Grand News Asia Close

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យរាជរដ្ឋាភិបាលថ្មី ឆាប់បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1108
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យរាជរដ្ឋាភិបាលថ្មី ឆាប់បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យរាជរដ្ឋាភិបាលថ្មី ឆាប់បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

សម្ដេចតេជោ ហ៊ុន សែន ជំរុញរាជរដ្ឋាភិបាលអាណត្ដិទី៧ ឆាប់បើកការដ្ឋានសាងសង់ឱ្យបានឆាប់ នៅព្រែកជីកហ្វូនតេជោ ដែលជាមធ្យោបាយសម្រាប់ដឹកជញ្ជូនតាមផ្លូវទឹក ហើយកុំរងចាំអ្វីតទៅទៀត។ ការលើកឡើងរបស់សម្ដេចតេជោ ធ្វើឡើងក្នុងពេលដែលសម្ដេចថ្លែងសារពិសេស ស្ដីពីព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។

សម្ដេចតេជោបានមានប្រសាសន៍ថា «គម្រោងព្រែកជីកហ្វូណនតេជោ ខ្ញុំសូមផ្ដល់មតិទៅរាជរដ្ឋាភិបាល កុំយប់យន់សុបិនច្រើន បើកការដ្ឋានបានឆាប់គឺធ្វើទៅ កុំរងចាំអ្វីទៀត នាំតែមានសាធារណមតិ ពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ផ្ដើមកើនសារជាថ្មី។ សូមជំរុញបើកការដ្ឋានឱ្យបានឆាប់ គ្មានត្រូវរង់ចាំអ្វីតទៅទៀតនោះទេ។ យើងត្រូវគិតទៅដល់សេដ្ឋកិច្ចរបស់យើង យើងត្រូវគិតទៅដល់ឯករាជ្យជាតិរបស់យើង។»

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងព្រែកជីក១៨០គីឡូម៉ែត្រ គឺមាន៨០គីឡូម៉ែត្រហើយ ដែលសម្ដេចបានដឹកនាំធ្វើ ។ សម្ដេចតេជោ បានបន្ដថា ព្រែកជីកដែល សម្ដេចបានធ្វើត្រឹមតែ៨០គីឡូម៉ែត្រនេះ បច្ចុប្បន្នប្រើប្រាស់ជាប្រព័ន្ធស្រោចស្រពផង ហើយជាប្រព័ន្ធដឹកជញ្ជូនផង វាគ្រាន់តែត្រូវការពង្រីកវាតែប៉ុណ្ណោះ វានឹងក្លាយទៅជា ប្រព័ន្ធដឹកជញ្ជូនដ៏ល្អ អ៊ីចឹងនៅកន្លែងដទៃទៀតគឺធ្វើតែបន្ដិច ដើម្បីទម្លាយមកកាន់ការតភ្ជាប់ជាមួយនឹងទន្លេ ប៉ុន្ដែភាគច្រើនគឺមានស្នាមដានរួចទៅហើយ៕

អត្ថបទទាក់ទង