Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន៖ ទោះបីបក្សប្រជាជនមានធនធានមនុស្សនិងហិរញ្ញវត្ថុច្រើន តែមិនបានមើលស្រាលបក្សដទៃឡើយ មានតែចាត់ទុកជាដៃគូស្មើភាព ស្មើសិទ្ធិគ្នា

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 458
សម្តេចតេជោ ហ៊ុន សែន៖ ទោះបីបក្សប្រជាជនមានធនធានមនុស្សនិងហិរញ្ញវត្ថុច្រើន តែមិនបានមើលស្រាលបក្សដទៃឡើយ មានតែចាត់ទុកជាដៃគូស្មើភាព ស្មើសិទ្ធិគ្នា សម្តេចតេជោ ហ៊ុន សែន៖ ទោះបីបក្សប្រជាជនមានធនធានមនុស្សនិងហិរញ្ញវត្ថុច្រើន តែមិនបានមើលស្រាលបក្សដទៃឡើយ មានតែចាត់ទុកជាដៃគូស្មើភាព ស្មើសិទ្ធិគ្នា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងលើកទឹកចិត្តដល់គណបក្សដទៃថា បើទោះបីគណបក្សប្រជាជនកម្ពុជាមានធនធានមនុស្សច្រើន និងមានធនធានហិរញ្ញវត្ថុ ប៉ុន្តែមិនបានមើលស្រាលគណបក្សដទៃឡើយ មានតែចាតុកទុកគណបក្សនានាជាដៃគូរបស់ខ្លួន ស្មើភាព ស្មើសិទ្ធិគ្នា។

ការបញ្ជាក់បែបនេះរបស់សម្ដេចតេជោប្រធាន ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ពន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន២៧ផ្សេងទៀត នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គណបក្សនយោបាយទាំងអស់គឺជាដៃគូស្មើភាព ស្មើសិទ្ធិដូចៗគ្នា ហើយក៏មិនមែនចំណុះគណបក្សប្រជាជនកម្ពុជានោះដែរ ប៉ុន្តែគណបក្សនយោបាយទាំងអស់សុទ្ធតែស្ម័គ្រចិត្តធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិកម្ពុជា ទោះបីគណបក្សប្រជាជនកំពុងដឹកនាំប្រទេសក៏ដោយ ។

សម្ដេចតេជោបានថ្លែយ៉ាងដូច្នេះថា «គណបក្សប្រជាជន ទោះបីខ្លួនមានសមត្ថភាព ធនធានមនុស្សច្រើន ហិរញ្ញវត្ថុរបស់ខ្លួនក៏មានច្រើន ក៏ប៉ុន្តែគណបក្សប្រជាជនមិនបានមើលទៅគណបក្សដទៃ ជាគណបក្សមិនស្មើភាពជាដៃគូរបស់ខ្លួននោះទេ ទោះបីមានទម្រង់បែបណា មានធនធានបែបណាក៏ដោយ»។

គួរជម្រាបថា ក្នុងកិច្ចព្រមព្រៀងដែលចុះហត្ថលេខាជាមួយបក្សនយោបាយទាំង២៨នេះ គឺមានចំណុចដែលតម្រូវឱ្យមានការការពាររបបរាជនិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះមានក្រុមប្រឆាំងបានបំពាន និងប្រមាថលើព្រះមហាក្សត្រ រួមទាំងការទាមទារឱ្យព្រះមហាក្សត្រដាក់រាជ្យជាដើម៕ ប្រភព៖ Fresh News

 

អត្ថបទទាក់ទង