Grand News Asia Close

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងការបរទេស ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃត្រួតពិនិត្យឡើងវិញនូវបទដ្ឋានគតិយុត្ត និងយន្តការតាមដាននានា ដើម្បីទប់ស្កាត់អំពើភេរវកម្ម

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 206
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងការបរទេស ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃត្រួតពិនិត្យឡើងវិញនូវបទដ្ឋានគតិយុត្ត និងយន្តការតាមដាននានា ដើម្បីទប់ស្កាត់អំពើភេរវកម្ម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងការបរទេស ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃត្រួតពិនិត្យឡើងវិញនូវបទដ្ឋានគតិយុត្ត និងយន្តការតាមដាននានា ដើម្បីទប់ស្កាត់អំពើភេរវកម្ម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ពេលខ្លះការវាយប្រហារភេរវកម្មមិនមែនធ្វើឡើងសំដៅលើប្រជាពលរដ្ឋកម្ពុជានោះទេ ប៉ុន្តែគឺសំដៅលើជនបរទេស ឬស្ថាប័នកុងស៊ុលបរទេសនៅក្នុងប្រទេសកម្ពុជា ដែលជាគោលដៅនៃការវាយប្រហារ។ ដូច្នេះ ក្រសួងការពារជាតិ ក្រសួងការបរទេស និងក្រសួងមហាផ្ទៃ ត្រូវរួមគ្នាពិនិត្យឡើងវិញនូវបទដ្ឋានគតិយុត្ត និងយន្តការតាមដានដោះស្រាយនានា ព្រោះវាទាក់ទងនឹងផ្លូវច្បាប់និងការទូត។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេសនៅថ្ងៃទី១០ វិច្ឆិកា ឆ្នាំ ២០២៣» សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រសួងការពារជាតិយកចិត្តទុកដាក់ពង្រឹងបន្ថែមលើសាលាបណ្ដុះបណ្ដាលយោធាដែលមានស្រាប់ និងរៀបចំបង្កើតនូវសាលាដែលមិនទាន់មាន ដើម្បីធានាភាពជាម្ចាស់ការហ្វឹកហ្វឺនដោយខ្លួនឯង៕

 

អត្ថបទទាក់ទង