Grand News Asia Close

រដ្ឋាភិបាលអង់គ្លេស ព្រមានតាមប្រមាញ់ក្រុមកុបករបង្កចលាចល និងអ្នកបង្ហោះព័ត៌មានក្លែងក្លាយលើបណ្ដាញទំនាក់ទំនងសង្គម

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ 1239
រដ្ឋាភិបាលអង់គ្លេស ព្រមានតាមប្រមាញ់ក្រុមកុបករបង្កចលាចល និងអ្នកបង្ហោះព័ត៌មានក្លែងក្លាយលើបណ្ដាញទំនាក់ទំនងសង្គម រដ្ឋាភិបាលអង់គ្លេស ព្រមានតាមប្រមាញ់ក្រុមកុបករបង្កចលាចល និងអ្នកបង្ហោះព័ត៌មានក្លែងក្លាយលើបណ្ដាញទំនាក់ទំនងសង្គម

(ឡុងដ៍)៖ លោក Keir Starmer បានព្រមានថា ក្រុមកុបករនឹងត្រូវប្រឈមមុខនឹងការកាត់ទោសតាមផ្លូវច្បាប់ ប្រសិនបើនៅតែបន្តបង្កចលាចល ស្របពេលដែលលោកកំពុងប្រឈមនឹង វិបត្តិជាលើកដំបូង ចាប់តាំងពីជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៤ ខែកក្កដាកន្លងទៅមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីដើមសប្ដាហ៍កន្លងទៅនេះ លោក Starmer បានគូសបញ្ជាក់ដូច្នេះថា «នេះគឺជាការចាត់វិធានការយ៉ាងលឿនរហ័សរបស់យើង។ ប្រសិនបើពួកអ្នក បង្កចលាចល និងអំពើហិង្សានៅតាមដងផ្លូវរបស់យើង ឬនៅលើប្រព័ន្ធអនឡាញ នោះពួកអ្នកនឹងត្រូវប្រឈមនឹងការកាត់ទោសតាមផ្លូវច្បាប់យ៉ាងពេញទី»។ ជាមួយគ្នានោះអជ្ញាធរអង់គ្លេស ក៏បានសន្យាដែរថា នឹងមិនត្រឹមតែតាមប្រមាញ់ក្រុមកុបករប៉ុណ្ណោះ តែពួកគេក៏នឹងបង្ក្រាបអ្នកដែលប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដើម្បីសាបព្រោះព័ត៌មាន ក្លែងក្លាយបង្កឱ្យមានចលាចលផងដែរ។

ជាក់ស្ដែង ក្រោយការសន្យានេះ បុរសម្នាក់ត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់ពាក្យពេចន៍គំរាមកំហែង និងប្រកាន់អាកប្បកិរិយារើសអើងពូជសាសន៍លើ​​ Facebook។ ចំណែក បុរស ម្នាក់ទៀតត្រូវបានកាត់ទោសដាក់ពន្ធនាគារ ៣ឆ្នាំ កាលពីថ្ងៃពុធ ទី៧ ខែសីហា និង ២នាក់ផ្សេងទៀតត្រូវបានកាត់ទោសដាក់ពន្ធនាគារម្នាក់ ២០ខែ​ និង៣០ខែ។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស បានធ្លាក់ចូលក្នុងភាពចលាចល និងអំពើហិង្សាតាំងតែពីដើមសប្ដាហ៍មុនមកម្ល៉េះ បន្ទាប់ពីក្មេងស្រី៣នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយ កំាបិតក្នុងទីក្រុង Southport ស្ថិតនៅភាគពាយព្យប្រទេសអង់គ្លេស។ ភាពចលាចលនេះដែរកើតឡើងដោយសារតែព័ត៌មានក្លែងក្លាយនៅលើបណ្ដាញទំនាក់ទំនងសង្គម ដែលបាន អះអាងថាជនសង្ស័យជាឃាតក គឺជាជនអន្តោប្រវេសន៍មូស្លីម ទោះបីជាប៉ូលិសបញ្ជាក់ថាជារឿងមិនពិតក៏ដោយ៕

ប្រភពព័ត៌មាន Fresh News

អត្ថបទទាក់ទង