Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកែទម្រង់តាមអភិក្រម «រៀនបណ្តើរ ធ្វើបណ្តើរ» គឺជាស្មារតី ដែលថ្នាក់ដឹកនាំយើងតែងតែប្រកាន់យក

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 228
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកែទម្រង់តាមអភិក្រម «រៀនបណ្តើរ ធ្វើបណ្តើរ» គឺជាស្មារតី ដែលថ្នាក់ដឹកនាំយើងតែងតែប្រកាន់យក សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកែទម្រង់តាមអភិក្រម «រៀនបណ្តើរ ធ្វើបណ្តើរ» គឺជាស្មារតី ដែលថ្នាក់ដឹកនាំយើងតែងតែប្រកាន់យក

ក្នុងឱកាសអញ្ជើញជាអធិបតី បិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកែទម្រង់តាមអភិក្រម «រៀនបណ្តើរ ធ្វើបណ្តើរ» គឺជាស្មារតី ដែលថ្នាក់ដឹកនាំយើងតែងតែប្រកាន់យកដើម្បីរក្សានូវស្ថិរភាព និងចីរភាពនៃការអភិវឌ្ឍ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការកែទម្រង់នៅកម្ពុជា ប្រើអភិក្រមនៃការបោះជំហ៊ានជាដំណាក់កាល គ្មានការសង្ស័យឡើយថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការកែទម្រង់គន្លឹះផ្សេងទៀត គឺជាឆន្ទៈផ្ទាល់របស់រាជរដ្ឋាភិបាល នៅក្នុងទស្សនៈវិស័យវែងឆ្ងាយ នៃការអភិវឌ្ឍជាតិនិងមាតុភូមិឱ្យកាន់តែរីកចម្រើនរុងរឿងជឿនលឿន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា អភិក្រមនៅក្នុងការអនុវត្តជាក់ស្តែងនៃការកែទម្រង់គឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាថា ការកែទម្រង់អាចប្រព្រឹត្តទៅដោយរលូន ជាមួយនឹងការរក្សាបាននូវស្ថិរភាព ទាំងនៅក្នុងក្របខណ្ឌស្ថាប័នអនុវត្តន៍ ក៏ដូចជានៅក្នុងក្របខណ្ឌនៃសង្គមជាតិទាំងមូល និងដើម្បីធានាផងដែរថា ការកែទម្រង់នឹងចូលរួមចំណែកជាវិជ្ជមានជាជំហ៊ានៗ ដល់កិច្ចប្រឹងប្រែងជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

ទន្ទឹមនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា គុណតម្លៃដ៏សំខាន់មួយទៀតនៃអភិក្រមនេះ គឺការកែទម្រង់ដោយបោះជំហ៊ានជាដំណាក់កាល ដែលនឹងផ្តល់លទ្ធភាពឱ្យយើងអាចដោះស្រាយបញ្ហាចំពោះមុខដែលជាអាទិភាពបន្ទាន់ផង ទន្ទឹមនឹងការអាចចាប់ផ្តើមអនុវត្តន៍សាកល្បងនូវសមាសធាតុគន្លឹះនានាដែលចាំបាច់សម្រាប់ត្រៀមលក្ខណៈមុននឹងដល់ដំណាក់កាលបន្តបន្ទាប់៕

អត្ថបទទាក់ទង