Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, បិទ​សន្និបាត​បូក​សរុប​ការ​ងារ ឆ្នាំ​២០២៣ និង​លើក​ទិស​ដៅ​ការ​ងារ​បន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤ ទំព័រវីដេអូ ព័ត៌មានអន្តរជាតិ 562

CMF:

ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី;
លោកជំទាវ ឯកឧត្តម, លោកស្រី លោក សមាជិក-សមាជិកា នៃអង្គសន្និបាត ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមជាអធិបតីក្នុងពិធីបិទ «សន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ ២០២៣ និង លើកទិសដៅការងារឆ្នាំ ២០២៤» របស់ក្រសួងកិច្ចការនារី ជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងកិច្ចការនារី នាពេលនេះ ។

ការរៀបចំសន្និបាតនាឱកាសនេះ ពិតជាមានសារៈសំខាន់ ដោយអ្នករៀបចំយុទ្ធសាស្រ្ត អ្នកអនុវត្ត និងភាគីពាក់ព័ន្ធទំាងអស់បានជួបជុំគ្នា ដើម្បីធ្វើការពិនិត្យឡើងវិញនូវសមិទ្ធផលសម្រេចបាន, ចំណុចខ្វះខាត, និងបញ្ហាប្រឈម ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តនារីរតនៈទី ៥ របស់ក្រសួងកិច្ចការនារី ដើម្បីរួមចំណែកលើកកម្ពស់ឱ្យកាន់តែប្រសើរឡើងនូវស្ថានភាព, ឋានៈ តួនាទី និងសិទ្ធិរបស់ស្រ្តីនៅក្នុងគ្រួសារ និងសង្គមជាតិ ។

ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះក្រសួងកិច្ចការនារីក្រោមការដឹកនាំរបស់លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី អ៊ឹង កន្ថាផាវី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកក្នុងការដឹកនាំការសម្របសម្រួល និងការរៀបចំដោយជោគជ័យនូវ កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងការរៀបចំ សេចក្តីថ្លែងការណ៍ស្តីពីការ បំផុសសហគ្រិនភាពស្រ្តីក្នុងអាស៊ាន និងផែនការសកម្មភាពថ្នាក់តំបន់ស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ដែលទទួលបានការអនុម័តដោយប្រមុខដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ កាលពីខែ វិច្ឆិកា ឆ្នាំ ២០២២ កន្លងមកនេះ ។

ទន្ទឹមនេះ ផ្អែកតាមរបាយការណ៍សមិទ្ធផលនៃសន្និបាតរបស់លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងាររបស់ក្រសួងកិច្ចការនារី។ សមិទ្ធផលជាច្រើនត្រូវបានសម្រេចបាន ជាពិសេសការអនុវត្ត យុទ្ធសាស្រ្តនារីរតនៈ យ៉ាងជោគជ័យ តាំងពីដំណាក់កាលទី ១ រហូតដល់ដំណាក់កាលទី ៥ ដែលបានជំរុញឱ្យមានការចូលរួមរបស់ស្រ្តីទំាងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ។ ដើម្បីបន្តនូវបេសកកម្មរបស់ខ្លួន, ក្រសួងកិច្ចការនារីកំពុងរៀបចំផែនការយុទ្ធសាស្រ្តនារីរតនៈទី ៦, ២០២៤-២០២៨ ឱ្យឆ្លើយតបនឹងរបៀបវារៈ និងកម្មវិធីនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាល រួមទាំងគោលការណ៍គន្លឹះៗ នៃអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី (CEDAW) ផងដែរ ។

[ផ្ដើមសេចក្ដីអធិប្បាយ១]

អម្បាញ់មិញ នៅក្នុងរបាយការណ៍ក៏ដូចជាសង្ខេបនិងទិដ្ឋភាពដែលបានបង្ហាញឲ្យឃើញទាំងការបង្កើតបន្ថែមនូវសមិទ្ធផលវិជ្ជមានជូនដល់ស្រ្តី ទាំងការកាត់បន្ថយនូវផលអវិជ្ជមានដែលប៉ះពាល់ទៅដល់ស្រ្តី និងកុមាររបស់យើង។ នេះគឺជាកិច្ចការសំខាន់ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ។ រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏នឹងបន្តនូវគោលការណ៍នេះ។

[ចប់សេចក្ដីអធិប្បាយ១]

រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើតួនាទីរបស់ស្ត្រីក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការធ្វើស្ថាប័នូបនីយកម្ម និងការបញ្ជ្រាបយេនឌ័រនៅតាមក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយបានផ្តល់បរិយាកាសអំណោយផល និងកាលានុវត្តភាពដល់ស្រ្តីចូលរួមប្រកបដោយសក្តានុពល នៅក្នុងកិច្ចការដ៏មានសារៈសំខាន់ទាំងនេះ ។ ជាក់ស្តែង កម្លាំងពលកម្មស្រ្តីមានរហូតដល់ ៨៤ %  ហើយស្រ្តីចំនួន ៦១% ជាម្ចាស់អាជីវកម្ម និងធុរជន ដែលជាអត្រាខ្ពស់នៅក្នុងតំបន់។ បន្ថែមពីលើនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុត    ជាប្រទេសផ្តល់សេរីភាពទូលំទូលាយ សម្រាប់ស្ត្រី ក្នុងការចាប់ផ្តើមធ្វើអាជីវកម្ម និងធុរកិច្ច ព្រមទាំងទទួលបានតួនាទីកាន់តែច្រើន នៅក្នុងសមាសភាពស្រ្តីជាថ្នាក់ដឹកនាំនៅគ្រប់កម្រិត ទាំងនៅក្នុងអង្គនីតិប្បញ្ញតិ្ត អង្គនីតិប្រតិបត្តិ និងតុលាការ ហើយស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេចក្នុងវិស័យមុខងារសាធារណៈមានចំនួន ២៧% និងមន្រ្តីរាជការជាស្រ្តីមានចំនួន ៤២% នៅឆ្នាំ២០២២។

[ផ្ដើមសេចក្ដីអធិប្បាយ២]

យើងក៏ឃើញថា វត្តមាននិងភាពជោគជ័យរបស់ស្រ្តីនៅក្នុងគ្រប់វិស័យ ទាំងធុរកិច្ច វិស័យសិល្បៈ កីឡា សន្តិសុខ ការពារជាតិ ក៏ដូចជាតួនាទីក្នុងការដឹកនាំ កាន់តែមានការរីកចម្រើននិងកើនឡើង។ នេះបញ្ជាក់ថា បើសិនជាផ្ដល់ឱកាសស្មើគ្នា ស្រ្តីក៏មានលទ្ធភាពក្នុងការទាញយកសក្ដានុពលដែលអាចធ្វើបាន និងមានភាពជោគជ័យ

[ចប់សេចក្ដីអធិប្បាយ២]

ពិភពលោកនាពេលបច្ចុប្បន្ន មានការប្រែប្រួលស្មុគស្មាញ មិនប្រាកដប្រជា និងមានហានិភ័យខ្ពស់។ ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលក្រោយវិបត្តិកូវីដ-១៩ នៅតែមានកំណើនយឺតនៅឡើយ ខណៈភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ មានកម្ដៅខ្លាំង និងគ្រោះថ្នាក់។  ជាងនេះទៀត ជម្លោះប្រដាប់អាវុធ និងសង្គ្រាមកើតឡើងនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា បានបង្កវិនាសកម្ម និងផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រជាជន សង្គម និងសេដ្ឋកិច្ច ជាពិសេស ស្រ្តី និងកុមារ។

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា នឹងបន្តនូវមរតកដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាមរយៈការបន្តជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីរបស់ស្រ្តីនៅក្នុងសង្គមជាតិ និងផ្តល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្រ្តីក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ស្របតាមពាក្យស្លោកដែលខ្ញុំធ្លាប់បានលើកឡើងថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។ បន្ថែមលើនេះ តាមការសិក្សាស្រាវជ្រាវ ស្ត្រីមានកម្រិតនៃភាពស្មោះត្រង់ខ្ពស់ ក្នុងការអនុវត្តការងារ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកប ដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន ដែលក្នុងនោះ ស្រ្តីគឺជាស្នូល តាមរយៈការផ្តល់ឱកាសបន្ថែមទៀត សម្រាប់ការចូលរួមរបស់ស្រ្តីឱ្យកាន់តែច្រើន និងទូលំទូលាយ ក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ នៅក្នុង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ និងគោលនយោបាយជាតិស្តីពីសមភាពយេនឌ័រ ដែលនឹងត្រូវដាក់ឱ្យអនុវត្តឆាប់ៗនេះ។

[ផ្ដើមសេចក្ដីអធិប្បាយ៣]

(១) លើពិភពលោកគ្មានស្តង់ដារតែមួយអនុវត្តគ្រប់ប្រទេសទេ ត្រូវគោរពនូវតម្លៃជាមូលដ្ឋានផង

ខ្ញុំចង់បញ្ជាក់ទាក់ទងនឹងចំណុចដែលលោកជំទាវរដ្ឋមន្រ្តីបានលើកឡើង អំពីការអនុវត្តវិធានការមួយចំនួន … ដែលពាក់ព័ន្ធនឹងតួអង្គដែលជាស្រ្តី។ ដូចជាករណីដែលក្មួយៗប៉ុន្មានរូបត្រូវបានឃាត់ខ្លួនពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយជ្រុលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អំពីការលក់ផលិតផលដែលហួសហេតុ។ ពិតណាស់ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ រួមទាំងសិទ្ធិរបស់នារីត្រូវបានលើកតម្កើង ប៉ុន្តែយើងក៏ត្រូវមានកាតព្វកិច្ចក្នុងការថែរក្សានិងការពារតម្លៃសង្គម តម្លៃវប្បធម៌ និងប្រពៃណី ជាពិសេស តម្លៃស្រ្តីខ្មែរ។ ទោះបីជាប្រទេសយើងអភិវឌ្ឍថ្ងៃក្រោយដល់ណាក៏ដោយ ខ្ញុំគិតថាអត្តសញ្ញាណយើងមិនត្រូវបាត់ទេ។ ពិតណាស់ សកលភាវូបនីយកម្មជាស្តង់ដារសម្ភារ ស្តង់ដារការសិក្សា ស្តង់ដារតម្លៃទីផ្សារ និងតម្លៃមួយចំនួន អាចប្រមូលផ្ដុំជា​មួយ​គ្នាបាន។ ការអនុវត្តគោលនយោបាយទីផ្សារសេរី ការអនុវត្តលទ្ធិប្រជាធិបតេយ្យមួយចំនួន (ក៏ដូចគ្នា) ប៉ុន្តែនៅលើពិភពលោកនេះគ្មានស្តង់ដារណាមួយ អាចឲ្យអនុវត្តគ្រប់ប្រទេសទាំងអស់គ្នាទេ គឺត្រូវគោរពនូវតម្លៃជាមូលដ្ឋានផង

(២) អនុវត្តសិទ្ធិសេរីភាពរបស់បុគ្គល មិនត្រូវឲ្យបាត់បង់អត្តសញ្ញាណស្រ្តីខ្មែរ

នៅកម្ពុជាយើង សិទ្ធិសេរីភាពរបស់បុគ្គល ជាពិសេសស្ដ្រីចាំបាច់ត្រូវតែលើកតម្កើង ប៉ុន្តែមិនត្រូវហួសព្រំដែន ជាពិសេសមិនត្រូវឲ្យបាត់បង់នូវអត្តសញ្ញាណដែលជាស្រ្តីខ្មែរ។ ខ្ញុំធ្លាប់រស់នៅក្រៅប្រទេស។ ប្រ​ទេស​ខ្លះគេថា បើចង់បានការចាប់អារម្មណ៍ ចង់ឲ្យឆាប់ល្បី ធ្វើឆ្កួតឲ្យច្រើន។ ឥឡូវ ការវិវត្តន៍នៃប្រព័ន្ធផ្សព្វ​ផ្សាយសង្គម ក៏ដូចជាការផ្តល់រង្វាន់តាមរយៈបើមាន view ច្រើន នឹងបានលុយ។ ពេលខ្លះធ្វើឱ្យមនុស្សភ្លេចព្រំដែន ធ្វើអីក៏ធ្វើឱ្យមានតែមនុស្សមើលច្រើន ដើម្បីបាន Credit។ កុំភ្លេចថាអ្នកមកឱ្យ Credit នេះគេនៅប្រទេសផ្សេង។ តម្លៃគេផ្សេង។ វប្បធម៌គេផ្សេង។ ខុសពីយើង។ យើងចង់ឱ្យបងប្អូនប្រកួតប្រជែងបាន View ដោយការធ្វើនវានុវត្តន៍ ការបង្កើតកម្មវិធីផ្សេងៗ។ ខ្ញុំឃើញច្រើនណាស់។ ខ្ញុំឧស្សាហ៍មើលរឿងកំប្លែង បងប្អូនដាក់ក្នុង Website ប៉ុន្តែគាត់មិនទៅហួសហេតុទេ មិនហួសព្រំដែនសីលធម៌។ នៅតែកំប្លែងដដែលហ្នឹង។ កំប្លែងដូចតែគ្នាមិនចាំបាច់ទៅចំអេសចំអាស ហើយលក់ផលិតផលដូចតែគ្នា មិនចាំបាច់ត្រូវធ្វើអីហួសព្រំដែន។ ខ្ញុំសុំមិនលើកឧទាហរណ៍អីទេ។

(៣) គោរពសិទ្ធិសេរីភាពម្ខាង ប៉ុន្តែរក្សាតម្លៃសង្គមនិងតម្លៃវប្បធម៌ក៏ម្ខាងទៀតដែរ

អញ្ចឹង បើសិនជាគាត់អនុវត្តលើសព្រំដែនយើងត្រូវតម្រង់ទិស។ មិនមែនថាដាក់ទណ្ឌកម្មនេះគឺជាការធ្វើបាបទេ តែជាការទម្រង់ទិស ជាសារមួយប្រាប់ថា ក្មួយៗ បងប្អូន បានដើរហួសព្រំដែន ហើយជាសារឱ្យអ្នកផ្សេងបានដឹងផងថា បងប្អូនហួសព្រំដែន។ បើមិនប្រាប់ថាហួសព្រំដែន តើជាកំហុសអ្នកណា? បើរាជរដ្ឋាភិបាល(មិនប្រាប់) បើមហាជនមិនជួយ(បងប្អូនមិនដឹងថាព្រំដែននៅកន្លែងណាទេ)។ កន្លងទៅ (អំពីការសំដែង)ហួសព្រំដែននេះ ឃើញបងប្អូនមហាជន ប្រជាពលរដ្ឋយើងបានខម្មិនប្រាប់ថាកុំធ្វើអញ្ចឹង មិនគួរស្អីៗអញ្ចឹង។ រហូតមានករណីមួយ មុននឹងក្រសួងដាក់ពាក្យបណ្តឹងឃាត់ខ្លួន មហាជនជាច្រើនបានប្តឹងមកក្រសួង ថាហេតុអីបានជាស្ថាប័នរដ្ឋមួយទាំងមូលទុកឱ្យគេធ្វើអញ្ចឹង ឱ្យតម្លៃវប្បធម៌ស្ត្រីខ្មែរទៅណា? អញ្ចឹង (ក៏ចោទ​ជា)សំណួរថា តើរដ្ឋាភិបាលមានភារកិច្ចអី? សិទ្ធិសេរីភាពម្ខាង ប៉ុន្តែតម្លៃសង្គម តម្លៃវប្បធម៌ម្ខាង ហើយជាសិទ្ធិសេរីភាពរបស់ប្រជាជនខ្មែរជាច្រើន ដែលសំណូមពរឱ្យក្រសួងធ្វើវិធានការអប់រំកម្រិតណាមួយ ឬមួយក៏វិធានការណាមួយដើម្បីឱ្យគាត់កែ។

(៤) សូមក្រសួងកិច្ចការនារីបន្តតួនាទីការពារតម្លៃសង្គម អនុវត្តវិធានការអប់រំណែនាំតម្រង់ទិសជាប្រចាំ

(បើ)អប់រំមិនស្តាប់ (តើ)ត្រូវអនុវត្តតាមយ៉ាងម៉េច ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលភាគច្រើនលើសលុប ជាពិសេសស្ត្រីបានចូលរួមការពារ(តម្លៃស្ត្រី)តាមរយៈការបញ្ចេញទស្សនៈក៏ដូចការសំ​ណូមពរ ជួយណែនាំអប់រំកូនចៅផ្ទាល់ … ខ្ញុំគិតថាតម្លៃនេះត្រូវថែរក្សា។ បើសិនជាយើងមិនណែនាំតម្រង់ទិស ម្នាក់ៗ ក៏មើលទៅគាត់ហើយគិតថាប្រហែលជាធ្វើដូចហ្នឹងមិនខុសទេ។ អញ្ចឹង គ្រប់គ្នាក៏មិនប្រកួតគ្នាទៅធ្វើអ្វីដែលល្អ (បែជា)ទៅក្រកួតគ្នាធ្វើអ្វីដែលអាក្រក់។ តើសង្គមយើងទៅជាយ៉ាងណា? ថ្ងៃមុនខ្ញុំណែនាំឱ្យក្រសួងធម្មការពិនិត្យមើលតម្លៃសាសនាដែលយើងត្រូវការពារ។ បើ(ការប្រព្រឹត្តិ)មិនមានមូលដ្ឋាន ធ្វើឱ្យប៉ះពាល់ទៅដល់បរិយាកាសសង្គម តម្លៃសង្គម សាសនា វប្បធម៌ យើងត្រូវធ្វើយ៉ាងណា? សួរថាហ្នឹងជាការបំបិទសិទ្ធិសេរីភាព ឬការមិនឱ្យតម្លៃបុគ្គលឬ? ក៏ព្រោះតែយើងឱ្យតម្លៃបុគ្គលហ្នឹងហើយ បានជាយើងណែ​នាំថាធ្វើអញ្ចឹងខុសហើយ សូមធ្វើឱ្យត្រូវវិញទៅ … ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងកិច្ចការនារីបន្ត(តួនាទីក្នុងការការពារ)តម្លៃសង្គម។ និយាយអញ្ចឹងមិនមែនបានន័យថា ប៉ះដៃកាត់ដៃ ប៉ះជើងកាត់ជើង (នោះទេ) យើងត្រូវអនុវត្តវិធានការអប់រំណែនាំតម្រង់ទិស និងអប់រំជាប្រចាំ

(៥) សាលា គ្រួសារ សង្គម គប្បីអប់រំនិងផ្តល់តម្លៃថាអ្វីគួរនិងមិនគួរ

ខ្ញុំបានឃើញតួនាទីសំខាន់របស់ក្រសួងកិច្ចការនារី ដែលដាក់ចេញកម្មវិធីនារីរតនៈ ៥ដំណាក់កាល(មកហើយនិង) ឥឡូវដំណាក់កាលទី ៦ ព្រមទាំងការអប់រំបណ្តុះបណ្តាលផ្សេងៗទៀត ដោយសហការជាមួយដៃគូគ្រប់វិស័យទាំងអស់ ដើម្បីយើងបញ្ជ្រាបក៏ដូចជាថែទាំ។ ពិភពលោកដើរលឿន សង្គមយើងដើរលឿន ការ​វិវត្តន៍របស់យុវជនយើងក៏លឿន។ យើងមិនហាមឃាត់ទេក្នុងការគិតគូរគំនិតថ្មី ការស្រូបយកថ្មី។ យើងមិនទៅបិទ Internet (នោះទេ) ប៉ុន្តែយើងត្រូវធ្វើម៉េចបង្រៀនគាត់ពីតម្លៃនៅក្នុងខ្លួនឱ្យច្បាស់មុននឹងគាត់យកទៅមើល។ ម្នាក់ៗមានលទ្ធភាពអាចទទួលព័ត៌មានគ្រប់ជ្រុង ហើយគាត់ជាអ្នកសម្រេចថា តើស្អីដែលត្រូវ ស្អីដែលមិនត្រូវ ស្អីដែលគួរធ្វើ ស្អីដែលមិនគួរធ្វើ តាមរយៈការអប់រំបណ្តុះបណ្តាលនិងផ្តល់តម្លៃទាំងពីក្នុងសាលា ក្នុងគ្រួសារ និងក្នុងសង្គមរបស់យើង …។

ខ្ញុំធ្លាប់ប្រជុំម្តងថ្ងៃមុន មានការលើកឡើងថា ការអនុវត្តរបស់ក្រសួងកិច្ចការនារីរំលោភទៅលើសិទ្ធិរបស់ក្មួយៗ ប៉ុន្មាននាក់។ ក្រសួងក៏ដូចជាស្ថាប័នពាក់ព័ន្ធបានខិត​ខំនៅក្នុងការរៀបចំមិនឱ្យ(មានការអនុវត្ត)ហួសហេតុ … សូមបន្តពង្រីកបន្ថែមនូវតម្លៃនិងការ​ពារអ្វីដែលជាផលអវិជ្ជមាន ដែលប៉ះពាល់ផ្ទាល់ដល់ស្ត្រីយើង ដូចជា ស្ត្រីរងគ្រោះ  កុមាររងគ្រោះ ដោយសារអំពើហិង្សា ជួញដូរផ្សេងៗ និងត្រូវរួមធ្វើការអប់រំណែនាំពេលដែលគាត់បានធ្វើអ្វីខុស ហើយអាចប៉ះពាល់សង្គម ឬមួយក៏ធ្វើអីដែលអាប់ឱន។ គាត់ចង់ល្បីគាត់ទៅហូបស្បែកជើង ហូបកង់ឡាន។ ពិតណាស់គាត់មិនហូប ប៉ុន្តែធ្វើឱ្យប្រទេសមួយចំនួនគេមើលងាយ និងឌឺដងថាបញ្ជូនស្បែកជើង បញ្ជូនកង់ឡានទៅឱ្យខ្មែរ (ព្រោះ)ខ្មែរហូបកង់ឡាន(ឧទាហរណ៍)។ យើង(គប្បី)ណែនាំដើម្បីតម្រង់ទិស និងឱ្យគាត់សន្យាមិនធ្វើ(អំពើទាំងនោះទៀត)។

(៦) រួមគ្នាថែរក្សាអត្តសញ្ញាណវប្បធម៌/ជាតិពីមួយជំនាន់ទៅមួយជំនាន់

ខ្ញុំសូមអំពាវនាវឱ្យបងប្អូនរបស់យើងទាំងស្រ្តី ទាំងប្រុស ជាពិសេសយុវជន ធ្វើអ្វីក៏ដោយត្រូវមានព្រំដែន និងការទទួលខុសត្រូវរបស់ខ្លួន។ សិទ្ធិសេរីយើងមាន ប៉ុន្តែសុំកុំឱ្យហួសព្រំដែន។ សូមរួមគ្នាថែរក្សាគោរពច្បាប់ ចូលរួមថែរក្សាស្ថិរភាព និងភាពសណ្តាប់ធ្នាប់សង្គម គោរពប្រពៃណី វប្បធម៌របស់យើង។ ទៅដល់ណា(ក៏)គេ(មិនអាច)ហៅយើងថាអាមេរិកាំងទេ ​… សូម្បីតែកូនខ្មែរកើតនៅអាមេរិក ក៏ត្រូវគេសួរថាជាតិ(កំណើត)ណាដែរ? ព្រោះ(វាបង្ហាញតាម)រូបរាងរបស់យើង។ អញ្ចឹងអត្តសញ្ញាណត្រូវតែច្បាស់ ហើយអត្តសញ្ញាណវប្បធម៌ត្រូវតែរួមថែរក្សាពីមួយជំនាន់ទៅមួយជំនាន់។ បើយុវជនជំនាន់នេះបាត់អត្តសញ្ញាណ​មួយជំហាន ពេលដែលគាត់ក្លាយជាឪពុកម្តាយគេ យើងនឹងបាត់មួយជំហានតទៀត។ វាបន្តិចម្តងៗ។ ប្រទេសខ្លះនៅអាស៊ី Complain ថាយុវជនជំនាន់ក្រោយនៅប្រទេសគាត់ អត់ដឹងថា(អត្តសញ្ញាណខ្លួន)ជាអី? គាត់នៅអាស៊ី តែគាត់គិតខ្លួនថានៅអឺរ៉ុប។ គាត់ធ្វើដូចអឺរ៉ុបទាំងអស់។ ដល់គាត់ទៅអឺរ៉ុបគេថាគាត់អាស៊ី។ មិនមែនទាំងអស់ទេ ប៉ុន្តែមានអ្នកខ្លះ។ អញ្ចឹងខ្ញុំគិតថាយើងត្រូវតែគិតគូរ។

(៧) បន្តថែរក្សាតម្លៃស្ត្រីខ្មែរ តម្លៃវប្បធម៌ តម្លៃគុណធម៌ រាប់ពាន់ឆ្នាំទៅមុខទៀត

ថ្ងៃមុនខ្ញុំបានឱ្យ(ណែនាំ)ក្រសួងអប់រំធ្វើម៉េចឱ្យសាលាទាំងអស់ ពិសេសសាលាអន្តរជាតិ តម្រូវឱ្យកូនខ្មែរ រៀន​ភាសាខ្មែរ។ ក្រសួងអប់រំក៏បានអនុវត្តនិងកំពុងរុញបន្តទៀត។ យើងមិនហាមក្មួយៗ មិនឱ្យរៀន/ចេះភាសាអង់គ្លេសទេ ប៉ុន្តែក៏មិនដល់ថ្នាក់ថា កូនខ្មែររៀននៅស្រុកខ្មែរដល់ថ្នាក់ទី ១២ អត់ចេះសរសេរនិងអានអក្សរខ្មែរនោះទេ។ ចាំបាច់ត្រូវដឹងពីវប្បធម៌ និងសិល្បៈរបស់ខ្លួន។ នេះជាកិច្ចការសំខាន់នៅក្នុងការរក្សាសិទ្ធិសេរីភាពឱ្យស្រ្តី និងជាកិច្ចការចាំបាច់ធំមួយ។ តម្លៃស្ត្រីខ្មែរ តម្លៃវប្បធម៌ តម្លៃគុណធម៌ ជាអ្វីដែលយើង(មានមក)រាប់ពាន់ឆ្នាំហើយ។ វប្បធម៌ខ្លះទើបនឹងមានក្រោយយើងទេ។ វប្បធម៌យើង(មាន)យូរអង្វែងមកហើយ។ អញ្ចឹងយើង(បន្ត)ថែរក្សារាប់ពាន់ឆ្នាំទៀត។ ខ្ញុំសូមអរគុណនិងលើកទឹកចិត្តក្រសួងកិច្ចការ​នារី និងក្រសួងពាក់ព័ន្ធដែលបានចូលរួមថែរក្សាតម្លៃនៃស្ត្រីនិងសង្គមរបស់យើង។ សូមបន្តធ្វើតទៅទៀត។

[ចប់សេចក្តីអធិប្បាយ​៣]

ដើម្បីបន្តលើកកម្ពស់សមភាពយេនឌ័រលើគ្រប់វិស័យឱ្យកាន់តែប្រសើរ, ខ្ញុំសូមលើកទឹកចិត្ត និងផ្តល់នូវទស្សនៈមួយចំនួន សម្រាប់ក្រសួងកិច្ចការនារី, ក្រសួង-ស្ថាប័ន និងគ្រប់ភាគី-ពាក់ព័ន្ធ ដូចខាងក្រោម ៖

ទី១. ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងកិច្ចការនារី និង ក្រសួងស្ថាប័នពាក់ព័ន្ធបន្តវិនិយោគលើស្រ្តី នៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិ និង តាមវិស័យជាប្រព័ន្ធ តាមរយៈការរៀបចំថវិកាឆ្លើយតបយេនឌ័រ (Gender Responsive Budgeting) និង ការអភិវឌ្ឍធនធានមនុស្សនៅក្នុងក្រសួង-ស្ថាប័ន ។

ទី២. ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសវិស័យឯកជន សូមបន្តកិច្ចសហការពង្រឹង និងពង្រីកវិធានការគាំទ្រដល់សហគ្រិនស្រ្តី ដែលដឹកនាំសហគ្រាសខ្នាតតូច និង មធ្យម, លើកកម្ពស់  បរិយាប័ន្នហិរញ្ញវត្ថុ សម្រាប់ស្រ្តី និងលើកកម្ពស់ការចូលរួមរបស់ស្រ្តី ក្នុងគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គម ។

ទី៣. ក្រសួងពាក់ព័ន្ធត្រូវពង្រីកវិសាលភាពក្របខ័ណ្ឌជាតិគាំពារសង្គម និង សេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage)  សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវានេះដោយបរិយាប័ន្ន ។

ទី៤. ក្រសួងកិច្ចការនារី ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ផ្តោតការយកចិត្តទុកដាក់លើការដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល ជាពិសេសការបង្កើនការចូលរួមរបស់ស្រ្តី និងក្មេងស្រី នៅក្នុងវិស័យឌីជីថល, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការអប់រំចំណេះដឹង និងជំនាញផ្នែកវិទ្យាសាស្រ្ត, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈច្នៃប្រតិដ្ឋ និងគណិតវិទ្យា (STEAM) ដែលជាវិស័យមានប្រជាប្រិយភាពក្នុងសម័យឌីជីថល ។

[ផ្ដើមសេចក្ដីអធិប្បាយ៤]

(៨) ផ្ដល់ឱកាសស្មើគ្នាដោយគ្មានការរើសអើងក្នុងការចាប់យកជំនាញនិងកាលានុវត្តភាព

បានឃើញកម្មវិធីរបស់ក្រសួងអប់រំ យុវជននិងកីឡា ខ្ញុំមានមានភ្ញាក់ផ្អើលច្រើន។ ពេលទៅមើលសាលាតិចណូ មានការដាក់បង្ហាញសមត្ថភាពនិងគោលការណ៍ធ្វើ robot ធ្វើ AI ។ (រឿងដែលធ្វើអោយ)ភ្ញាក់ជាងគេគឺចំនួនស្រ្តីដែលជាអ្នកជំនាញខាង IT។ ម្សិលម្ងៃជួបជាមួយនិស្សិតនិទ្ទេស A ២នាក់ (ដែល)ចាប់យកជំនាញនេះ។ បានន័យថា ជំនាញគ្មានរើសអើងភេទទេ សិទ្ធស្មើគ្នា ខិតខំស្មើគ្នា។ នៅកម្ពុជាយើង នៅក្នុងកងទ័ព ក៏មាននារីបើករថក្រោះដែរ។ ទ័ពដែលចេញទៅបំពេញភារកិច្ចថែរក្សា(សន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ) ឥឡូវក៏មាននារីចេញទៅច្រើន។ យើងត្រូវបន្តជំរុញនិងផ្ដល់ឱកាសស្មើគ្នានៅក្នុងការចាប់យក(ជំនាញនិងកាលានុវត្តភាព)នេះ ដោយគ្មានការរើសអើង។

[ចប់សេចក្ដីអធិប្បាយ៤]

ទី៥.  ដើម្បីលើកកម្ពស់តុល្យភាពជីវិត និងការងារ (Work-Life Balance), ក្រសួងកិច្ចការនារី ត្រូវយកចិត្តទុកដាក់ និងធ្វើការសិក្សា ដោយសហការជាមួយដៃគូរដ្ឋ និងឯកជន លើអត្ថប្រយោជន៍សង្គម ដែលទទួលស្គាល់ពីតម្លៃនៃការងារក្នុងផ្ទះ និងថែទាំសមាជិកគ្រួសារ ព្រមទាំង រៀបចំវិធានការចាំបាច់ ដើម្បីកាត់បន្ថយបន្ទុកលើការងាររបស់ស្រ្តី និងក្មេងស្រី និងផ្តល់ជម្រើសក្នុងជីវិតរស់នៅកាន់តែច្រើនដល់ស្រ្តី ។

[ផ្ដើមសេចក្ដីអធិប្បាយ៥]

កិច្ចការងារនេះ ខ្ញុំសូមឱ្យក្រសួងកិច្ចការនារីសហការជាមួយក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរៀបចំទារកដ្ឋាននិងមត្តេយ្យសហគមន៍ដែលមានរោងចក្រផ្សេងៗ ដើម្បីជួយសម្រាល(បន្ទុក) នៅពេលដែលគាត់កើតកូន ហើយត្រូវទៅធ្វើការ បង្កឱ្យមានភាពកក់ក្ដៅដល់គាត់អាចបំពេញភារកិច្ចបានល្អ។

[ចប់សេចក្ដីអធិប្បាយ៥]

ទី៦. ក្រសួងកិច្ចការនារី និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងសុខដុមរមនានៅក្នុងគ្រួសារ តាមរយៈការពង្រឹងតួនាទីរបស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម, តម្លៃស្រ្តី និងគ្រួសារខ្មែរ, ពង្រឹងការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងកុមារ និងចាត់វិធានការទប់ស្កាត់ និងកាត់បន្ថយ-ហានិភ័យ ដែលប៉ះពាល់ដល់សុវត្ថិភាព និង សេចក្តីថ្លៃថ្នូររបស់ស្រ្តី និងក្មេងស្រី ។

ទី៧. ក្រសួងកិច្ចការនារី និងបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តកម្មវិធី និងវិធានការនានា ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់កម្រិត និងគ្រប់វិស័យ ដើម្បីធានាថាប្រជាជនគ្រប់រូប, ទាំងស្រ្តី និងបុរស មានសិទ្ធិ និងឱកាសពេញលេញ ក្នុងការទទួលបានជម្រើស និងភាពជាតំណាង ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយបរិយាប័ន្ន និងចីរភាព ។

ទី៨. ដើម្បីរក្សាភាពសុខដុមរមនានៅក្នុងគ្រួសារ និងប្រសិទ្ធភាពការងារ, ខ្ញុំឱ្យក្រសួងមហាផ្ទៃពិនិត្យលទ្ធភាពក្នុងការរៀបចំតែងតាំងស្ត្រីដែលជាអភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលផ្ដល់ឱកាសបម្រើការងារនៅមូលដ្ឋានដែលនៅជិតគ្រួសាររបស់គាត់ ។

[ផ្ដើមសេចក្ដីអធិប្បាយ៦]

កិច្ចការងារនេះ ខ្ញុំប្រគល់ឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ដើម្បីពិនិត្យមើលរៀបចំ … កន្លងទៅដោយសារយើងមានច្បាប់ត្រឹមតែ ២អាណត្តិ អញ្ចឹងត្រូវធ្វើការប្ដូរស្រុក … (ប៉ុន្តែ សូម)ឱ្យអាទិភាពដើម្បីខិតខំនៅជុំវិញជិតទីតាំងភូមិសាស្ត្រដើម្បីងាយស្រួល។

[ចប់សេចក្ដីអធិប្បាយ៦]

ខ្ញុំស្នើឱ្យក្រសួងកិច្ចការនារី បន្តដឹកនាំសម្របសម្រួល និង សហការជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ក្នុងការបញ្ចូលអាទិភាពទាំងនេះក្នុងដំណើរការអភិវឌ្ឍនិងគោលនយោបាយជាតិស្តីពីសមភាពយេនឌ័រ, ផែន​ការយុទ្ធសាស្រ្តនារីរតនៈ និងក្របខ័ណ្ឌគោលនយោបាយ និងកម្មវិធី តាមវិស័យ ស្របតាមរបៀបវារៈរបស់រាជរដ្ឋាភិបាលដែលចាត់ទុកការលើកកម្ពស់សមភាពយេនឌ័រជាអភិក្រមអាទិភាពស្នូលនិងអន្តរវិស័យ ។

មុននឹងបញ្ចប់ ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់នៃក្រសួងកិច្ចការនារី ក្នុងការបំពេញតួនាទី និងបេសកកម្មលើកកម្ពស់សមភាពយេនឌ័រ ដូចមានចង្អុលបង្ហាញក្នុង យុទ្ធសាស្រ្តបញ្ចកោណ- ដំណាក់កាលទី ១ សំដៅឈានដល់ការកសាងសង្គមមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន ។

ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណដល់អង្គការជាតិ-អន្តរជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដែលបានយកចិត្តទុកដាក់សហការក្នុងភាពជាដៃគូ ដើម្បីរួមចំណែកដល់ការលើកកម្ពស់សមភាពយេនឌ័រសម្រាប់សុខដុមរមនានៅក្នុងសង្គមជាតិ ។

ជាមួយនឹងការប្រកាសបិទ «សន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤»  របស់ក្រសួងកិច្ចការនារី, ខ្ញុំសូមជូនពរ លោកជំទាវ ឯកឧត្តម, លោកស្រី លោក, ភ្ញៀវកិត្តិយស និងសមាជិក-សមាជិកានៃអង្គសន្និបាត, សូមមានសុខភាពល្អបរិបូណ៌, សុភមង្គលក្នុងក្រុមគ្រួសារ និងសម្រេចបាននូវជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន, និងសូមប្រកបដោយពុទ្ធពរ និងពរ ទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត៕


Selected Comments Samdech Moha Bovor Thipadei Hun Manet, at the Closing Ceremony of the 2023 Stocktaking and Direction Setting for 2024 of the Ministry of Women’s Affairs

[Unofficial Translation]

*********

CMF:

[3]

(1) No single standard that applies to every countries

I would like to clarify the points made by the Minister (for Women’s Affairs) about the implementation of some measures […] related to the female acters. As in the case of a few nephews who were arrested in connection with over-acting in advertising on social media about some products. Of course, (we observe) the rights and freedoms of the people, the rights of women included, but we also have an obligation to preserve and protect social, cultural and traditional values, especially those of the Cambodian women. No matter how much our country develops in the future, I think our identity must not be lost. Globalization is indeed the standard for materials, study, market prices, and some other values altogether […] but in the world, there is no a single standard that can be applied to every countries, and there must be a respect for the basic values […]

2) Implement the rights and freedoms of individuals to keep the identity of Cambodian women

In Cambodia, the rights and freedoms of individuals need to be upheld, but not beyond bounds, especially not to lose the identity of the Cambodian women. I used to live abroad. Some countries say that if you want to get attention, you want to become famous, you got to do a lot of crazy things. Now, the evolution of social media and the rewards one can get from the more views one gets will make money (has indulged that trend). Sometimes people forget the boundaries, do whatever it takes to get more views to get credit. Do not forget some of those people who gave you credits are living in other countries. They value different things. They have a different culture from ours. We want our compatriots compete to get views by being innovative in creating contents. I often watch some jokes on the website, they are humorous still without having to go beyond the moral boundaries […] no need to talk or act dirty to sell the products, they all are the same […]

(3) Respect the rights and freedoms on the one hand, but the social and cultural values on the other

Therefore, if s/he goes beyond the boundaries, we have to give them orientation. Not that this is a punishment but a form of direction, a message that alert them that they have crossed the line, and a message to let others know that you have crossed the lin. If we ignore their misconducts, who is to blame? If the Royal Government (does not tell whether their actions are wrong) and if the mass do not help (those perpetrators do not know where the line is). In the past (about the performance/acting) beyond this line, I noticed that our people have taken the liberty to tell them not to act/perform this or that way. There was a case that before the Ministry (of Women’s Affairs) filed a complaint to detain people, the mass had brought to the Ministry’s attention their opinions as to why the state institution did not take actions and where would the value of the culture and of the Cambodian women be? That then led to posing the question – what is the government’s responsibility? Well, Rights and freedoms is on one side, but social values and cultural values, and the rights and freedoms of many Cambodians, who request the Ministry to take educational measures to a certain level (is on the other) […]

(4) The Ministry of Women’s Affairs to continue its role in protecting social values, implementing oriented educational measures on a regular basis

(If) educational measures does not work, (what do we do) to respond to the needs of the majority of people, especially women who have participated in protecting (women’s values) through expression as well as requests for guidance to educate children […] personally speaking, I think such value has to be maintained. If we do not alert him/her, those individuals may not know if what s/he is doing is not appropriate. In which case, while everyone is competing thinking of doing good, s/he is actually doing bad instead. What our society will be like then. The other day I suggested that the Ministry of Cults reexamine the religious values that we need to protect. If (there are conducts that) are groundless and affecting the social environment, social, religious, and cultural values, what should we do? One may ask if (alerting and orientating in this case) is a suppression disrespect for individual rights and/or freedoms? It was because we appreciate personal value that we tell people what wrong they did and what right they should be doing (for the sake of the common good) […] I encourage the Ministry of Women’s Affairs to continue (its role in protecting) social values […] we must implement educational measures, guidance, and orientation a regular basis […]

(5) School, family and society should educate about values

The Ministry of Women’s Affairs, which launched five phases of Neary Rattanak program (already), and now the 6th phase is undergoing with other education and training, in collaboration with partners in all fields […] the world is moving fast, our society is moving fast, the evolution of our youth is fast. We are not forbidden to think of and absorb new ideas […] but we must instill the value in the body first […] a person needs to be well informed to decide what is right and what is wrong […] through education, training and provision of values in school, in the family and in society […]

(6) Together preserve cultural/national identity from generation to generation

[…] Let’s work together to uphold the law, to maintain stability and social order, and to respect our cultural traditions. No matter where you go, (no one would) tell that you are a different race […] therefore, we must work together to preserve cultural identity from generation to generation […] the Cambodian women values, cultural values, and virtues are what we (have) for thousands of years already, […] we (shall continue) to take care of them for thousands of years to come […] if this generation loses their identity, when they become parents, their children will lose more […]

(7) Continue to preserve the values of the Cambodian women, cultural values, and virtues for thousands of years to come

The other day, I gave (guidance) to the Ministry of Education, (Youth and Sports) on making efforts to ensure that every school, especially international schools, make it a requirement for the Cambodian children to learn the Khmer language. The Ministry of Education has been implementing this directive. We do not forbid children from learning knowing English, but it would be absurd that the Cambodian children studying in Cambodia up to grade 12 do not know how to write and read Khmer. The need to know their own culture and arts. Protection of women’s rights is an important task and of great necessity. We have been keeping the value of the Cambodian women, the value of culture, and the value of virtue for thousands of years […] our culture (has) been around for a long time. In this regard, we (continue) to take care of it for thousands of years to come. I thank and encourage the Ministry of Women’s Affairs and the relevant ministries for taking care of the values of our women and society […]

[4]

(8) Equal opportunities without discrimination in seizing skills and opportunities

Having seen (one of the skill trainings) programs of the Ministry of Education, Youth and Sports, I was very surprised when visiting the Institute of Technology of Cambodia (ICT), where there was a demonstration of the ability and principles of robotics and AI. (The most exciting thing) is the number of women who are IT professionals. Yesterday, I met with two female grade-A students (who) are going to take up this skill. It means that in Cambodia there is no gender discrimination, and people have equal rights, equal efforts in acquiring skills. We have women driving tanks in the army. Our troops deployed to maintain peace (within the framework of the United Nations) now include more women. We must continue to promote and provide equal opportunities in acquiring (skills and opportunities) without discrimination […]

[5]

(The prepared text:) Fifth. In order to improve the Work-Life Balance, the Ministry of Women’s Affairs must pay attention to and conduct collaborative studies with public and private partners on social benefits that recognize the value of domestic work and care for family members. Both prepare the necessary measures to reduce the workload of women and girls and provide more life options for women.

(The elaboration:) for this work, I would like the Ministry of Women’s Affairs to cooperate with the Ministry of Labor and Vocational Training to set up community nurseries and kindergartens where there are factories to help alleviate the burden when the mothers have to return to work after delivery to keep them at ease and able to perform well in their jobs […]

[6]

(The prepared text:) 8th. In order to maintain harmony in the family and work efficiency, I ask the Ministry of Interior to examine the possibility of appointing a woman as the Deputy Governor of the Capital, Province, Municipality, District and Khan Board of Governors, with provision of employment opportunities at the local level closest to her family.

(The elaboration:) I entrust this task to His Excellency Deputy Prime Minister Sar Sokha to review the preparation […] previously, our law allows only two terms (appointments), after which we had to relocate (them to a different district) […] (but, whatever we are doing now, please) give priority for them to working around/near the geographical location for convenience […]./.

អត្ថបទទាក់ទង