Grand News Asia Close

ថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្ត្រីចាត់ទុកវគ្គបណ្ដុះ បណ្ដាលដំបូងស្តីពី “ការរៀបចំគោលនយោបាយសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជាពិតជាមានសារៈសំខាន់ក្នុងការជួយ ពង្រឹងសមត្ថភាពធនធានមនុស្សទាំងនៅក្នុងទីស្ដីការគណៈរដ្ឋមន្ត្រីនិងស្ថាប័នផ្សេងៗទៀត

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 664
ថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្ត្រីចាត់ទុកវគ្គបណ្ដុះ បណ្ដាលដំបូងស្តីពី “ការរៀបចំគោលនយោបាយសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជាពិតជាមានសារៈសំខាន់ក្នុងការជួយ ពង្រឹងសមត្ថភាពធនធានមនុស្សទាំងនៅក្នុងទីស្ដីការគណៈរដ្ឋមន្ត្រីនិងស្ថាប័នផ្សេងៗទៀត ថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្ត្រីចាត់ទុកវគ្គបណ្ដុះ បណ្ដាលដំបូងស្តីពី “ការរៀបចំគោលនយោបាយសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជាពិតជាមានសារៈសំខាន់ក្នុងការជួយ ពង្រឹងសមត្ថភាពធនធានមនុស្សទាំងនៅក្នុងទីស្ដីការគណៈរដ្ឋមន្ត្រីនិងស្ថាប័នផ្សេងៗទៀត

ឯកឧត្តម ឆែម គាតរិទ្ធីទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស តំណាងឯកឧត្តម វង្សី វិស្សត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានថ្លែងបើកវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំគោលនយោបាយសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា ដែលធ្វើឡើងនៅទីស្រីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី ១៤ កុម្ភៈនេះ មានប្រសាសន៍ថា នេះគឺជាវគ្គ បណ្តុះបណ្តាលទី១ នៅក្នុងអាណត្តិថ្មី ដែលក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈ រដ្ឋមន្រ្តីរៀបចំឡើងដើម្បីកសាង និងពង្រឹងសមត្ថភាពធនធានមនុស្ស ទាំងក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ក៏ដូចតាមក្រសួងស្ថាប័នផ្សេងៗ។
ឯកឧត្តមបានគូសបញ្ជាក់ថាសម្រាប់អាណត្តិថ្មីនេះថ្នាក់ដឹកនាំទ្រឹស្ដីការគណៈរដ្ឋមន្ត្រី បានយកចិត្តទុកដាក់និង ផ្តោតអាទិភាពជាពិសេសលើ ការងារបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការរៀបចំ ផែនការបណ្តុះ បណ្តាល ប្រចាំឆ្នាំច្បាស់លាស់ ទាំងការបណ្តុះបណ្តាល ក្នុងប្រទេស និងការបញ្ជូនមន្រ្តីទៅធ្វើទស្សនកិច្ចសិក្សានៅក្រៅប្រទេស តាមរយៈកម្មវិធីបណ្តុះបណ្តាល រយៈពេលខ្លី ឬអញ្ជើញវាគ្មិនពីក្រៅប្រទេស មកបណ្តុះបណ្តាលផ្ទាល់ដល់ ថ្នាក់ដឹកនាំនឹងមន្ត្រីរាជការ ដើម្បីពង្រឹងសមត្ថភាពនិងចំណេះដឹងឱ្យកាន់តែទូលំទូលាយ សំដៅបង្កើនផលិតភាព ការងារឱ្យកាន់តែប្រសើរជាងមុន។
សូមជម្រាបជូនថាវគ្គបណ្ដុះបណ្ដាលស្តីពី “ការរៀបចំគោលនយោបាយសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា”
នេះ ពិតជាមានសារ:សំខាន់ និងឆ្លើយតបទៅនឹងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ។
វគ្គបណ្ដុះបណ្ដាលនេះមានតំណាងមកពីក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំនិងមន្ត្រី រាជការនៃអង្គភាព អគ្គនាយកដ្ឋាន និងនាយកដ្ឋានចំណុះទីស្ដីការគណៈរដ្ឋមន្ត្រី ទាំងមូល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅតាមស្ថាប័ននានាសរុបប្រមាណ ២៥០ នាក់បានអញ្ជើញមកចូលរួមទទួល យកចំណេះដឹងពីវគ្គបណ្ដុះបណ្ដាលនេះ។
ដើម្បីឈានទៅពង្រឹងប្រសិទ្ធភាពការងារនៅតាមស្ថាប័នអង្គភាពនីមួយៗចំណុះឲ្យទីស្ដីការគណៈរដ្ឋមន្ត្រីឯកឧត្តមទេសរដ្ឋមន្ត្រីឆែម គាតរិទ្ធី ក៏បានផ្ដល់អនុសាសន៍មួយ ចំនួនដល់សិក្ខាកាមទាំងអស់សំដៅជំរុញលើការអនុវត្តភារកិច្ចដោយការទទួលដូចខាងក្រោម%
ទី១-ត្រូវបំពេញការងារប្រកបដោយវិជ្ជាជីវៈ ដោយគោរពវិន័យ គោរពច្បាប់ លិខិតបទដ្ឋាន និងគោរពក្រមសីលធម៌វិជ្ជាជីវៈ។ ២-បំពេញការងារជាក្រុម ដោយឈរលើស្មារតីនៃប្រយោជន៍រួម និងគុណតម្លៃរួម ចេះសហការគ្នា ចេះ សម្របសម្រួលគ្នា ចេះជួយគ្នា និងចេះចែករំលែក ដោយគោរពឋានានុក្រម និងការទទួល ខុស ត្រូវតាម មុខងារ និងភារកិច្ចរៀងៗខ្លួន។
៣-បំពេញការងារដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម ច្នៃប្រឌិត និងឈរលើគោលការណ៍ដោះស្រាយ បញ្ហា តែមិនបង្កើតបញ្ហា។
និងទី៤-តហរូវចេះទទួលយកការរិះគន់ដោយស្ថាបនា ចេះស្ដាប់ទស្សនៈ ឬមតិផ្សេងពីខ្លួន និងត្រូវចេះធ្វើស្វ័យទិ តៀន៕

 

 

អត្ថបទទាក់ទង