Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរបញ្ជាការដ្ឋានទ័ពពិសេស៩១១ ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិ ក្នុងរយៈពេល ២៨ឆ្នាំកន្លងមកនេះ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 268
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរបញ្ជាការដ្ឋានទ័ពពិសេស៩១១ ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិ ក្នុងរយៈពេល ២៨ឆ្នាំកន្លងមកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរបញ្ជាការដ្ឋានទ័ពពិសេស៩១១ ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិ ក្នុងរយៈពេល ២៨ឆ្នាំកន្លងមកនេះ

សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរចំពោះបញ្ជាការដ្ឋានទ័ពពិសេស៩១១ ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា ក្នុងរយៈពេល ២៨ឆ្នាំកន្លងមកនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងការកោតសរសើរនេះ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស(៩វិច្ឆិកា ១៩៩៥-៩វិច្ឆិកា ២០២៣)»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឲ្យដឹងថា បញ្ជាការដ្ឋានទ័ពពិសេស៩១១ បានដើរតួនាទីសំខាន់លើគ្រប់វិស័យ និងចូលរួមនូវគ្រប់បេសកកម្ម។ ក្នុងនោះ ពួកគេបានចូលរួមក្នុងកិច្ចការពារបូរណភាពទឹក ការពារសន្តិសុខជាតិ ការប្រឆាំងភេវរកម្ម ការប្រឆាំងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការដោះមីនចេញពីក្នុងដីនិងក្នុងទឹក ជាពិសេសការចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះហន្តរាយផ្សេងៗបានទាន់ពេលវេលា៕

អត្ថបទទាក់ទង