Grand News Asia Close

អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើទង្វើរបស់ក្រុមប្រឆាំងដែលយកលេសចោទតំបន់អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ថាកំពុងជាន់ដានប្រវត្ដិសាស្រ្ដបាត់បង់ទឹកដី ឬក៏ទង្វើរបស់ក្រុមប្រឆាំងកំពុងជាន់ដានប្រវត្ដិសាស្រ្ដដោយរុញប្រទេសឲ្យធ្លាក់ក្នុងភ្លើងសង្រ្គាម?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 1103
អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើទង្វើរបស់ក្រុមប្រឆាំងដែលយកលេសចោទតំបន់អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ថាកំពុងជាន់ដានប្រវត្ដិសាស្រ្ដបាត់បង់ទឹកដី ឬក៏ទង្វើរបស់ក្រុមប្រឆាំងកំពុងជាន់ដានប្រវត្ដិសាស្រ្ដដោយរុញប្រទេសឲ្យធ្លាក់ក្នុងភ្លើងសង្រ្គាម? អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើទង្វើរបស់ក្រុមប្រឆាំងដែលយកលេសចោទតំបន់អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ថាកំពុងជាន់ដានប្រវត្ដិសាស្រ្ដបាត់បង់ទឹកដី ឬក៏ទង្វើរបស់ក្រុមប្រឆាំងកំពុងជាន់ដានប្រវត្ដិសាស្រ្ដដោយរុញប្រទេសឲ្យធ្លាក់ក្នុងភ្លើងសង្រ្គាម?

(ភ្នំពេញ)៖ នៅក្នុងទង្វើរបស់មេក្រុមប្រឆាំង និងគូកនមួយដំបរស្វា ពីក្រៅប្រទេស ដែលតែងតែយកលេសនេះឬលេសនោះ ក្នុងគោលដៅតែមួយគត់គឺផ្ដួលរំលំរាជរដ្ឋាភិបាលម្ដងហើយម្ដងទៀត ជាពិសេសចាំឆ្មក់ឆក់ឱកាស់ក្នុងពេលនេះ ពួកគេបាននឹងកំពុងរកកលយកលេសញុះញង់ បំភ្លៃ ប្រឌិតរឿងឲ្យសកម្មជនខ្លួន ដើរគៀងគរប្រជាជនស្លូតត្រង់តាមចុងកាត់មាត់ញក ស្រុកស្រែចំការឲ្យដើរចុះថ្នល់ធ្វើបដិវត្តពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ក្រោមលេសចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា គម្រោងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍត្រីកោណ CLV-DTA​ ដែលរួមមានខេត្ដចំនួនបួនគឺ៖ ខេត្ដរតនគិរី មណ្ឌលគិរី ក្រចេះ និង​ស្ទឹងត្រែង គឺជាការកាត់ដីឲ្យទៅយួន ដែលជាការជាន់ដានប្រវត្ដិសាស្រ្ដដូចនារជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ ដែលនាំឲ្យបាត់បង់ទឹកដីព្រៃនគរ ដូចកាលពីអតីតកាលដ៏យូរលង់មកនេះ។

តើទង្វើរបស់ក្រុមប្រឆាំងដែលយកលេសចោទ CLV-DTA ថា កំពុងជាន់ដានប្រវត្ដិសាស្រ្ដបាត់បង់ទឹកដី ឬក៏ទង្វើរបស់ក្រុមប្រឆាំងកំពុងជាន់ដានប្រវត្ដិសាស្រ្ដដោយរុញប្រទេសឲ្យធ្លាក់ក្នុងភ្លើងសង្រ្គាម?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា បើយើងពិនិត្យមើលអំពីកលមារយាទអត្តចរិត និងទង្វើបង្កទ្បើងរបស់មេក្រុមប្រឆាំងនិងគូកនមួយដំបរស្វាទាំងនេះ ដែលបានលើកយកតំបន់អភិវឌ្ឍត្រីកោណCLV-DTA ភ្ជាប់ទៅនិងព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដបាត់បង់ទឹកដីកាលពីអតីតកាលដ៏យូរលង់មកនេះ គឺជារឿងដ៏គួរអស់សំណើច ពីព្រោះអំពីកម្មវត្ថុ និងបរិបទសម័យកាលប្រវត្ដិសាស្រ្ដទាំងពីរនេះ គឺមានលក្ខណះផ្ទុយគ្នាស្រទ្បះ ខុសគ្នាដូចមេឃនិងដី។ ដោយហេតុថា មុនពេលបង្កើតអង្គការសហប្រជាតិឆ្នាំ១៩៤៥ បណ្ដាប្រទេសខ្លាំងតែងឈ្លានពានឬដណ្ដើមយកទឹកដីប្រទេសទន់ខ្សោយ។ ហេតុនេះ បានជាបណ្ដារដ្ឋទាំងអស់នៅលើពិភពលោក តែងបន្សល់ទុកស្លាកស្នាមប្រវត្ដិសាស្រ្ដនូវការបាត់បង់ទឹកដី ឬជម្លោះព្រំដែនរវាងរដ្ឋនិងរដ្ឋរហូតមកដល់សព្វថ្ងៃ។ តែផ្ទុយទៅវិញក្រោយពីការបង្កើតអង្គការសហប្រជាជាតិនៅឆ្នាំ១៩៤៥មក បណ្ដារដ្ឋនានានៅលើពិភពលោក ពុំមានរដ្ឋណាមួយត្រូវបានរដ្ឋខ្លាំងដទៃធ្វើការឈ្លានពានលេបត្របាក់យកទឹកដីស្រស់ៗ ដូចពីសម័យមុនពេលបង្កើតអង្គការសហប្រជាជាតិទៀតទ្បើយ។

ជាក់ស្ដែងដូចជាទង្វើឈ្លានពានរបស់ប្រទេសថៃកន្លងមក មកលើបូរណភាពដែនដីប្រាសាទព្រះវិហារនាទសវត្សឆ្នាំ១៩៦០ និងការឈ្លានពានរបស់កងទ័ពថៃមកលើប្រាសាទព្រះវិហារនៅឆ្នាំ២០១១ ត្រូវបានរាជរដ្ឋាភិបាលស្ថិតក្រោមការដឹកនាំរបស់សម្ដេចឪ ព្រះបរមរតនកោដ្ឋ និងរាជរដ្ឋាភិបាលដ៏ឈ្លាសវៃក្រោមការដឹកនាំរបស់សម្ដេចតេជោ បានប្ដឹងនិងតវ៉ាក្រាញននៀលយ៉ាងស្វិតស្វាញទៅតុលាការអន្ដរជាតិទីក្រុងទ្បាអេ ហើយទទួលបានភាពជោគជ័យជូនជាតិ មាតុភូមិដ៏ស្រស់បវរនៃយើង។ ប៉ុន្ដែក្នុងករណីបើមានការបាត់បង់ទឹកដី គឺមានតែការបំបែករដ្ឋតែប៉ុណ្ណោះ ដូចជាករណីការបំបែករដ្ឋរបស់អតីតសហភាពសូវៀត, ប្រទេសទីម័រខាងកើត និងតំបន់គ្រីមៀជាដើម។ ដូចនេះហើយ បានជានៅតំបន់អឺរ៉ុបដែលពីមុនបង្កើតអង្គការសហប្រជាជាតិ គឺជាតំបន់ពោរពេញនិងជោគជាំដោយភ្នក់ភ្លើងសង្រ្គាមប្រយុទ្ធស៊ីសាច់ ហុតឈាមគ្នារវាងប្រទេសនិងប្រទេសជាប់ព្រំដែនជាមួយគ្នា ប៉ុន្ដែឥទ្បូវពួកគេបានបង្កើតជាសហគមន៍អឺរ៉ុបEUទ្បើង រហូតលែងមានរបាំងពាណិជ្ជកម្មនិងមានរូបិយប័ណ្ណរួម ដូចយើងឃើញសព្វថ្ងៃ។

មួយវិញទៀត ចំពោះទង្វើរបស់មេក្រុមប្រឆាំង និងគូកនមួយដំបរស្វា ពីក្រៅប្រទេស ពួកគេបានយកករណីតំបន់អភិវឌ្ឍត្រីកោណCLV-DTA បំភ្លៃមកជារឿងប្រជាសាស្រ្ដរបស់ប្រជាជនវៀតណាម មកលើប្រជាសាស្រ្ដប្រជាជនកម្ពុជានាពេលអនាគតនោះ ស្ថិតត្រង់ចំណុចនេះផងដែរ លោក រ័ត្ន សណ្ដាប់ បានធ្វើការទាត់ចោលនិងចង្អុលបង្ហាញថា ចំពោះករណីប្រជាសាស្រ្ដតំបន់អភិវឌ្ឍត្រីកោណCLV-DTA នេះ គឺរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋរស់នៅក្នុងខេត្ដតំបន់អភិវឌ្ឍត្រីកោណCLV-DTAទាំងបីប្រទេសនេះ ពុំមានសិទ្ធិចេញ-ចូលរកស៊ីរស់នៅដើម្បីបង្កើតកូនពូនជាចៅស្រេចតែចិត្ដនោះទេ គឺរាល់ការឆ្លងដែនចេញ-ចូលត្រូវគោរពតាមច្បាប់របស់ប្រទេសនីមួយៗ។ តែឧបមាថា មានករណីប្រជាសាស្រ្ដដូចការបំភ្លៃរបស់មេដឹកនាំក្រុមប្រឆាំងនិងគូកនរបស់ពួកគេទៅចុះ ត្រង់ចំណុចនេះយើងសួរទៅក្រុមប្រឆាំងវិញថា បើពួកខ្លួនអួតអំពីករណីប្រជាសាស្រ្ដ ហេតុអ្វីពួកខ្លួនមិននាំគ្នាទៅដឹកនាំធ្វើប្រជាសាស្រ្ដប្រជាជនខ្មែរដែលកំពុងតែរស់នៅលើទឹកដីកម្ពុជាក្រោម ឬនៅលើទឹកដីថៃ(កម្ពុជាលើ) ដែលពោរពេញដោយប្រជាជនដើមកំណើតខ្មែរដ៏ច្រើនលើសលប់ ដែលពួកខ្លួនបានអួតក្ដែងៗថា ស្រទ្បាញ់ទឹកដីយ៉ាងនេះឬយ៉ាងនោះទៅ!។

ជាសរុបលោក រ័ត្ន សណ្ដាប់ បន្ដទៀតថាស្ថិតក្នុងទង្វើដ៏ទុច្ចរិតនិងបង្កប់ដោយភាពពិសពុលរបស់មេក្រុមប្រឆាំងនិងគូកនមួយដំបរស្វា ពីក្រៅប្រទេសទាំងនេះ ដែលបាននឹងកំពុងបង្វែយកកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV -DTA មកធ្វើជាល្បែងនយោបាយបង្កចលាចល បំបះបំបោរប្រជាជនស្លូតត្រង់ ឲ្យធ្វើបដិវត្ដពណ៌ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលដោយស្ថិតក្រោមលេសចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា កាត់ដីឲ្យទៅយួន ឬកំពុងជាន់ដានប្រវត្ដិសាស្រ្ដដូចសម័យព្រះបាទជ័យជេដ្ឋាទី២ ឆ្នាំ១៦១៨ ឬយ៉ាងនេះយ៉ាងនោះ។ ត្រង់ចំណុចនេះលោក រ័ត្ន សណ្ដាប់ បានចាត់ទុកទង្វើនិងសកម្មភាពមិនចេះហត់របស់មេដឹកនាំក្រុមប្រឆាំងនិងគូកនមួយដំបរស្វាថា តាមពិតពួកគេទៅវិញទេ ដែលកំពុងយកការរស់នៅក្នុងភាពសុខសាន្ដរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឃរបស់ស្រុកទេស មកធ្វើជាល្បែងនយោបាយដើម្បីបំរើឲ្យមហិច្ឆតាស្រេកឃ្លានអំណាចផ្ទាល់​ខ្លួននិងគូកនខ្លួន ដែលកំពុងជាន់ដានប្រវត្ដិសាស្រ្ដដោយរុញប្រទេសឲ្យធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាមដូចកាលពីឆ្នាំ១៩៧០ រហូតនាំប្រទេសឲ្យធ្លាប់ក្នុងរបបវាលពិឃាដពីឆ្នាំ១៩៧៥-១៩៧៩ វិនាសហិនហោចខ្ទេចខ្ទីអស់។

ពីព្រោះតំបន់អភិវឌ្ឍត្រីកោណ CLV-DTA គឺគ្រាន់តែជាកម្រិតកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំង៣ មានព្រំដែនជាប់ជាមួយគ្នាប៉ុណ្ណោះ។ កម្ពុជាមិនបានដាក់ដីទាំង៤ខេត្តខាងលើ ទៅក្នុងការអភិវឌ្ឍរួមជាមួយវៀតណាម និងលាវ នោះទេ ទឹកដីរបស់កម្ពុជា គឺកម្ពុជាជាអ្នកអភិវឌ្ឍដោយទឹកប្រាក់របស់ខ្លួន ចំណែកដីនៅឯវៀតណាម និងលាវក៏ដូចគ្នាផងដែរ ពួកគេអភិវឌ្ឍន៍ដោយប្រាក់របស់ពួកគេរៀងៗខ្លួន គឺគ្មានការចែកផលភាគលាភរួមអ្វីនោះឡើយ ដោយគោរពទៅលើអធិបតេយ្យភាព បូរណភាពដែនដីនៃបណ្ដារដ្ឋនីមួយៗរៀងៗខ្លួន។ ជាក់ស្ដែងចាប់តាំងពីការប្រសូត្រចេញពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ន មានរយៈពេល២៥ឆ្នាំមកនេះ បណ្ដាលខេត្ដទាំង៤របស់កម្ពុជាយើង ដែលស្ថិតក្នុងតំបន់អភិវឌ្ឍត្រីកោណ CLV ទទួលបានផលប្រយោជន៍និងសន្ទុះនៃការរីកចំរើនរបស់ប្រជាពលរដ្ឋ រួមទាំងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ៕

អត្ថបទទាក់ទង