ទស្សនៈ៖ ឱកាសអបអរ និងបញ្ហាប្រឈមផ្នែកពាណិជ្ជកម្មថ្មី សម្រាប់កម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូ បានចេញផ្សាយអត្ថបទវិភាគមួយមានចំណងជើងថា «ឱកាសអបអរ និងបញ្ហាប្រឈមផ្នែកពាណិជ្ជកម្មថ្មី សម្រាប់កម្ពុជា»។ ក្នុងអត្ថបទវិភាគនេះបានបង្ហាញពីកត្តាជំរុញសំខាន់ៗនៅពីក្រោយការឡើងចេញរបស់កម្ពុជាពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ហើយធ្វើការវិភាគ និងផ្តល់អនុសាសន៍លើចំណុចគន្លឹះដែលកម្ពុជាគួរពិចារណាសម្រាប់ការពន្លឿនកំណែទម្រង់ពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីបន្ទាប់ពីការឡើងចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។