Grand News Asia Close

សារសម្លេង សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្តីពី ព័ត៌មានប្រឌិតអំពីករណីរថយន្តតាក់ស៊ីអគ្គិសនី

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤ សម្រង់ប្រសាសន៍ 927
សារសម្លេង សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្តីពី ព័ត៌មានប្រឌិតអំពីករណីរថយន្តតាក់ស៊ីអគ្គិសនី សារសម្លេង សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្តីពី ព័ត៌មានប្រឌិតអំពីករណីរថយន្តតាក់ស៊ីអគ្គិសនី

CMF:

ជូនបងប្អូនជនរួមជាតិទាំងអស់ បងប្អូនអ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់បី ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យ បានជ្រាប!

ខ្ញុំទើបទទួលបានព័ត៌មានពីប្រភពច្បាស់ការមួយថា មានមនុស្សមួយក្រុមតូចបាននិងកំពុងធ្វើការកៀងគរបងប្អូនអ្នករត់ម៉ូតូឌុប និងរ៉ឺម៉កកង់បី ធ្វើបាតុកម្មប្រឆាំងជាមួយរដ្ឋាភិបាល ដោយចោទថា រដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុម​ហ៊ុនរថយន្តតាក់ស៊ីអគ្គិសនីមកពីវៀតណាម ឬចិន បើកធ្វើអាជីវកម្មតាក់ស៊ី(ដឹកភ្ញៀវ)នៅកម្ពុជា។

អំពីបញ្ហានេះ ខ្ញុំបានបញ្ជាក់ច្បាស់រួចហើយពីពេលកន្លងទៅ រួមទាំងមានសុន្ទរកថារបស់ខ្ញុំ ផ្សាយផ្ទាល់នៅពេលជួបប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ដែលខ្ញុំបានបញ្ជាក់ច្បាស់ៗថា រាជរដ្ឋាភិបាលមិនដែលបានផ្ដល់អាជ្ញាបណ្ណឲ្យរថយន្តតាក់ស៊ីអគ្គិសនីពីវៀតណាម ឬពីប្រទេសណាមួយ មកធ្វើអាជីវកម្មនៅកម្ពុជាទេ។ កម្ពុជាមិនទាន់មានតម្រូវការឲ្យក្រុមហ៊ុនបរទេសមកធ្វើការវិនិយោគ ដើម្បីធ្វើក្រុមហ៊ុនតាក់ស៊ីអគ្គិសនីនៅកម្ពុជាទេ។ ពេលនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងយកចិត្តទុកដាក់ជួយដល់បងប្អូនដែលកំពុងប្រកបរបររត់ម៉ូតូឌុប និងរ៉ឺម៉កកង់បី ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះឲ្យបានល្អប្រសើរ។

ខ្ញុំសូមជូនព័ត៌មាននេះឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលកំពុងប្រកបរបររត់ម៉ូតូឌុប និងរ៉ឺម៉កកង់បីឲ្យបានជ្រាប និងកុំជឿតាមការញុះញង់របស់ក្រុមមនុស្សមួយក្រុមតូច។

ខ្ញុំសូមបញ្ជូនសារនេះ ទៅក្រុមមនុស្សមួយចំនួនតូចដែលកំពុងបំភ្លៃការពិត ហើយមានចេតនាយកព័ត៌មានមិនពិតនេះប្រមូលផ្ដុំមនុស្សធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល។ សូមអស់លោកស្ដាប់ឲ្យបានច្បាស់ និងកុំចេះប៉ុន្តែធ្វើល្ងង់ ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយរបស់អស់លោក។ បើអស់លោកនៅតែបន្តសកម្មភាពយកព័ត៌មានបំភ្លៃការពិតនេះ ធ្វើជាកម្មវត្ថុប្រើប្រាស់ក្នុងចេតនាអាក្រក់ តាមរយៈការប្រមូលផ្ដុំមនុស្សធ្វើបាតុកម្ម អស់លោកនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ រាជរដ្ឋាភិបាលមិនអាចឲ្យអស់លោកធ្វើអ្វីស្រេចតែចិត្ត ជាពិសេសសកម្មភាពគ្មានសុច្ចរិតភាព ដែលនាំឲ្យបំផ្លាញសណ្ដាប់ធ្នាប់សង្គម ដើម្បីតែកេងចំណេញផលប្រយោជន៍​ខាងនយោបាយរបស់អស់លោកនោះទេ៕

អត្ថបទទាក់ទង