Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចុះជួបបងប្អូនកម្មករនិយោជិត គឺដើម្បីបានដឹងពីសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដល់ពលរដ្ឋ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 462
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចុះជួបបងប្អូនកម្មករនិយោជិត គឺដើម្បីបានដឹងពីសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដល់ពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចុះជួបបងប្អូនកម្មករនិយោជិត គឺដើម្បីបានដឹងពីសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដល់ពលរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងថា សម្តេចចុះជួបជាមួយកម្មករនិយោជិត ក្នុងរយៈពេលជាង ២ខែ ក្រោយចូលកាន់តំណែងជានាយករដ្ឋមន្ត្រី គឺដើម្បីបានដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមដែលជាកង្វល់របស់ពួកគាត់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន២៩ ក្នុងខេត្តកណ្តាល។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងថា នៅមុនពេលចូលកាន់តំណែងជានាយករដ្ឋមន្ត្រី និងក្រោយពេលបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចបានដាក់ចេញផែនការចុះស្រាវជ្រាវ និងជួបផ្ទាល់ ជាមួយគ្រប់ភាគីទាំងអស់មានកម្មករ ម្ចាស់រោងចក្រ ប្រជាពលរដ្ឋ និងវិស័យឯកជនជាដើម ដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករ និយោជិត និងផ្សព្វផ្សាយពីគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យចំទិសដៅ និងជាក់ស្ដែងនិយម។

បើតាមសម្តចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីបានសិក្សាស្រាវជ្រាវនិងដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋហើយ នេះគឺជាដំណាក់កាលផ្សព្វផ្សាយ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងថា តើរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានធ្វើអ្វីខ្លះដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គ្រប់វិស័យទាំងអស់៕

អត្ថបទទាក់ទង