Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងខេត្ដកំពង់ស្ពឺ ដែលបានគាំទ្រ និងទុកចិត្ដមកលើគណបក្សប្រជាជនកម្ពុជា

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 219
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងខេត្ដកំពង់ស្ពឺ ដែលបានគាំទ្រ និងទុកចិត្ដមកលើគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងខេត្ដកំពង់ស្ពឺ ដែលបានគាំទ្រ និងទុកចិត្ដមកលើគណបក្សប្រជាជនកម្ពុជា

 

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងខេត្ដកំពង់ស្ពឺ ដែលបានគាំទ្រ និងទុកចិត្ដមកលើគណបក្សប្រជាជនកម្ពុជាជាពិសេសគឺការបោះឆ្នោតសាកលកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការទុកចិត្តនិងគាំទ្រមកលើគណបក្សប្រជាជនកម្ពុជានេះហើយ ទើបផ្តល់ឱកាសដល់គណបក្សប្រជាជនកម្ពុជា អាចបន្តដឹកនាំប្រទេស និងអនុវត្តគោលនយោបាយរបស់ខ្លួនដើម្បីបម្រើប្រជាពលរដ្ឋ និងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនទៅមុខបន្តទៀត៕

 

អត្ថបទទាក់ទង