Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧បានដាក់ចេញនូវអាទិភាពចំនួន៥

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 219
សម្តេចធិបតី  ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧បានដាក់ចេញនូវអាទិភាពចំនួន៥ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧បានដាក់ចេញនូវអាទិភាពចំនួន៥

 

នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «សំណេះសំណាល និងពិធីពិសារអាហារសាមគ្គីជាមួយសហគ្រាសធនតូច និងមធ្យម និងសិប្បកម្មកម្ពុជា» នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលអណត្តិទី៧ បានដាក់ចេញនូវអាទិភាពចំនួន៥មានដូចជា៖ កំណើនសេដ្ឋកិច្ច បង្កើនការងារប្រកបដោយសមធម៌ ធានាប្រសិទ្ធភាព និងការអភិវឌ្ឍដោយចីរភាព។

ដើម្បីសម្រេចបានគោលដៅទាំងនេះ សម្តេចធិបតី បានបញ្ជាក់ថា យើងត្រូវកំណត់អាទិភាពសម្រាប់ការអភិវឌ្ឍចំនួន៥៖

ទី១-ការធ្វើពិពិធកម្មប្រភពនៃកំណើន

ទី២-លើកកម្ពស់វិស័យឯកជនជាពិសេស SME

ទី៣-លើកកម្ពស់ប្រព័ន្ធគាំពារសង្គម

ទី៤-ពង្រឹងការអប់រំចំណេះដឹងទូទៅ និងបំណិន

ទី៥-ការពារបរិស្ថានដោយចីរភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា អាទិភាពទី២គឺជាអាទិភាពមួយ ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាពិសេសដើម្បីដើរតួនាទីជាស្នូល និងជាដៃគូរបស់រាជរដ្ឋាភិបាលនៅក្នុងការជួយពង្រឹងប្រទេសជាតិរបស់យើងបន្តគោលដៅតទៅមុខព្រោះ៖

ទី១-រដ្ឋធម្មនុញ ពោលគឺយើងត្រូវប្រកាន់សេដ្ឋកិច្ចទីផ្សារដែលពឹងផ្អែកលើវិស័យឯកជន

ទី២-ប្រសិទ្ធភាព និងប្រសិទ្ធផល

ទី៣-ការច្នៃប្រឌិត និងការប្រកួតប្រជែង៕ 

អត្ថបទទាក់ទង