Grand News Asia Close

ព្រឹកនេះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនឹងទទួលជើងហោះហើរពាណិជ្ជកម្មដំបូងគេបង្អស់ ហោះនិងចុះចត ជាពិសេសគឺយន្តហោះនេះបាននាំភ្ញៀវទេសចរណ៍ចិន ប្រមាណជាង ៣០០នាក់ មកទស្សនាខេត្តសៀមរាបអង្គរ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 332
ព្រឹកនេះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនឹងទទួលជើងហោះហើរពាណិជ្ជកម្មដំបូងគេបង្អស់ ហោះនិងចុះចត ជាពិសេសគឺយន្តហោះនេះបាននាំភ្ញៀវទេសចរណ៍ចិន ប្រមាណជាង ៣០០នាក់ មកទស្សនាខេត្តសៀមរាបអង្គរ ព្រឹកនេះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនឹងទទួលជើងហោះហើរពាណិជ្ជកម្មដំបូងគេបង្អស់ ហោះនិងចុះចត ជាពិសេសគឺយន្តហោះនេះបាននាំភ្ញៀវទេសចរណ៍ចិន ប្រមាណជាង ៣០០នាក់ មកទស្សនាខេត្តសៀមរាបអង្គរ

នៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នឹងបើកប្រើប្រាស់ទទួលជើងហោះហើរពាណិជ្ជកម្មដំបូងគេបង្អស់ ហោះនិងចុះចត ព្រមទាំងបាននាំភ្ញៀវទេសចរណ៍ចិន ប្រមាណជាង ៣០០នាក់ មកទស្សនាខេត្តសៀមរាបអង្គ។

ចាប់ពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣តទៅខេត្តសៀមរាបនឹងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិថ្មីវិញដែលមានចម្ងាយពីប្រាសាទអង្គរវត្ត ៤០ គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប ទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម វិនិយោគដោយវិនិយោគគិនចិនក្នុងផ្ទៃដី ៧០០ហិកតា ដែលចំណាយទឹកប្រាក់វិនិយោគប្រមាណជាង ១០០០ លានដុល្លារ ដែលជាការវិនិយោគBOT ក្នុងរយៈពេល ៥៥ ឆ្នាំ។
នៅថ្ងៃទី ១៦ ខែតុលា ស្អែកនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនិងប្រារព្ធពិធីស្វាគមន៍ទទួលជើងហោះហើរពាណិជ្ជកម្មដំបូងគេបង្អស់ហោះនិងចុះចតមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាពិសេសគឺយន្តហោះនេះបាននាំភ្ញៀវទេសចរណ៍ចិន ប្រមាណជាង ៣០០នាក់ មកទស្សនាកម្ពុជាព្រះរាជាណាចក្រអច្ឆរិយ យើងផងដែរ។
សូមអបអរសាទរសមិទ្ធិផលប្រវត្តិសាស្រ្តថ្មី ក្រោមគំនិតផ្តួចផ្តើមឡើង សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់ រវាងកម្ពុជា និងចិន។ នេះជាសក្ខីភាពមួយដែរ បញ្ជាក់អំពីការខិតខំប្រឹងប្រែងយ៉ាងសកម្មនៃប្រទេសទាំងពីរ ជម្រុញកិច្ចដំណើរការគម្រោង ផ្លូវមួយខ្សែក្រវ៉ាត់មួយ ជាមួយ នឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និង ពន្លឿនសេដ្ឋកិច្ច ក្នុងយុទ្ធសាស្ត្របញ្ចកោន នីតិកាលទី៧ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា៕

ដោយ៖ទទក

អត្ថបទទាក់ទង