Grand News Asia Close

ប្រកាសអន្តរក្រសួង ស្តីពី ការកំណត់ភាគទាន និងកាលបរិច្ឆេទដាក់ឱ្យអនុវត្តរបបសន្តិសុខ​សង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ឞ.ស.ស ជាមន្រ្តីសាធារណៈ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 400
ប្រកាសអន្តរក្រសួង ស្តីពី ការកំណត់ភាគទាន និងកាលបរិច្ឆេទដាក់ឱ្យអនុវត្តរបបសន្តិសុខ​សង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ឞ.ស.ស ជាមន្រ្តីសាធារណៈ ប្រកាសអន្តរក្រសួង ស្តីពី ការកំណត់ភាគទាន និងកាលបរិច្ឆេទដាក់ឱ្យអនុវត្តរបបសន្តិសុខ​សង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ឞ.ស.ស ជាមន្រ្តីសាធារណៈ

អនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដាក់ចេញនូវការងារអាទិភាពចំនួន​ ៦ ក្នុងឆ្នាំ២០២៣ ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត កាលពីថ្ងៃ២៩ ខែសីហា ឆ្នាំ២០២៣។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវប្រកាសអន្តរក្រសួង ស្តីពី “ការកំណត់ភាគទាន និងកាលបរិច្ឆេទដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរយៈរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ”​ ។

គោលបំណងនៃកម្មវិធីនយោបាយនេះ គឺសំដៅលើកកម្ពស់កិច្ចគាំពារសង្គម។ កម្មវិធីនយោបាយនេះ គឺកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែល “ការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង” គឺជាកិច្ចការអាទិភាពទី៤ នៅក្នុងបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” ដែលផ្តោតលើការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព, ទាំងក្នុងជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម សម្រាប់ប្រជាជនគ្រប់រូប ដោយឈរលើស្មារតី​ “មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់” ។

អត្ថបទទាក់ទង