Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលបំណងអាទិភាពចំនួន៣

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 174
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលបំណងអាទិភាពចំនួន៣ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលបំណងអាទិភាពចំនួន៣

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្រៅពីជួយដល់ប្រជាពលរដ្ឋដែលកំពុងប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ គោលនយោបាយយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលបំណងអាទិភាពចំនួន៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលដៅទាំង៣នៃយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធរួមមាន៖ ទី១- ជួយកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម ទី២- ជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ តាមរយៈគោលនយោបាយគាំពារសង្គមនានា និងទី៣- ជួយជំរុញដលកំណើនសេដ្ឋកិច្ចជាតិ៕

អត្ថបទទាក់ទង