រដ្ឋាភិបាលស៊ុយអែតប្រកាសអនុញ្ញាតឱ្យ NATO ដាក់ពង្រាយកងកម្លាំងក្នុងប្រទេសខ្លួន ទោះមិនទាន់ក្លាយជាសមាជិកក៏ដោយ
(ស្តុកខុល)៖ នាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីការពារជាតិស៊ុយអែត នាថ្ងៃសុក្រនេះ បាននិយាយថា ស៊ុយអែតនឹងអនុញ្ញាតឱ្យអង្គការណាតូ (NATO) អាចដាក់ពង្រាយកងកម្លាំងឱ្យឈរជើងនៅក្នុងប្រទេសរបស់ខ្លួន ទោះបីមិនទាន់បានចូលជាសមាជិក របស់បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ជាផ្លូវការក៏ដោយ។