Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែ៖ គ្រប់ដំណើរទស្សនកិច្ចនៅក្រៅប្រទេស យើងតែងតែយកពេលដើរគោះទ្វារដើម្បីទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគនៅកម្ពុជា

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 227
សម្តេចធិបតី ហ៊ុន ម៉ាណែ៖ គ្រប់ដំណើរទស្សនកិច្ចនៅក្រៅប្រទេស យើងតែងតែយកពេលដើរគោះទ្វារដើម្បីទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគនៅកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែ៖ គ្រប់ដំណើរទស្សនកិច្ចនៅក្រៅប្រទេស យើងតែងតែយកពេលដើរគោះទ្វារដើម្បីទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគនៅកម្ពុជា

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងលើកទិសដៅពាណិជ្ជកម្មឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គ្រប់ដំណើរទស្សនកិច្ចរបស់សម្ដេចនៅក្រៅប្រទេស សម្ដេចតែងតែយកពេលដើរគោះទ្វារ ដើម្បីទាក់ទាញវិនិយោគិននានាឱ្យមកវិនិយោគនៅកម្ពុជា តាមរយៈកិច្ចប្រជុំដោយផ្ទាល់ ការដាក់តាំងពិព័រណ៍ផលផលិតផលខ្មែរ និងការធ្វើសិក្ខាសាលារវាងវិនិយោគិនបរទេសនិងវិនិយោគិនកម្ពុជាជាដើម។

សម្តេចធិបតីហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែបុរេសកម្មជានិច្ចដោយបានដើរគោះទ្វាគេ, ដើរជួបគេ ដើម្បីរកទីផ្សារសម្រាប់នាំផលិតផលកម្ពុជាចេញទៅទីផ្សារអន្តរជាតិ ឲ្យបានកាន់តែច្រើនបន្ថែមទៀត។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួងពាក់ព័ន្ធ ត្រូវរួមគ្នាថែរក្សានូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាមានស្រាប់ជាមួយប្រទេសជាមិត្ត និងបន្តស្វែងរកទីផ្សារថ្មីបន្ថែមទៀតសម្រាប់ការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសផ្សេងៗនៅលើពិភពលោក៕

អត្ថបទទាក់ទង