លោក ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់លោកឳពុក និងអ្នកម្តាយចំពោះអ្វីគ្រប់យ៉ាងដែលលោកមានសព្វថ្ងៃនេះ

ថ្ងៃព្រហស្បតិ៍ ទី ២០ តុលា ២០១៦​
553

យោងតាមបណ្តាញសង្គមហ្វេសប៊ុក របស់លោក ហ៊ុន ម៉ាណែត  ដែលបានបង្ហោះផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ បានលើកឡើងថា “អរគុណពុកម៉ែ ដែលជាអ្នកមានគុណទាំងពីរខ្លាំងណាស់ដោយសារការពុះពារ ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងរបស់អ្នកទាំងពីរ បានកូនមានឱកាសមកដល់ពេលនេះ។ Love you so much, mom and dad…””។

ស្របពេលជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសរសេរបង្ហោះនៅក្នុង  ទំព័រហ្វេសប៊ុករបស់លោក នាថ្ងៃព្រហស្បតី៍ ទី២០ ខែតុលា ឆ្នាំ២០១៦នេះផងដែរថា ថ្ងៃនេះ ជាថ្ងៃខួបកំណើត ៣៩ ឆ្នាំរបស់កូនប្រុសខ្ញុំ ហ៊ុន ម៉ាណែត (២០ តុលា១៩៧៧-២០ តុលា ២០១៦)។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកពីប្រវត្តិកំសត់ជូរចត់ជាច្រើនរបស់លោក ហ៊ុន ម៉ាណែតផងដែរ ដែលពុំបានស្គាល់មុខឳពុក រហូតដល់ហៅឳពុកថាជាពូៗថែមទៀតផង៕

14632836_1129246590457170_1634988211175953545_n 14656374_1129246513790511_770015980537142900_n 14690878_1129246587123837_223902864460429441_n 14720622_1129246627123833_9070811900281710674_n 14724465_1129246550457174_2488043777395221272_n 14724644_1129246620457167_8898056034183451051_n

ចែករំលែក

បញ្ចេញយោបល់