Grand News Asia Close

ទស្សនាទិដ្ឋភាពប្រជាពលរដ្ឋដើរកម្សាន្ដ នៅមុខព្រះបរមរាជវាំង និងតាមមាត់ទន្លេ ក្នុងថ្ងៃបុណ្យឯករាជ្យជាតិ លើកទី៧០ 

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 805
ទស្សនាទិដ្ឋភាពប្រជាពលរដ្ឋដើរកម្សាន្ដ នៅមុខព្រះបរមរាជវាំង និងតាមមាត់ទន្លេ ក្នុងថ្ងៃបុណ្យឯករាជ្យជាតិ លើកទី៧០  ទស្សនាទិដ្ឋភាពប្រជាពលរដ្ឋដើរកម្សាន្ដ នៅមុខព្រះបរមរាជវាំង និងតាមមាត់ទន្លេ ក្នុងថ្ងៃបុណ្យឯករាជ្យជាតិ លើកទី៧០ 

(ភ្នំពេញ)៖ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាំគ្នាដើរកម្សាន្ដប្រកបដោយក្ដីសោមន្សរីករាយ នៅតាមជួរមាត់ទន្លេ និងនៅមុខព្រះបរមរាជវាំង ក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ខួបលើកទី៧០ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ។

ដោយសារតែកត្តាសុខសន្ដិភាព ស្ថេរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយត្រូវបានធានាយ៉ាងម៉ឺងម៉ាត់ពីសំណាក់រាជរដ្ឋភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទើបបង្កបរិយាកាសឲ្យប្រជាពលរដ្ឋដើរកម្សាន្ដដោយក្ដីសប្បាយរីករាយនៅពេលនេះ។ ដូច្នេះហើយប្រជាពលរដ្ឋគ្រប់ត្រូវតែរួមគ្នាការពារសន្ដិភាពនេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ឲ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ។

ជាមួយនឹងការដើរកម្សាន្ដរបស់ប្រជាពលរដ្ឋនេះ គណៈកម្មាធិការរៀបចំបុណ្យជាតិ ក្រោមកិច្ចសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំការបាញ់កាំជ្រួច ដើម្បីការអបអរសាទរយ៉ាងកងរំពង ភ្លឺចែងចាំងពេញមេឃផងដែរ។

សូមជម្រាបថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គឺជាខួប៧០ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ និងក៏ជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ។

ដូចនឹងបណ្តាឆ្នាំកន្លងទៅដែរ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរសាទរត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពង នៅលើបរិវេណវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ ទីតាំងនិមិត្តរូបការដណ្តើមបានឯករាជ្យ។

ពិធីអបអរសាទររំលឹកខួបនៃការដណ្តើមបានឯករាជ្យ ត្រូវបានប្រារព្ធឡើងយ៉ាងកងរំពងក្រោមរាជាធិបតីភាពព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បុត្រាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិខ្មែរ។ ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរ ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរូបទៀត៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង