Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កើតឡើងដោយសារប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ជាក់ស្តែង

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 102
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កើតឡើងដោយសារប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ជាក់ស្តែង សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កើតឡើងដោយសារប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ជាក់ស្តែង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កើតចេញពីបេះដូងដោយទឹកចិត្តស្រឡាញ់ពិតប្រាកដ ដែលប្រការនេះ ក៏ដោយសារប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ជាក់ស្តែងពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួនជាង១ម៉ឺននាក់ មកពីតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋ បានមើលឃើញផ្ទាល់ភ្នែកពីសមិទ្ធផលនានានៅលើទឹកដីប្រទេសកម្ពុជាយើង ទើបពួកគាត់ផ្តល់ការគាំទ្រនិងយុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ផលប្រយោជន៍មួយដ៏សំខាន់ដែលប្រជាពលរដ្ឋខ្មែរទទួលបាននោះ គឺការថែរក្សាការពារអាយុជីវិតប្រជាជនពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានដោយជោគជ័យ ទើបធ្វើឱ្យកម្ពុជាអាចទប់ស្កាត់ការស្លាប់បាត់បង់ជីវិតពីជំងឺដ៏កាចសាហាវនេះ៕

 

អត្ថបទទាក់ទង