Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចុះនូវវិធានការគន្លឹះចំនួន៥ សម្រាប់ដោះស្រាយបញ្ហាប្រឈមជាអាទិភាព

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 924
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចុះនូវវិធានការគន្លឹះចំនួន៥ សម្រាប់ដោះស្រាយបញ្ហាប្រឈមជាអាទិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចុះនូវវិធានការគន្លឹះចំនួន៥ សម្រាប់ដោះស្រាយបញ្ហាប្រឈមជាអាទិភាព

 

ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ ប្រមាណជាង១៦០០នាក់ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចុះនូវវិធានការគន្លឹះចំនួន៥ សម្រាប់ដោះស្រាយបញ្ហាប្រឈមជាអាទិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិធានការគន្លឹះចំនួន៥ នោះរួមមាន៖ ១-ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ២-ការលើកកម្ពស់គុណភាពអប់រំ ៣-ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ៤-ការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរនិងប្រើប្រាស់គ្រឿងញៀន និង៥-ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌៕

អត្ថបទទាក់ទង