Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យគិតគូរពីសុវត្ថិភាពរបស់និស្សិតកម្ពុជា​ជាអាទិភាពធំបំផុតនៅក្នុងដំណាក់កាលនៃការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ីស្រាអែល

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 196
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យគិតគូរពីសុវត្ថិភាពរបស់និស្សិតកម្ពុជា​ជាអាទិភាពធំបំផុតនៅក្នុងដំណាក់កាលនៃការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ីស្រាអែល សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យគិតគូរពីសុវត្ថិភាពរបស់និស្សិតកម្ពុជា​ជាអាទិភាពធំបំផុតនៅក្នុងដំណាក់កាលនៃការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ីស្រាអែល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សុវត្ថិភាពរបស់និស្សិតកម្ពុជា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាលនៅក្នុងដំណាក់កាលនៃការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ីស្រាអែល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានធ្វើការងារជាមួយរដ្ឋាភិបាលអ៊ីស្រាអែលដើម្បីធ្វើយ៉ាងណាឱ្យនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ទទួលបានការការពារ៕

អត្ថបទទាក់ទង