កម្ពុជាជ្រើសរើសផ្លូវច្បាប់ បដិសេធ «អង្គហេតុថ្មីនៅលើដីជាក់ស្តែង» និងការអូសបន្លាយវិវាទព្រំដែន
#opinion ក្នុងទ្រឹស្តីទំនាក់ទំនងនិងច្បាប់អន្តរជាតិ គន្លឹះដ៏សំខាន់មួយក្នុងការវាយតម្លៃអំពីភាពស្មោះត្រង់របស់ប្រទេសណាមួយក្នុងការដោះស្រាយវិវាទ មិនមែនស្ថិតនៅលើសេចក្តីថ្លែងការណ៍នយោបាយនោះទេ ប៉ុន្តែស្ថិតនៅលើសកម្មភាពជាក់ស្តែងដែលប្រទេសនោះអនុវត្តនៅពេលប្រឈមមុខនឹងវិវាទ។ ប្រទេសដែលជឿជាក់លើអំណះអំណាងរបស់ខ្លួន តែងតែស្វាគមន៍ការប្រើប្រាស់យន្តការច្បាប់ និងយន្តការដោះស្រាយវិវាទដោយសន្តិវិធី។ ផ្ទុយទៅវិញ ប្រទេសដែលព្យាយាមពន្យារពេល



