Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ប្តេជ្ញាជំរុញការអភិវឌ្ឍ និងបម្រើផលប្រយោជន៍ជាតិ និងប្រជាជនជាធំ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 410
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ប្តេជ្ញាជំរុញការអភិវឌ្ឍ និងបម្រើផលប្រយោជន៍ជាតិ និងប្រជាជនជាធំ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ប្តេជ្ញាជំរុញការអភិវឌ្ឍ និងបម្រើផលប្រយោជន៍ជាតិ និងប្រជាជនជាធំ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺនិរន្តភាព និងសង្គតិភាព ដោយបន្តថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងអាណត្តិកន្លងមក និងបន្តកសាងថ្មីបន្ថែម ហើយជំរុញការអភិវឌ្ឍ និងបម្រើផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួនជាង១ម៉ឺននាក់ មកពីតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វត្តមាននៃហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែរីកកកើតឡើង ដោយបានបន្តការផ្សារភ្ជាប់ប្រជាជនពីតំបន់មួយទៅតំបន់មួយកាន់តែលឿន និងផ្តល់ផលប្រយោជន៍ជូនដល់បងប្អូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង ការបើកការដ្ឋានពង្រីកផ្លូវជាតិលេខ៧ ដោយមាន៤គន្លង និងគម្រោងព្រែកជីកហ្វូណន ដែលនឹងតភ្ជាប់សមុទ្រ និងទន្លេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សមិទ្ធផលដែលយើងកំពុងមានជាង៤០ឆ្នាំ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល បានផ្តល់ជូនប្រទេសជាតិ នូវសុខសន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះនៃលំនឹងលើគ្រប់វិស័យ និយាយជារួម និងវិស័យរោងចក្រ-សហគ្រាស និយាយដោយឡែក៕

អត្ថបទទាក់ទង