Grand News Asia Close

លោក Mark Zuckerberg បាត់បង់ទឹកប្រាក់អស់ ១៨ពាន់លានដុល្លារ ក្រោយ Facebook ជួបបញ្ហាប្រមាណមួយម៉ោង

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤ បច្ចេកវិទ្យា ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច 476
លោក Mark Zuckerberg បាត់បង់ទឹកប្រាក់អស់ ១៨ពាន់លានដុល្លារ ក្រោយ Facebook ជួបបញ្ហាប្រមាណមួយម៉ោង លោក Mark Zuckerberg បាត់បង់ទឹកប្រាក់អស់ ១៨ពាន់លានដុល្លារ ក្រោយ Facebook ជួបបញ្ហាប្រមាណមួយម៉ោង

(បរទេស)៖ ដូចបងប្អូនប្រជាពលរដ្ឋបានជ្រាបច្បាស់ហើយថា កម្មវិធី Facebook, Messenger និង Instagram របស់ក្រុមហ៊ុន Meta បានជាប់គាំងមិនដំណើរការនៅទូទាំងពិភពលោក ដែលធ្វើឲ្យអ្នកប្រើប្រាស់រាប់លាននាក់ មិនអាចចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះបាន។ ជុំវិញបញ្ហានេះធ្វើឲ្យតម្លៃក្រុមហ៊ុន Meta ធ្លាក់ចុះភ្លាមៗ គិតជាទឹកប្រាក់ខាតបង់អស់ខ្ទង់១៨ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន GBN News នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta ដែលដឹកនាំដោយមហាសេដ្ឋីលោក Mark Zuckerberg បានធ្លាក់ចុះ ១.៥% ស្មើនឹងទឹកប្រាក់ខ្ទង់១៨ពាន់លានដុល្លារអាមេរិក ក្រោយមានបញ្ហាគាំងធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ៣.៩៨ពាន់លាននាក់ជុំវិញពិភពលោក។

លោក Andy Stone អ្នកនាំពាក្យ Meta បានបញ្ជាក់នៅក្នុងសារដែលបង្ហោះលើបណ្តាញសង្គម X ថា «ដោយសារបញ្ហាបច្ចេកទេស បានធ្វើឱ្យមនុស្ស ពិបាកចូលប្រើប្រាស់សេវាកម្មមួយចំនួនរបស់យើង។ យើ ងបានដោះស្រាយបញ្ហានេះឱ្យបានលឿនតាមដែលអាចធ្វើទៅបានសម្រាប់អ្នកគ្រប់គ្នា ដែលរងផលប៉ះពាល់ ហើយយើងសូមអភ័យទោសចំពោះភាពរអាក់រអួលណាមួយដែលបានកើតឡើង»។

ទោះបីជាយ៉ាងណាក៏ដោយ ទាំងFacebook, Messenger និង Instagram បានដំណើរការឡើងវិញហើយ ក្រោយជួបបញ្ហា Logout អស់រយៈពេលប្រមាណមួយម៉ោង នៅរាត្រីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ខណៈ មូលហេតុពិតប្រាកដជុំវិញបញ្ហានេះ នៅមិនទាន់ដឹងនៅឡើយទេ៕ ប្រភព៖ Fresh News

 

អត្ថបទទាក់ទង