Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យទេសចរណ៍ មានសារៈសំខាន់ណាស់នៅក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជន

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 193
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យទេសចរណ៍ មានសារៈសំខាន់ណាស់នៅក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យទេសចរណ៍ មានសារៈសំខាន់ណាស់នៅក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជន

ក្នុងឱកាសអញ្ជើញជាអធិបតីបិទពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅខេត្តកែប នៅល្ងាចថ្ងៃអាទិត្យទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យទេសចរណ៍ មានសារៈសំខាន់ណាស់នៅក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន កាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារ និងមុខរបរនានាទាក់ទងនឹងវិស័យទេសចរណ៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ ក៏ជាឱកាសមួយដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរយើងដ៏រុងរឿង ដែលយើងត្រូវខិតខំប្រឹងប្រែងទាក់ទាញទាំងទេសចរបរទេស និងទាក់ទាញវិនិយោគផងដែរ៕

អត្ថបទទាក់ទង