Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ព្រឹកនេះ បង្ហាញពីភាពបន្ទាន់និងចាំបាច់ក្នុងវិស័យសេដ្ឋកិច្ច

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 161
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ព្រឹកនេះ បង្ហាញពីភាពបន្ទាន់និងចាំបាច់ក្នុងវិស័យសេដ្ឋកិច្ច សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ព្រឹកនេះ បង្ហាញពីភាពបន្ទាន់និងចាំបាច់ក្នុងវិស័យសេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ថ្ងៃនេះគឺជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជាទាំងមូល ដែលរាជរដ្ឋាភិបាល អាណត្តិទី ៧ បានដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន សាជាថ្មី ក្នុងរយៈពេល ៤ឆ្នាំក្រោយវិបត្តិកូវីដ-១៩។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុង «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩»។

ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា វេទិកានេះ ក៏បានបង្ហាញពីភាពបន្ទាន់ និងចាំបាច់ក្នុងរបៀបវារៈសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះ ដែលយើងមានបំណងរៀបចំដំណើររួមគ្នា រវាងរាជរដ្ឋាភិបាលនិងវិស័យឯកជនតាំងពីដើមអាណត្តិ ឱ្យមានភាពស៊ីចង្វាក់គ្នា និងមានភាពសុខដុមរមនា ដើម្បីឈានទៅសម្រេចបានមហិច្ឆតារួមរបស់កម្ពុជា គឺ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»៕

អត្ថបទទាក់ទង