Grand News Asia Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ប្ដេជ្ញាធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 756
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ប្ដេជ្ញាធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ប្ដេជ្ញាធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលដៅយុទ្ធសាស្រ្តអភិវឌ្ឍប្រកបដោយចីរភាព ដោយប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួនជិត២ម៉ឺននាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន២៩រោងចក្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទោះបីជាកម្មករនិយោជិតយើងមានប្រាក់បៀវត្សចេះតែកើនឡើងក៏ដោយ ក៏រាជរដ្ឋាភិបាល នៅតែបន្តដំឡើងថែមទៀតជារៀងរាល់ឆ្នាំ ជាក់ស្តែងនៅក្នុងពេលប្រទេសជាតិយើងកំពុងមានវិបត្តិពីជំងឺកូវីដ-១៩ ក៏មានការដំឡើងប្រាក់បៀវត្សជូនកម្មករនិយោជិតផងដែរ។

លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តថា រាជរដ្ឋាភិបាល នឹងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីកសាងនិងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ធ្វើឱ្យប្រជាជន កាន់តែមានជីវភាពធូរធារ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា៕

អត្ថបទទាក់ទង