Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន៖ ការចងសម្ព័ន្ធភាព រវាងបក្សនយោបាយទាំង២៨ មិនមែនជាបញ្ហាកញ្ឆក់កណ្តៀត ដូចសម្ព័ន្ធភាពខ្លះ ដែលមានគោលដៅរយៈពេលខ្លីនោះទេ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 443
សម្តេចតេជោ ហ៊ុន សែន៖ ការចងសម្ព័ន្ធភាព រវាងបក្សនយោបាយទាំង២៨ មិនមែនជាបញ្ហាកញ្ឆក់កណ្តៀត ដូចសម្ព័ន្ធភាពខ្លះ ដែលមានគោលដៅរយៈពេលខ្លីនោះទេ សម្តេចតេជោ ហ៊ុន សែន៖ ការចងសម្ព័ន្ធភាព រវាងបក្សនយោបាយទាំង២៨ មិនមែនជាបញ្ហាកញ្ឆក់កណ្តៀត ដូចសម្ព័ន្ធភាពខ្លះ ដែលមានគោលដៅរយៈពេលខ្លីនោះទេ

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា ការចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្ស នយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត មិនមែនជាបញ្ហាកញ្ឆក់កណ្តៀត ដូចសម្ព័ន្ធភាពរបស់គណបក្សនយោបាយខ្លះ ដែលមានគោលដៅរយៈពេលខ្លីនោះទេ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត។ ពិធីនេះ ធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន​ បានបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលសំខាន់ គោលការណ៍រួមទាំងឡាយ ត្រូវបានឯកភាពគ្នា ដោយដាក់បញ្ចូលទៅក្នុងកិច្ចព្រមព្រៀង សហប្រតិបត្ដិការរបស់យើង មិនមែនជាបញ្ហាកញ្ឆក់កណ្តៀត ដូចសម្ព័ន្ធភាពខ្លះ សំដៅដោះស្រាយបញ្ហាចំពោះមុខ ទៅលើបញ្ហាការបោះឆ្នោតអសកល នៃព្រឹទ្ធសភា ឬប្រឹក្សាក្នុងខែកុម្ភៈ និងខែឧសភា នោះទេ»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ព័ន្ធភាពរវាងបក្សនយោបាយ២៨ គឺមានគោលដៅយូរអង្វែង សម្រាប់ប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចងសម្ព័ន្ធនេះ ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាព នៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងត្រូវការកម្លាំងមួយដើម្បីការពារដ្ឋធម្មនុញ្ញ របបរាជានិយម អធិបតីភាព និងសន្តិភាព ទប់ស្កាត់កម្លាំងជ្រុលនិយម។ សម្តេចតេជោ​ បានថ្លែងថា ជាងពាក់កណ្តាល នៃគណបក្សនយោបាយដែលមាននៅកម្ពុជា ដែលបានចងសម្ព័ន្ធភាពជាមួយគ្នានាពេលនេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះបីជាយើងខុសគ្នា ត្រង់ចំណុចនេះចំណុចនោះ ប៉ុន្តែយើងស្របគ្នានូវចំណុចធំ សម្រាប់ប្រទេសយើង បើសិនដូចគ្នាទាំងស្រុង វាមិនចាំបាច់មានគណបក្សផ្សេងនោះទេ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង