Grand News Asia Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាលាជាតិផែនការនិងស្ថិតិ ត្រូវដើរតួនាទីជាអ្នកពង្រឹងថ្នាលបណ្ដុះបណ្ដាលក្នុងការបំប៉នបន្ថែម និងសម្រួចចំណេះដឹង និងជំនាញ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 900
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាលាជាតិផែនការនិងស្ថិតិ ត្រូវដើរតួនាទីជាអ្នកពង្រឹងថ្នាលបណ្ដុះបណ្ដាលក្នុងការបំប៉នបន្ថែម និងសម្រួចចំណេះដឹង និងជំនាញ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាលាជាតិផែនការនិងស្ថិតិ ត្រូវដើរតួនាទីជាអ្នកពង្រឹងថ្នាលបណ្ដុះបណ្ដាលក្នុងការបំប៉នបន្ថែម និងសម្រួចចំណេះដឹង និងជំនាញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សាលាជាតិផែនការនិងស្ថិតិ ត្រូវដើរតួនាទីជាអ្នកពង្រឹងថ្នាលបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់ ក្នុងការបំប៉នបន្ថែម និងសម្រួចចំណេះដឹង ជំនាញខ្វះខាត ឱស្របតាមតម្រូវការចំណេះដឹងជាក់ស្ដែងរបស់មន្ដ្រីរាជការ ក្នុងបរិការណ៍បច្ចេកវិទ្យាឌីជីថល និងរួមចំណែកក្នុងការដំណើរការនៃការអនុវត្ដកម្មវិធីកែទម្រង់សាធារណៈស្របតាមបាវចនា និងគោលដៅយុទ្ធសាស្រ្ដអភិវឌ្ឍជាតិ យុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ តាមរយៈការរៀបចំកម្មវិធីបណ្ដុះបណ្ដាល វគ្គសុក្រឹតការ វគ្គវិក្រឹតការរយៈពេលខ្លីនិងមធ្យម និងផ្ដល់នូវជំនាញពាក់ព័ន្ធនិងការអនុវត្ដជាក់ស្ដែង ក្នុងវិស័យផែនការ ស្ថិតិ វិទ្យាសាស្រ្ដ សម្រាប់មន្ដ្រីរាជការ និងមន្ដ្រីបន្ដវេន អ្នកដឹកនាំ និងអ្នកគ្រប់គ្រង។

ការលើកឡើងរបស់សម្ដេចធិបតីនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤៕

 

អត្ថបទទាក់ទង