Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណតម្លៃនៃសុខសន្តិភាព ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 156
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណតម្លៃនៃសុខសន្តិភាព ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណតម្លៃនៃសុខសន្តិភាព ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា

ក្នុងពិធីពិសាអាហារសាមគ្គីអបអរសាទរជោគជ័យការធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៏ SEA GAMES. ASEAN PARAGAMES ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានមរតកតេជោ នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គុណតម្លៃនៃសុខសន្តិភាព ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា ដែលអាចបង្ករលក្ខណៈឱ្យយើងអាចរៀបចំព្រឹត្តិការណ៍នេះបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើពុំមានសុខសន្តិភាពដែលរកបានដោយលំបាកដោយសម្តេចតេជោ ហ៊ុន សែន និងស្ថាបនិកសន្តិភាពដទៃទៀត ក៏យើងមិនអាចធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡានេះបានទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា បើគ្មានសន្តិភាពទេ ប្រជាពលរដ្ឋខ្មែរយើង ក៏មិនអាចមានឱកាសបានទស្សនាការប្រកួតកីឡាជាប្រវត្តិសាស្រ្តនេះដែរ ដូច្នេះ ពាក្យថា «កីឡារស់ក្នុងសន្តិភាព» ពិតជាមានតម្លៃខ្លាំងណាស់ដែលយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារ៕

អត្ថបទទាក់ទង