Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់ ១៩ឆ្នាំ នៃការយាងគ្រងរាជសម្បត្តិ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 332
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់ ១៩ឆ្នាំ នៃការយាងគ្រងរាជសម្បត្តិ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់ ១៩ឆ្នាំ នៃការយាងគ្រងរាជសម្បត្តិ

ជាមួយនឹងសារថ្វាយព្រះពរនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាដង្ហែតាមព្រះរាជតម្រិះដ៏ភ្លឺស្វាងរបស់ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ដោយឥតងាករេ ហើយប្តេជ្ញាបន្តការពារដាច់ខាតនូវរបបរាជានិយម ការពារអង្គព្រះមហាក្សត និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈ ការពាររដ្ឋធម្មនុញ្ញ ឯករាជ្យ អធិបតេយ្យ និងបូរណភាព ដែនដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យឋិតថេរគង់វង្សជារៀងរហូតតទៅ។

សម្តេចតេជោ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនៈ ត្រ័យកែវទាំងបី : ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហា ក្សត្រិយានីខ្មែរ ពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមតាមប្រោះព្រំទ្រទ្រង់ថែរក្សា ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈ យូរអង្វែងតរៀងទៅ ។ សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំយើងខ្ញុំ។

សូមបញ្ជាក់ថា ថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ គឺជាខួបលើកទី១៩ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គព្រះរាជសម្ភព នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្ររបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែលព្រះបរមរតនកោដ្ឋ បានដាក់រាជ្យកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤៕

អត្ថបទទាក់ទង