផលប្រយោជន៍សម្រាប់ ក្រុមខ្លួនតែប៉ុណ្ណោះ។ យើងសួរថា តើគាត់ដឹងថា នេះជាការផ្ទុយទៅនឹង ច្បាប់អន្ដរជាតិទេ? ហើយអន្ដរជាតិគេស្អប់ គេខ្ពើមទេ? តើគាត់ដឹងថា វាផ្ទុយទៅ នឹងផលប្រយោជន៍ របស់កម្ពុជាទេ? គាត់ដឹង តែសួរថាហេតុអ្វីបានជាគាត់ នៅតែធ្វើ? គឺដើម្បីតែផល ប្រយោជន៍ខ្លួនគាត់ និងក្រុមគាត់ ពីព្រោះធ្វើទៅវាដើរ វាជាចំណុចរសើប របស់ប្រទេសជាតិ របស់ ប្រជាពលរដ្ឋទូទាំងប្រទេស។ ដូចដែលខ្ញុំបានលើក រួចមកហើយថា ប្រទេសនីមួយៗ មានចំណុច រសើបរបស់ខ្លួន ដូចនេះ ដាក់ទៅដើរ (It works) ទោះបីជាច្បាប់អន្ដរជាតិ គេថ្កោលទោស គេកាត់ទោស ទោះជាផលប្រយោជន៍ជាតិ ត្រូវប៉ះពាល់ ធ្វើទៅមិនចំណេញក៏គាត់ហ៊ានធ្វើ។

នេះជាចំណុច ដែលខ្ញុំចង់លើកឡើងនូវបទពិសោធន៍ ដែលយើងកត់សំគាល់ ហើយលើកឡើង ពីមូលដ្ឋានច្បាប់ ពីដំណើរការប្រវត្ដិសាស្ដ្រពិតៗ ដែលយើងបានទទួល បានន័យថា សិទ្ធិប្រវត្ដិសាស្ដ្រ សិទ្ធិច្បាប់អន្ដរជាតិ សិទ្ធិ ក្នុងនាមជា ប្រទេសអធិបតេយ្យ ហើយនិងវិធានការដែលយើងបានប្រកាន់យក។ វិធានការដែលយើងប្រកាន់យកមានតែពីរធំៗ ទេ គឺ ទី១- បកស្រាយឱ្យច្បាស់លាស់នូវការពិតនៃប្រវត្ដិសាស្ដ្រ និងភាពស្របច្បាប់ ស្របសិទ្ធិនៃធម្មានុរូបភាពរបស់យើង នៅក្នុងការងារនេះ។ ទី២- យើងក៏យកវិធានការ ក្នុងក្របខ័ណ្ឌ នៃច្បាប់ក្នុងក្របខ័ណ្ឌនៃនីតិរដ្ឋ ដើម្បីទប់ស្កាត់នូវ សកម្មភាពចោទប្រកាន់ ដែលមានលក្ខណៈ ពិសពុលនេះដែរ។ ដូចនេះ អ្វីដែលយើងធ្វើរហូតមកទល់ពេលនេះ គឺយើង ធ្វើពីរចំណុចនេះ យើងបកស្រាយ យើងជម្រាបជូនមតិសាធារណជន។ បន្ដិចទៀត យើងនឹងបោះពុម្ព សៀវភៅ និងធ្វើជា វីដេអូឯកសារ។ កន្លងមក យើងបានផ្សាយឯកសារជាបណ្ដើរៗ បើមិនអញ្ចឹងទេ អាចមតិអ្នកដែលមិនបានដឹងរឿងនេះ មិន ដឹងពីដំណើរការប្រវត្ដិសាស្ដ្រនេះ គាត់ឮតែគេចោទប្រកាន់ គាត់អាចជឿគេដែរ។ ដូចទ្រឹស្ដីទាហានអាល្លឺម៉ង់ ដែលធ្វើ សង្គ្រាមចិត្ដសាស្ដ្រ ដែលភាសាបារាំងនិយាយថាCalomnier, calomnier, calomnier et calomnier il en reste quelle que chose… គឺចេះតែចោទទៅៗ ទោះជាគាត់គ្មានរឿងអ្វីក៏ដោយថ្ងៃនេះចោទ ស្អែកចោទ ចោទហើយ ចោទទៀត យូរៗ ទៅគង់នឹងដក់ជាប់ នៅក្នុងខួរក្បាលអ្នកស្ដាប់ជាមិនខាន។ ដូចនេះរឿង ដែលមិនមានសោះ ដូចជារឿងព្រែកជីកវិញតេ ដែលរឿងព្រែកជីកវិញតេនេះ គេបាន កំណត់តាំងតែពីឆ្នាំ ១៨៩៣ មកម្ល៉េះ គេប្រឌិតថា យើងជាអ្នក លក់ដីវិញតេ ទៅឱ្យ វៀតណាម ដែលមានទទឹង ១.៧០០ម៉ែត្រ បណ្ដោយ ៤០គីឡូម៉ែត្រ។ បើយើងមិន បកស្រាយឱ្យបានទាន់ពេលឱ្យបាន ច្បាស់លាស់ទេ បញ្ហានេះនឹងត្រូវដក់ចូលទៅក្នុងចិត្ដ របស់អ្នកស្ដាប់ ដែលធ្វើឱ្យមានការមន្ទិលសង្ស័យ ថាតើជាការលក់ដី ពិតមែន ឬមិនមែន? ហេតុនេះ ការបកស្រាយឱ្យច្បាស់លាស់នេះ វាជាការសំខាន់ណាស់។ យើងនឹងខំរៀបចំ សៀវភៅ មានផែនទីច្បាស់លាស់ និងចងក្រងជាឯកសារដែលយើងបានផ្សាយនេះ ហើយនឹងបោះពុម្ព ចែកជូនទៅដល់ខេត្ដ ក្រុង ក្រសួង ស្ថានទូតនានា និងសហគមន៍អន្ដរជាតិ ឱ្យគេបានយល់ច្បាស់អំពីការពិត នៃដំណើរការប្រវត្ដិសាស្ដ្រនេះ។ កាលពីម្សិលមិញ នេះ គណៈអចិន្ដ្រៃយ៍ក៏បានសម្រេចហើយ យើងដាក់ បញ្ចូល ភ្លាមទៅក្នុងសកម្មភាព តទៅមុខ របស់យើង គឺថាក្រុមការងារ របស់យើង សមាជិកគណបក្ស របស់យើងត្រូវតែខិតខំឃោសនា ប្រើប្រាស់ឯកសារក្នុងការពន្យល់ដល់មតិសាធារណៈ ឱ្យបាន ជាកំរិត អតិបរមា ក្នុងការងារព្រំដែននេះ។ ប្រសិនបើយើងមិនធ្វើការបកស្រាយ អ្នកនិយាយកុហក ចេះតែកុហក អ្នកចោទ ប្រកាន់យើងចេះតែចោទ។ ដូចនេះទៅថ្ងៃអនាគត ប្រជាពលរដ្ឋនៅតែសង្ស័យ​ថា យើងនៅតែ លក់ដីឱ្យវៀតណាមមែន។ នេះគឺជាការ ជះឥទ្ធិពលដល់រឿងមួយ ដែល​សម្ដេចបានលើកឡើងថា គេចង់ធ្វើអ្វី គេមានផែនការអ្វីមួយហើយ ដូចដែល​យើងដឹង តាំងពីខែ ៥ មកម្ល៉េះ។ លើសពីនេះទៅទៀត គឺវាជះឥទ្ធិពលទៅលើសន្លឹកឆ្នោតផងដែរ។

 

ការកំណត់ព្រំដែនរវាងកម្ពុជា និង កូសាំងស៊ីន (ស្របតាមកំណត់សញ្ញាលេខ ៨៦៧-API ចុះថ្ងៃទី ៣១.១.៣៩)

 

ប្លង់ឋានលេខានៃខេត្ដចូវដុក បោះពុម្ពនៅឆ្នាំ ១៨៩៣ (ផែនទីព្រែជីកវិញតេ)

  អនុក្រិតរបស់អគ្គទេសាភិបាលឥណ្ឌូចិន ចុះថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ១៩៤២

 

 

ព្រះរាជក្រមចុះថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ១៩៤២

 

 

 

 

 

ផែនទីបង្ហាញពីការដោះដូរកូនកោះគគី ជាមួយភូមិធំប៊ិយី (Benghi) និងចំរៀកដី មានទទឹងប្រវែង ២២០ម និង បណ្ដោយប្រវែង ២.៥០០ម


 

កិច្ចព្រមព្រៀង

ស្ដីពី

តំបន់ទឹកប្រវត្ដិសាស្ដ្រ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា
និង
របស់សាធារណរដ្ឋសង្គមនិយមវៀតណាម
——-
រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា
និង
រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

 

មានបំណងពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងពិសេស កម្ពុជា-វៀតណាម ក្នុងស្មារតី នៃ សន្ធិសញ្ញាសន្ដិភាព មិត្ដភាព និងសហប្រតិបត្ដិការ រវាង​សាធារ​ណរដ្ឋ​ប្រជាមា​និ​តកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម ចុះហត្ថលេខា នាថ្ងៃទី ១៨ កុម្ភៈ ១៩៧៩។

ដោយ​យល់​ឃើញ​សភាពជាក់ស្ដែងថា តំបន់សមុទ្ទដែលស្ថិតនៅចន្លោះឆ្នេរសមុទ្រ នៃខេត្ដកំពត និងប្រជុំកោះ ពូលោវ៉ៃ របស់សាធារណរដ្ឋប្រជាមានិតកម្ពុជា មួយចំណែក និងឆ្នេរសមុទ្រ នៃខេត្ដ កៀនយ៉ាង កោះ ហ្វ៊ូកុក និងប្រជុំកោះ ថូជូ របស់សាធារណរដ្ឋសង្គមនិយមវៀតណាម មួយចំណែកទៀត ប្រមូលផ្ដុំតំបន់ទឹករបស់ កម្ពុជា និង​របស់​វៀតណាម ​ជាយូរលង់មកហើយតាមលក្ខ័ណ ភូមិសាស្ដ្រពិសេស និងសារៈសំខាន់យ៉ាងខ្ពស់ ក្នុងកិច្ចការពារជាតិ និងសេដ្ឋកិច្ចនៃប្រទេស ទាំងពីរបានព្រមព្រៀងគ្នា ដូចត​ទៅ ៖

ប្រការ១

តំបន់ទឹកស្ថិតនៅចន្លោះឆ្នេរសមុទ្រ នៃខេត្ដកំពត ព្រមទាំងប្រជុំកោះ ពូលោវ៉ៃ របស់សាធារណរដ្ឋ ប្រជាមានិត កម្ពុជាមួយចំណែក និងឆ្នេរសមុទ្រ ខេត្ដកៀនយ៉ាង កោះ ហ្វ៊ូកុក និងប្រជុំកោះ ថូជូ របស់ សាធារណរដ្ឋ សង្គមនិយម វៀតណាមមួយចំណែកទៀត ជាតំបន់ទឹកប្រវត្ដិសាស្ដ្រចំណុះ ក្រោមរបបច្បាប់ នៃដែនទឹកផ្ទៃក្នុង និងមានព្រំប្រទល់កំណត់ ដូចខាងក្រោម ៖

 

“កំណត់តាម មេរីឌីយាង ត្រិនស្សិត ខាងកើត”

ផ្នែកទិសពាយព្យ គិតពីខ្សែត្រង់តភ្ជាប់បណ្ដាចំណុចភូមិសាស្ដ្រ“០៩º៥៤’២ រយៈទទឹងខាងជើង ១០២º៥៥’២ រយៈ បណ្ដោយខាងកើត និង “ ០៩º៥៤’៥ រយៈទទឹងខាងជើង ១០២º៥៧’០ រយៈបណ្ដោយខាងកើត ” នៃកោះ ពូលោវ៉ៃ “ កម្ពុជា ” មកចំណុចភូមិសាស្ដ្រ ១០º២៤’១ រយៈទទឹងខាងជើង ១០៣º៤៨’០ រយៈបណ្ដោយខាងកើត “ និង ” ១០º២៥’៦ រយៈទទឹង ខាងជើង ១០៣º៤៩’២ រយៈបណ្ដោយខាងកើត ” នៃកោះសេះ “ កម្ពុជា ” ដល់ចំណុចភូមិសាស្ដ្រ “ ១០º៣០’០ រយៈទទឹង ខាងជើង ១០៣º៤៧’៤ រយៈ បណ្ដោយ ខាងកើត “ នៃកោះថ្មី “ កម្ពុជា ” រហូតដល់ចំណុចភូមិសាស្ដ្រ “ ១០º៣២’៤ រយៈទទឹង ខាងជើង ១០៣º៤៨’២ រយៈបណ្ដោយខាងកើត នៃឆ្នេរសមុទ្រ ខេត្ដកំពត “ កម្ពុជា ” ។

ផ្នែកខាងជើង គឺឆ្នេរសមុទ្រខេត្ដកំពត គិតពីចំណុចភូមិសាស្ដ្រ “ ១០º៣២’៤ រយៈទទឹងខាងជើង ១០៣º៤៨’២ រយៈបណ្ដោយខាងកើត “ រហូតដល់ចំណុចជាយព្រំដែន ដីគោក វៀតណាម-កម្ពុជា លើឆ្នេរ សមុទ្រ ។

ផ្នែកខាងអាគ្នេយ៍ គិតពីខ្សែដែលតភ្ជាប់ពីចំណុចរបស់ជាយព្រំដែនដីគោក វៀតណាម-កម្ពុជា លើឆ្នេរ សមុទ្រ រហូតដល់ចំណុចភូមិសាស្ដ្រ “ ១០º៣៤’២ រយៈទទឹងខាង ជើង ១០៤º០២’៣ រយៈ បណ្ដោយ ខាងកើត “ ជ្រោយកោះឈ្មោះ អាន អៀន នៃកោះហ្វ៊ូកុក “ វៀតណាម ” ហើយសសៀរតាម ឆ្នេរខាងជើងកោះនេះ រហូត​ដល់​ជ្រោយ​កោះឈ្​មោះ ដឹតដ នៅលើចំណុចភូមិសាស្ដ្រ “ ១០º០២’៨ រយៈទទឹង ខាងជើង ១០៣º៥៩’១ រយៈបណ្ដោយខាងកើត តពីនេះរហូតមកដល់ ចំណុចភូមិសាស្ដ្រ “ ០៩º១៨’១ រយៈ ទទឹង​ខាង​ជើង ១០៣º២៦’៤ រយៈបណ្ដោយខាងកើត នៃកោះ ថូជូ “ វៀតណាម “ រហូត មកចំណុច ភូមិសាស្ដ្រ “ ០៩º១៥’០ រយៈទទឹង ខាងជើង ១០៣º២៧’០ រយៈ​បណ្ដោយ​ខាងកើត​នៃកោះ​ ហន ញ៉ាន នៃប្រជុំ កោះ ថូជូ វៀតណាម ។

ផ្នែក​ខាងនីរតី គិតពីខ្សែត្រង់ទាញពីចំណុចភូមិសាស្ដ្រ “ ០៩º៥៥’០ រយៈទទឹងខាងជើង ១០២º៥៣’៥ រយៈ បណ្ដោយខាងកើត ” នៃកោះ ពូលោវ៉ៃ ដល់ចំណុច “ ០៩º១៥’០ រយៈទទឹងខាងជើង ១០៣º២៧’០ រយៈបណ្ដោយ ខាងកើត” នៃកោះ ហន ញ៉ាន នៃប្រជុំកោះ ថូជូ វៀតណាម ។

ប្រការ ២

 

ក្នុងកាលដ៏គួរ គូភាគីនឹងចរចា ដើម្បីកំណត់ខ័ណ្ឌសីមានៃព្រំប្រទល់សមុទ្រ រវាងប្រទេសទាំងពីរ ក្នុងតំបន់ទឹក ប្រវត្ដិសាស្ដ្រ ចែងក្នុងប្រការ១ ដោយឈរលើស្មារតី សមភាព មិត្ដ​ភាព​ គោរពគ្នាទៅវិញ ទៅមក នូវឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដី និងផលប្រយោជន៍ត្រឹមត្រូវ តាមច្បាប់ របស់ភាគីនីមួយៗ។

ប្រការ៣

ក្នុងរយៈពេលរង់ចាំដំណោះស្រាយពីព្រំដែនសមុទ្រ រវាងរដ្ឋទាំងពីរក្នុងតំបន់ទឹកប្រវត្ដិសាស្ដ្រ ចែងក្នុង ប្រការ ១:

– ចំណុចប្រសព្វ ០ នៃខ្សែមូលដ្ឋានទាំងពីរ ដែលសំរាប់វាស់ទទឹងដែនសមុទ្រ នៃប្រទេសនីមួយៗ ស្ថិតក្នុងលំហសមុទ្រ លើខ្សែបន្ទាត់ដែលភ្ជាប់ប្រជុំកោះ ថូជូ និងកោះ ពូលោ​វ៉ៃ នឹងត្រូវកំណត់ដោយ កិច្ចព្រមព្រៀង នៃគូភាគី។

– គូភាគី បន្ដចាត់ទុកខ្សែ ហៅ ប្រេវីយេ គូសក្នុងឆ្នាំ ១៩៣៩ ជាខ្សែបែង ចែកកោះក្នុងតំបន់នេះ។

– គូភាគីដំណើរការ ការយាមល្បាត និងត្រួតពិនិត្យក្នុងតំបន់ទឹកប្រវត្ដិសាស្ដ្រនេះ

– ប្រជាជននៅក្នុងតំបន់បន្ដប្រកបរបរនេសាទ និងការយកជលផលសមុទ្រ ផ្សេងទៀតនៅ ក្នុងតំបន់នេះ តាមទំលាប់ដែលមានមកដល់ឥឡូវ។ ចំណែកការធ្វើអាជីវកម្មលើ ធនធាន ធម្មជាតិ ក្នុងតំបន់នេះ គូភាគីនឹង សហការសំរេចបញ្ហានេះ ដោយកិច្ចព្រមព្រៀង ។

 

ធ្វើនៅ ហូ ជី មិញ ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ១៩៨២

ជាពីរច្បាប់ ជាភាសាវៀតណាម និងភាសាខ្មែរ។ អត្ថបទទាំងពីរនេះមាន តម្លៃដូចគ្នា ។

 

ជំនួសមុខ

រដ្ឋាភិបាលនៃសាធារណរដ្ឋ

ប្រជាមានិតកម្ពុជា

ហត្ថលេខា

ហ៊ុន សែន

រដ្ឋមន្ដ្រីការបរទេស

នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា

ជំនួសមុខ

រដ្ឋាភិបាលនៃសាធារណរដ្ឋ

សង្គមនិយមវៀតណាម

ហត្ថលេខា

ង្វៀង កូថាច់

រដ្ឋមន្ដ្រីការបរទេស

នៃសាធារណរដ្ឋសង្គមនិយមវៀតណាម


 

ផែនទីភ្ជាប់ជាមួយ កិច្ចព្រមព្រៀង

ស្ដីពីតំបន់ប្រវត្ដិសាស្ដ្រ នៃសាធារណៈរដ្ឋប្រជាមានិតកម្ពុជា

និង សាធារណៈរដ្ឋសង្គមនិយមវៀតណាម

ដែលចុះហត្ថលេខានៅថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ១៩៨២

 


 

កិច្ចព្រមព្រៀងស្ដីពី

លក្ខន្ដិកៈ ព្រំដែនរវាង

សាធារណរដ្ឋប្រជាមានិតកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម

ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៨៣

******

 

រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋ សង្គមនិយម វៀតណាម ដោយផ្អែកលើសន្ធិសញ្ញា សន្ដិភាពមិត្ដភាព និងសហប្រតិបត្ដិការរវាង សាធារណរដ្ឋប្រជាមានិតកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលចុះ ហត្ថលេខា នាថ្ងៃទី ១៨ កុម្ភៈ ១៩៧៩ ។

 

ដែលមានបំណងបង្កើតព្រំដែន សន្ដិភាព និងមិត្ដភាពស្ថិតស្ថេរមួយរវាងរដ្ឋទាំងពីរលើ មូលដ្ឋាន នៃការគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី នៃរដ្ឋនីមួយៗ និងក្នុង អត្ថប្រយោជន៍ នៃទំនាក់ទំនង ពិសេសកម្ពុជា-វៀតណាម សំដៅពង្រឹងសន្ដិសុខ ក្នុងបណ្ដា តំបន់ ព្រំដែនរវាងប្រទេសទាំងពីរ ៖

បានព្រមព្រៀងគ្នាដូចតទៅ ៖

 

I- គំនូសព្រំដែន និងបណ្ដាតំបន់ព្រំដែន

 

ប្រការ ១

 

រហូតដល់មានការគូសកំណត់ជាស្ថាពរ ព្រំដែនរដ្ឋរវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណ រដ្ឋសង្គមនិយមវៀតណាម គឺជាព្រំដែន មានរួចមកហើយ ដែលមានគូសលើ ផែនទីខ្នាត ១/១០០.០០០ របស់ក្រុមភូមិសាស្ដ្រ ឥណ្ឌូចិន ដែលដាក់ឱ្យប្រើការមុនឆ្នាំ ១៩៥៤ ឬនៅកាលបរិច្ឆេទដែលកៀកបំផុតនឹងឆ្នាំ ១៩៥៤ ដូចបានកំណត់ក្នុងប្រការទី១ នៃសន្ធិសញ្ញា ស្ដីពី គោល​ការណ៍​ដើម្បី​ដោះ​ស្រាយបញ្ហាព្រំដែន រវាង សាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលចុះហត្ថលេខា នាថ្ងៃទី ២០ កក្កដា ឆ្នាំ ១៩៨៣។

 

ប្រការ ២

ត្រូវតែគោរពព្រំដែនរដ្ឋរវាងប្រទេសទាំងពីរ។ ត្រូវតែការពារបង្គោលព្រំដែន។ ហាមផ្ដាច់មិន ឱ្យបង្ខិត ឬធ្វើឱ្យ​ខូចខាត​ដល់​បង្គោល​ព្រំដែន​ឡើយ។

 

ប្រការ ៣

ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើតនៅលើដែនដីរៀងខ្លួន នូវតំបន់មួយហៅថា តំបន់ ព្រំដែនដែល មានបណ្ដា ឃុំ ឬ​អង្គភាព​រដ្ឋបាល​មានថ្នាក់​ស្មើនឹងឃុំ ដោយមានព្រំប្រទល់ជាន់ លើព្រំដែន រដ្ឋរវាងកម្ពុជា និងវៀតណាម ក្នុងគោលបំណងសម្រួលការឆ្លងកាត់ព្រំដែន របស់​ពលរដ្ឋដែលស្ថិត នៅសងខាងព្រំដែន ឆ្លើយតបនឹងសេចក្ដីត្រូវការស្របច្បាប់ប្រចាំថ្ងៃ របស់ពលរដ្ឋទាំងនេះ និងធានាសន្ដិសុខ នៃតំបន់នីមួយៗ និងប្រទេសនីមួយៗ។

ភាគី​ទាំងពីរនឹងផ្ដល់ឱ្យគ្នាទៅវិញទៅមកនូវបញ្ជី ឃុំ ឬអង្គភាពរដ្ឋបាលដែលមានថ្នាក់ស្មើនឹង ឃុំ ដូចបាន​ចែងខាង​លើដោយ​បញ្ជាក់​ច្បាស់​នូវ​ចង្កោមរដ្ឋបាលរបស់ឃុំ ឬអង្គភាព រដ្ឋបាល ទាំងនេះ “ស្រុក-ខេត្ដ”។

II- បទប្បញ្ញត្ដិគ្រប់គ្រងបណ្ដាតំបន់ព្រំដែន

 

ប្រការ ៤

ក- បណ្ដាពលរដ្ឋ នៃភាគីនិមួយៗ ដែលត្រូវបានអនុញ្ញាតឱ្យរស់នៅក្នុងបណ្ដាតំបន់ព្រំដែន ដែលចែងក្នុង ប្រការ ៣ នៃកិច្ចព្រមព្រៀងនេះ អាយុចាប់ពី ១៥ ឆ្នាំឡើងទៅត្រូវមាន អត្ដសញ្ញាណប័ណ្ណព្រំដែនចេញឱ្យ ដោយរដ្ឋអំណាចមានសមត្ថកិច្ច នៃប្រទេសខ្លួន និងមាន សញ្ញា​ពិសេសដែលភាគីទាំងពីរស្រុះស្រួលគ្នា ដើម្បីសំគាល់ពលរដ្ឋទាំងនេះផ្សេងពីបណ្ដា ជនដែលស្ថិតនៅក្រៅតំបន់ព្រំដែន។

ខ- បណ្ដាសមាសភាពអាក្រក់ ដែលអាចបណ្ដាលឱ្យប៉ះពាល់ ដល់ការរក្សាសន្ដិសុខ នយោបាយ និងរបៀបរៀបរយសង្គម និង​សេដ្ឋ​កិច្ច​នៃតំបន់ព្រំដែនមិនត្រូវបានអនុញ្ញាតឱ្យ រស់នៅក្នុងតំបន់ព្រំដែននោះ។

ប្រការ ៥

ក- បណ្ដាពលរដ្ឋតំបន់ព្រំដែន របស់ភាគីម្ខាងត្រូវបានអនុញ្ញាតឱ្យទៅកាន់តំបន់ព្រំដែន របស់ភាគីម្ខាងទៀត ដើម្បីទិញដូរ ដោះ​ដូរ​ទំនិញ​ចាំបាច់​សំរាប់ជីវភាពប្រចាំថ្ងៃ និងសេចក្ដី ត្រូវការដើម្បីផលិតកម្ម សាកសួរសុខទុក្ខគ្រួសារ និងទស្សនា ភាពយន្ដ សិល្បៈ ផ្សេងៗ ។ល។

ខ- ភាគីទាំងពីរនឹងកំណត់បញ្ជីឈ្មោះ និង ចំនួនទំនិញដែលពលរដ្ឋ នៃតំបន់ព្រំដែន ម្ខាងត្រូវបាន អនុញ្ញាត​ឱ្យនាំ​យក​ទៅតំបន់​ព្រំដែន​ម្ខាង​ទៀតក្នុង​ក្របខ័ណ្ឌ កថាខ័ណ្ឌ “ក” នៃប្រការនេះ។ មុខទំនិញទាំង នេះត្រូវបានរួចផុតពីទម្រង់ការ និងពន្ធគយ។

គ- មុខទំនិញដែលចែងក្នុងកថាខ័ណ្ឌ “ក” និង “ខ” នៃប្រការនេះសំរាប់តែដោះដូរ នៅផ្សារដែល រដ្ឋអំណាចសង្ខាង បើកក្នុងតំបន់ព្រំដែន និង​ត្រូវស្ថិតនៅក្រោមច្បាប់នឹងបទ បញ្ជា នៃភាគីនិមួយៗ។

ប្រការ ៦

ក- បណ្ដាពលរដ្ឋនៅតាមតំបន់ព្រំដែន នៃភាគីម្ខាងមិនត្រូវបានអនុញ្ញាតឱ្យតាំង លំនៅដ្ឋាន សង់ផ្ទះ សម្បែង ដាំដុះ យកផលព្រៃឈើ បរ​បាញ់​សត្វ ឃ្វាលគោក្របី និងសត្វស្លាប ។ល។ និងនេសាទត្រី បង្គារ បង្កងនៅលើដែនដីភាគីម្ខាងទៀតឡើយ លើក​លែង​តែ​ក្នុង​ករណី​ដែល​ ពលរដ្ឋទាំងនេះត្រូវបានអនុញ្ញាតដោយ រដ្ឋអំណាច នៃភាគីទាំងពីរចាប់ពីរដ្ឋអំណាច ថ្នាក់ស្រុកឡើងទៅ។ ក្នុង​ករណី​ដែល​ពល​រដ្ឋ​ទាំង​នេះបានតាំងលំនៅដ្ឋាន បានសង់ផ្ទះ សម្បែងរបស់ខ្លួនផ្ទុយនឹងបទប្បញ្ញត្ដិនេះ បន្ទាប់ពីកិច្ចព្រមព្រៀងនេះ ចូលជាធរមានពលរដ្ឋ ទាំង​នេះ​ត្រូវតែរុះរើផ្ទះសម្បែង របស់ខ្លួនចេញហើយវិលទៅកាន់ប្រទេសដើម របស់ខ្លួនវិញ ក្នុង រយៈពេលប្រាំមួយខែ។

ខ- ក្នុងករណីដែលជនម្នាក់កំពុងធ្វើការដាំដុះលើដែនដី នៃភាគីម្ខាងទៀត នៅពេលដែល កិច្ចព្រមព្រៀង នេះចូលជាធរមាន ហើយ​ដែល​ខ្លួន​មិនត្រូវបានអនុញ្ញាតឱ្យបន្ដសកម្មភាពនេះ ជននេះត្រូវបានអនុញ្ញាតឱ្យ ឆ្លងកាត់ព្រំដែនដើម្បីថែទាំ ដំណាំប្រចាំរដូវហើយនិងដើមឈើ និងដំណាំយូរអង្វែង របស់ខ្លួនរហូតដល់ ពេលប្រមូលផល ហើយត្រូវឈប់នៅពេលប្រមូល ផលនេះ បើ​ដំណាំ​នេះ​មិន​ទាន់​បាន​ប្រមូល​ផល។ ចំពោះដើមឈើ និងដំណាំយូរអង្វែង យ៉ាងយូរបំផុតមួយឆ្នាំ ចាប់ពីការចូលជាធរមាន នៃកិច្ចព្រមព្រៀងនេះ ជននោះត្រូវលក់ ដើម​ឈើ ​និងដំណាំទាំងនោះទៅរដ្ឋអំណាចតំបន់ជាម្ចាស់ផ្ទះ ដែលត្រូវចេញតម្លៃដំណាំទៅ សាមីជនតាមតម្លៃមួយដែលព្រមព្រៀងគ្នា។

គ- នៅពេលបំពេញសកម្មភាពផលិតកម្ម នៅក្នុងតំបន់ព្រំដែន របស់ភាគីម្ខាងទៀត ដូចចែង ខាងលើ សាមីជនត្រូវគោរពច្បាប់ និងបទបញ្ជារបស់ភាគីនេះ ។

 

ប្រការ ៧

ចំពោះពលរដ្ឋស្លូតត្រង់ របស់ភាគីម្ខាងដែលបានទៅតាំងលំនៅលើដែនដី នៃតំបន់ព្រំដែន ភាគីម្ខាងទៀត តាំង​ពីយូរ​យារ​មក​មុន​ពេល​កិច្ច​ព្រម​ព្រៀង​នេះចូលជាធរមាន ហើយបាន គោរពជានិច្ចនូវច្បាប់ ទំនៀមទំលាប់ របស់ប្រទេសម្ចាស់ផ្ទះ រដ្ឋអំណាចមូលដ្ឋាន នៃប្រទេស នោះ​បង្កលក្ខណៈ ដើម្បីឱ្យជនទាំងនេះ បន្ដរស់នៅ និងប្រកបការងារនៅទីនោះ។ បណ្ដា សមាសភាពអាក្រក់ ដែលធ្​វើស​កម្មភាព​ខុសច្​បាប់​ មិនស្ថិតនៅក្នុង បទប្បញ្ញត្ដិនេះទេ។

ប្រការ ៨

ក- នៅទីណាដែលព្រំដែនពុះចំពាក់កណ្ដាលផ្លូវទឹក ទន្លេ ស្ទឹង ព្រែក ព្រែកជីក ដងអូរ ពលរដ្ឋ នៃតំបន់ព្រំដែន នៃគូ​ភាគី​ត្រូវ​បាន​អនុញ្ញាត​ឱ្យប្រើប្រាស់ទឹកសំរាប់ជីវភាពប្រចាំថ្ងៃ នេសាទត្រី បង្គារបង្កង ធ្វើចរាចរ ទូក និងកប៉ាល់តាមធម្មតា ប៉ុន្ដែមិនអាចឡើងគោកលើច្រាំង នៃភាគី​ម្ខាងទៀត លើកលែងតែ ក្នុងករណីមានគ្រោះថ្នាក់ ហើយក្នុងករណីបែបនេះភាគី ទាំងពីរ នឹងជួយគ្នាទៅវិញទៅមក ដើម្បីជួយ សង្គ្រោះ​ជនរងគ្រោះ។

ខ- នៅទីណាដែលច្រាំងផ្លូវទឹកមួយ ទន្លេ ស្ទឹង ព្រែក ព្រែកជីក ដងអូរ ត្រូវបានកំណត់ យកជាព្រំដែនពលរដ្ឋ នៃតំបន់​ព្រំដែន​មួយទៀត​នៅតែត្រូវបានអនុញ្ញាតឱ្យ ប្រើប្រាស់ ទឹកសំរាប់ ជីវភាពប្រចាំថ្ងៃ និងធ្វើចរាចរទូក និងកប៉ាល់តាមធម្មតា ប៉ុន្ដែមិនត្រូវបានអនុញ្ញត ឱ្យ​នេសាទ​ត្រី បង្គារ បង្កង លើកលែងតែករណី ដែលបានការអនុញ្ញាតពីរដ្ឋអំណាច នៃ គូភាគីចាប់ពីថ្នាក់ស្រុកឡើងទៅ ហើយ​ក្នុងការ​ធ្វើសកម្មភាពទាំង អស់នេះត្រូវគោរព អធិបតេយ្យភាព និងច្បាប់ និងបទបញ្ជា នៃរដ្ឋជាម្ចាស់ផ្លូវទឹកទាំងនោះ។

គ- ពលរដ្ឋតំបន់ព្រំដែន នៃគូភាគីអាចសង់សំណង់ធារាសាស្ដ្រធុនតូចនៅក្នុងផ្លូវទឹក ព្រំដែន ទន្លេ ស្ទឹង ព្រែក ព្រែកជីក ដងអូរ។ មុន​នឹង​ចាប់​ធ្វើ​សំណង់ប្រភេទនេះ រដ្ឋអំណាចថ្នាក់ស្រុក នៃភាគីដែលមាន បំណងធ្វើសំណង់ ត្រូវពិភាក្សាបញ្ហានេះ ជាមួយនិង​ទទួល​ការយល់​ព្រម​ ពីរដ្ឋអំណាចថ្នាក់ស្រុក នៃភាគីម្ខាង ទៀតក្នុងគោលបំណង ធានាផលប្រយោជន៍រួម នៃគូភាគី និងចៀសវាងធ្វើឱ្យប្ដូរទិស របស់​ស្ទឹង​ព្រែក​ ព្រែកជីក ដងអូរទាំងនោះ។

ការធ្វើសំណង់ធារាសាស្ដ្រធុនមធម្យ និងធុនធំក្នុងផ្លូវទឹកព្រំដែន ទន្លេ ស្ទឹង ព្រែក ព្រែកជីក ដងអូរ ត្រូវបាន​ពិភាក្សា​ដោយ​រដ្ឋ​អំណាច​ថ្នាក់​ខេត្ដ​នៃគូភាគី មុននឹងដាក់សុំការយល់ព្រមពី រដ្ឋាភិបាលទាំងពីរ។

ប្រការ ៩

 

ក- ភាគីទាំងពីរត្រូវចាត់វិធានការចាំបាច់ ដើម្បីការពារព្រៃឈើ និងចំការទាំងឡាយ នៅតាម បណ្ដោយ ព្រំដែន។

ខ- នៅពេលដែលភាគីម្ខាងទទួលរងគ្រោះ ដោយជំងឺរាតត្បាត ឬ សត្វល្អិតស៊ីបំផ្លាញដំណាំ ដើមឈើ ឬ ភ្លើងឆេះព្រៃ ភាគី​នេះត្រូវ​ចាត់​វិធាន​ការសក្ដិសិទ្ធិជាបន្ទាន់ ដើម្បីកំចាត់ គ្រោះមហន្ដរាយ ពន្លត់ភ្លើង ព្រមជាមួយ នោះផ្ដល់ព័ត៌មានពីបញ្ហានេះទៅរដ្ឋអំណាច នៃ ភាគី​ម្ខាង​ទៀត​ ដើម្បីឱ្យចាត់វិធានការការពារ ទាន់ពេលវេលា។ តាមសំណូមពររបស់ភាគី រងគ្រោះ ភាគីម្ខាង​ទៀត​នឹងផ្ដល់​ជំនួយ​សកម្ម​ទាន់​ពេលវេលាដល់ ភាគីរងគ្រោះក្នុងក្រប ខណ្ឌមធ្យោបាយរបស់ខ្លួន។

ប្រការ ១០

ក- ក្នុងពេលមានជំងឺរាតត្បាតប៉ះពាល់មនុស្ស ឬសត្វរបស់ភាគីណាមួយភាគីនេះ ចាំបាច់ត្រូវ ចាត់គ្រប់វិធានការ ដើម្បីកំចាត់ និង​ទប់​ស្កាត់​ការ​រីករាលដាលរបស់វាព្រមជាមួយ នោះផ្ដល់ ព័ត៌មានពីបញ្ហានេះ ទៅភាគីម្ខាងទៀត។ តាមសំណូមពររបស់ភាគីរងគ្រោះ ភាគីម្ខាងទៀត ផ្ដល់​ជំនួយ​សកម្មទាន់ពេលវេលា ក្នុងក្របខណ្ឌមធ្យោបាយរបស់ខ្លួន។

ខ- ក្នុងពេលមានជំងឺរាតត្បាតប៉ះពាល់មនុស្ស ឬ សត្វនៃភូមិភាគព្រំដែនមួយពលរដ្ឋ នៃ តំបន់ព្រំដែន ទាំងពីរក្បែរភូមិភាគនោះ ត្រូវបាន​ហាម​ឃាត់​ជា​បណ្ដោះអាសន្ន មិនឱ្យឆ្លងកាត់ ព្រំដែនធ្វើការផ្លាស់ប្ដូរទំនិញ ទៅវិញទៅមក និងផ្លាស់ប្ដូរទីកន្លែងសត្វពាហនៈ ក្នុងតំបន់ ព្រំដែន​ទាំងនោះក៏ដូចជាទីជិតខាង។ បណ្ដាវិធាន ការហាមប្រាមបណ្ដោះអាសន្ន ទាំងនេះ ត្រូវបានសម្រេចដោយរដ្ឋអំណាចខេត្ដ។

ប្រការ ១១

 

ក្នុងករណីដែលជនម្នាក់ ឬច្រើននាក់មានជំងឺ ឬមានគ្រោះថ្នាក់ត្រូវការព្យាបាលជាបន្ទាន់ ពលរដ្ឋតំបន់ព្រំដែន នៃភាគី​ម្ខាង​អាច​ទាក់​ទង​ដោយ​ផ្ទាល់​ជាមួយមន្ទីរព្យាបាល ដែលស្ថិត នៅជិតបំផុតរបស់ភាគីម្ខាងទៀត ដើម្បីស្នើការជួយឧបត្ថម្ភ ទន្ទឹមនឹងនោះផ្ដល់ព័ត៌មាន ពីបញ្ហានេះមករដ្ឋអំណាចខាងខ្លួន ដើម្បីឱ្យទាក់ទងជាមួយ រដ្ឋអំណាចម្ខាងទៀត បំពេញ នូវបែប បទចាំបាច់ ។

 

III- ការត្រួតពិនិត្យការឆ្លងកាត់ព្រំដែន

 ប្រការ ១២

 

ក- ភាគីទាំងពីរព្រមព្រៀងគ្នាបើកច្រកឆ្លងកាត់ប្រាំបីកន្លែងលើផ្លូវគោក និង ផ្លូវទឹកដូចតទៅ ៖

កម្ពុជា

វៀតណាម

ផ្លូវលេខ ១៩

អណ្ដូងពេជ្រ

ឡេ ថាញ់

ផ្លូវលេខ ១

អូរ រាំង

ប៊ូ ប្រាង

ផ្លូវលេខ ១៣

ស្នួល

បណេ

ផ្លូវលេខ ៧

ផ្លូវលេខ ២២ បេ

ត្រញំងផ្លុង

សាម៉ាច់

ផ្លូវលេខ ១

ផ្លូវលេខ ២២ អា

ភ្នំ ដិន

ទិញ បៀន

ផ្លូវលេខ ១៧

លក

សាស៊ា

ទន្លេមេគង្គ

គូឡុង សុងទៀន

ក្អមសំណ កោះរកា

វិញ សឿង ធឿង ភឿក

ខ- ភាគីទាំងពីរ នឹងតាំងបង្កើតរៀងៗ ខ្លួននូវប៉ុសិ៍្ដយាមតាមច្រកឆ្លងកាត់សំខាន់ៗ ដើម្បីទទួល បន្ទុកត្រួតពិនិត្យមនុស្ស ភារវត្ថុទំនិញ និងមធ្យោបាយដឹកជញ្ជូនដែលឆ្លង កាត់ព្រំដែនដោយ អនុលោមតាមបញ្ញត្ដិ នៃកិច្ចព្រមព្រៀងនេះ ឬតាមបញ្ញត្ដិទាំងឡាយ ស្របនឹងបញ្ហានេះដែល រដ្ឋទាំងពីរបានព្រមព្រៀងគ្នា និងតាមច្បាប់ និងបទបញ្ជាសមស្រប នៃរដ្ឋនិមួយៗ។

គ- នៅទីកន្លែងដែលស្ថិតនៅឆ្ងាយពីច្រកឆ្លងកាត់ដែលចែងក្នុងកថាខណ្ឌ “ក” នៃប្រការនេះ រដ្ឋអំណាច ខេត្ដ នៃគូភាគី​អាច​ព្រម​ព្រៀង​គ្នា​បើក​ច្រកបន្ថែមតាមផ្លូវគមនាគមន៍រវាងភូមិ ឬផ្លូវលំ ដើម្បីសំរួលចរាចរ ដល់ពលរដ្ឋតំបន់ព្រំដែន នៃគូភាគី។

ឃ- ការត្រួតពិនិត្យការឆ្លងកាត់ព្រំដែន តាមច្រកឆ្លងកាត់បន្ថែម ត្រូវបានទទួលរ៉ាប់រងដោយ ប៉ុសិ៍្ដឆ្មាំ ព្រំដែននៅនឹងមូលដ្ឋាននោះ។

 

ប្រការ ១៣

 

ដើម្បីឆ្លងកាត់ព្រំដែន បណ្ដាពលរដ្ឋ កម្មាភិបាល កងទ័ព និងទំនិញ នៃរដ្ឋទាំងពីរ ត្រូវគោរព តាម បណ្ដាបញ្ញត្ដិ ខាងក្រោមនេះ ៖

ក- កម្មាភិបាល អ្នករដ្ឋការ កម្មករ នៃបណ្ដាផ្នែកផ្សេងៗ នៃភាគីនីមួយៗ រួមទាំងកងទ័ពផង ដែលឆ្លងកាត់ព្រំដែនតែឯកឯង ឬដោយក្រុម ដើម្បីទៅបំពេញបេសកកម្មផ្លូវការ ទស្សនកិច្ច ជាមិត្ដភាព ទៅរួមក្នុងវគ្គសិក្សា ទៅព្យាបាលជំងឺ ឬដោយមូលហេតុផ្សេងៗទៀត ព្រមទាំង បណ្ដាអាណិកជន នៃភាគីនីមួយៗ ដែលត្រូវបានអនុញ្ញាតឱ្យត្រឡប់មក ឬចាកចេញពី ប្រទេសខ្លួន ត្រូវតែមានលិខិតឆ្លងដែន ឬ​លិខិតស្នាមមាន តម្លៃស្មើនឹងលិខិតឆ្លងដែន ដែលក្រសួងការបរទេស នៃប្រទេសខ្លួនចេញឱ្យ។

ខ- កម្មាភិបាល អ្នករដ្ឋការ កម្មករ នៃផ្នែកផ្សេងៗ និងនៃបណ្ដាខេត្ដមិនជាប់ព្រំដែន របស់ ប្រទេសនិមួយៗ ដែលឆ្លងកាត់ព្រំដែន ទោះ​ដោយ​ក្រុម​ក្ដី តែឯកឯងក្ដី ដើម្បីបំពេញ បេសកកម្មដែល មន្ទីរក្រសួង ខ្លួនប្រគល់ឱ្យក្នុងក្របខណ្ឌ នៃកិច្ចព្រមព្រៀងណាមួយ រវាង​ភាគី​ទាំង​ពីរ​ត្រូវតែមានលិខិត បើកផ្លូវដែល អង្គភាពមានសមត្ថកិច្ច នៃក្រសួងមហាផ្ទៃ ឬនៃក្រសួងការបរទេស របស់ប្រទេសនិមួយៗចេញឱ្យ។

គ- បណ្ដាអង្គភាព កងទ័ព ឬយុទ្ធជនម្នាក់ៗ នៃភាគីនិមួយៗ ដែលឆ្លងកាត់ព្រំដែន ដើម្បីទៅ បំពេញបេសកកម្ម ដែល​ក្រសួង​ការពារ​ប្រទេស​ នៃប្រទេសទាំងពីរព្រមព្រៀងគ្នា ត្រូវតែមាន លិខិតឧទ្ទេស នាមឱ្យឆ្លងកាត់ ព្រំដែនចេញដោយ ក្រុមមានសមត្ថកិច្ចរបស់កងទ័ព ដែល ក្រសួងការពារប្រទេស នៃប្រទេសទាំង ពីរព្រមព្រៀងគ្នាចាត់តាំង ។

ឃ- កម្មាភិបាល អ្នករដ្ឋការ កម្មករ នៃបណ្ដាខេត្ដព្រំដែនរបស់ប្រទេសមួយដែល ឆ្លងកាត់ ព្រំដែនទៅ កាន់ខេត្ដព្រំដែន នៃ​ប្រទេស​មួយ​ទៀត​ទោះ​ជាក្រុម​ក្ដី តែឯកឯងក្ដី ដើម្បីទៅ បំពេញបេសកកម្ម ឬទស្សនកិច្ច ជាមិត្ដភាព ត្រូវតែមាន លិខិតបើកផ្លូវព្រំដែនដែលរដ្ឋ អំណាច​ខេត្ដ​នៃ​ប្រទេសនិមួយៗចេញឱ្យ។ លិខិត បើកផ្លូវព្រំដែនទាំងនេះមានតម្លៃសំរាប់តែ ទៅខេត្ដព្រំដែនដែលត្រូវទៅកាន់ប៉ុណ្ណោះ។

ង- ពលរដ្ឋ នៃប្រទេសនិមួយៗ ដែលឆ្លងកាត់ព្រំដែនជាឯកជនដូចជាទៅសួរសុខទុក្ខគ្រួសារ ឬ មិត្ដភ័ក្ដិ ទៅថែរក្សា ឬប្ដួរទីកន្លែងផ្នូរ… ត្រូវ​មាន​លិខិតមានតម្លៃស្មើនឹងលិខិត ឆ្លងដែនដែល អង្គភាព មានសមត្ថកិច្ច នៃក្រសួងមហាផ្ទៃ ឬនៃក្រសួងការបរទេស របស់ប្រទេសនិមួយៗ ចេញឱ្យ។

ច- ពលរដ្ឋ នៃតំបន់ព្រំដែនមួយ ដែលទៅកាន់តំបន់ព្រំដែនមួយទៀត ក្នុងក្របខណ្ឌ កថាខណ្ឌ “ក” នៃប្រការ ៥ នៃកិច្ចព្រមព្រៀងនេះ ត្រូវ​មាន​អត្ដសញ្ញាណប័ណ្ណព្រំដែន។ ប្រសិនបើពលរដ្ឋទាំងនោះ មាន បំណងស្នាក់នៅទីនោះលើសពីបីថ្ងៃ សាមីជនត្រូវមានការ អនុញ្ញាត​ជាក់​ល័ក្ខណ៍ពីរដ្ឋអំណាច នៃឃុំ របស់ខ្លួន ឬ របស់អង្គភាពឆ្មាំព្រំដែន ដែលតាំង នៅចំណុចដែលជិតបំផុត។ ជនទាំងនេះត្រូវបង្ហាញ អត្ដ​សញ្ញាណ​ប័ណ្ណ ព្រំដែនរបស់ខ្លួន និងជាយថាហេតុនូវលិខិតអនុញ្ញាតរបស់ខ្លួន ដល់រដ្ឋអំណាចឃុំដែលខ្លួន ទៅកាន់ស្របតាម ប្រការ ១៥ “ខ” ខាងក្រោម។

ឆ- សមាជិកក្រុមនាវិករបស់នាវាទាំងឡាយ នៃភាគីម្ខាងដែលឆ្លងចូលដែនដី នៃភាគីម្ខាង ទៀត ត្រូវ មានអត្ដ​សញ្ញាណ​ប័ណ្ណ​នាវិក​របស់​ខ្លួន​

ជ- ទំនិញទាំងឡាយគ្រប់ប្រភេទ ដែលត្រូវបានដឹកនាំទៅម្ខាងទៀតនៃព្រំដែន លើកលែង តែទំនិញរបស់កងទ័ព ត្រូវ​មាន​ភ្ជាប់​សេចក្ដី​បញ្ជាក់​របស់អង្គភាពជាអ្នកផ្ញើ និងត្រូវគោរពតាម បទបញ្ជាគយ បទបញ្ជា ត្រួតពិនិត្យសុខាភិបាល និងបទបញ្ជាភូតគាម អនាម័យ និងបទ​បញ្ជា​ សមស្របដទៃទៀតនៃភាគីនិមួយៗ។

 

ប្រការ ១៤

ភាគីទាំងពីរឯកភាពគ្នាលើគំរូលិខិតបើកផ្លូវព្រំដែនដែលចែងក្នុងប្រការ ១៣ នៃកិច្ចព្រមព្រៀង នេះហើយនឹង បញ្ជូន ឱ្យ​គ្នា​ទៅវិញ​ទៅមក​នូវ​សំណៅហត្ថលេខា និងត្រារបស់ខ្លួន។ លិខិត បើកផ្លូវព្រំដែនត្រូវធ្វើ ឡើងជាពីរ ភាសាខ្មែរ និង វៀតណាម។

នៅពេល​ដែល​ភាគីម្ខាងប្ដូរហត្ថលេខា និងត្រា ភាគីនេះត្រូវបញ្ជូនសំណៅត្រា និង ហត្ថលេខាថ្មី ៣០ថ្ងៃ មុន ទៅភាគីម្ខាងទៀត ដើម្បី​ភាគី​ក្រោយ​នេះអាចឱ្យព័ត៌មានទៅបណ្ដា ប៉ុសិ៍្ដត្រួតពិនិត្យតាមច្រក ឆ្លងកាត់ បណ្ដាប៉ុសិ៍្ដ ឆ្មាំព្រំដែន និងរដ្ឋអំណាចឃុំនៅតំបន់ព្រំដែន។

 

ប្រការ ១៥

ការឆ្លងកាត់ព្រំដែនត្រូវស្ថិតនៅក្រោមបញ្ញត្ដិដូចតទៅ ៖

 

ក- ដើម្បីឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ បណ្ដាអ្នកដំណើរ ភារវត្ថុ ទំនិញ មធ្យោបាយដឹក ជញ្ជូនរបស់ភាគី ទាំង​ពីរ​ត្រូវ​មាន​លិខិត​ស្នាម​ដែល​តម្រូវតាមប្រការ ១៣ នៃកិច្ចព្រមព្រៀង នេះ ត្រូវឆ្លងកាត់តាម ច្រកអនុញ្ញាត ដែលចែងក្នុងលិខិតធ្វើដំណើរ ត្រូវបង្ហាញលិខិតរបស់ ខ្លួន​នៅ​ប៉ុសិ៍្ដ ត្រួតពិនិត្យ ដើម្បីចុះបញ្ជិកា និងដាក់ខ្លួនឱ្យ ត្រួតពិនិត្យចាំបាច់។

ហាមមិនឱ្យឆ្លងកាត់ព្រំដែន អ្នកដំណើររួមទាំងភារវត្ថុ ទំនិញ និងមធ្យោបាយដឹក ជញ្ជូនដែល ពុំមាន លិខិតស្នាម ចាំបាច់ ឬដែល​មាន​លិខិត​ស្នាម​ចាំ​បាច់មិនគ្រប់គ្រាន់។

ខ- ពលរដ្ឋ នៃតំបន់ព្រំដែនមួយដែលរស់នៅឆ្ងាយពីច្រកឆ្លងកាត់សំខាន់ៗ អាចឆ្លងកាត់ ព្រំដែនត្រង់ ច្រកឆ្លង កាត់បន្ថែម។ នៅ​ពេល​ឆ្លង​កាត់​ព្រំដែន​ជនទាំងនោះត្រូវបង្ហាញ លិខិត ស្នាមរបស់ខ្លួននៅប៉ុសិ៍្ដឆ្មាំ ព្រំដែន ឬដល់អង្គភាពឆ្មាំព្រំដែន ដែលទទួលភារកិច្ចត្រួតពិនិត្យ នៅទីកន្លែងនោះ។ នៅទីណាដែលគ្មានប៉ុសិ៍្ដ ឬអង្គភាពត្រួតពិនិត្យ សាមីជនត្រូវបង្ហាញ អត្ដ​សញ្ញាណ​ប័ណ្ណ​ព្រំដែន​ដល់​រដ្ឋ​អំណាច​ឃុំដែល​ខ្លួន​ទៅ​កាន់ ទីនោះ។ ប្រសិនបើការស្នាក់ នៅក្នុងតំបន់ព្រំដែន នៃភាគីម្ខាង ទៀតលើសពី បី “៣” ថ្ងៃសាមីជនត្រូវបង្ហាញបន្ថែមទៀត នូវ​លិខិត​អនុញ្ញាតជាក់ល័ក្ខណ៍ដែលចែងក្នុងកថាខណ្ឌ “ច” នៃប្រការ ១៣ នៃកិច្ចព្រមព្រៀង នេះ។

គ- បណ្ដាជនដែលពុំកាន់សញ្ញាតិកម្ពុជា ឬសញ្ជាតិវៀតណាម ហើយដែលចង់ឆ្លងកាត់ ព្រំដែនរវាង ប្រទេសទាំងពីរ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឆ្លង​កាត់​តែតាមច្រកអនុញ្ញាត លើផ្លូវជាតិ លេខ ១ ខាងកម្ពុជា ឬលេខ ២២ អា ខាងវៀតណាម ទន្លេមេគង្គខាងកម្ពុជា ឬសុងគូឡុង-សុង​ទៀន​ ខាងវៀតណាម និងត្រូវនៅក្រោម ការត្រួតពិនិត្យរបស់ប៉ុសិ៍្ដត្រួតពិនិត្យ ដែលស្ថិនៅច្រកទាំងនោះ។

 

ប្រការ ១៦

 

ភាគីទាំងពីរបង្កើនសហប្រតិបត្ដិការ ដើម្បីធានាឱ្យមានរបៀបរៀបរយ និងសន្ដិសុខរួមក្នុង បណ្ដាតំបន់ ព្រំដែន នៃប្រទេសទាំងពីរ។

ក- នៅពេលដែលភាគីម្ខាងប្រទះឃើញសកម្មភាពរបស់កងឆ្មក់ ចារបុរស ពួកសេស សល់ពីទ័ពរបបចាស់ និង​សមាស​ភាព​អាក្រក់​ផ្សេង​ទៀត​ ភាគីនេះត្រូវតែជូនព័ត៌មានពី បញ្ហានេះ ទាន់ពេលវេលាទៅ ភាគីម្ខាង ទៀត និងធ្វើសកម្មភាព រួមគ្នាទប់ទល់បើចាំបាច់ ។

ខ- ក្នុងករណីពលរដ្ឋ នៃប្រទេសមួយល្មើសច្បាប់ និងបទបញ្ជា នៃប្រទេសមួយទៀត “អំពើឆក់ប្លន់ អំពើឃោរឃៅ ប្រើកម្លាំង អំពើរត់ពន្ធ ។ល។” រដ្ឋអំណាចមូលដ្ឋាននៃប្រទេស រងគ្រោះត្រូវបញ្ឈប់ ឱ្យទាន់ពេលវេលាធ្វើកំណត់ហេតុ រួចប្រគល់ជនជាប់ចោទ និងលិខិត តិក​តាង​ទៅ​​រដ្ឋអំណាចនៃប្រទេស របស់ជនជាប់ចោទដើម្បីដោះស្រាយ

 

IV- បញ្ញត្ដិទូទៅ

ប្រការ ១៧

ក្នុងករណីមានវិវាទនៅតាមព្រំដែន រដ្ឋអំណាចមូលដ្ឋាននៃប្រទេសទាំងពីរទៅតាមសភាព នៃករណីនិមួយៗ ត្រូវជួបជុំគ្នាទាន់ពេលវេលា ដើម្បីពិភាក្សារិះរកដំណោះស្រាយមួយ លើស្មារតីមិត្ដភាព និងទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ។ ចំពោះករណីមានជំលោះ រឿង​ដែន​ដី រដ្ឋអំណាចមូលដ្ឋាននៃ ភាគីនិមួយៗ ធ្វើរបាយការណ៍រឿងនេះមករដ្ឋាភិបាល ខ្លួនដើម្បីដោះស្រាយ។ ក្នុង​ពេល​រង់​ចាំ​ដំណោះ​ស្រាយ​ ភាគីទាំងពីរ ខិតខំរក្សា ទំនាក់ទំនង ជាធម្មតា និងមិនធ្វើឱ្យ សភាពការណ៍កាន់តែស្មុគស្មាញ។

ប្រការ ១៨

បណ្ដាផ្នែកដែលពាក់ព័ន្ធក្នុងការការពារសន្ដិសុខតាមព្រំដែន និងរដ្ឋអំណាចខេត្ដតាមព្រំដែន នៃភាគី ទាំងពីរ ត្រូវជួបជុំគ្នា ដើម្បី​ពិភាក្សា​ពីវិធាន​ការអនុវត្ដកិច្ចព្រមព្រៀងនេះ។

ប្រការ ១៩

 

ក- កិច្ចព្រមព្រៀងនេះមានតម្លៃសំរាប់រយៈពេលប្រាំឆ្នាំ គិតពីពេលចូលជាធរមាន នៃ សន្ធិសញ្ញាស្ដីពី គោលការណ៍ ដើម្បី​ដំណោះ​ស្រាយ​ព្រំដែន​ រវាងសាធារណរដ្ឋប្រជាមានិត កម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម ដែលចុះ ហត្ថលេខា នាថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៨៣​។

 

កិច្ចព្រមព្រៀងនេះ នឹងត្រូវបានបន្ដសំរាប់រយៈពេលប្រាំឆ្នាំថ្មីទៀតជាស្វ័យប្រវត្ដិ ប្រសិនបើ បីខែមុន ពេលអស់​ប្រសិទ្ធភាព​ពុំមាន​ភាគី​ចុះ​កិច្ចសន្យាណាមួយសំដែងបំណង បញ្ចប់កិច្ច ព្រមព្រៀងនេះទេ។

ខ- កិច្ចព្រមព្រៀងនេះអាចត្រូវបន្ថែម ឬកែប្រែដោយការព្រមព្រៀងរវាងភាគីទាំងពីរ។

 

ធ្វើនៅភ្នំពេញ ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៨៣

ជាពីរច្បាប់ជាភាសាខ្មែរ និងវៀតណាម។ អត្ថបទ ទាំងពីរមានតម្លៃដូចគ្នា។

 

ជ.រដ្ឋាភិបាលនៃសាធារណរដ្ឋ

ជ.រដ្ឋាភិបាលនៃសាធារណរដ្ឋ

ប្រជាមានិតកម្ពុជា

សង្គមនិយមវៀតណាម

ហត្ថលេខា

ហត្ថលេខា

ហ៊ុន សែន

ង្វៀន កឺថាច់

រដ្ឋមន្ដ្រីការបរទេសនៃ

រដ្ឋមន្ដ្រីការបរទេសនៃ

សាធារណរដ្ឋប្រជាមានិតកម្ពុជា

សាធារណរដ្ឋសង្គមនិយមវៀតណាម


 

សន្ធិសញ្ញា ស្ដីពីគោលការណ៍ ដើម្បីដំណោះស្រាយព្រំដែនរវាង

សាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម

ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៨៣

——-

 ក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និង ក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសង្គម និយមវៀតណាម ដោយមានបំណងពង្រឹង និងពង្រីកឥតឈប់ឈរ នូវទំនាក់ទំនង ពិសេសរវាងកម្ពុជា និងវៀតណាម លើមូលដ្ឋានគោរពទៅវិញទៅមក នូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី នៃរដ្ឋនិមួយៗ និង បង្កើនយុទ្ធសាមគ្គីភាព និងការជួយ ឧបត្ថម្ភគ្នា ក្នុងគ្រប់វិស័យដើម្បីភាពសំបូររុងរឿង នៃរដ្ឋនិមួយៗ និងដើម្បីសុភមង្គលនៃ ប្រជាជនខ្លួន។

ដោយអនុវត្ដប្រការ ៤ នៃសន្ធិសញ្ញា សន្ដិភាព មិត្ដភាព និងសហប្រតិបត្ដិការរវាង សាធារណរដ្ឋប្រជាមានិត កម្ពុជា និងសាធារណរដ្ឋ​សង្គម​​និយមវៀតណាម ដែលបាន ចុះហត្ថលេខានាថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ សំដៅកសាងព្រំដែន សន្ដិភាព និងមិត្ដភាព ស្ថិតស្​ថេរ​រវាង​រដ្ឋទាំងពីរ។

បានសំរេចចុះហត្ថលេខា លើសន្ធិសញ្ញានេះ ហើយក្នុងគោលបំណងនោះ បានចាត់តាំង ជាតំណាងពេញសិទ្ធិ រៀងខ្លួននូវ ៖

– ក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ៖ រដ្ឋមន្ដ្រីការបរទេស នៃសាធារណរដ្ឋ ប្រជាមានិត កម្ពុជា ហ៊ុន សែន

-ក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៖ រដ្ឋមន្ដ្រីការបរទេស នៃ សាធារណរដ្ឋសង្គមនិយម វៀតណាម ង្វៀន កឺថាច់ តំណាងពេញសិទ្ធិទាំងនេះ បន្ទាប់ពីបាន ឧទ្ទេសនាមទៅវិញទៅមកនូវលិខិតប្រទានសិទ្ធិ របស់ខ្លួនដែល ត្រូវបាន ទទួលស្គាល់ថា ត្រឹមត្រូវតាមច្បាប់ បានព្រមព្រៀងគ្នាដូចតទៅ ៖

ប្រការ ១

 

នៅលើផ្នែកដែនដីគោក ភាគីទាំងពីរចាត់ទុកព្រំដែន ដែលមានរួចមកហើយ រវាងរដ្ឋទាំងពីរ ដែលគូស នៅលើផែនទីខ្នាត ១/១០០.០០០ របស់​ក្រុមភូមិសាស្ដ្រឥណ្ឌូចិន ដាក់ឱ្យប្រើប្រាស់ មុនឆ្នាំ ១៩៥៤ ឬនៅ កាលបរិច្ឆេទកៀកបំផុតនឹងឆ្នាំ ១៩៥៤ “ភ្ជាប់មកនូវសំណៅ ២៦​សន្លឹក​ នៃផែនទីនេះដែលត្រូវបានអនុម័ត ដោយភាគីទាំងពីរ” ថាជាព្រំដែនរដ្ឋ រវាងប្រទេសទាំងពីរ ។

ចំពោះទីកន្លែងដែលមិនទាន់បានគូសលើផែនទី ឬ កន្លែងដែលភាគីទាំងពីរយល់ថា មិនសម ហេតុផល ភាគី ទាំងពីរនឹង​ធ្វើការ​ពិភាក្សា​ដើម្បី​សំរេច​បាននូវដំណោះស្រាយមួយក្នុង ស្មារតី សមភាព និងការគោរព គ្នាទៅវិញ ទៅមក ក្នុងផលប្រយោជន៍ នៃទំនាក់ទំនងពិសេស កម្ពុជា-វៀតណាម ដោយអនុលោមតាមច្បាប់ និងការ អនុវត្ដជាក់ស្ដែងអន្ដរជាតិ ។

 

ប្រការ ២

នៅលើផ្នែកដែនដីគោក ភាគីទាំងពីរចាត់ទុកព្រំដែន ដែលមានរួចមកហើយ រវាងរដ្ឋទាំងពីរ ដែលគូស នៅលើផែនទីខ្នាត ១/១០០.០០០ របស់ក្រុមភូមិសាស្ដ្រឥណ្ឌូចិន ដាក់ឱ្យប្រើប្រាស់ មុនឆ្នាំ ១៩៥៤ ឬនៅ កាលបរិច្ឆេទកៀកបំផុតនឹងឆ្នាំ ១៩៥៤ “ភ្ជាប់មកនូវសំណៅ ២៦​សន្លឹក​ នៃផែនទីនេះដែលត្រូវបានអនុម័ត ដោយភាគីទាំងពីរ” ថាជាព្រំដែនរដ្ឋ រវាងប្រទេសទាំងពីរ ។

ចំពោះទីកន្លែងដែលមិនទាន់បានគូសលើផែនទី ឬ កន្លែងដែលភាគីទាំងពីរយល់ថា មិនសម ហេតុផល ភាគីទាំងពីរ​នឹងធ្វើការ​ពិភាក្សា​ដើម្បី​សំរេចបាននូវដំណោះស្រាយមួយក្នុង ស្មារតី សមភាព និងការគោរព គ្នាទៅវិញទៅមក ក្នុងផលប្រយោជន៍ នៃទំនាក់ទំនងពិសេស កម្ពុជា​-វៀតណាម ដោយអនុលោមតាមច្បាប់ និងការអនុវត្ដជាក់ស្ដែងអន្ដរជាតិ ។

 

ប្រការ ៣

នៅពេលវេលាដ៏សមស្រប ដែលភាគីទាំងពីរយល់ព្រម នឹងត្រូវបង្កើតនូវគណៈកម្មការ ចំរុះមួយ ដែលភាគី​ទាំងពីរ​ត្រូវបាន​តំណាង​ដោយប្រតិភូមានចំនួនស្មើគ្នា ដើម្បីកំណត់ ព្រំដែនដីគោក និងព្រំដែនសមុទ្រ ស្របតាមប្រការ ១ និងប្រការ ២ នៃសន្ធិសញ្ញានេះ និង​ដើម្បី​ព្រាង​សន្ធិសញ្ញា ស្ដីពីការកំណត់ព្រំដែនរដ្ឋ រវាងប្រទេសទាំងពីរ ។

 

ប្រការ ៤

 

សន្ធិសញ្ញានេះ នឹងត្រូវដាក់សុំសច្ចាប័ន ហើយនឹងចូលជាធរមាន ចាប់ពីថ្ងៃប្ដូរ សម្ភារៈ សច្ចាប័ន ។

សន្ធិសញ្ញានេះនឹងអស់ប្រសិទ្ធភាពភ្លាមបន្ទាប់ពីការចូលជាធរមាន នៃសន្ធិសញ្ញា ស្ដីពីការ កំណត់ព្រំដែន រដ្ឋរវាង ប្រទេស ទាំងពីរ ដែល​ចែង​ក្នុងប្រការ ៣ ខាងលើ ។

ធ្វើនៅភ្នំពេញ ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៨៣

ជាពីរច្បាប់ជាភាសារខ្មែរ និង វៀតណាម ។ អត្ថបទ ទាំងពីរមានតម្លៃដូចគ្នា ។

 

 

ប្រតិភូពេញសិទ្ធិ
នៃក្រុមប្រឹក្សារដ្ឋ

ប្រតិភូពេញសិទ្ធិ
នៃក្រុមប្រឹក្សារដ្ឋ

នៃ

នៃ

សាធារណរដ្ឋប្រជាមានិតកម្ពុជា

សាធារណរដ្ឋសង្គមនិយមវៀតណាម

ហ៊ុន សែន

ង្វៀន កឺថាច់

រដ្ឋមន្ដ្រីការបរទេស
នៃ

រដ្ឋមន្ដ្រីការបរទេស
នៃ

សាធារណរដ្ឋប្រជាមានិតកម្ពុជា

សាធារណរដ្ឋសង្គមនិយមវៀតណាម


 

សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង

សាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម

ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៨៥

 

ក្រុមប្រឹក្សារដ្ឋ នៃ សាធារណរដ្ឋប្រជាមានិត កម្ពុជា និង ក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ដោយ​មានគោល​បំណង​ពង្រឹង​ និងពង្រីកទំនាក់ទំនងពិសេសរវាង កម្ពុជា និងវៀតណាម លើមូលដ្ឋាន នៃគោលការណ៍ស្មើភាពទាំងស្រុង គោរពឯករាជ្យ អធិប​តេយ្យភាព​ និងបូរណភាពដែនដី របស់ផងគ្នា បង្កើន ឥតឈប់ឈរចំណងយុទ្ធ សាមគ្គីភាព និងកា​រ​ជួយ​ឧបត្ថម្ភគ្​នា​ទៅ​វិញ​ទៅ​មក​លើគ្រប់​វិស័យ ដើម្បីកសាង ប្រទេសជាតិ ថ្កុំថ្កើង រុងរឿង និងជីវភាពសុភមង្គលរបស់ប្រជាជនប្រទេសទាំងពីរ ។

ដើម្បីកំណត់ជាផ្លូវការខ្សែព្រំដែនរដ្ឋរវាង សាធារណរដ្ឋប្រជាមានិតកម្ពុជា និង សាធារណរដ្ឋ សង្គមនិយម វៀតណាម សំដៅ​កសាង​ខ្សែ​ព្រំដែន​សន្ដិភាព មិត្ដភាពយូរអង្វែង រវាងប្រទេស ទាំងពីរ។

បានសំរេចចុះហត្ថលេខាលើសន្ធិសញ្ញានេះ នឹងចាត់បណ្ដាតំណាងពេញសិទ្ធិរបស់ខ្លួន ៖

– ក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ៖ រដ្ឋមន្ដ្រីការបរទេស ហ៊ុន សែន

– ក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៖ រដ្ឋមន្ដ្រីការបរទេស ង្វៀង កួថាច់ បណ្ដា​តំណាងពេញសិទ្ធិ របស់ភាគីទាំងពីរ ក្រោយ​ពីផ្លាស់ប្ដូរសារប្រគល់សិទ្ធិ ឃើញថា​ សមស្រប ហើយបាន ស្រុះស្រួលគ្នានូវប្រការដូចតទៅ ៖

 

ប្រការ ១

លើដីគោក ភាគីទាំងពីរផ្អែកលើប្រការ ១ នៃសន្ធិសញ្ញា ស្ដីពីគោលការណ៍ដោះស្រាយ បញ្ហាព្រំដែនរវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា និង​សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចុះហត្ថលេខានាថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៨៣ និងអនុលោមតាមបណ្ដា កំណត់​ហេតុ​រវាង​គណៈប្រតិភូ របស់រដ្ឋាភិបាល ប្រទេស ទាំងពីរ ក្នុងគណៈកម្មការចំរុះ ដែល​បានចុះហត្ថលេខានាថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ១៩៨៤ និង​ថ្ងៃ​ទី ៨ ខែ ធ្នូ ឆ្នាំ ១៩៨៤ ដោយព្រមព្រៀងកំណត់ខ្សែព្រំដែនរដ្ឋរវាង សាធារណរដ្ឋប្រជាមានិតកម្ពុជា និង សាធា​រណ​រដ្ឋ សង្គមនិយម វៀត​ណាម តាមទិសរួមពីជើងទៅត្បូង ដូចតទៅ ៖

 

ចាប់ផ្ដើម​ពីចំណុច​ជួបគ្នារ​បស់ខ្សែព្រំដែនរដ្ឋនៃប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ ខ្សែព្រំដែន ដើរ​តាម​ទិស​ត្បូង​ឆៀង​និរតី​ តាមជួរកំពូលភ្នំចុះទៅកាត់អូរនៅ និយាមកា ១៦២២.៦១០ – ៧៧៥.២៨០។​ ឡើងទៅតាមជួរកំពូលភ្នំ ដល់កំពូលភ្នំ មាន​និយាម​កា ១៦២១.១២៥ – ៧៧៥.០២៥ តាមបន្ទាត់ត្រង់ ប្រមាណ ៣.៦៥០ម “បីពាន់ប្រាំមួយរយ ហាសិបម៉ែត្រ ” ដល់​កំពូល​ភ្នំមាន​និយាមកា ១៦១៧.៧០០ – ៧៧៣.៨២០ កាច់ទៅទិស អាគ្នេយ៍ តាមជួរកំពូលភ្នំដល់កំពូលភ្នំមាននិយាមកា ១៦១៦.៥១៥ – ៧៧៤.៦០០ កាច់ទៅ ទិសនិរតី តាមជួរកំពូលភ្នំ តាមរយៈចំណុចខ្ពស់ ១០១៨ ដល់កំពូល ភ្នំមាននិយាមកា ១៦១៣.៦៣០ – ៧៧១.៥៥០ កាច់ទៅទិសត្បូងតាមជួរកំពូលភ្នំឆ្លងកាត់ ចំណុចខ្ពស់ ៧៨២ ដល់ចំណុចមាននិយាមកា ១៦០៩.៤០០ – ៧៧២.៨៣៥ កាច់ទៅទិសនិរតី តាមជួរកំពូលភ្នំ ឆ្លងកាត់ចំណុចមាន និយាមកា ១៦០៥.១៥០ – ៧៧០.៦២៥ ឆ្លង​កាត់​បណ្ដា​ចំណុច​ខ្ពស់ ១០៥៤ “ភ្នំប៊ុន” ៩២៤ – ១០២២ កាច់ទៅទិសលិច ឆៀងពាយព្យ តាមជួរកំពូលភ្នំ ឆ្លងចំណុចមាន និយាមកា ១៥៩៣.៧២៥ – ៧៦៥.៧១៥ ឆ្លងកាត់ចំណុច ខ្ពស់ ៨៣៧ ដល់ចំណុចខ្ពស់ ៩៥៧ ។

 

កាច់ទិសត្បូងឆៀងនិរតីតាមជួរកំពូលភ្នំ កាត់អូរគ្មានឈ្មោះនៅនិយាមកា ១៥៩៤.៧៦៥ – ៧៦២.៧៣៥ ឆ្លង​កាត់​កំពូល​ភ្នំមាន​និយាម​កា ១៥៩៤.៩៥០ – ៧៦២.០០០ កាត់អូរគ្មានឈ្មោះនៅនិយាមកា ១៥៩៣.៦៥០ – ៧៦១.៣០០ ដល់កំពូល​ភ្នំមាន​និយាម​កា ​១៥៩១.១២៥ – ៧៦១.៤៦០ ចុះទៅតាមជ្រលង ដល់ចំណុចមាន និយាមកា ១៥៩០.៨៧៥ – ៧៦២.៥៤០ ឡើង​ទៅដល់​ចំណុច​មាននិយាមកា ១៥៩០.១៦០ – ៧៦២.០២០ តាមជួរកំពូលភ្នំឆ្លងកាត់បណ្ដាចំណុចខ្ពស់ ១៤៤១ – ១៤១២ – ៤៦៥ – ៧៣៤ – ៨៨៥ – ៩០៣ – ៧៥៤ – ៨៤៧ – ៦៩៧ – ៦១៤ – ៧១០ ដល់ចំណុចមាននិយាមកា ១៥៦០.២៨០ – ៧៥២.២៥០ ។

 

កាច់​ទៅ​ទិសអគ្នេយ៍តាមជួរកំពូលភ្នំ កាត់ជ្រលងនៅនិយាមកា ១៥៥៨.៨៥០ – ៧៥៤.៣៩០ ឡើង ទៅតាម ជួរ​កំពូលភ្​នំកាត់​ជ្រលង​ នៅនិយាមកា ១៥៥៨.៥៥៥ – ៧៥៤.៨៥០ តាមជួរកំពូលភ្នំឆ្លងកាត់បណ្ដា ចំណុចខ្ពស់ ៣៣៨ – ៤២១ ដល់​ចំណុច​មាន​និយាម​កា ១៥៥៧.៥៥០ – ៧៥៧.៥៨០ កាច់ទិសត្បូងតាមជួរ កំពូលភ្នំ ដល់ចំណុចមាននិយាមកា ១៥៥៥.៩៩៥ – ៧៥៧.៤៤៥ កាច់ទិស​លិចដល់ចំណុចមាននិយាមកា ១៥៥៥.៩០៥ – ៧៥៥.៩៣៥ កាច់ទិសត្បូងឆៀងនិរតី តាមជួរកំពូលភ្នំ ដល់​ចំណុច​មាន​និយាមកា​ ១៥៥០.៦១០ – ៧៥៤.៩៩៥ ឆ្លងចំណុចខ្ពស់ ៣២៤ ចុះទៅកាន់អូរគ្មានឈ្មោះ ជួបត្រើយស្ដាំអូរនោះ នៅ និយាមកា ១៥៤៧.១៩០ – ៧៥៨.០៩៥ កាច់ទិសកើតតាមមាត់ត្រើយស្ដាំរបស់អូរគ្មានឈ្មោះ ទៅជួបត្រើយ ស្ដាំ របស់​ព្រែក​សាថាយ​នៅនិយាម​កា ១៥៤៨.៤១៥ – ៧៦៤.៣៤០ កាច់ទៅទិសខាងត្បូងតាមត្រើយស្ដាំ របស់ព្រែកសាថាយ ដល់ជួប​នឹង​ត្រើយ​ស្ដាំ​របស់ទន្លេសាន នៅនិយាមកា ១៥៤០.០១០ – ៧៦៦.០៩៥ តាម ទន្លេសាន “មានកំណាត់ខ្លះដើរតាមត្រើយឆ្វេង ខ្លះតាម​ចរន្ដ​ដូច​ស្ដែង ឡើងលើផែនទី ដែលភ្ជាប់ជាមួយ” ដល់ចំណុចមាននិយមកា ១៥២៥.៩៥០ – ៧៦៥.៣៦៥ កាច់​ទៅទិស​អគ្នេយ៍​តាមខ្សែ បន្ទាត់ត្រង់ប្រមាណ ៣.១៥០ម “បីពាន់មួយរយហាសិបម៉ែត្រ” ដល់ចំណុចមាននិយាមកា ១៥២៤.១៥០ – ៧៦៧.៩៤០ តាម​ខ្សែ បន្ទាត់ត្រង់ប្រមាណ ១.២០០ម “មួយពាន់ពីររយម៉ែត្រ” ដល់កំពូលភ្នំមាននិយាមកា ១៥២៤.០៤០ – ៧៦៩.១៥០ តាម​ខ្សែ​បន្ទាត់ត្រង់ប្រមាណ ៣.៤០០ម “បីពាន់បួនរយម៉ែត្រ” កាត់ថ្នល់លេខ ១៩ ដល់ជួប អូរគ្មានឈ្មោះនៅនិយាមកា ១៥២២.​៣៥០ – ៧៧២.០៧០ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ២.៩៥០ម “ពីរពាន់ ប្រាំបួនរយហាសិបម៉ែត្រ” ដល់ចំណុចមាននិយាមកា ១៥២០.​៤៩០ – ៧៧៤.៣៤៥ តាមខ្សែបន្ទាត់ត្រង់ ប្រមាណ ៦.១០០ម “ប្រាំមួយពាន់មួយរយម៉ែត្រ” ដល់ចំណុច ខ្ពស់ ២៧១ ទៅ​តាម​ខ្សែបន្ទាត់ត្រង់ប្រមាណ ៣.៥៥០ម “ បីពាន់ប្រាំរយហាសិបម៉ែត្រ” ដល់ កំពូលភ្នំមាននិយាមកា ១៥១១.៨០០ – ៧៧៨.​៤២៥ ។

 

កាច់ទៅទិសខាងត្បូងតាមខ្សែបន្ទាត់ត្រង់ប្រមាណ ៤.៦០០ម “ បួនពាន់ប្រាំមួយរយម៉ែត្រ” ដល់កំពូល ភ្នំមាននិយាមកា ១៥០៧.​១៦០ – ៧៧៨.៧០០ កាច់ទៅទិសអគ្នេយ៍ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ១១.៥៥០ម “ ដប់មួយ​ពាន់ប្រាំ​រយ​ហាសិប​ម៉ែត្រ” ដល់ចំណុចខ្ពស់ ៤៦៨ កាច់ទៅទិសត្បូងតាមខ្សែបន្ទាត់ ត្រង់ប្រមាណ ១៨.៥៥០ម “ ដប់​ប្រាំបី​ពាន់​ប្រាំ​រយ​ហាសិប​ម៉ែត្រ” ដល់ចំណុចមាននិយាមកា ១៤៧៨.១៨០ – ៧៨៥.៤០០ កាច់ទៅទិសត្បូងឆៀងនិរតីតាមខ្សែបន្ទាត់ត្រង់ប្រមាណ ៣៦.​៩៥០ម “សាមសិបប្រាំមួយពាន់ ប្រាំបួនរយ ហាសិបម៉ែត្រ” ដល់កំពូលភ្នំមាននិយាមកា ១៤៤៣.៨៤០ – ៧៧១.២១៥ តាម​ខ្សែ​បន្ទាត់​ត្រង់ ប្រមាណ ២.២០០ម “ពីរពាន់ពីររយម៉ែត្រ ” ដល់ចំណុចមាននិយាមកា ១៤៤១.៧៧៥ – ៧៧០.៤៥០ កាច់ ទៅទិស​ត្បូង ឆៀងអគ្នេយ៍ តាមជួរកំពូលភ្នំកាត់អូរគ្មានឈ្មោះ ទៅជួបនឹងច្រាំងខាងឆ្វេង របស់អូរនោះ នៅនិយាមកា ១៤៤០.៥៨០ – ៧៧១.០០០ ។

 

កាច់ទិសត្បូងតាមត្រើយឆ្វេងរបស់អូរគ្មានឈ្មោះ ទៅជួបនឹងទន្លេស្រែពក “ដាក់ក្រុង” និងព្រែក ដាក់ដាំនៅ និយាមកា ១៤៤០.​០៥៥ – ៧៧០.៦៥០ ទៅតាមត្រើយស្ដាំរបស់ព្រែកដាក់ដាំ ដល់ចំណុចមាន និយាមកា ១៣៦២.០៥០ – ៧៦៩.៥៤០ កាច់​ទិស​លិចឆៀងនិរតីតាមជ្រលងទៅ ជួបត្រើយស្ដាំរបស់ អូរគ្មាន ឈ្មោះនៅនិយាមកា ១៣៦១.៨២៥ – ៧៦៨.៧៣០ កាច់​ទៅ​ទិស​ត្បូងឆៀងនិរតីតាមមាត់ត្រើយស្ដាំរបស់ អូរគ្មានឈ្មោះ ដល់ចំណុចមាននិយាមកា ១៣៦០.៣៦០ – ៧៦៨.២២៥ តាម​ជួរ​កំពូល​ភ្នំឆ្លងកាត់ជ្រលង ចុះទៅតាមអូរដល់ជួបនឹងមាត់ត្រើយស្ដាំរបស់ អូរព័រនៅនិយាមកា ១៣៥៩.៨០០ – ៧៦៦.៣៤៥ កាច់​ទៅ ទិសត្បូងឆៀងនិរតីតាមមាត់ត្រើយស្ដាំ របស់អូរព័រដល់ចំណុចនៅ ចិញ្ចើមខាងជើងថ្នល់លេខ ៣០៩ នៅនិយាមកា ១៣៥៤.៤៧៥ – ៧៦៥.២៧០ ។

 

កាច់ទៅទិសពាយព័្យតាមចិញ្ចើមខាងជើងថ្នល់លេខ ៣០៩ ដល់ចំណុចមាន និយាមកា ១៣៥៥.៧៦៦ – ៧៦១.២៥០ ដើរ​តាម​មាត់​ចិញ្ចើមខាងកើតផ្លូវលំដល់ចំណុច មាននិយាមកា ១៣៦០.១៥០ – ៧៥៩.៦៦៥ កាច់ទិសលិចតាមអូរ កាត់ព្រែកដាក់ដាំង ដល់​ជួបត្រើយឆ្វេង របស់ព្រែកដាក់ដាំង នៅនិយាមកា ១៣៦០.០៣០ – ៧៥៩.០៥០ តាមត្រើយឆ្វេង របស់ព្រែកដាក់ដាំង ឆ្លង​កាត់​ ចំណុច​មាន និយាមកា ១៣៦២.៩៥០ – ៧៤៩.០៥០ រួចតាមត្រើយឆ្វេង របស់ព្រែកដាក់ហួត ដល់ចំណុចមាន និយាមកា ១៣៣៧.៤៥៥ – ៧១៧.៤៧៥ តាមខ្សែបន្ទាត់ត្រង់ ប្រមាណ ៣.៤០០ម “បីពាន់បួនរយម៉ែត្រ” ដល់កំពូលភ្នំមាននិយាមកា ១៣៣៦.២០៥ – ៧១៤.៣០០ កាច់ទៅទិសត្បូងឆៀងនិរតីតាមជួរកំពូលភ្នំដល់ កំពូលភ្នំ មាននិយាមកា ១៣៣៥.៧៤០ – ៧១៤.១៤៥ ទៅតាមជ្រលងជួបត្រីយស្ដាំរបស់ស្ទឹង ជៃម៉ាំង “ដាក់ហ្សែកម៉ាន” នៅនិយាមកា ១៣៣៣.៨៤០ – ៧០៨.៩៣០ ទៅតាម​ត្រើយ ស្ដាំរបស់ស្ទឹងជៃម៉ាំង “ដាក់ហ្សែកម៉ាន” ដល់ចំណុចមាននិយាមកា ១៣២៣.៩៥០ – ៦៧៧. ៥៨០ ។

 

កាច់ទៅទិសខាងលិចតាមខ្សែបន្ទាត់ត្រង់ប្រមាណ ១០.៧០០ម “ដប់ពាន់ប្រាំពីររយម៉ែត្រ” ដល់ចំណុច មាននិយាមកា ១៣២៣.២៨០ – ៦៦៦.៩៥០ កាច់ទៅទិសជើងឆៀងឥសាន្ដ ដល់ចំណុចមាន និយាមកា ១៣២៣.៨០០ – ៦៦៧.១៦០ កាច់ទៅ​ទិស​ខាង​កើតដល់ចំណុចមាននិយាមកា ១៣២៣.៨៩០ – ៦៦៧.៧៨៥ កាច់ទៅទិសពាយព័្យ ដល់ចំណុចមាននិយាមកា ១៣២៤.២៥០ – ៦៦៧.៤២០ កាច់ទៅទិសខាងលិចតាម ត្រើយឆ្វេងរបស់ព្រែកជ្រីវ “ព្រែកគ្រីវ” ទៅជួបនឹងផ្លូវលំនៅនិយាមកា ១៣២៣.៧៦០ – ៦៥៤.១៧០ កាច់ ទៅទិសខាងត្បូងឆៀងអគ្នេយ៍ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ១៣.២០០ម “ដប់បីពាន់​ពីររយ​ម៉ែត្រ” ដល់ ចំណុចជួបគ្នារបស់ផ្លូវលំ និងត្រើយស្ដាំរបស់ទន្លេចាម នៅនិយាមកា ១៣១១.៩៦០ – ៦៦០.២១០ តាម ត្រើយស្ដាំ របស់ទន្លេចាមដល់ចំណុចមាននិយាមកា ១២៩០.៣៧៥ – ៦៥៨.៦៣០ ។

 

កាច់ទៅទិសខាងលិចឆ្លងកាត់បណ្ដាចំណុចមាននិយាមកា ១២៩០.២៧០ – ៦៥៦.៧០០ – ១២៩០.៩៩៥ – ៦៥៥.៨៧៥ – ១២៩០.៩២៥ – ៦៥៤.៦៩០ – ១២៩២.៦២០ – ៦៥២.៨៥០ – ១២៩២.៦៥០ – ៦៥២.០៥០ – ១២៩២.៩៣០ – ៦៥១.៤៥០ – ១២៩៣.០៧៥ – ៦៤៩.៨២៥ – ១២៩១.៣៥០ – ៦៤៦.០០០ – ១២៩១.៨៦៥ – ៦៤៥.៧៤០ – ១២៩០.៨១៥ -៦៤៣.៩៥០ ដល់​ចំណុច​មាននិយាមកា ១២៩០.៦៥០ – ៦៤២.០០០ កាច់ទៅទិសខាងជើងកាត់ អូរបភ្លាំនៅនិយាមកា ១២៩១.២៨៥ – ៦៤១.៩៥៥ ។

 

កាច់ទៅទិសពាយព័្យកាត់អូរងៀវនៅនិយាមកា ១២៩៣.៣៣០ – ៦៣៩.៨៣០ ដល់ចំណុចនៅខាងលិច ផ្លូវលំ មាននិយាមកា ១២៩៣.៩៥០ – ៦៣៨.៨៧៥ តាមចិញ្ចើមខាងលិចផ្លូវលំទៅភូមិឈូងដល់ ចំណុចមាន និយាមកា ១២៩៥.៧៧៥ – ៦៣៨.៣៤០ កាច់​ទៅទិសលិចឆៀងពាយព័្យឆ្លងកាត់ចំណុច មាននិយាមកា ១២៩៦.២៦០ – ៦៣៥.៤៤៥ កាត់ព្រែកអាទុងនៅនិយាមកា ១២៩៦.៨២៥ – ៦៣៤.០៤០ ឆ្លងកាត់ចំណុច មាននិយាមកា ១២៩៦.៤៥០ – ៦៣២.៩៩៥ ដល់ចំណុចមាននិយាមកា ១២៩៦.៧២៥ – ៦៣២.៣២៥ តាម ចិញ្ចើមខាងត្បូងផ្លូវលំ ដល់ចំណុចមាននិយាមកា ១២៩៧.៧៧០ – ៦៣០.៨៥០ កាច់​ទៅ​ទិស​ជើង​ឆៀង ពាយព័្យកាត់អូរគ្មានឈ្មោះនៅនិយាមកា ១២៩៩.៣១៥ – ៦២៩.៩២០ កាច់ទៅទិសនិរតី ដល់ចំណុចមាន និយាមកា ១២៩៨.៥០០ – ៦២៨.៧១០ កាច់ទិសពាយព័្យ កាត់អូរគ្មានឈ្មោះ នៅនិយាមកា ១២៩៨.៨៦០ – ៦២៨.១៥០ កាច់ទិស​និរតី​កាត់​ផ្លូវ​លំចំណុះ ភូមិច្រកក្រាញ់នៅនិយាមកា ១២៩៨.២៣០ – ៦២៧.២៥០ ដល់ ចំណុចមាន និយាមកា ១២៩៧.៣៨០ – ៦២៦.២៦៥ កាច់ទៅទិសពាយព័្យ ឆ្លងកាត់បណ្ដាចំណុច មាន និយាមកា ១២៩៨.១១៥ – ៦២១.៦៤៥ – ១២៩៩.៥៧០ – ៦២០.៣៥៥ – ១២៩៩.៦៥៥ – ៦១៩.៥៨០ – ១៣០០.៤៣៥ – ៦១៩.៤៤០ កាត់ព្រែកក្ដុលនៅនិយាមកា ១៣០១.៣៧៥ – ៦១៧.២១៥ ដល់ចំណុចមាន និយាមកា ១៣០១.៧៥០ – ៦១៧.០១០ កាច់ទៅទិសខាងលិច ឆ្លងកាត់បណ្ដាចំណុចមាន និយាម​កា ១៣០១.៧០៥ – ៦១៤.៤៦០ – ១៣០២.០៥០ – ៦១៣.៨៥០ កាត់ព្រែកជ័រនៅនិយាមកា ១៣០១.៦១០ -៦១២.០១៥ កាច់​ទៅ​ទិស​​និរតី ឆ្លងតាមបណ្ដា ចំណុចមាននិយាមកា ១២៩៨.៧៣០ – ៦១០.៤៩០ – ១២៩៦.០០០ -៦១១.០៥០ – ១២៩៣.៤១៥ – ៦០៩.២៨០ – ១២៩៣.៦៤៥ – ៦០៨.៩៤០ -១២៩១.៣៩៥ – ៦០៦.៩២៥ កាត់ថ្នល់លេខ ៧៨ “លេខ ២២” នៅនិយាមកា ១២៨៩.៧៥៥ – ៦០៧.៣៤០ រហូតដល់ ចំណុចមាននិយាមកា ១២៨៦.៥៥០ – ៦០៤.៣៩០។ កាច់ទៅទិសពាយព័្យ ដល់​ខាង​ត្បូង​ផ្លូវ លំនៅចំណុច មាននិយាមកា ១២៨៦.៨២៥ – ៦០៣.៣៨០ តាមចិញ្ចើម របស់ផ្លូវលំដល់ចំណុច មាននិយាមកា ១២៩០.៧១៥ – ៥៩៧.២១០ កាច់ទិសនិរតី ឆ្លងកាត់បណ្ដាចំណុច មាននិយាមកា ១២៩០.០៥០ – ៥៩៥.២២៥ – ១២៨៩.០០០ – ៥៩៣.២៦០ កាត់ថ្នល់លេខ ២៤ នៅនិយាមកា ១២៨៧.៦៩០ – ៥៩២. ៣៤៥ ដល់ចំណុចមាននិយាមកា ១២៨៧.៤៦៥ – ៥៩១.៦៥០ កាច់ទិសត្បូងឆៀងនិរតី កាត់ថ្នល់លេខ ២៤ នៅនិយាមកា ១២៨៦.៥៤០ – ៥៩១.៦៨០ កាត់អូរ​គ្មាន​ឈ្មោះ​ដល់​ត្រើយ​ឆ្វេង របស់អូរនោះនៅនិយាមកា ១២៨៤.៩០០ – ៥៩១.២១៥។

 

តាមមាត់ត្រើយឆ្វេងរបស់អូរគ្មានឈ្មោះដល់ជួបត្រើយឆ្វេងរបស់ទន្លេមានជ័យ “បិងហ្គួ” នៅនិយាមកា ១២៨៤.២០០ – ៥៨៨.៧៤៥ តាមត្រើយឆ្វេងរបស់ទន្លេមានជ័យ ទន្លេ រទី “ព្រែកបិងហ្គួ” “ស្ទឹងកំពងក្ដី” “ព្រែកកាយបាក់” ដល់​ចំណុច​មាន​និយាម​កា ១២៦១.៦៥០ – ៥៩៧.១៥០ កាត់ព្រែកកាយបាក់ដល់ជួបត្រើយ ស្ដាំ របស់ព្រែកកំពង់ស្ពាន“ព្រែកកាយកីយ” តាម​ត្រើយ​ស្ដាំរបស់ព្រែកកំពង់ស្ពាន “កាយ កីយ” ដល់ជួប ថ្នល់លេខ ២៤ នៅនិយាមកា ១២៦០.៤៧៥ – ៥៩៥.៤៦៥ កាច់​ទិស​ត្បូង​ឆ្លង​តាមបណ្ដាចំណុច មាននិយាមកា ១២៥៩.០០០ – ៥៩៦.៣៦០ – ១២៥៧.០៥០ – ៥៩៥.៤២៥ – ១២៥៦.៤៦៥ – ៥៩៦.៧៦០ – ១២៥៣.២៨០ – ៥៩៦.០៥០ – ១២៥០.៨០០ – ៥៩៥.០៥០ កាត់ព្រែកអន្លង់កី “ព្រែកណាងឌិញ” នៅនិយាមកា ១២៤៧.៩៨០ – ៥៩៤.៦៥០ ដល់ចំណុចមាននិយាមកា ១២៤៦.៨៥៥ – ៥៩៥.១៦៥ កាច់ទិស កើតអមខាងត្បូង មាត់​ផ្លូវ​លំដល់​ចំណុច​មាន​និយាម​កា ១២៤៧.២០០ – ៥៩៩.៦០០ កាច់ទិសត្បូងតាម ចិញ្ចើមខាងលិច ផ្លូវលំដល់កាត់ថ្នល់លេខ ២៤២ “លេខ ១៣” នៅ​និយាម​កា ១២៤៣.២៥០ – ៥៩៩.៦៥០ តាមចិញ្ចើមខាងកើតផ្លូវ លំដល់ចំណុចមាន និយាមកា ១២៤២.៣៦ – ៥៩៩.៩២០ កាច់​ទិស​អគ្នេយ៍ ឆ្លងតាមបណ្ដាចំណុចមាន និយាមកា ១២៣៩.៨៨០ – ៦០១.៦៣០ – ១២៣៨.៦០០ – ៦០៣.១៥០ – ១២៣៧.៤៩០ – ៦០៥.៩១៥ – ១២៣៧.៧៧០ – ៦០៧.០០០ – ១២៣៦.៩៥០ – ៦១១.១៥០ – ១២៣១.៤២៥ – ៦១២.១៦៥ – ១២២៩.៣៧០ – ៦១៥.៧០០ – ១២២៦.៧០០ – ៦១៨.០១០ កាច់ទិស ឥសាន្ដ កាត់អូរគ្មាន ឈ្មោះនៅនិយាមកា ១២២៧.១៣០ – ៦១៩.០៨០ កាច់​ទិស​អគ្នេយ៍ឆ្លងតាមចំណុចមាន និយាមកា ១២២៥.៦៧៥ – ៦២០.៤១០ កាត់អូរគ្មានឈ្មោះ នៅនិយាមកា ១២២៣.៧៧៥ – ៦២១.១៩៥ កាច់ទិសឥសាន្ដឆ្លងតាមបណ្ដាចំណុច មាននិយាមកា ១២២៥.៧៧០ – ៦២៣.១៨០ – ១២២៦.៦២០ – ៦២៥.៩០០ ដល់​ចំណុចមាននិយាមកា ១២២៧.២០៥ – ៦២៦.៤៩០ ។

 

កាច់ទិសត្បូងឆៀងអគ្នេយ៍តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៣.៥០០ម “បីពាន់ប្រាំរយម៉ែត្រ” កាត់ថ្នល់ លេខ ១ នៅនិយាមកា ១២២៤.៣៥០ – ៦២៨.៥១០ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៣.៣០០ម “បីពាន់បី រយម៉ែត្រ” ដល់ចំណុចមាននិយាមកា ១២២១.៥១៥ – ៦៣០.១៦៥ តាមបន្ទាត់ត្រង់ប្រមាណ ៤.៣០០ម “បួនពាន់បីរយម៉ែត្រ” កាត់ផ្លូវលំនៅនិយាមកា ១២១៧.២៥០ – ៦៣០.៦៧៥ ដើរតាមខ្សែបន្ទាត់ត្រង់ ប្រមាណ ២.២៥០ម “ពីរពាន់ពីររយហាសិបម៉ែត្រ” កាត់ផ្លូវ ៦អា នៅនិយាមកា ១២១៥.០៥០ – ៦៣១.១៧៥ ដល់ចំណុចមាននិយាមកា ១២១៣.១៩០ – ៦៣២.១២៥ កាច់ទៅទិសខាងលិចឆ្លងតាមចំណុច មាន​និយាម​កា ១២១៣.០៧០ – ៦២៩.៤៥០ “ផ្លូវលំបែកជាបី” កាត់ស្ទឹងមេសរថ្ងក “ព្រែកសុកណុក” នៅនិយាមកា ១២១៣.៧១០ – ៦២៧.៤៨០ តាមត្រើយខាងត្បូងរបស់ស្ទឹងមេសរថ្ងក “ព្រែកសុកណុក” ដល់ចំណុច មាននិយាមកា ១២១៤.០៦៥ – ៦២៦.៦០០ កាច់ទៅទិសនិរតី ដល់ចំណុចមាននិយាមកា ១២១៣.៣៥០ – ៦២៥.៤៤៥ កាច់ទៅទិសខាងត្បូងកាត់ស្ទឹង តាដេវ នៅ​និយាមកា ១២១១.២២៥ – ៦២៥.៦៤៥ ដល់ចំណុចមាននិយាមកា ១២០៩.៥០០ – ៦២៦.២៩០ កាច់ទៅទិសត្បូងឆៀងនិរតី តាមខ្សែ បន្ទាត់ត្រង់ ប្រមាណ ៣.៣០០ម “បីពាន់បីរយម៉ែត្រ” ដល់ចំណុចមាន និយាមកា ១២០៦.៥៨០ – ៦២៤.៧២៥ កាច់ទៅទិសត្បូងឆៀងអគ្នេយ៍ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៤.១០០ម “បួនពាន់មួយរយ ម៉ែត្រ” ដល់ផ្លូវលំ បំបែកជាបី ភូមិបាធួ នៅនិយាមកា ១២០៣.៤៧០ – ៦២៧.៤០០ តាមខ្សែបន្ទាត់ត្រង់ ប្រមាណ ៦.១៥០ម “ប្រាំមួយ​ពាន់​មួយ​រយ​ហាសិប​ម៉ែត្រ” ដល់ចំណុចមាន និយាមកា ១១៩៧.៩៩៥ – ៦៣០.២៤៥ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៥.២៥០ម “ប្រាំពាន់​ពីររយ​ហាសិប​ម៉ែត្រ” ដល់ចំណុចមាន និយាមកា ១១៩២.៧៧៥ – ៦៣០.៤៩០។

 

កាច់​ទៅ​ ទិសពាយព័្យតាមខ្សែបន្ទាត់ត្រង់ប្រមាណ ៣.៦០០ម “បីពាន់ប្រាំមួយរយម៉ែត្រ” ដល់ចំណុច មាននិយាមកា ១១៩៥.០៨០ – ៦២៧.៧៣៥ កាច់ទៅទិសខាងលិច តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៧.៥០០ម “ប្រាំពីរពាន់ប្រាំរយម៉ែត្រ” ដល់​ចំណុច​មាន​ និយាមកា ១១៩៤.៦៥០ – ៦២០.២២៥ តាមខ្សែបន្ទាត់ត្រង់ ប្រមាណ២.៨៥០ម “ពីរពាន់ប្រាំបីរយហាសិបម៉ែត្រ” ទៅកាត់ផ្លូវលំនៅនិយាមកា ១១៩៥.១៣០ – ៦១៧.៤៤០ កាត់ទិសពាយ័ព្យតាមខ្សែបន្ទាត់ត្រង់ប្រមាណ ៨.០៥០ម “ប្រាំ​បីពាន់​សូន្យ​រយហាសិបម៉ែត្រ” ដល់ចំណុចមាន និយាមកា ១១៩៩.៧៨៥ – ៦១០.៨៩៥ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៦.១០០ម “ប្រាំ​មួយ​ពាន់ មួយរយ ម៉ែត្រ” ទៅកាត់ផ្លូវលំនៅនិយាមកា ១២០៤.១៤០ – ៦០៦.៦១៥ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៣.៥៥០ម “បីពាន់ប្រាំរយហាសិបម៉ែត្រ” ដល់ចំណុចមាន និយាមកា ១២០៦.៥០០ – ៦០៣.៩៥០ តាមខ្សែ បន្ទាត់ត្រង់ ប្រមាណ ៤៥០ម “បួនរយហាសិបម៉ែត្រ” កាត់អូរកំពង់រោ “អូរការោ” ទៅជួបត្រើយខាងលិច របស់ព្រែក នោះ នៅនិយាមកា ១២០៦.៧១០ – ៦០៣.៥៦៥ ។

 

កាច់ទៅទិសត្បូងឆៀងនិរតី តាមត្រើយខាងលិច របស់អូរកំពង់រោដល់ចំណុចមាន និយាមកា ១១៩៨.០១០ – ៦០២.៥៧៥ កាច់​ទៅ​ទិសលិចឆៀងពាយព័្យ តាមខ្សែបន្ទាត់ត្រង់ ប្រមាណ ៤.០០០ម “បួនពាន់ម៉ែត្រ” កាត់ផ្លូវលំនៅនិយាមកា ១១៩៨.៦២០ – ៥៩៨.៦៦០ តាមខ្សែបន្ទាត់ត្រង់ ប្រមាណ ៥.៨០០ម “ប្រាំពាន់ប្រាំបីរយម៉ែត្រ” កាត់ព្រែកកំពង់រទេះ ទៅជួបត្រើយខាងលិច របស់ព្រែកនេះ នៅនិយាមកា ១២០០.៧៤០ – ៥៩៣.២៥០ កាច់ទៅទិសខាងជើងតាមត្រើយខាងលិច របស់ព្រែកកំពង់រទេះ ដល់ចំណុច មាន និយាមកា ១២០១.២៤៥ – ៥៩៣.៣០៥ កាច់ទៅទិសជើងឆៀងឥសាន្ដ តាមខ្សែបន្ទាត់ ត្រង់ប្រមាណ ៣.៨៥០​ម “បីពាន់ប្រាំបីរយហាសិបម៉ែត្រ” ដល់ចំណុចមាននិយាមកា ១២០៤.៧១០ – ៥៩៤.៨៧៥ កាច់ទៅទិសពាយព័្យ តាម​ខ្សែ​បន្ទាត់​ត្រង់​ប្រមាណ ៤.៦០០ម “បួនពាន់ប្រាំមួយរយម៉ែត្រ” កាត់ថ្នល់លេខ ២៥៨ “១០១០” នៅនិយាមកា ១២០៨.៥០០ – ៥៩២.២២៥ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៥.៥០០ម “ប្រាំពាន់ប្រាំរយម៉ែត្រ” ដល់ចំណុចមាននិយាមកា ១២១២.៧៦៥ – ៥៨៨.​៧៦៥ តាមខ្សែបន្ទាត់ ត្រង់ប្រមាណ ៧.៤០០ម “ប្រាំពីរពាន់បួនរយម៉ែត្រ” កាត់ព្រែកគ្មានឈ្មោះ ដែលហូរចូលព្រែកឡុងខុត នៅ​និយាមកា ១២១៩.៤១៥ – ៥៨៥.៥១៥ ។

 

កាច់ទៅទិសលិច ឆៀងនិរតីតាមត្រើយជើងរបស់ព្រែកឡុងខុត ព្រែកកំពង់ស្នាយ “ព្រែកកាយក” ព្រែកកាយបួត ព្រែក​កំពង់​ស្នាយ “ព្រែកកាយក” ដល់ចំណុចមាន និយាមកា ១២១០.១០០ – ៥៥៥.៦៥០ កាច់ទៅទិសពាយព័្យឆ្លងព្រែកត្របែកទៅជួប ត្រើយ​ខាងលិចរបស់ព្រែកនោះ នៅនិយាមកា ១២១០.៦០៥ -៥៥៤.៨៩៥ កាច់ទៅ​ទិស​និរតី​តាម​ត្រើយ​ខាងលិច​របស់​ព្រែក​ត្របែក​ “តាមលី” ទៅជួបនឹងត្រើយ ខាងជើង របស់ព្រែកក្រោម “ព្រែកសូហា” នៅនិយាមកា ១២១០.០៧៥ – ៥៥៤.៦២០ ដើរតាម​ត្រើយ ខាងជើង របស់ព្រែកក្រោម “ព្រែកសូហា” ទៅជួបនឹងត្រើយខាងជើងរបស់ព្រែកកាយស៊ូ នៅនិយាមកា ១២០២.១៧០ – ៥៣៩.០០០ ដើរតាមត្រើយខាងជើងរបស់ព្រែកកាយស៊ូ ដល់ចំណុចមាននិយាមកា ១២០១.៥៦០ -៥៣៨.​៦៨០ ដើរតាមត្រើយខាងជើង របស់ព្រែកគ្មានឈ្មោះ ទៅជួបនឹងព្រែកកោះសំពៅ ដល់ចំណុចមាន និយាមកា ១២០០.២១០ – ៥៣៧.៣១៥ កាច់ទៅទិសពាយព័្យ ដើរតាមកណ្ដាល ព្រែកកោះសំពៅ “សឺធឿង” ដល់ចំណុចមាននិយាមកា ១២០៤.២០៥ – ៥២៩.៣៨០ ។

 

កាច់ទៅទិសលិចឆៀងនិរតីតាមខ្សែបន្ទាត់ត្រង់ប្រមាណ ២.៨៥០ម “ពីរពាន់ប្រាំបីរយហាសិបម៉ែត្រ” ដល់​ចំណុច​មាន​និយាម​កា ១២០៣.៧៩៥ – ៥២៦.៥៦០ កាច់ទៅទិសលិចឆៀងពាយព័្យតាមខ្សែ បន្ទាត់ត្រង់ ប្រមាណ ២.៧០០ម “ពីរពាន់​ប្រាំពីរ​រយ​ម៉ែត្រ​” ដល់ចំណុចមាននិយាមកា ១២០៤.៦៩៥ – ៥២៤.០០០ ដើរតាមខ្សែបន្ទាត់ត្រង់ ប្រមាណ ២.២៥០ម “ពីរ​ពាន់​ពីរ​រយ​ហាសិប​ម៉ែត្រ” ដល់ចំណុចមាននិយាមកា ១២០៥.៩០០ – ៥២២.១១៥ កាច់ទៅទិសខាងលិចតាមខ្សែបន្ទាត់ត្រង់ប្រមាណ ១.៩០០​ម “មួយពាន់ប្រាំបួន រយម៉ែត្រ” ឆ្លងកាត់ទន្លេមេកុង “គីវឡង” ដល់ចំណុចមាននិយាមកា ១២០៥.៩៥០ – ៥២០.២១៥ កាច់ទៅ ទិសពាយព័្យ តាមខ្សែបន្ទាត់ ត្រង់ប្រមាណ ៣.០០០ម “បីពាន់ម៉ែត្រ” ដល់ចំណុចមាននិយាមកា ១២០៧.២១៥ – ៥១៧.៤៧៥ កាច់ទៅទិសខាងលិចតាមខ្សែបន្ទាត់ ត្រង់ប្រមាណ ២.៧០០ម “ពីរពាន់ប្រាំពីរ រយម៉ែត្រ” ដល់​ចំណុច​មាន​និយាម​កា ១២០៧.០៥០ – ៥១៤.៧៩០ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ២.៥០០ម “ពីរពាន់ ប្រាំរយ ម៉ែត្រ” ដល់ចំណុចមាននិយាមកា ១២០៦.៦៥០ – ៥១២.៣១០ ដើរទៅស្រប និងឃ្លាតពី ត្រើយត្បូង ព្រែកបាក់ណាមប្រមាណ ១៥០ម “មួយរយហាសិបម៉ែត្រ” ទៅជួប​ច្រាំង​ខាងកើត នៃកោះបាក់ណាម នៅចំណុចមាននិយាមកា ១២០៧.៣២៥ – ៥១១.៣០០ ហើយដើរតាមមាត់ ច្រាំង​ខាង​កើត​ របស់កោះ បាក់ណាម នោះ ដោយដើរកណ្ដាល និងផ្ទុយនឹងចរន្ដទឹកទន្លេបាសាក់ “ហូវយ៉ាង” ដល់ចំណុចមាន និយាម​កា ១២០៩.១៨០ – ៥១២.៩៧០ កាច់ទៅទិសជើងឆៀងពាយព័្យតាមព្រែកគ្មានឈ្មោះ ទៅជួប កណ្ដាល ទន្លេបាសាក់ “ហូវ​យ៉ាង” នៅចំណុច មាននិយាមកា ១២១១.៣០៥-៥១២.០០០ ដើរកណ្ដាល និងផ្ទុយនឹងចរន្ដទន្លេនោះ ដល់​ចំណុច​មាន​និយាម​កា ១២១០.៩៥០ – ៥០៩.៤៤០ ។

 

កាច់ទៅទិសនិរតីដើរស្របនឹងឃ្លាត ពីត្រើយខាងលិចព្រែកប៉ិញយី ប្រមាណ ៥០ម ទៅ ១០០ម “ហាសិបទៅ មួយរយម៉ែត្រ” ដូច​ស្ដែងឡើងលើផែនទី ភ្ជាប់រយៈចំងាយប្រមាណ ២.២០០ម “ពីរពាន់ពីររយ ម៉ែត្រ” ដល់ចំណុច​កែង​បន្ដពី​នោះទៅ​ស្រប​នឹង​ឃ្លាត​ពីត្រើយប្រមាណ ១៥០ម “មួយរយហាសិបម៉ែត្រ” កាត់ព្រែក មាត់ជ្រូក “ចូវដុក” នៅនិយាមកា ១២០៤.២២៥ – ៤០៤.៥០០ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ១.១០០ម “មួយពាន់មួយរយម៉ែត្រ” ដល់ចំណុចមាននិយាមកា ១២០៣.៦៩០ – ៥០៣.៥៥០ កាច់ទៅ ទិសត្បូង ឆៀងអគ្នេយ៍តាមខ្សែបន្ទាត់ត្រង់ប្រមាណ ២.៥០០ម “ពីរពាន់ប្រាំរយម៉ែត្រ” ដល់ចំណុចមាន និយាម​កា ១២០១.២៥០ – ៥០៤.១៧០ ដើរតាមខ្សែបន្ទាត់ត្រង់ប្រមាណ ៦.០៥០ម “ប្រាំមួយពាន់សូន្យរយ ហាសិប ម៉ែត្រ” កាត់​ព្រែក​គ្មានឈ្មោះនៅនិយាមកា ១១៩៥.៨១០ – ៥០៦.៨២៥ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ១.៥០០ម “មួយពាន់​ប្រាំរយម៉ែត្រ” ដល់ចំណុច មាននិយាមកា ១១៩៤.២៩៥ – ៥០៦.៧៥៥ ដើរតាមខ្សែ បន្ទាត់ត្រង់ប្រមាណ ១.១០០ម “មួយ​ពាន់មួយ​រយម៉ែត្រ” កាត់ស្ទឹងតាកែវ “ត្រាកែវ” ដល់ចំណុចមាន និយាមកា ១១៩៣.២៥០ – ៥០៧.២៤០ ដើរតាម​ខ្សែ​បន្ទាត់​ត្រង់​ប្រមាណ ១.៧៥០ម “មួយពាន់ប្រាំពីររយ ហាសិបម៉ែត្រ” ដល់ចំណុចមាននិយាមកា ១១៩១.៥០០ – ៥០៧.៦០០ ដើរ​តាម​ខ្សែ​បន្ទាត់ត្រង់ប្រមាណ ១.១៥០ម “មួយពាន់មួយរយហាសិបម៉ែត្រ” ដល់ចំណុចមាននិយាមកា ១១៩១.០៤០ – ៥០៨.៦៥០ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៣.០០០ម “បីពាន់ម៉ែត្រ” ដល់ចំណុចមាននិយាមកា ១១៨៨.៦២០ – ៥១០.៤៦០ ដើរតាម​ខ្សែបន្ទាត់​ត្រង់ប្រមាណ ៣.៨០០ម “បីពាន់ប្រាំបីរយម៉ែត្រ” ដល់ចំណុចមាននិយាមកា ១១៨៤.៨៩០ – ៥១១.០៨០។

 

កាច់ទៅ​ទិស​និរតី តាមខ្សែបន្ទាត់ត្រង់ប្រមាណ ១៣.២៥០ម “ដប់បីពាន់ពីររយហាសិបម៉ែត្រ” កាត់ ព្រែកគ្មានឈ្មោះនៅ និយាម​​កា ១១៧៨.២៥០ – ៤៩៩.៦១៥ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៤.៦៥០ម “បួនពាន់ប្រាំមួយរយហាសិបម៉ែត្រ” ដល់​ចំណុច​​ មាននិយាមកា ១១៧៥.៧០០ – ៤៩៥.៦៨០ កាច់ទៅ ទិសត្បូងឆៀងនិរតីតាមខ្សែបន្ទាត់ត្រង់ ប្រមាណ ៣.៦៥០ម “បីពាន់​​ប្រាំមួយ​រយហាសិបម៉ែត្រ” កាត់ព្រែក កិយយឿង នៅនិយាមកា ១១៧២.៩៦០ – ៤៩៣.៣១០ តាមខ្សែ​បន្ទាត់​ត្រង់​ប្រមាណ ៨.២៥០ម “ប្រាំបីពាន់ ពីររយហាសិបម៉ែត្រ” ដល់ចំណុចមាននិយាមកា ១១៦៥.៧៤០ – ៤៨៩.២១០ តាម​ខ្សែ​បន្ទាត់​ត្រង់​ប្រមាណ ៤.៣០០ម “បួនពាន់បីរយម៉ែត្រ” ដល់ចំណុចមាននិយាមកា ១១៦២.៨២៥ – ៤៨៦.០៥០ កាច់ទៅទិស ខាង​លិច​តាម​ខ្សែ​បន្ទាត់ត្រង់ប្រមាណ ១២.៤៥០ម “ដប់ពីរពាន់បួនរយហាសិបម៉ែត្រ” កាត់ព្រែកកាន់ នៅនិយាមកា ១១៦២.៤៥០ – ៤៧៣.៥១៥ កាច់ទៅទិសលិចឆៀងពាយព័្យ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៦.៨៥០ម “ប្រាំមួយពាន់ប្រាំបីរយហាសិបម៉ែត្រ” ដល់​ចំណុចមាននិយាមកា ១១៦៤.៦០០ – ៤៦៧.០០០ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ៥.៣០០ម “ប្រាំពាន់បីរយម៉ែត្រ” ដល់​ចំណុច​មាននិយាមកា ១១៦៤.៨៥៥ -៤៦១.៧១០ កាច់ទៅទិសខាងត្បូងតាមខ្សែបន្ទាត់ត្រង់ប្រមាណ ១.០៥០ម “មួយ​ពាន់​សូន្យ​រយហាសិប ម៉ែត្រ” កាត់ផ្លូវលំនៅនិយាមកា ១១៦៣.៨០០ – ៤៦១.៦៦០ កាច់ទៅទិសខាងលិចទៅស្រប ឃ្លាតពីមាត់ ត្រើយ​ ខាងជើង ព្រែកវិញទេ ប្រមាណ ១៥០ម “មួយរយហាសិបម៉ែត្រ” កាត់ស្ទឹងទន់ហន់ “ព្រែកយ៉ាងថាញ” ដល់​ចំណុច​មាន​និយាមកា ១១៦៤.២០០ – ៤៥៦.៤៥០ ។

 

កាច់ទៅទិសនិរតីកាត់ថ្នល់លេខ ១៦១ នៅនិយាមកា ១១៦៤.០៥០ – ៤៥៦.២៨០ ដើរតាមចិញ្ចើម ខាងលិចផ្លូវ​លំដល់​ចំណុច​មាន​និយាម​កា ១១៥០.០០០ – ៤៤៥.៥៣០ កាច់ទៅទិសពាយព័្យតាមខ្សែបន្ទាត់ ត្រង់ប្រមាណ ១.៦០០ម “មួយ​ពាន់​ប្រាំ​មួយ​រយ​ម៉ែត្រ” កាត់ព្រែកគ្មានឈ្មោះនៅនិយាមកា ១១៥១.២៨០ – ៤៤៤.៥៨០ កាច់ទៅទិសខាងជើងតាមខ្សែបន្ទាត់ត្រង់ប្រមាណ ៣០០ម “បីរយម៉ែត្រ” ដល់ចំណុចមាន និយាមកា ១១៥១.៥៨០ – ៤៤៤.៥៧៥ កាច់ទិសពាយព័្យតាមខ្សែបន្ទាត់ត្រង់ប្រមាណ ១.៧៥០ម “មួយពាន់ ប្រាំពីររយហាសិបម៉ែត្រ” ដល់ចំណុចមាននិយាមកា ១១៥២.៨០០ – ៤៤៣.៣២០ កាច់ទៅទិសលិច ឆៀង និរតី​តាមខ្សែបន្ទាត់ត្រង់ប្រមាណ ១.៦០០ម “មួយពាន់ប្រាំមួយរយម៉ែត្រ” ដល់ចំណុចមាននិយាមកា ១១៥២.៥៤០ – ៤៤១.៧៤០ តាមខ្សែបន្ទាត់ត្រង់ប្រមាណ ១.១៥០ម “មួយពាន់មួយរយហាសិបម៉ែត្រ” ទៅ កាត់ថ្នល់លេខ ១៧ “លេខ ៨ អា” នៅ​កណ្ដាល​ស្ពាន សាសៀមាននិយាមកា ១១៥២.២៥០ – ៤៤០.៦៤០ ពីនេះទាញត្រង់ដល់ចំណុចចុងបំផុត របស់ខ្សែព្​រំដែន​រដ្ឋ​លើដីគោក​រវាងកម្ពុជា និងវៀតណាម។

 

ខ្សែព្រំដែនរដ្ឋលើដីគោករវាង សាធារណរដ្ឋប្រជាមានិតកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម កំណត់​ដូច​ពោល​ខាង​លើ​នេះ បានគូរឡើងលើផែនទីខ្នាត ១/១០០.០០០ របស់មន្ទីរភូមិសាស្ដ្រ ឥណ្ឌូចិន (Service géographique de l’Indochine) ប្រើជា​ទូទៅមុនឆ្នាំ ១៩៥៤ ឬកាលបរិច្ឆេទ កៀកបំផុតនឹងឆ្នាំ ១៩៥៤ “ផែនទី ២៦ ផ្ទាំងអម ដែល​បាន​ភាគីទាំង​ពីរប​ញ្ជាក់​ទទួល​ស្គាល់” ដោយមានសញ្ញាជើងក្អែក ពណ៌ខ្មៅ (+) ចំពោះកំណាត់ខ្សែព្រំដែនណាដែលភាគីទាំងពីរទទួលស្គាល់ថាសមស្រប និង​បាន​គូរជាសញ្ញា ជើងក្អែក ពណ៌ក្រហម (+) នៅកំណាត់ណាដែលមានកែប្រែ និងបានគួរលើផែនទីខ្នាត ១/៥០.០០០ “ ៤០ ផ្ទាំងផែនទីអម ដែលបានភាគីទាំងពីរទទួលស្គាល់” ដោយសញ្ញា (…)  ពណ៌ខ្មៅ ។

 

ផែនទីទាំងពីរប្រភេទខាងលើនេះ គឺជាឯកសារអមទី១ និងឯកសារអមទី២ ជាចំណែកមួយមិនអាច កាត់ផ្ដាច់ បាន​ពី​សន្ធិ​សញ្ញា​នេះ ហើយប្រភេទផែនទីទាំងពីរសុទ្ធតែមាន តម្លៃដូចគ្នា ។

 

បណ្ដានិយាមកាក្នុងប្រការនេះ ដែលវាស់ចេញពីផែនទី ១/៥០.០០០ UTM ត្រូវបានគណនាឯកតាជាម៉ែត្រ។

 

ប្រការ ២

 

ចំពោះបណ្ដាបញ្ហាដែលមានទាក់ទិនដល់ទន្លេអូរ ព្រែក ព្រំដែន ៖

១- ប្រសិនចរន្ដទឹកទន្លេ អូរ ព្រែកព្រំដែនផ្លាស់ប្ដូរនោះ ខ្សែព្រំដែនត្រូវបានរក្សា ដដែលឥតផ្លាស់ប្ដូរ បើទ្វេភាគី គ្មានសំរុះ​សំរួល​ណាផ្សេងទៀត ។

២- បណ្ដាដីដុះ និងកោះដែលស្ថិតនៅសងខាងខ្សែព្រំដែន បើនៅខាងកម្ពុជា គឺជាកម្មសិទ្ធិរបស់កម្ពុជា បើនៅ ខាងវៀតណាម គឺជា​កម្មសិទ្ធិរបស់វៀតណាម ។

បណ្ដាដីដុះ កោះ និងដីដុះថ្មីដែលទើបកើតឡើងក្រោយពេលដែលខ្សែព្រំដែនបាន សម្រេចជាស្ថាពរហើយ គឺត្រូវ​ដោះ​ស្រាយ​តាមគោលការណ៍ដែលបានពោលខាងលើនោះដែរ ។

៣- ចំពោះស្ពានដែលឆ្លងកាត់ទន្លេ អូរ ព្រែកព្រំដែននោះ ចំណុចព្រំដែននោះត្រូវ កំណត់យកចំពាក់ កណ្ដាលស្ពាន ដោយ​ពុំ​គិត​ថាខ្សែព្រំដែនដែលឋិតនៅក្នុងទន្លេ អូរ ព្រែកនោះ យ៉ាងណាឡើយ ។

 

ប្រការ ៣

 

លើសមុទ្រភាគីទាំងពីរអនុលោមតាមប្រការ ២ នៃសន្ធិសញ្ញាស្ដីពីគោលការណ៍ ដោះស្រាយបញ្ហាព្រំដែន រវាង​សាធារណ​រដ្ឋ​ប្រជា​មានិត​កម្ពុជា​ និងសាធារណរដ្ឋសង្គមនិយម វៀតណាម ដែលបានចុះហត្ថលេខា នាថ្ងៃទី ២០ កក្កដា ១៩៨៣ និងយោលតាមប្រការ ២ និងប្រការ ៣ នៃកិច្ចព្រមព្រៀង ស្ដីពីតំបន់ទឹក ប្រវត្ដិសាស្ដ្រ របស់សាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែល​បាន​ចុះ ​ហត្ថលេខា នាថ្ងៃទី ៧ កក្កដា ១៩៨២ ដែលបានស្រុះស្រួលអំពីគោលការណ៍កំណត់ព្រំដែនលើ សមុទ្រក្នុង តំបន់ទឹក ប្រវត្ដិសាស្ដ្រ រវាង​សាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម ដូចតទៅ ៖

១- ខ្សែព្រំដែនរដ្ឋលើសមុទ្ររវាងប្រទេសទាំងពីរ ចាប់ផ្ដើមពីចំណុចចុងក្រោយ បំផុតនៃខ្សែព្រំដែន ដីគោក តាមផែនទីមាត្រដ្ឋាន ១/​១០០.​០០០ និង ១/៥០.០០០ ភ្ជាប់តាមសន្ធិសញ្ញា ។

២- ខ្សែព្រំដែនរដ្ឋលើសមុទ្រ ត្រូវបន្ដដើរតាមផ្លូវមួយដែលភាគីទាំងពីរនឹងស្រុះស្រួលធានា ដល់ការ បែងចែក កោះត្រឹមត្រូវ ដូច​ក្នុង​កិច្ច​ព្រម​ព្រៀងស្ដីពីតំបន់ទឹកប្រវត្ដិសាស្ដ្រ របស់សាធារណរដ្ឋប្រជាមានិត កម្ពុជា និង សាធារណរដ្ឋសង្គមនិយម វៀតណាម បានកំណត់ ។

៣- ខ្សែព្រំដែននេះ នឹងដើរកាត់ចំណុចសូន្យដែលជាចំណុចតភ្ជាប់ នៃខ្សែមូលដ្ឋានទាំងពីរដែលប្រើប្រាស់ សំរាប់​គិត​ផ្ទៃ​ទឹក​ទទឹង​ដែន​សមុទ្រ​ របស់ប្រទេសនិមួយៗ និងអូសបន្លាយទៅដល់ចំណុចមួយនៅលើ ព្រំប្រទល់ ខាងក្រៅ នៃដែនសមុទ្រប្រទេសនិមួយៗ ។

៤- ផែនទីសមុទ្រ ដែលនឹងចុះហត្ថលេខាជាផ្លូវការ ភ្ជាប់ជាមួយសន្ធិសញ្ញាស្ដីពីការ កំណត់ព្រំដែនរដ្ឋ លើសមុទ្ររវាងប្រទេសទាំងពីរ គឺជា​ផែន​ទីសមុទ្ររបស់មន្ទីរវាស់វែងជលសាស្ដ្របារាំង បោះពុម្ពឆ្នាំ ១៩៥៥ និងឆ្នាំ ១៩៥៦ មាត្រដ្ឋាន ១៨២.៦៥០ មានលេខសញ្ញា ៥៣៩៤ និង​៥៣៩៥ ។

អនុលោមតាមគោលការណ៍ទាំងឡាយខាងលើ គណៈកម្មការចំរុះដំណើរការក្នុង កាលដ៏ឆាប់បំផុត នូវការ ចុះទៅ​ពិនិត្យ​ជាក់​ស្ដែង​អំពី​ការ​កំណត់​ខ្សែព្រំដែនរដ្ឋលើសមុទ្រ និង ការព្រាងសន្ធិសញ្ញាស្ដីពីការ កំណត់ព្រំដែន រដ្ឋលើសមុទ្រ រវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា និង​សាធារណរដ្ឋសង្គមនិយមវៀតណាម ។

 

ប្រការ ៤

 

ភាគីទាំងពីរស្រុះស្រួលបង្កើតគណៈកម្មការចំរុះកំណត់ព្រំដែនលើ ភូមិសាស្ដ្រជាក់ស្ដែង និងបោះបង្គោល ព្រំដែន រដ្ឋ រវាង​សាធារ​ណរដ្ឋ​ប្រជា​មានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ខាងក្រោមនេះ ហៅថា “គណៈកម្មការចំរុះ” ដែលមានភារកិច្ចដូច តទៅ ៖

យោល​ ទៅតាមប្រការ ១ និងប្រការ ២ នៃសន្ធិសញ្ញានេះ ដើម្បីដំណើរការកំណត់ជាក់ស្ដែងលើខ្សែ ព្រំដែន​ដីគោក​ទាំង​ស្រុង​រវាង​ប្រទេស​ទាំង​ពី​រ និងគំរោងទីកន្លែង បោះបង្គោលព្រំដែនរដ្ឋ ដំណើរការបោះ បង្គោលព្រំដែនរដ្ឋជាផ្លូវការបង្កើតផែនទីព្រំដែន រដ្ឋ រវាង​សាធារណរ​ដ្ឋប្រជា​មានិតកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម ដោយមានបញ្ជាក់ទីកន្លែងបោះបង្គោលព្រំដែនរដ្ឋ ព្រាង​ពិធីសារ​ចុង​ក្រោយ ដើម្បី បញ្ចប់ការកំណត់ព្រំដែនលើភូមិសាស្ដ្រជាក់ស្ដែង និងបោះបង្គោល ។

 

ពិធីសារចុងក្រោយ គឺជាឯកសារអមនៃសន្ធិសញ្ញានេះ។ ផែនទីដែលមានខ្សែព្រំដែនរដ្ឋ រវាងសាធារណរដ្ឋ ប្រជាមានិតកម្ពុជា និង​សាធារ​ណ​រដ្ឋសង្គមនិយមវៀតណាម ដែលគណៈកម្មការបង្កើតឡើង ក្រោយពេល សម្រេចកំណត់ព្រំដែនលើភូមិសាស្ដ្រជាក់ស្ដែង និង​បោះ​បង្គោល​ និងជំនួយឱ្យផែនទី ដូចពោលនៅចុងប្រការ ១ នៃសន្ធិសញ្ញានេះ ។

 

គណៈកម្មការចំរុះ នឹងចាប់ផ្ដើមធ្វើសកម្មភាពភ្លាម ក្រោយពេលសន្ធិសញ្ញានេះ មានប្រសិទ្ធភាព និង ដំណើរការ របស់ខ្លួនតាមផែនការ និង​បណ្ដា​ការស្រុះស្រួល ដែលគណៈកម្មការចំរុះសម្រេច ហើយ គណៈកម្មការចំរុះ នឹងបញ្ជាក់សកម្មភាពរបស់ខ្លួនពេល ដែល​សម្រេច​ភារកិច្ច​ដែលប្រគល់ឱ្យតាមប្រការ ៤ នេះ។

 

ប្រការ ៥

 

សន្ធិសញ្ញានេះ នឹងត្រូវបានផ្ដល់សច្ចាប័ន និងមានប្រសិទ្ធភាពចាប់ពីថ្ងៃផ្លាស់ប្ដូរ សំភារៈសច្ចាប័ន ។

ធ្វើនៅភ្នំពេញ រដ្ឋធានីនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៨៥

ជាពីរច្បាប់ ជា ភាសាខ្មែរ និង វៀតណាមទាំងពីរច្បាប់នេះ មានតម្លៃដូចគ្នា។

 

 

ទទួលសិទ្ឋិពី

ទទួលសិទ្ឋិពី

ក្រុមប្រឹក្សារដ្ឋ

ក្រុមប្រឹក្សារដ្ឋ

សាធារណរដ្ឋប្រជាមានិតកម្ពុជា

សាធារណរដ្ឋសង្គមនិយមវៀតណាម

ហត្ថលេខា

ហត្ថលេខា

ហ៊ុន សែន

ង្វៀង កួថាច់


 

ព្រះរាជសាររបស់

ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា

ផ្ញើជូន

ឯកឧត្ដម ផាំ វ៉ាន់ដុង

ចុះថ្ងៃទី ២៧ កញ្ញា ឆ្នាំ ១៩៩៩

******

 

ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្ដម ផាំ វ៉ាន់ដុង ជាទីស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់បំផុត

 

ខ្ញុំមាន​បីតិសោមនស្សរីករាយ និងមហាកិត្ដិយសប្រកបដោយមនោសញ្ចេតនានឹករឮក និង ផ្ញើព្រះរាជសារ លិខិត មួយនេះ ដើម្បីជម្រាបសួរសុខទុក្ខ ឯកឧត្ដម​ដែល​ជា​មហា​មិត្ដ​ ដ៏ឧត្ដុង្គឧត្ដមរបស់ខ្ញុំក៏ដូចជា របស់ ប្រជាជនកម្ពុជាគ្រប់រូប។

ក្នុងឱកាសដ៏កម្រនេះ ខ្ញុំសូមសម្ដែងនូវមហាករុណាទិគុណដ៏ជ្រាលជ្រៅ ចំពោះ មនោសញ្ចេតនា មិត្ដភាព ដ៏ស្មោះស្ម្រ័គ និងសាមគ្គីភាព ដែលឯកឧត្ដមតែងបានផ្ដល់ចំពោះ រូបខ្ញុំ​ ក៏ដូចជាចំពោះ ប្រជាជនកម្ពុជា ក្នុងរយៈកាលកន្លងមក ដែលយើងនិងប្រជាជន យើងទាំងពីរ តែងតែរួបរួមកម្លាំងគ្នាជួយគ្នាទៅ វិញទៅមក ប្រ​កៀក​ស្មាគ្នាតស៊ូរំដោះប្រទេស ជាតិពីសត្រូវរួម រហូតបានជោគជ័យរៀងៗខ្លួនដល់សព្វ ថ្ងៃនេះ។

សន្និសីទកំពូល ប្រជាជនឥណ្ឌូចិន នៅទីក្រុងភ្នំពេញ ថ្ងៃទី ០១ ខែ មីនា ឆ្នាំ១៩៦៥ និងទីក្រុង កង់តុង ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ១៩៧០ ការចរចារវាងខ្ញុំ និង​ឯកឧត្ដម​ផ្ទាល់​នៅ​ទីក្រុង​ ប៉េកាំងនាឆ្នាំ ១៩៦៤ និង ការជួបគ្នាជាបន្ដបន្ទាប់មកទៀត ក៏ដូចជាសេចក្ដីថ្លែងការណ៍ របស់រណសិរ្សជាតិរំដោះវៀតណាម ខាងត្បូង និងសេចក្ដីថ្លែងការណ៍ របស់​រដ្ឋា​ភិបាល សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលឯកឧត្ដម ជាប្រមុខ នាឆ្នាំ១៩៦៧ សុទ្ធតែបាន បញ្ជាក់ពីចំណងមិត្ដភាព យុទ្ធសាមគ្គីភាព ព្រមទាំងការទទួលស្គាល់ ព្រំដែន​បច្ចុប្បន្ន របស់ កម្ពុជា និងគោរពអធិបតេយ្យ បូរណភាពទឹកដី គ្នាទៅវិញទៅមក។ រាល់ប្រសាសន៍ ប្រកប ដោយខ្លឹមសារ របស់ឯកឧត្ដម ក្នុង​ឱកាស​ជួប​ប្រាស្រ័យ​ជាមួយ​ខ្ញុំកន្លងមកតែងតែ ធ្វើឱ្យខ្ញុំមាន ទំនុកចិត្ដ និងការកក់ក្ដៅជានិច្ច ចំពោះដំណោះស្រាយនានា ដែលទាក់ទងទៅនឹង ផល ប្រយោជន៍ របស់ប្រទេសយើងទាំងពីរ ដែល​ជា​អ្នក ភូមិផងរបងជាមួយគ្នាដ៏ល្អ និង ស្មោះត្រង់។

 

ឯកឧត្ដមជាអ្នកធ្លាប់សិក្សាស្រាវជ្រាវយ៉ាងច្បាស់លាស់ ពីប្រវត្ដិសាស្ដ្រជូរចត់ របស់ប្រទេស កម្ពុជា យើងខ្ញុំ ហើយឯកឧត្ដមបានក្លាយទៅជាវីរជនមួយរូប ដែល​បាន​ខិត​ខំ​ពង្រី​ក​ពង្រឹង មិត្ដភាព យុទ្ធសាមគ្គីភាព ជាមួយ ប្រទេស ទាំងបី នៅក្នុងជ្រោយឥណ្ឌូចិនយើងនេះ តស៊ូរំដោះប្រទេសជាតិបានជោគជ័យជាស្ថាពរ ហើយកំពុង កសា​ង​ប្រទេស​តាម វិទ្យាសាស្ដ្របច្ចេកទេសទំនើបថ្មីដើម្បីឈានទៅរកវឌ្ឍនភាព និងសុភមង្គល ឯកឧត្ដម គង់យល់ច្បាស់ អំពីភាពចាំបាច់ដែលប្រទេសយើងទាំងពីរត្រូវមានខ្សែ ព្រំដែន​មួយសមភាព យុត្ដិធម៌ និងមានផលប្រយោជន៍ទាំងសងខាង។ ជំហរនេះហើយដែលខ្ញុំសង្កេតឃើញថា អ្នកដឹកនាំរដ្ឋាភិបាល យើងទាំងពីរ កំពុង​យក​ចិត្ដ​ទុក​ដាក់​ចរចារកដំណោះស្រាយ បញ្ហា ព្រំដែន ដើម្បីកសាងខ្សែព្រំដែនមួយឱ្យក្លាយ ទៅជាខ្សែព្រំដែនសន្ដិភាព សន្ដិសុខ-ស្ថិរភាព-មិត្ដភាព និងសហប្រតិបត្ដិការ។ ឆ្លៀត​ឱកាស​​នេះ​ដែរ​ ខ្ញុំក៏សូមកោតសរសើរ និងគាំទ្រ ដោយស្មោះ ចំពោះជំហរដ៏ម៉ឹងម៉ាត់ ប្រកបដោយសុឆន្ទៈ របស់ឯកឧត្ដមអគ្គ លេខាធិការ គណបក្សកុម្មុយនីស្ដ វៀតណាម ឡេ ខា ភៀវ ក្នុង​ឱកាស​ទស្សនកិច្ចនៅកម្ពុជាថ្មីៗ នេះ ដែលចង់ឱ្យបញ្ហាព្រំដែននៃប្រទេសយើងទាំងពីរត្រូវបានដោះស្រាយចប់មុន ដំណាច់ឆ្នាំ ២០០០ នេះ ។

 

ក៏​ប៉ុន្ដែក្នុងដំណើរការចរចានានា ដើម្បីកំណត់ព្រំដែនសមុទ្រ នៃប្រទេសយើងទាំងពីរនោះ ខ្ញុំបានទទួល របាយការណ៍ថា នៅមានការខ្វែងគំនិតគ្នានៅឡើយ ដែល​ចាំបាច់​ខ្ញុំ​យល់​ថា មានតែ ឯកឧត្ដម ដែលជា មហាមិត្ដ របស់ខ្ញុំទេ ដែលលោកមានការយោគយល់បញ្ហា ហើយអាចជួយតម្រង់ទិសឱ្យគណៈកម្មការចម្រុះ កិច្ចការ ព្រំដែន​ប្រទេស​យើងទាំងពីរ មានពន្លឺក្នុងការស្វែងរកដំណោះស្រាយមួយ សមហេតុសមផល ស្របតាម ផលប្រយោជន៍ របស់ប្រជាជនយើងទាំងពីរ។

 

ឯកឧត្ដម ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត ក្នុងប្រវត្ដិសាស្ដ្រកម្ពុជាទឹកដីកម្ពុជាក្រោម ទាំងមូល បានបាត់បង់រួចទៅហើយ បន្ទាប់មកកោះត្រល់ដែល វៀតណាមឱ្យឈ្មោះថា ហ្វ៊ូ កុក និងកោះមួយចំនួនដែលស្ថិតនៅ ខាងត្បូងខ្សែបន្ទាត់ ប្រ៊េវីយេ ក៏បន្ដបាត់ ទៀតដោយ សារសារាចររបស់លោកអគ្គទេសាភិបាលបារាំង ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ១៩៣៩ ។ ម្យ៉ាង​វិញ ទៀតកាលពីឆ្នាំ ១៩៦៤ រាជរដ្ឋាភិបាលកម្ពុជាពេលនោះ បានយកផែនទីមួយដែលបោះពុម្ព ដោយក្រុម ភូមិសាស្ដ្រកម្ពុជា ផ្អែកតាមផែនទីបារាំង របស់ Service Hydrographique ខា្នត ១,៣០០.០០០ ភា្ជប់ជា មួយផែនទីដីគោកទៅឱ្យអន្ដរជាតិទទួលស្គាល់ និងបានតម្កល់ទុក នៅអង្គការសហប្រជាជាតិនោះ គឺយើងបាន គូសខ្សែប្​រ៊េវីយេ​ ជាព្រំដែនសមុទ្រជាមួយ វៀតណាមផងដែរ។ ផែនទី និងឯកសារទាំងអស់នោះហើយ ដែលអតីតរាជរដ្ឋាភិបាល របស់ខ្ញុំ អតីតរាជរដ្ឋាភិបាលសាធារណរដ្ឋ ប្រជា​មានិត​កម្ពុជា រដ្ឋកម្ពុជា និង រាជរដ្ឋាភិបាល កម្ពុជា បច្ចុប្បន្ន កំណត់ថាជាព្រំដែនបច្ចុប្បន្ន របស់កម្ពុជា។ ដូច្នេះហើយ ខ្ញុំយល់ឃើញថា សម័យកាលបច្ចុប្បន្ននេះ ដែលសកលលោកទាំងមូលកំពុង ស្វែងរកការសម្របសម្រួល អំពីព្រំដែន យើងគួរ យកខ្សែប្រ៊េវីយេនេះ ដើម្បីខ័ណ្ឌព្រំសីមា ដែនសមុទ្ររបស់ប្រទេស យើងទាំងពីរ ដើម្បីទុកឱ្យកូនចៅ យើង ជំនាន់ក្រោយ ទទួលបាននូវមរតកមួយដ៏ច្បាស់លាស់ សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍ ប្រទេស រៀងៗខ្លួន។

 

ជាទីបញ្ចប់ ខ្ញុំសូមសម្ដែងនូវក្ដីសង្ឃឹមជឿជាក់ថា ប្រទេសយើងទាំងពីរនឹងបន្ដ អនុវត្ដ គំរូវីរភាព របស់យុទ្ធជន យុទ្ធនារីយើង ដើម្បីរក្សាមិត្ដភាព សាមគ្គីភាព សហ​ប្រតិ​បត្ដិ​ការ​ដ៏យូរ លង់រវាងប្រជាជន និងប្រជាជាតិ យើងទាំងពីរ ខិតខំកសាងខ្សែព្រំដែនគោក និងសមុទ្រឱ្យ បានទៅជាខ្សែព្រំដែនមួយសន្ដិភាព សន្ដិសុខ ស្ថិរភាព មិត្ដភាព និង​សហ​ប្រតិបត្ដិការ ឱ្យបានមុនឆ្នាំ ២០០០ ស្របតាមបំណងប្រាថ្នា របស់ប្រជាជនយើងទាំងពីរ។

 

សូមឯកឧត្ដមទទួលនូវការនឹករលឹក និងការរាប់អានប្រកបដោយមនោសញ្ចេតនា ជាភាតរៈ ដ៏ខ្ពង់ខ្ពស់ បំផុតពីខ្ញុំ។

 

 ធ្វើនៅព្រះបរមរាជវាំង រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ១៩៩៩

ព្រះហស្ដលេខា

នរោត្ដម សីហនុ


 

សន្ធិសញ្ញាបំពេញបន្ថែម
រវាង
ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម
ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ ១៩៨៥

 ******

ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋ សង្គមនិយម​វៀត​ណាម (ដែលតទៅ នេះហៅថា “ភាគីគូសន្យាទាំងពីរ”) ក្នុងគោលបំណង កសាងខ្សែព្រំដែនសន្ដិភាព សន្ដិសុខ ស្ថិរភាពយូរអង្វែងរវាង ប្រទេសទាំងពីរ ដោយ ឈរ​លើ​មូល​ដ្ឋាន គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់គ្នាសហប្រតិបត្ដិការស្មើភាព ក្នុង​ការ​គោរព​ ដល់ផលប្រយោជន៍គ្នា ទៅវិញទៅមក ដើម្បីរក្សា និង បង្កើនទំនាក់ទំនងជិតខាងល្អ និងសាមគ្គី មិត្ដភាពជាប្រពៃណី រវាងប្​រទេសទាំងពីរ។

ក្នុងគោលបំណងបញ្ចប់ឱ្យបានឆាប់ដំណើរការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរួម នៃប្រទេសទាំងពីរ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្ដម ផាន វ៉ាន់ ខាយ នាយករដ្ឋមន្ដ្រី នៃសាធា​រណ​រដ្ឋ​សង្គម​និយម​វៀតណាម ​បានសម្រេចចុះហត្ថលេខាលើ សន្ធិសញ្ញាបំពេញបន្ថែម ស្ដីពីការកំណត់ព្រំដែនគោក រវាងព្រះរាជាណាចក្រ កម្ពុជា និង​សាធា​រណ​រដ្ឋសង្គមនិយមវៀតណាម (ដែលតទៅនេះហៅថា “សន្ធិសញ្ញាបំពេញ បន្ថែម”) ដើម្បី សំដែងការកែសម្រួលទាំងឡាយ ទៅ​លើ​ខ្សែព្រំដែន ដែលបានកំណត់ ក្នុងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង សាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋ សង្គម​និយម​វៀត​ណាម​ ចុះហត្ថលេខាថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៨៥ (ដែល តទៅនេះហៅថា “ សន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ ១៩៨៥ ”) ភាគី​ទាំង​ពីរ​បាន​ឯកភាពគ្នាលើ ប្រការដូចតទៅ ៖

 

ប្រការ១

ភាគីគូសន្យាទាំងពីរបានឯកភាពអនុម័តយកគោលការណ៍ និងការដោះស្រាយ មួយចំនួន ដោយឈរលើ មូលដ្ឋាន នៃសន្ធិ​សញ្ញា​កំណត់​ព្រំដែន​ឆ្នាំ ១៩៨៥ ដើម្បីកែសម្រួលទិសដើរ នៃខ្សែព្រំដែនគោកនៅតំបន់ មួយចំនួនដូចខាងក្រោម ៖

 

១- ភាគីគូសន្យាទាំងពីរ បានឯកភាពគ្នាអនុវត្ដតាមគោលការណ៍ និងការអនុវត្ដអន្ដរជាតិ ស្ដីពី ព្រំដែនដើរ តាមទន្លេ ឬផ្លូវទឹក ដើម្បី​កំណត់ខ្សែព្រំដែនដើរតាមទន្លេ ឬ ផ្លូវទឹក នៅតាម បណ្ដោយព្រំដែន គោកទាំងមូល នៃប្រទេសទាំងពីនោះគឺៈ

 

– ចំពោះកំណាត់ព្រំដែនទឹក តាមព្រែក ស្ទឹង ដែលមិនអាចធ្វើនាវាចរបាន ខ្សែព្រំដែនត្រូវ ដើរតាម បន្ទាត់ទ្រូង នៃ​ផ្លូវ​ទឹក​នោះ។

 

– ចំពោះកំណាត់ព្រំដែនទឹក តាមព្រែក ស្ទឹង ដែលអាចធ្វើនាវាចរបាន ខ្សែព្រំដែន នោះត្រូវ ដើរតាម បន្ទាត់ទ្រូង នៃ​ជ្រលង​ទឹក​ជ្រៅ។

 

គោលការណ៍ខាងលើត្រូវបានបង្ហាញជាក់ស្ដែងដូចខាងក្រោម ៖

១-១- ទីតាំងជាក់លាក់របស់បន្ទាត់ទ្រូងនៃផ្លូវទឹកសំខាន់ ឬ ជ្រលងទឹកជ្រៅ ដែលអាចធ្វើ នាវាចរបាន និងកម្មសិទ្ធី កោះ ដីដុះ និង​ច្រាំងបាក់ ក្នុងផ្លូវទឹក ស្ទឹង ព្រែក ទន្លេ នឹងត្រូវកំណត់ ដោយភាគីគូសន្យា ទាំងពីរក្នុងពេលដំណើរការខ័ណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន។

លក្ខណៈវិនិច្ឆ័យសំខាន់ សម្រាប់ឱ្យនិយមន័យដល់ផ្លូវទឹកសំខាន់ គឺមរិមាណទឹក នៃកំពស់ ទឹកមធ្យម។ លក្ខណៈវិនិច្ឆ័យ សំខាន់​សម្រាប់ឱ្យនិយមន័យដល់ជ្រលងទឹកជ្រៅសំខាន់ ដែលអាចធ្វើនាវាចរបាន គឺជម្រៅទឹក នៃជ្​រលង​ទឹក​ជ្រៅ​ដែល​អាច​ធ្វើ​នាវា​ចរបាន ហើយជំរៅ ទឹកនោះនឹងត្រូវពិចារណា ថ្លឹងថ្លែង ដោយមាន ការគួបផ្សំជាមួយនឹងទទឹង និងកាំនៃខ្សែកោង របស់​ជ្រលងទឹកជ្រៅ ដែលអាចធ្វើនាវាចរបាន។ បន្ទាត់ទ្រូង នៃជ្រលងទឹកជ្រៅសំខាន់ ដែលអាចធ្វើនាវាចរបាន គឺជា​បន្ទាត់​ទ្រូង នៃផ្ទៃទឹកដែល ស្ថិតនៅចន្លោះខ្សែ បន្ទាត់ពីរ ដែលមានជម្រៅទឹកស្មើគ្នា ហើយដែលខ្សែបន្ទាត់ទាំងពីរនេះ ជាខ្​សែប​ន្ទាត់​កំណត់ ជ្រលងទឹកជ្រៅ សំខាន់ដែលអាចធ្វើនាវាចរបាន ។

 

១-២- ក្នុងករណីដែលពុំមានការព្រមព្រៀង រវាងភាគីគូសន្យាទាំងពីរទេ ការប្រែប្រួលណា មួយដែល អាចកើតមានឡើង ចំពោះ​ផ្លូវទឹក ស្ទឹង ព្រែក យកធ្វើជាខ្សែព្រំដែននោះ ពុំអាច ធ្វើឱ្យមានការផ្លាស់ ប្ដូរដល់ទិសដើររបស់ខ្សែព្រំដែន ពុំជះ​ឥទ្ធិពល​ដល់ទ្រង់ទ្រាយ នៃខ្សែ ព្រំដែន ឬ ដល់កម្មសិទ្ធិនៃកោះ និងដីដុះថ្មីនោះឡើយ។ ចំពោះកោះ និងដីដុះ ដែលទើប នឹងកើត​មានឡើងថ្មីក្នុងផ្លូវទឹក ដែលយកធ្វើជា ខ្សែព្រំដែន ក្រោយពេលដែលខ្សែព្រំដែន នោះត្រូវបានកំណត់ នៅ​លើ​ដីជាក់​ស្ដែង​ រួចហើយកម្មសិទ្ធិកោះ និងដីដុះនោះនឹងត្រូវ កំណត់ទៅតាម ខ្សែព្រំដែនដូចបានបញ្ជាក់នៅលើដីជាក់ស្ដែង។ ចំពោះ​កោះ និង ដីដុះណា ដែលទើបនឹងកើតមានឡើងថ្មី ហើយស្ថិតនៅលើខ្សែព្រំដែន ដែលបានកំណត់នៅ លើដីជាក់ស្ដែង រួច​ហើយ ​នោះ ភាគីគូសន្យាទាំងពីរ នឹងពិភាក្សាលើការកំណត់កម្មសិទ្ធិកោះ និងដីដុះនោះ ដោយឈរ លើមូលដ្ឋាន ស្មើភាព និង​សមស្រប ។

 

១-៣- ក្នុងករណីជួបការលំបាក ក្នុងការអនុវត្ដតាមគោលការណ៍ទាំងឡាយខាងលើ ភាគី គូសន្យាទាំង ពីរ នឹង​ពិភាក្សា​គ្នា​រក​ដំណោះស្រាយសមស្របមួយ ដែលភាគីគូសន្យាទាំងពីរ អាចទទួលយកបាន។

 

២- ក្នុងដំណាក់កាល ដោះស្រាយបញ្ហាព្រំដែនគោករវាងកម្ពុជា និងវៀតណាម ដើម្បីកំណត់ ទិសដើរ នៃខ្សែ ព្រំដែន នៅ​តំបន់​​ទាំងប្រាំមួយ (០៦) កន្លែង ដែលភាគីគូសន្យាទាំងពីរ នៅមានទស្សនៈខ្វែងគ្នា ក្នុង សម័យប្រជុំ នៃគណៈកម្មការចំរុះ ព្រំ​ដែន​ក្នុងឆ្នាំ ១៩៩៩ និង ២០០០ ភាគីគូសន្យាទាំងពីរបានឯកភាពគ្នា ផ្អែកលើ គោលការណ៍ដូចតទៅដើម្បីពិនិត្យ និងអនុវត្ដ ៖

 

– បណ្ដាគោលការណ៍មូលដ្ឋានច្បាប់ ដែលរដ្ឋបាលអាណានិគម បានប្រើប្រាស់ក្នុងការ កសាងខ្សែព្រំដែន គោកកម្ពុជា – វៀត​ណាម ។

 

–  ការគ្រប់គ្រងពិតប្រាកដ និងការកាន់កាប់ជាក់ស្ដែងរបស់ប្រជាជនជាច្រើនជំនាន់ ។

 

– ស្ថានភាពភូមិសាស្ដ្រ ឋានលេខាស្របទៅ នឹងបណ្ដាគោលការណ៍ច្បាប់ និងការអនុវត្ដន៍ អន្ដរជាតិ សម្រាប់អនុវត្ដ ក្នុង​ការ​កំណត់​ទិសដើរ នៃខ្សែព្រំដែនទៅតាមសណ្ឋានដី ផ្សេងៗ ដូចជាខ្សែបែងចែកទឹក ខ្សែជួរកំពូលភ្នំ ខ្សែរយៈកំពស់ ។ល។

 

ប្រការ២

 

១- ប្រការ១ នៃសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ ១៩៨៥ ត្រូវបានកែសម្រួល នូវកំណាត់ព្រំដែន ប្រាំមួយ (០៦)កន្លែង ដូច​បាន​បញ្ជាក់​ខាង​ក្រោម ៖

 

១-១- កំណាត់ព្រំដែននៅតំបន់ជាប់នឹងឃុំតាវែងក្រោម ស្រុកតាវែង ខេត្ដ រតនគីរី-កម្ពុជា និងឃុំ ម៉ូរ៉ាយ ស្រុកសាថី ខេត្ដកន្ទុំ- វៀត​ណាម​ ផ្ទាំងផែនទី DAKTO 148w Bonne ខ្នាត ១,១០០.០០០ អមសន្ធិសញ្ញា កំណត់ព្រំដែនឆ្នាំ ១៩៨៥ ត្រង់ តំបន់​មិន​ទាន់​គូស​ផែនទី ដែលផ្គុំមិនស៊ីគ្នា ជាមួយផ្ទាំងផែនទី YALY 156W Bonne ខ្នាត ១,១០០.០០០ អមសន្ធិសញ្ញា កំណត់ព្រំដែនឆ្នាំ ១៩៨៥ ភាគីគូសន្យាទាំងពីរ យោងតាម ខ្លឹមសារស្ដែង ឡើងនៅលើផែនទី UTM ខ្នាត១,៥០.០០០ ផ្ទាំង PHUM KHAM DORANG 6437 I អម សន្ធិសញ្ញា កំណត់ព្រំដែនឆ្នាំ ១៩៨៥ បានឯកភាពកែសម្រួលនូវកំណាត់ព្រំដែនដូចខាងក្រោម ៖

 

“… ពីចំណុច A នៅកន្លែងអូរបែកជាបីគ្មានឈ្មោះ ឡើងបញ្ច្រាស់តាមខ្សែទឹកទឹកហូរនៃ អូរ នោះដល់ ចំណុច B “។

 

កំណត់ព្រំដែនកែសម្រួលដូចបានចែងខាងលើ ត្រូវស្ដែងឡើងតាមគំនូសពណ៌ក្រហម នៅលើប្លង់ផែនទី ខ្នាត ១,៥០.០០០ ជា​ឧប​សម្ព័ន្ធ១ នៃសន្ធិសញ្ញាបំពេញបន្ថែមនេះ។

 

១-២- កំណាត់ព្រំដែននៅតំបន់ជាប់នឹងឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្ដរតនគីរី-កម្ពុជា និងឃុំ អៀអរ ស្រុកជីប៉ា (អៀហ្គ្រាយ) ខេត្ដហ្សាឡាយ-វៀតណាម ដោយផែនទី ២ផ្ទាំង នៃផែនទី Bonne ខ្នាត ១,១០០.០០០ ផ្ទាំង YALY 156w និងផ្ទាំង BO KHAM 164w អមសន្ធិសញ្ញាកំណត់ព្រំដែន ឆ្នាំ១៩៨៥ដែលផ្ទាំងផែនទីផ្គុំមិនស៊ីគ្នា ភាគីគូសន្យាទាំងពីរ យោង​តាម​ខ្លឹម​សារ​ស្ដែង​ឡើង​នៅ​លើ​ផែនទី UTM  ខ្នាត១,៥០.០០០ ផ្ទាំង PH THONG 6436 I អមសន្ធិសញ្ញាកំណត់ព្រំដែន ឆ្នាំ ១៩៨៥ បានឯកភាពកែ សម្រួល​នូវ​កំណាត់ ព្រំដែនដូចខាងក្រោម ៖

 

“… ពីចំណុច A នៅកន្លែងប្រសព្វអូរគ្មានឈ្មោះ និងព្រែកណាំសាថី ខ្សែព្រំដែន ដើរតាមព្រែកណាំសាថី រហូតមកដល់ ចំណុច​ប្រសព្វ​នៃព្រែកណាំសាថី និងទន្លេសេសាន ហើយបន្ដដើរតាមបណ្ដោយទន្លេសេសាន រហូតដល់ចំណុច B“។

កំណាត់ព្រំដែនកែសម្រួលដូចបានចែងខាងលើ ត្រូវបានស្ដែងឡើងតាមគំនូស ពណ៌ក្រហម នៅលើប្លង់ ផែនទី ខ្នាត ១/៥០.០០០ ជាឧបសម្ព័ន២ នៃសន្ធិសញ្ញាបំពេញបន្ថែមនេះ។

 

១-៣- កំណាត់ព្រំដែននៅតំបន់ជាប់នឹងឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្ដមណ្ឌលគីរី-កម្ពុជា និង ឃុំអ៊ៀប៊ុង ស្រុកអ៊ៀស៊ុប និង​ឃុំក្​រុងណា ស្រុកប៊ួនដួង ខេត្ដដាក់ឡាក់-វៀតណាម នៅលើផែនទី ២ ផ្ទាំង នៃផែនទី Bonne ខ្នាត ១/១០០.០០០ KOMAYOL 172w និងផ្ទាំង BAN DON 181w  អមសន្ធិ សញ្ញាកំណត់ព្រំដែន ឆ្ក្នាំ ១៩៨៥ ដែលផ្ដុំ មិនស៊ីគ្នា ភាគីគូ​សន្យា​ទាំង​ពីរ​យោង​តាមខ្លឹមសារស្ដែងឡើង នៅលើ ផែនទី៣ផ្ទាំង នៃផែនទី UTM ខ្នាត ១/៥០.០០០ ផ្ទាំង YALOP 6535 IV, YOK MBRE 6535 III និង MEREUCH 6435 II អមសន្ធិសញ្ញាកំណត់ ព្រំដែនឆ្នាំ ១៩៨៥ បានឯកភាពកែសម្រួល នូវកំណាត់ ព្រំដែនដូចខាងក្រោម ៖

 

“… ពីចំណុច A ខ្សែព្រំដែនដើរតាមខ្សែបន្ទាត់ត្រង់មកជួបនឹងចំណុច B នៃព្រែកគ្មានឈ្មោះ ហើយបន្ដ ដើរតាម បណ្ដោយ​ផ្លូវទឹក​ នៃព្រែកគ្មានឈ្មោះនេះ រហូតដល់ទន្លេស្រែពក” ។

 

ភាគី​គូសន្យាទាំងពីរបានឯកភាពគ្នា ដើម្បីកែសម្រួលខ្សែបន្ទាត់ព្រំដែនក្នុងកំណាត់នេះ ក្នុងពេលពិនិត្យ ផ្ទៀងផ្ទាត់ ការ​គូស​ចម្លង​ខ្សែ​បន្ទាត់ព្រំដែនពីផែនទី Bonne ខ្នាត ១/១០០.០០០ មកលើផែនទី UTM ខ្នាត ១/៥០.០០០។

 

កំណាត់ព្រំដែនកែសម្រួលដូចបានចែងខាងលើ ត្រូវបានស្ដែងឡើងតាមគំនូស ពណ៌ក្រហម នៅលើប្លង់ ផែនទីខ្នាត ១/៥០.០០០ ជាឧបសម្ព័ន្ធ៣ នៃសន្ធិសញ្ញាបំពេញបន្ថែមនេះ។

 

១-៤ កំណាត់ព្រំដែននៅតំបន់ជាប់នឹងឃុំក្អមសំណ ស្រុកលើកដែក និងឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្ដកណ្ដាល-កម្ពុជា និង​ឃុំ​វិញ​សឿង​ និងឃុំភូឡុក ស្រុកតិនចូវ និងឃុំ ភូហ៊ីវ ស្រុកអានភូ ខេត្ដ អានយ៉ាង-វៀតណាម (តំបន់ចន្លោះទន្លេមេគង្គ និង​ទន្លេ​បាសាក់) ភាគីគូសន្យាទាំងពីរ និងយោងតាម លទ្ធផលចុះត្រួតពិនិត្យ ទ្វេភាគីនៅលើភូមិសាស្ដ្រ ជាក់ស្ដែង ដើម្បី​កែ​សម្រួល​កំណាត់​ខ្សែព្រំដែនឱ្យស្របតាម ចំណុច ២ ប្រការ១ នៃ សន្ធិសញ្ញា បំពេញបន្ថែមនេះ ។

 

១-៥ កំណាត់ព្រំដែនពីរកំណាត់នៅតំបន់ជាប់ នឹងឃុំព្រែកជ្រៃ (កោះគគី) និង ឃុំសំពៅពូន (ព្រែកប៊ិញយី) ស្រុកកោះធំ ខេត្ដកណ្ដាល-កម្ពុជា និងឃុំខាញ់អាន និង ឃុំខាញ់ប៊ិញ ស្រុកអានភូ ខេត្ដអានយ៉ាង-វៀតណាម ភាគីគូសន្យាទាំងពីរ ដោយយោងតាមខ្លឹមសារ ដែលបានស្ដែងឡើងនៅលើផែនទី UTM  ខ្នាត ១/៥០.០០០ ផ្ទាំង ទៅណ TAN CHAU 6030 IV អមសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ ១៩៨៥ បាន ឯកភាពកែសម្រួល កំណាត់ព្រំដែន ដូចខាងក្រោម ៖

 

“… ពីចំណុច A ខ្សែព្រំដែនដើរបញ្ច្រាស់ខ្សែទឹកទន្លេបាសាក់ (ហូវយ៉ាង) ដល់ចំណុចប្រសព្វ នៃទន្លេបាសាក់ (ហូវយ៉ាង) និង​ព្រែក​ប៊ិញ​យី ហើយបន្ដដើរតាមបណ្ដោយ ព្រែកប៊ិញយី រហូតដល់ចំណុច B”។

 

កំណាត់ព្រំដែនទាំងពីរ ដែលបានកែសម្រួលក្នុងចំណុចខាងលើនេះ ត្រូវបានស្ដែង ឡើងតាម គំនូសពណ៌ ក្រហមនៅលើ ប្លង់​ផែន​ទីខ្នាត ១/៥០.០០០ ជាឧបសម្ព័ន្ធ៤ នៃសន្ធិសញ្ញា បំពេញបន្ថែមនេះ។

 

២- កំណាត់ព្រំដែននៅតំបន់ជាប់នឹងឃុំដាក់ដាំ ស្រុកអូររាំង ខេត្ដមណ្ឌលគិរី-កម្ពុជា និង ឃុំក្វាងជិក ស្រុកដាក់រឡឹប ខេត្ដ​ដាក់​ឡាក់​ (ដាក់នង)-វៀតណាម ភាគីគូសន្យាទាំងពីរ បានឯកភាពគ្នាបន្ដការពិភាក្សា។

 

ប្រការ ៣

ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការងារបច្ចេកទេស សម្រាប់សម្រួលដល់ដំណើរការ ការងារ ខ័ណ្ឌសីមា និង បោះបង្គោលព្រំដែនគោក ភាគីគូសន្យាទាំងពីរបានឯកភាពគ្នា ៖

 

១- ក្រុមជំនាញបច្ចេកទេសនៃភាគីនីមួយៗ នឹងពិនិត្យ នឹងធ្វើការផ្ទៀងផ្ទាត់ជាឯកតោភាគី នៃការចម្លងឡើងវិញ នូវ​ខ្សែ​ព្រំដែន​ពី​ផែន​ទី Bonne ខ្នាត ១/១០០.០០០ របស់ក្រុម ភូមិសាស្ដ្រឥណ្ឌូចិន អមសន្ធិ សញ្ញាកំណត់ព្រំដែនឆ្នាំ ១៩៨៥ មកលើ​ផែន​ទី UTM ខ្នាត ១/៥០.០០០ អមសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ ១៩៨៥។ ក្រុមជំនាញបច្ចេកទេស នៃ ភាគី​គូស​ន្យា​ទាំង​ពីរ​នឹង​ជួប​ប្រជុំគ្នានៅដំណាច់ឆ្នាំ ២០០៦ ដើម្បីធ្វើ ការពិនិត្យប្រៀបធៀប លទ្ធផលការងារ របស់ខ្លួននិងលើកឡើងនូវដំណោះ- ស្រាយ​បច្ចេកទេសដាក់ជូនទៅ គណៈកម្មការចម្រុះពិនិត្យ និងសម្រេច។ ចំពោះបណ្ដាតំបន់ដែលភាគីគូសន្យាទាំងពីរមិនទាន់ ឯកភាព​គ្នា ទៅលើលទ្ធផល នៃការប្រៀបធៀប ឬទៅលើដំណោះស្រាយ បច្ចេកទេស ខ្សែព្រំដែនក្នុងតំបន់ទាំងនោះ នឹងគ្មាន ប្រែប្រួលអ្វីឡើយ ដូចបានកំណត់នៅលើផែនទី Bonne ខ្នាត ១/១០០.០០០។

 

២- ភាគីវៀតណាមនឹងជួយភាគីកម្ពុជាបោះពុម្ភឡើងវិញនូវផែនទី UTM ខ្នាត ១/៥០.០០០ ចំនួន ៤០ ផ្ទាំង ដែល​មាន​ឋាន​លេខា​ដូច​គ្នា​នឹងផែនទី UTM ខ្នាត ១/៥០.០០០ អមសន្ធិសញ្ញា កំណត់ព្រំដែនឆ្នាំ ១៩៨៥ ជាប្រាំ (០៥)ច្បាប់។

 

៣- រៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកិច្ចការព្រំដែន និង ថ្នាក់ជំនាញដើម្បីអនុវត្ដ កិច្ចការ ខ័ណ្ឌសីមា និង បោះ​បង្គោល​ព្រំដែន​លើដីជាក់ស្ដែង (ចាប់ពីត្រីមាសទី ១ ឆ្នាំ ២០០៦ រហូតដល់ត្រីមាសទី២ ឆ្នាំ ២០០៨)។

 

៤- ភាគីទាំងពីរនឹងខិតខំធ្វើយ៉ាងណា ដើម្បីឱ្យកិច្ចការខ័ណ្ឌព្រំសីមា និងបោះបង្គោលព្រំដែន នៅលើដី ជាក់ស្ដែង ឱ្យ​បាន​ឆាប់​មុន​ដំណាច់ខែធ្នូ ឆ្នាំ ២០០៨ នឹងរួមគ្នា ផលិតផែនទី ឋានលេខាតំបន់ព្រំដែន រវាង ប្រទេសទាំងពីរ សម្រាប់​បញ្ជាក់​ពី​លទ្ធផល​ការងារ​បោះបង្គោល និងខ័ណ្ឌសីមាលើដីជាក់ស្ដែង ដើម្បីផលិត ផែនទីព្រំដែន ផ្លូវការរវាងប្រទេសទាំងពីរ។

 

៥- រហូតដល់ពេលដែលការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនមិនទាន់ត្រូវបានបញ្ចប់ ទេនោះការ គ្រប់​គ្រង​ខ្សែ​បន្ទាត់​ព្រំដែន​ នឹងបន្ដអនុវត្ដតាមសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ១៩៩៥ របស់នាយករដ្ឋមន្ដ្រី នៃប្រទេសទាំងពីរ។

 

ប្រការ ៤

ភាគីគូសន្យាទាំងពីរ ឯកភាពសម្រេចផ្ដល់ភារកិច្ច ឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែន នូវភារកិច្ច ដូចតទៅ ៖

 

១- បង្កើតប្លង់មេសម្រាប់អនុវត្ដផែនការការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន រួមដែល ហៅថា  ” បែបបទបច្ចេកទេស ” ឱ្យ​បាន​មុន​ដំណាច់ឆ្នាំ២០០៥ ។

 

២- ធ្វើការបោះបង្គោល ខ័ណ្ឌសីមាទូទាំងព្រំដែនគោកកម្ពុជា-វៀតណាម ដូចមានចែង ក្នុងប្រការ ១ នៃ សន្ធិសញ្ញា កំណត់ព្រំដែនឆ្នាំ ១៩៨៥ ​និង ប្រការ១ ប្រការ២ និងប្រការ៣ នៃសន្ធិសញ្ញាបំពេញ បន្ថែមនេះ។

 

៣- ផលិតផែនទីព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម។

 

៤- ធ្វើពិធីសារ ស្ដីពីការបោះបង្គោល ខ័ណ្ឌសីមាព្រំដែនគោក រវាងប្រទេសទាំងពីរ រូមមាន បណ្ដាឯកសារ លំអិតស្ដីពីព្រំដែន បណ្ដា​បង្គោល​​ព្រំដែន និងផែនទីព្រំដែនរវាងប្រទេស ទាំងពីរ សម្ដែងឡើង នូវទិសដើរ នៃខ្សែព្រំដែន ទីតាំងបង្គោលព្រំដែន ស្ថិត​នៅ​តាម​បណ្ដោយ ព្រំដែនទាំងមូល។

 

ពិធីសារ ស្ដីពីការបោះបង្គោលខ័ណ្ឌសីមាព្រំដែនគោក នឹងជាផ្នែកមួយ នៃសន្ធិសញ្ញា កំណត់ព្រំដែន ឆ្នាំ ១៩៨៥ និង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​នេះ។ ផែនទីព្រំដែនរវាងប្រទេស ទាំងពីរដូចមានចែងខាងលើ ក្នុងវាក្យ ខ័ណ្ឌ៣ នៃប្រការនេះនឹងជំនួស ផែនទី Bonne ខ្នាត ១,​១០០.​០០០ ចំនួនម្ភៃប្រាំមួយផ្ទាំង (២៦) និងផែនទី UTM ខ្នាត ១,៥០.០០០ ចំនួន សែសិបផ្ទាំង (៤០) អមសន្ធិសញ្ញាកំណត់ព្រំដែន ឆ្នាំ ១៩៨៥ និង​ប្លង់​ ទាំងបួន(០៤) អមសន្ធិ សញ្ញាបំពេញបន្ថែម។

 

ប្រការ ៥

 

ក្នុងករណីមានការខ្វែងគំនិតគ្នា ក្នុងការបកស្រាយ ឬការអនុវតន្ដ៍ខុសគ្នាណាមួយ ទៅនឹង ខ្លឹមសារ នៃសន្ធិសញ្ញាបំពេញបន្ថែមនេះ ភាគីគូសន្យាទាំងពីរ នឹងដោះស្រាយគ្នាដោយ សន្ដិវិធីតាមរយៈការ ពិគ្រោះ ពិភាក្សា និងការចរចា។

 

ប្រការ ៦

សន្ធិសញ្ញាបំពេញបន្ថែមនេះ នឹងត្រូវបានផ្ដល់សច្ចាប័ន នឹងចូលជាធរមាន ចាប់ពីថ្ងៃផ្លាស់ប្ដូរ លិខិតុបករណ៍ សច្ចាប័ន ដែល​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ទី​ក្រុងភ្នំពេញ។

ឧបសម្ព័ន្ធទាំងបួន (០៤)នៃសន្ធិសញ្ញា នឹងជាផ្នែកមួយភ្ជាប់ទៅ នឹងសន្ធិសញ្ញាបំពេញ បន្ថែមនេះ។

ធ្វើនៅហាណូយ ថ្ងៃទី១០ ខែតុលា ឆាំ២០០៥ ជាពីរច្បាប់ ជាភាសាខ្មែរ វៀតណាម និងបារាំង។

 

អត្ថបទទាំង បីនេះមានតម្លៃស្មើគ្នា។ ក្នុង​ករណី​មាន​ការ​បកស្រាយផ្សេងគា្ន អត្ថបទភាសាបារាំងនឹងត្រូវយកមកធ្វើជា ឯកសារគោល។

 

ក្នុងនាមរាជរដ្ឋាភិបាល

នៃព្រះរាជាណាចក្រកម្ពុជា
ហត្ថលេខា
ហ៊ុន សែន
នាយករដ្ឋមន្ដ្រី

ក្នុងនាមរដ្ឋាភិបាល

នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ហត្ថលេខា
ផាន វ៉ាន់ ខាយ
នាយករដ្ឋមន្ដ្រី


 

នស/រកម/១១០៥/០៣៩

ព្រះរាជក្រម

យើង

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី

សមានភូមិជាតិសាសនា រក្ខតខត្ដិយា ខេមរារដ្ឋរាស្ដ្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្ដិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ដ្រ ព្រះចៅក្រុងកម្ពុជាធិបតី

***********

– បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

– បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១២៤ ចុះថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៤ ស្ដីពីការ តែងតាំងរាជរដ្ឋា- ភិបាល នៃព្រះរាជាណាចក្រកម្ពុជា

– បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាស ឱ្យប្រើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅនៃគណៈរដ្ឋមន្ដ្រី

– បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្ដីពី ការបង្កើតទីស្ដីការគណៈរដ្ឋមន្ដ្រី

– បានទ្រង់យល់លិខិតលេខ៣៣៨,១១០៥,ពស,នវ ចុះថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០០៥ របស់ព្រឹទ្ធសភា

– បានទ្រង់យល់លិខិតលេខ១២៧៥រស ចុះថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០០៥ របស់ រដ្ឋសភា

– បានទ្រង់យល់សេចក្ដីក្រាបបង្គំទូលថ្វាយ របស់សម្ដេចប្រធានព្រឹទ្ធសភា សម្ដេចក្រុមព្រះ ព្រះប្រធានរដ្ឋសភា សម្ដេចនាយករដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជា និងរបស់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដី ការគណៈរដ្ឋមន្ដ្រី

 

ប្រកាសឱ្យប្រើ

ច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមរវាង ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋ សង្គមនិយម វៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ ១៩៨៥ ដែលរដ្ឋសភាបានអនុម័តកាលពី ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០០៥ នាសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី ៣ និងដែលព្រឹទ្ធសភាបាន អនុម័ត​យល់​ស្រប​លើ​ទម្រង់​ និងគតិ នៃច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០០៥ នាសម័យ ប្រជុំពេញអង្គលើកទី ១០ នីតិកាលទី ១ ដែលមានសេចក្ដីទាំងស្រុងដូចតទៅនេះ ៖

ច្បាប់ ស្ដីពី

ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញមន្ថែម

រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម

ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥

មាត្រា ១-

អនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែម រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គម និយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ ហើយដែសន្ធិ​​សញ្ញាបំពេញបន្ថែមនោះ ត្រូវបានចុះហត្ថលេខានៅទីក្រុងហាណូយ ប្រទេសវៀតណាម នា​ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០០៥ ដោយមាន អត្ថបទ​ទាំង​ស្រុង​ភ្ជាប់​មក​ជា​មួយ នេះ។

 

មាត្រា ២-

រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបន្ដរាល់នីតិវិធីដើម្បីអនុវត្ដសន្ធិសញ្ញានេះ។

 

មាត្រា ៣-

ច្បាប់នេះ ត្រូវប្រកាសជាការប្រញាប់។

 

ពរល.០៥១១.៥១៣

ធ្វើនៅព្រះបរមរាជវាំងរាជធានីភ្នំពេញ
ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០០៥

ព្រះហស្ដលេខា និង
ព្រះរាជលញ្ឆករ

នរោត្ដម សីហមុនី

 

បានយកសេចក្ដីក្រាបបង្គុំទូលថ្វាយ

បានយកសេចក្ដីក្រាបបង្គុំទូលថ្វាយ

បានយកសេចក្ដីក្រាបបង្គុំទូលថ្វាយ

សូមឡាយព្រះហស្ដលេខា

ព្រះមហាក្សត្រ

សូមឡាយព្រះហស្ដលេខា

ព្រះមហាក្សត្រ

សូមឡាយព្រះហស្ដលេខា

ព្រះមហាក្សត្រ

ប្រធានព្រឹទ្ធសភា

ប្រធានរដ្ឋសភា

នាយករដ្ឋមន្ដ្រី

ហត្ថលេខា

ព្រះហត្ថលេខា

ហត្ថលេខា

ជា ស៊ីម

នរោត្ដម រណឬទ្ធិ

ហ៊ុន សែន

បានជម្រាបជូនសម្ដេចនាយករដ្ឋមន្ដ្រី

 ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី

ហត្ថលេខា

សុខ អាន

 

 

អត្ថបទទាក់ទង