Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កត្តាសុខសន្តិភាព បានធ្វើឱ្យសេវាថែទាំសុខភាពមានភាពល្អប្រសើរជាលំដាប់

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 190
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កត្តាសុខសន្តិភាព បានធ្វើឱ្យសេវាថែទាំសុខភាពមានភាពល្អប្រសើរជាលំដាប់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កត្តាសុខសន្តិភាព បានធ្វើឱ្យសេវាថែទាំសុខភាពមានភាពល្អប្រសើរជាលំដាប់

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលសម្រេចបាន ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា នៅក្នុងពេលជាងពីរទសវត្សចុងក្រោយនេះ នឹងមិនអាចកើតឡើង បើសិនជាកម្ពុជា មិនមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កត្តាសុខសន្តិភាព បានរុញច្រានឱ្យកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យសុខាភិបាលមួយផងដែរ ដែលយើងអាចមើលឃើញ តាមរយៈការកើនឡើងពីការទទួលបានសេវាថែទាំសុខភាព និងការពង្រីកគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម ព្រមទាំងភាពប្រសើរឡើងនៃសុខភាពសាធារណៈរបស់កម្ពុជាដែលធ្វើបានឱ្យស្ថានភាពសុខភាព សុខុមាលភាព និងគុណភាពរបស់ប្រជាជនកម្ពុជា បានល្អប្រសើរជាលំដាប់៕ 

អត្ថបទទាក់ទង