ពាណិជ្ជកម្មរវាងចិន-រុស្ស៊ី ងាកពីការប្រើប្រាក់ដុល្លារអាមេរិកមកប្រើប្រាក់យ័នរបស់ចិន
ប្រទេសចិនបានបង្កើនការប្រើប្រាស់ប្រាក់យ័នដើម្បីទិញទំនិញរបស់រុស្ស៊ីក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយស្ទើរតែទាំងអស់នៃការទិញប្រេង ធ្យូងថ្ម និងលោហៈមួយចំនួនពីប្រទេសជិតខាងរបស់ខ្លួនឥឡូវនេះបានទូទាត់ជារូបិយប័ណ្ណចិនជំនួសឱ្យប្រាក់ដុល្លារអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពដែលបានដឹងពីបញ្ហានេះថា ការផ្លាស់ប្តូរទៅប្រើប្រាស់ប្រាក់យ័នដើម្បីទូទាត់ថ្លៃពាណិជ្ជកម្មទំនិញបន្ទាប់ពីកើតមានសង្រ្គាមអ៊ុយក្រែននេះមានតម្លៃប្រហែល ៨៨ ពាន់លានដុល្លារ។ កត្តានេះបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការធ្វើអន្តរជាតូនីយកម្មរូបិយប័ណ្ណរបស់ខ្លួន