Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រុមគ្រូពេទ្យទាំងអស់ត្រូវបន្តលើកកម្ពស់វិស័យសុខាភិបាល ឱ្យបានល្អប្រសើរ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 192
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រុមគ្រូពេទ្យទាំងអស់ត្រូវបន្តលើកកម្ពស់វិស័យសុខាភិបាល ឱ្យបានល្អប្រសើរ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រុមគ្រូពេទ្យទាំងអស់ត្រូវបន្តលើកកម្ពស់វិស័យសុខាភិបាល ឱ្យបានល្អប្រសើរ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា ស្នើដល់ក្រុមគ្រូពេទ្យនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ទាំងអស់ត្រូវ បន្តខិតខំយកចិត្តទុកដាក់លើការពិនិត្យ ព្យាបាលសុខភាពជូនប្រជាពលរដ្ឋ ឱ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ”។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ បន្តពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរឡើងថែមទៀត តាមរយៈការយកចិត្តទុកដាក់លើការពង្រឹងចំណេះដឹងដល់ក្រុមគ្រូពេទ្យ ឱ្យប្រកបដោយសមត្ថភាព និងមានក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ៕

អត្ថបទទាក់ទង