Grand News Asia Close

លោកជំទាវ ចម និម្មល អញ្ជើញចូលរួមកិច្ចពិភាក្សាស្ដីពី “ពាណិជ្ជកម្មសម្រាប់ការអភិវឌ្ឍ” ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 125
លោកជំទាវ ចម និម្មល អញ្ជើញចូលរួមកិច្ចពិភាក្សាស្ដីពី “ពាណិជ្ជកម្មសម្រាប់ការអភិវឌ្ឍ” ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក លោកជំទាវ ចម និម្មល អញ្ជើញចូលរួមកិច្ចពិភាក្សាស្ដីពី “ពាណិជ្ជកម្មសម្រាប់ការអភិវឌ្ឍ” ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក

(ទីក្រុងដាវ៉ូស សហព័ន្ធស្វីស)៖ នាព្រឹក​ថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាពហុភាគីស្ដីពី “ពាណិជ្ជកម្មសម្រាប់ការអភិវឌ្ឍ” ដែលជាកម្មវិធីមួយនៃកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក។ កិច្ចប្រជុំពិភាក្សានេះមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេស អេមីរ៉ាត់អារ៉ាប់រួម ម៉ារុក ហ្សាំប៊ី ប៉េរូ និងថ្នាក់ដឹកនាំនៃអង្គការ និងក្រុមហ៊ុនឯកជនមួយចំនួនទៀតផងដែរ។

នៅក្នុងកិច្ចពិភាក្សា លោកជំទាវរដ្ឋមន្ត្រី បានកត់សម្គាល់នូវតួនាទីដ៏សំខាន់នៃវិស័យពាណិជ្ជកម្មក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់ស្ដង់ដារនៃការរស់នៅរបស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងនេះក្ដី បញ្ហាសកលដូចជាវិបត្តិសុខាភិបាល និងសង្គ្រាម នៅតែបន្តបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ការស្ដារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ហើយដើម្បីចូលរួមចំណែកដល់ការស្ដារឡើងវិញនេះ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងពហុភាគីមួយចំនួននៅក្នុងអង្គការពាណិជ្ជកម្មពិភពលោកដូចជា ចូលរួមជាសមាជិកនៃការចរចាស្ដីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍ និងការអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម ដោយរំពឹងថា ការងារទាំងពីរនេះនឹងជួយដល់ការទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា និងសម្រួលដល់លំហូរពាណិជ្ជកម្មទំនិញ។ 

បន្ថែមពីនេះទៀត កម្ពុជាក៏បានចូលរួមយ៉ាងសកម្មដល់ការធ្វើឱ្យប្រសើរឡើងនៃដំណើរការពាណិជ្ជកម្មក្នុងតំបន់ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងជំរុញការធ្វើបរិវត្តកម្មឌីជីថលអាស៊ាន។ លោកជំទាវរដ្ឋមន្ត្រីរំពឹងថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានឹងរួមចំណែកដល់ការពង្រឹងតួនាទីនៃវិស័យពាណិជ្ជកម្ម ដែលជាចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសកលលោក។

អត្ថបទទាក់ទង