Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាណត្តិទី៧នេះគឺជាដំណាក់កាលពង្រឹងគុណភាព

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 190
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាណត្តិទី៧នេះគឺជាដំណាក់កាលពង្រឹងគុណភាព សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាណត្តិទី៧នេះគឺជាដំណាក់កាលពង្រឹងគុណភាព

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងការដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧នេះសម្រាប់វិស័យអប់រំ គឺត្រូវពង្រឹងនូវគុណភាពទាំងមណ្ឌលសុខភាព និងសាលាទូទាំងប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នាព្រឹក០៥ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” នៅរាជធានីភ្នំពេញ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងពីបំណងក្នុងការធ្វើវិមជ្ឈការអំណាចក្នុងការរើសនាយកសាលាទៅឲ្យថ្នាក់ខេត្ត រាជធានីជ្រើសរើស ដោយថានឹងអាចធ្វើឲ្យប្រព័ន្ធអប់រំមានគុណភាពបន្ថែមទៀត។

សម្ដេចអធិបតីបានលើកឡើងទៀតថា នាយកសាលា គឺជាបុគ្គលសំខាន់ដែលធ្វើឲ្យការអប់រំមានការរីកចម្រើន។ ជាមួយគ្នានេះសម្ដេចធិបតីបានប្រកាសថា ក្នុងអាណត្តិរបស់សម្ដេចគឺនឹងធ្វើឲ្យសាលារដ្ឋទាំងអស់មានគុណភាពក្នុងការបណ្ដុះបណ្ដាល៕

 

អត្ថបទទាក់ទង